- កម្សាន្ត

ពិតជាគួរឲ្យកោតសរសើរ! តារាសម្ដែង​ កែវ នីសា​ បរិច្ចាគថវិកាដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩នៅកម្ពុជាចំនួន…

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់ ការ​រីក​រាលដាល​នៃជំងឺ​កូ​វី​ដ​-១៩ គេសង្កេតឃើញថាតារាសិល្បៈជាច្រើនរូប បាន​​​​រួម​ចំណែក​ក្នុង​​​ការលះ​បង់​ធនធាន​ផ្ទាល់​​ខ្លួន​ ដើម្បី​បរិច្ចាគ​ប្រាក់​​មូលនិធិ​សប្បុរស​​ធម៌​​ទប់​ស្កាត់​​ជំងឺកូវីដ​១៩។​ក្នុងនោះផងដែរ​ តារាសម្តែង ក៏ដូចជាពិធីការនី ​កញ្ញា កែវ នីសា បានសម្រេច​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ​៤ ៤៤៤ ​ដុល្លារ​ ដើម្បី​ចូល​រួម​​​​​​​ជា​មួយ​នឹង​​​រាជ​រដ្ឋា​ភិ​បាល ​ក៏​ដូចជា​​​ក្រុម​គ្រូពេទ្យ​ជំនាញ​ក្នុងការ​ព្យា​បាល និង​​​ចាត់​​វិធានការ​​ទប់​ស្កាត់​នូវ​ជំងឺ Covid-19 នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទង្វើបែបនេះធ្វើឲ្យមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ពោលការ​​​​កោត​​​​សរ​​​សើរពី​ទឹកចិត្ត ​មិន​ត្រឹ​ម​​​តែ​​ប៉ុណ្ណោះ ក៏​បាន​លើក​​​ឡើង​​​​ដែរថា​​ ​​អ្នក​​នាង​​​គឺ​​ជា​​​​អ្នក​​សិល្បៈ​ ​​ដែលបាន​បរិ​ច្ចាគថវិកា​ច្រើន​​​​​​​ជួយ​​​​​ស​ង្គម ហើយជា​​ពិសេស​នា​ពេល​​​​ប្រទេស​​ជាតិ​មាន​​​វិបត្តិ​​​​សង្គម​​ពេល​នេះ​តែ​ម្តង​។​​ ជាមួយគ្នានេះដែរ ​កញ្ញា កែវ នីសា ក៏​ទទួល​បាន​លិខិត​ថ្លែងអំណរគុណ​ពី​សំណាក់​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ប្រទេស​កម្ពុជា​ បន្ទាប់ពី​នាង​បាន​បរិច្ចាគ​ថវិកា ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាល​ និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ នៅ​ប្រទេស​កម្ពុជា​ផងដែរ​។​

ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *