Wow Toyota Fortuner Legender 2021 កំពុងលក់នៅខ្មែរ តម្លៃខ្ទង់ ៧ម៉ឺនដុល្លារ!

កំពុងមានលក់នៅលើទីផ្សារប្រទេសកម្ពុជារថយន្ត Toyota Fortuner Legender 2021 ផ្លាស់ប្តូររូបរាងថ្មី ចង្កៀងផ្នែកខាងមុខ បំពាក់ដោយអំពូល LED ស៊េរីថ្មី ចំនួន ៤គ្រាប់ ដោយ ២គ្រាប់គឺជាគុជធំ និងភ្ជាប់ដោយមុខងារឡើងចុះ និងភ្លើងបិទ/បើកស្វ័យប្រវត្តិ យ៉ាងទំនើ


Toyota Fortuner Legender 2021 ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត GDជំនាន់ថ្មី ២,៨លីត្រ ហើយបានអភិវឌ្ឍន៌កម្លាំងខ្លាំងជាងមុនដោយកម្លាំងសេះបានផ្លាស់ប្តូរពី ១៧៥សេះទៅ២០១សេះនិងកម្លាំងរមួលបានផ្លាស់ប្តូរពីរ៤៥០ញ៉ូតុនម៉ែត្រទៅ ៥០០ញ៉ូតុនម៉ែត្រដែលផ្តល់នូវការសន្សំសំចៃនិងសមត្ថភាពនៃការបើកបរកាន់តែខ្លាំងគ្មានគូរប្រៀប។


រថយន្តនេះត្រូវបានផលិតឡើងមកជាមួយកញ្ចប់សុវត្ថិភាពឆ្លាតវៃ Toyota Safety Sense ដែលមានមុខងារធំៗសំខាន់ៗ ៣ចំណុចគឺ៖

១.ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ (Pre-Collision System)

២.ប្រព័ន្ធរក្សាល្បឿន បន្ថែមល្បឿន និងបន្ថយល្បឿនតាមស្ថានភាពចរាចរណ៍ (Dynamic Radar Cruise Control) មុខងារនេះមិនត្រឹមតែប្រើល្បឿនកំណត់អូតូតែវាសំរបទៅតាមល្បឿនរបស់រថយន្តខាងមុខ

៣.ប្រព័ន្ធរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ (Lane Departure Alert)

ក្រៅពីនេះក៏មានប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរ ដូចជា៖ ពោងសុវត្ថិភាពមួយជុំរថយន្តចំនួន ៩គ្រាប់, ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព៖ ABS, BA, EBD, VSC, TRC, A-TRC, HAC, DAC, TSC, EBS, BOS។
សម្រាប់តម្លៃរបស់រថយន្តស៊េរីថ្មី Fortuner Legender 2021 មួយនេះកំពុងមានលក់នៅលើទីផ្សារក្នុងតម្លៃខ្ទង់ ៧០ ៥០០ដុល្លារ និងម៉ូដែល Fortuner 2021 ធម្មតាមានតម្លៃខ្ទង់ ៦ ៧០០០ដុលា្លរ (លើកលែងពណ៌សកាំម៉ៃ)។ Toyota Fortuner 2021 មានជម្រើសពណ៌ជាច្រើនដូចជា ពណ៌ស ពណ៌សកាំម៉ៃ ពណ៌ប្រាក់ ពណ៌ប្រផេះ ពណ៌ខ្មៅផ្លេក ពណ៌ក្រហម ពណ៌ត្នោតចាស់ និងពណ៌ទឹកប៊ិកចាស់៕

រូបភាព៖ Toyota Cambodia

Leave a Reply

Your email address will not be published. Required fields are marked *