ត្រប់ពុតលំញងជាប្រភេទរុក្ខឱសថដែលអាចជួយព្យាបាលឈឺក្រពះបានយ៉ាងមានប្រសិទ្ធភាពដល់ម្លឹង…

ប្រភេទរុក្ខជាតិ: ត្រប់ពុតលំញង

ផ្នែកប្រើប្រាស់: ឫស ស្លឹក ផ្លែ ផ្កា។ រសជាតិ ខារ-ហឹរ ធាតុមធ្យម (មានជាតិពុលតិច)។ កន្លែងដាំដុះ ដុះដោយខ្លួនឯង តាមដីវាលទំនាប ឬគេដាំជាបន្លែ។

លក្ខណៈរុក្ខជាតិ: ជាចុល្លព្រឹក្សប្រភេទតូច កំពស់ ៨០-២៥០សម ដើមមានបន្លា

-ស្លឹក ពណ៍បៃតងចាស់ មានរោមទាំងសងខាង ដុះឆ្លាស់ទង ឆែកពី ៥-៧ តាមទ្រនុងស្លឹកខាងក្រោមមានបន្លា

-ផ្កា កញ្ចុំផ្កា ចេញពីប្រគាបស្លឹក និងចុងមែក ផ្កាពណ៍ ស ចែកជាប្រាំ

-ផ្លែ រលោងមូល ពេលទុំពណ៍លឿង មានទំហំពី ១០-១៥មម។

ការព្យាបាល៖ ឈឺចង្កេះ ប៉ះទង្គិច រាំងរដូវ ឈឺក្រពះ ឈឺធ្មេញ ក្អក កើតពិស។

កំរិត និងរបៀបប្រើ៖ ពី ១០-១៥ក្រាម ដាំផឹកក្នុងមួយថ្ងៃ។

បញ្ជាក់៖ ហាមប្រើស្រ្តីមានផ្ទៃពោះ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ