ពិតជាមានទឺកចិត្តមែន! កុសុមា លះបង់ថវិកាផ្ទាល់ខ្លួនកែប្រែវាសនាបុរសពីការម្នាក់

ពិការនីពូកែវោហាស័ព្ទ សុភ័ក្រ កុសុមា ធ្វើឱ្យមហាជនស្ញើញសរសើយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃ របស់នាង ដែលតារាស្រីរូបនេះបានលះបង់ថវិការាប់រយដុល្លារជូនបុរសពិកាម្នាក់ដើម្បីកែប្រែវាសនា ចាប់អាជីពធ្វើជាជាងអេឡិចត្រូនិច។


យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក តាន់ គីមសួ បានបង្ហោះនៅមុនបន្តិចឱ្យដឹងថាពីធីការ នីល្បីឈ្មោះ សុភ័ក្រ កុសុសមា បានធ្វើការបរិច្ចាកថវិកាចំនួន 800$ ជូនទៅកាន់បងប្រុសជាជនពិការ ម្នាក់ដើម្បីបំពេញក្ដីស្រមៃជូនគាត់ ក្នុងការបង្កើតមុខរបរជាជាងជួសជុលគ្រឿងអេឡិចត្រួនិច សម្រាប់ សម្រួលបន្ទុកគ្រួសារ។


ការចុះជួយប្រជាពលរដ្ឋខ្វះខាត់នេះ មិនមែនជាលើកទី១ទេសម្រាប់ពិធីការនីពូកែវោហាស័ព្ទរូបនេះ ដោយកន្លងមក កុសុមា ក៏ធ្លាប់បានជួយជាសម្បុរធម៌ជាច្រើនហូរហែផងដែរ។ យ៉ាងណាមិញអ្នកគាំទ្រ ជាច្រើនបាន ស្ញើញសរសើរពីទឹកចិត្តដ៏ប្រពៃ សន្ដានចិត្តល្អរបស់កញ្ញា សុភ័ក្រ កុសុមា ដែលបានជួយ កែប្រែវាសនាបុរសពិកាម្នាក់ ក្លាយជាបុគ្គលមានមុខរបររកស៊ីចិញ្ចឹមជីវិតច្បាស់លាស់៕

Leave a Reply

Your email address will not be published. Required fields are marked *