នៅស្ងាត់ៗពេលនេះ! អាចារ្យធំ ប្រកាស សេង ផ្ទះកាហ្វេវ ប្បធម៌ ដើម្បី…

ដោយសារតែ ការធ្លាក់ចុះនូវចំនួនភ្ញៀវទេសចរណ៍ ទាំងក្នុងស្រុក និងក្រៅស្រុកតំបន់ដែល ធ្លាប់តែទទួលកម្រៃ ពីភ្ញៀវទេសចរណ៍ ជាក់ស្តែងដូចជាខេត្តសៀមរាម ប្រជាជនមួយចំនួនធំប្រាកដជា បាត់បង់ប្រាក់ចំណូលខ្លះៗ កំឡុង ពេល ការរីករាលដាលនៃជំងឺកូវីដ ដែលកើតមានទូទាំងសកលលោក ដូច្នេះ។

ដោយសារតែ ការប្រឹងប្រែងអស់លទ្ធភាពទៅហើយនោះ ពេលនេះ DJ អាចារ្យធំ ថៅកែ ផ្ទះកាហ្វេវប្បធម៌ បានប្រកាសសេងហាងខ្លួន ក្នុងតម្លៃសមរម្យមួយដើម្បីដោះបំណុល។ គួរបញ្ជាក់ផងដែរថា នេះបើយោងតាមការបញ្ជាក់របស់ ក្នុងទំព័រហ្វេសប៊ុក អាចារ្យធំ នគររាជ ប្រាប់ឲ្យដឹងថា ៖

ដំណឹង សេងហាងដេីម្បីដោះបំណុល ខ្ញុំបាទ អាចារ្យធំ សូមប្រកាស សេងទីតាំងផ្ទាល់ ផ្ទះកាហ្វេវប្បធម៌ ខេត្តសៀមរាប អាសយដ្ឋាន៖ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទម្រាំដាច់ចិត្ត ផុស ខ្ញុំប្រឹងរកអស់លទ្ធភាពហេីយ!

លុយប៉ុណ្ណេះមេីលទៅដូចមិនច្រេីនប៉ុន្មានទេ តែសម្រាប់ខ្ញុំពេលនេះ គឺហាក់ទូលភ្នំ។ ទាល់ច្រក អស់លទ្ធភាពបន្តហេីយបងប្អូន ខ្ញុំសូមជម្រាបលាទាំងអាល័យ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Leave a Reply

Your email address will not be published. Required fields are marked *