ដេ​នី ក្វា​ន់ ទម្លាយ​រឿងរ៉ាវ​បណ្តឹង​ជាមួយ​ម្ចាស់​សណ្ឋា​គារ​​នៅខេត្ត​​​ព្រះ​សីហនុព្រោះតែ…

តារា​សម្តែង​នាង ដេ​នី ក្វា​ន់ បាន​ទម្លាយ​នូវ​រឿងរ៉ាវ​ប្តឹងប្តល់គ្នា​ជាមួយ​ម្ចាស់​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ពាក់ព័ន្ធ​ការ​បង្កប់​កាមេរ៉ា​ថត​នៅ​ក្នុង​បន្ទប់​គេង​របស់​នាង ​។ រឿងរ៉ាវ​នេះ​ត្រូវ​បាន ដេ​នី ក្វា​ន់ អះអាង​ថា បាន​កើតឡើង​តាំងពី​អំឡុង​ឆ្នាំ​២០២០ មក​ម្លេះ ប៉ុន្តែ​នាង​ទើប​ទម្លាយ​អោយ​ដឹង ក្រោយ​រឿង​ក្តី​នេះ​បាន​ចេញ​ជា​លទ្ធផល​។

បើ​យោង​តាម​អ្វី​ដែល ដេ​នី ក្វា​ន់ បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កអម​ជាមួយនឹង​រូបភាព​វី​ដេ​អូ​បង្ហាញ​ពី​ជម្លោះ​និង​ម្ចាស់​សណ្ឋាគារ​នោះ​បានអោយ​ដឹង​ថា ខ្ញុំ​គេង​សណ្ឋាគារ សមុទ្រ​មាស ( Gold Sea Hotel) នៅ​ក្រុង​កំពង់សោម ម្ចាស់​Hotel​លួច​បង្កប់​Camera ក្នុង​បន្ទប់​ខ្ញុំ​គេង ។ នាង​ថា មិនមែន​តែ​បន្ទប់​ខ្ញុំ​ទេ​គឺ​គ្រប់​បន្ទប់​ទាំងអស់​ក្នុង​Hotel នោះ ។

នាង​បញ្ជាក់​ថា រឿង​ក្តី​ខ្ញុំ​កើតឡើង​តាំងពី​ខែ​១០ ​ឆ្នាំ​២០២០ ខ្ញុំ​មិន​ឡាយ​ ព្រោះ​រង់ចាំ​ដំណោះស្រាយ​ល្អជា​មួយ​ម្ចាស់​Hotel តែ​លទ្ធផល​ចេញ​មក​វា​អយុត្តិធម៌​សំរាប់​រូប​នាង​ខ្ញុំ​ណាស់​។ បើ​តាម​នាង ដេ​នី ក្វា​ន់ សំណង​លុយ​១​ម៉ឺនដុល្លា​នេះ​ ដូច​ជា​មើលងាយ​កិត្តិយស​ខ្ញុំ​ជា​ស្រី្ត​ខ្មែរ​ពេក​ហើយ ខ្ញុំ​ឈឺចាប់​ខ្លាំង​ណាស់​ខ្ញុំ​ទទួលយក​មិន​បាន​ទេ​អយុត្តិធម៌​ណាស់​។

ដេ​នី ក្វា​ន់ បន្ថែម​ថា ឈឺចាប់​បំផុត​ជាមួយ​រឿង​ក្តី​របស់ខ្ញុំ​នៅ​ខេត្ត​ព្រះ​សីហ​នុ ខ្ញុំ​គេង​Hotel ម្ចាស់​Hotel លួច​បង្កប់​Camera ក្នុង​បន្ទប់​ខ្ញុំ​គេង ខ្ញុំ​មិន​ឡាយ​Fb​គឺ​រង់ចាំ​ដំណោះស្រាយ​ល្អជា​មួយ​ម្ចាស់​Hotel តែ​លទ្ធផល​ចេញ​មក​អយុត្តិធម៌​សំរាប់​ខ្ញុំ​ណាស់ ដាច់​ខែ​នេះ​ខ្ញុំ​សុំ​ធ្វើ​ស​ន្និសិត​កាសែត​ដើម្បី​អោយ​ដឹង​ស​ខ្មៅ រក​យុត្តិធម៌​សំរាប់​ខ្លួន​ខ្ញុំ​។

យ៉ាងណា ​គេ​មិន​ទាន់​ដឹង​ទេ​ថា ដេ​នី ក្វា​ន់ ចង់​ស្វែងរក​យុត្តិធម៌​បែប​ណា​ពី​ម្ចាស់​សណ្ឋាគារ​មួយ​នេះ​ឡើយ ខ​ណះ​ពេល​រឿងរ៉ាវ​នេះ​កំពុង​តែ​មានការ​ភ្ញាក់ផ្អើល​ពី​មហាជន​៕

Leave a Reply

Your email address will not be published. Required fields are marked *