ហួសចិត្តនិយាយលែងចេញ!​ គិតថាយកភ្នួងការជិតផ្ទះស្រូួលអស់លុយតិច មានអីពេលតែងខ្លួន ចុងក្រោយ…

មនុស្សប្រុសស្រីលើលោកនេះសុទ្ធតែប្រាថ្នាចង់បានរស់នៅជាមួយមនុស្សដែលខ្លួនឯងស្រលាញ់ ហើយចេះថ្នាក់ថ្នម យល់ចិត្ដ រួចមើលថែគ្នាទៅវិញទៅមកអស់មួយជីវិតដែរ។ លើសពីនេះទៅទៀត ពួកគេចង់កាន់ដៃគ្នា រួចឆ្លងកាត់ការ រៀបការតាមប្រពៃណី នឹងពេញច្បាប់ដោយរៀបចាំកម្មវិធីមង្គលការសមរម្យផងដែរ។អ្នកណាក៏ចង់បានថ្ងៃពិសេសរបស់

យើងគឺ តែងខ្លួនអោយស្រស់ស្អាត ព្រោះថាមួយជាតិការតែម្ដងនោះទេ ដូចពាក្យស្លោកខ្មែរមួយនិយាយថា (មួយជាតិការម្ដង កុំអោយរំលងអប្សរឌីយ៉ាម៉ុង)។ សង្សារមួយគូរ ស្រលាញ់គ្នារាប់ឆ្នាំ ដោយមានភាពផ្អែមល្ហែមជាខ្លាំង ហើយចាស់ទុំក៏ដឹងលឺផងដែរ

រួចក៏ចាប់ដៃគ្នាដេញវេលាចូលរោងការ។សង្សារមួយគូរនោះជា ជនជាតិថៃ មុនពេលដល់ថ្ងៃរៀបអាពាហ៏ពិពាហ៏ ក៏បានពិភាក្សាគ្នា ដើម្បីស្វែងរកសំអាងការណាដែលតែងខ្លួន ក៏ដូចជាមានសម្លៀកបំពាក់ល្អដល់ពួកគេ។ ដើម្បីធ្វើអោយកម្មវិធីរបស់ពួក

គេមានភាពស្រស់ស្អាត ព្រមទាំងមានភាពទាក់ទាញដល់ ភ្នែកភ្ញៀវកិត្ដយសដែលមកចូលរួមកម្មវិធី។បន្ទាប់ពីពិភាក្សាគ្នាទាំងសងខាងរួចមក ក៏បានសម្រេចចិត្ដជ្រើសរើសយក សំអាងការមួយដែលមានទីតាំងក្បែរផ្ទះរបស់ពួកគេតែម្ដង ព្រោះគិតថា

ជាកន្លែងបើកថ្មី រួចទាំងក្បែរផ្ទះទៀតផង ងាយស្រួលក្នុងការទំនាក់ទំនងគ្នា។ មិនចាំយូរពួកគេក៏បានទៅជួបម្ចាស់សំអាងការ រួចធ្វើការកក់ ដោយសង្ឃឹមក្នុងចិត្ដថា ថ្ងៃរៀបការរបស់គេ នឹងតុបតែងអោយស្រស់ស្អាត ព្រោះវាជាថ្ងៃពិសេសដែលពួកគេទង្ទឹម

រងចាំជាយូរមកហើយ។ថ្ងៃមង្គលការរបស់ពួកគេទាំងពីរក៏ ឈានចូលមកដល់ ភ្ញៀវកត្ដិយសក៏ចូលមកជាបណ្ដើរៗ ពិធីក៏ចាប់ផ្ដើមដំណើរការ ប៉ុន្ដែអ្វីដែលធ្វើអោយ កូនកំលោះកូនក្រមុំ អាក់អន់ស្រពន់ចិត្ដនោះគឺ ការតុបតែងខ្លួនពិ ត ជាអ ន់ខ្លាំងណាស់។
ក្រោយពីចប់កម្មវិធី កូនក្រមុំដែលមានឈ្មោះថា Darika Klinkuhlab ក៏បានបង្ហោះរូបភាពអាពាហ៏ពិពាហ៏របស់ខ្លួន ក្នុងបណ្ដាញសង្គម ហ្វេសបុក ក្នុងន័យចែករំលែក ដល់គូរស្នេហ៏ដែលមានគម្រោងរៀបមង្គលការ អោយប្រុងប្រយ័ត្នក្នុងការរើស សំអាងការកុំអោយខុសដូចរូបនាង៕

Leave a Reply

Your email address will not be published. Required fields are marked *