នឹកស្មានមិនដល់ថា! បើញ៉ាំអាហារទាំងនេះបញ្ចូលគ្នា នឹងបង្កគ្រោះថ្នាក់ដល់សុខភាព!

កំហុសឆ្គងដែលមនុស្សជាច្រើនមិនបានចាប់ភ្លឹក គិតគូពីរបបអាហារដែលទទួលទានផ្គួបគ្នាបង្កជាគ្រោះថ្នាក់ដល់សុខភាព ខណៈពេលដែលប្រភេទអាហារកំពុងតែពេញនិយមខ្លាំង ក្នុងការជ្រើសយកមកទទួលបញ្ចូលគ្នាដើម្បីបង្កើមរសអាហារ។

យោងទៅតាមការចេញផ្សាយរបស់គេហទំព័រ scoopwhoop.com ខាងក្រោមនេះ គឺជាអាហារដែលអាចនឹងបង្កជាពលប៉ះពាល់សុខភាពរបស់អ្នកដោយមិនដឹងខ្លួន៖

១.ស៊ុត និងសាច់ជ្រូកចៀន

សារជាតិប្រូតេអ៊ីនខ្ពស់នៅក្នុងស៊ុត និងសាច់ជ្រូកចៀន ដែលអ្នកទទួលទាន អាចនឹងផ្តល់ជាថាមពលភ្លាមៗ តែវាក៏អាចធ្វើឱ្យអ្នកអស់កម្លាំងទៅវិញភ្លាមៗផងដែរ ប្រសិនណាបើបរិមាណដែលអ្នកទទួលទានច្រើនលើសលប់។

២.បឺហ្គឺ និងដំឡូងបំពង

សមាសធាតុខ្លាញ់ នៅក្នុងប្រភេទម្ហូបទាំង២នេះ នឹងបន្ថយកម្រិតជាតិស្ករក្នុងឈាម ហើយញឹកញាប់សម្រាប់អ្នកទទួលទានអាហារនេះជាមួយគ្នា ប្រែជាអស់កម្លាំង ល្វើយ និងងងុយគេង។

៣.ភីហ្សា និងភេសជ្ជមានហ្គាស

ជាទូទៅយើងមិនអាចញ៉ាំភីហ្សា ដោយមិនមានភេសជ្ជៈកូកានោះទេ ព្រោះអាហារ២នេះពិតជាសាកសមញ៉ាំជាមួយគ្នា ដើម្បីបង្កើនរសជាតិ។ តែបណ្តុំសារជាតិប្រូតេអ៊ីន និងសមាសធាតុខ្លាញ់ឆ្អែតនៅក្នុងភីហ្សា លាយជាមួយសារធាតុស្ករនៅក្នុងកូកា អាចនឹងបន្ថយល្បឿននៃការរំលាយអាហារ។ ហេតុនេះហើយ ទើបបានជាអ្នកចូលចិត្តអាហារបែបនេះ ងាយឡើយគីឡូបំផុត។

៤.ប្រេងអូលីវ និងគ្រាប់ធញ្ញជាតិ

ទោះបីអាហារនីមួយៗនៃប្រភេទអាហារទាំង២នេះមានគុណប្រយោជន៍ច្រើន តែប្រូតេអ៊ីននៅក្នុងគ្រាប់ធញ្ញជាតិ និងខ្លាញ់នៅក្នុងប្រេងអូលីវ លាយបញ្ចូលគ្នាបង្កឱ្យមានបញ្ហាដល់ក្រពះ ពីព្រោះថា ខ្លាញ់ឆៅដែលត្រូវបានរំលាយ រារាំងប្រូតេអ៊ីនដល់ការរំលាយអាហារ។

៥.ចេក និងទឹកដោះគោ

ការញ៉ាំចេក លាយនឹងទឹកដោះគោ ត្រូវគេជឿថា អាចបង្កឱ្យអ្នកទទួលទានឆាប់អស់កម្លាំង ជាពិសេសសម្រាប់អ្នកមានសុខភាពខ្សោយញ៉ាំអាហារនេះ អាចនឹងប្រតិបត្តិចេញជាឈឺក្បាលទៀតផង។

អាហារជាអាចជាឱសថ ហើយក៏អាចជាគ្រឿងបង្កផលប៉ះពាល់ដល់សុខភាពផងដែរ ហេតុនេះរាល់ការទទួលទានត្រូវមានការប្រុងប្រយ័ត្ន ពិសេសលើអាហារដែលមិនសូវមានជីវជាតិគ្រប់គ្រាន់។អារហារដាក់ដែលយើង ញុំាចូលទៅអាចកំណត់អនាគតសុខភាពយើងទៅថ្ងៃមុខហេតុនេះត្រូវបង្កើនការប្រុងប្រយ័ត្ន។

Leave a Reply

Your email address will not be published. Required fields are marked *