វិធីធម្មជាតិពិសេស ៣ យ៉ាង សម្រាប់ការពារបញ្ហាពុកធ្មេញ បានយ៉ាងល្អ!

រាជធានីភ្នំពេញ ៖ ពេលខ្លះបើទោះបីជាអ្នកយកចិត្តទុកដាក់លើសុខភាពមាត់ធ្មេញយ៉ាងណាក៏ដោយ ក៏នៅតែគេចមិនផុតពីបទពិសោធន៍ដ៏ឈឺចាប់ស្ទើរទ្រាំមិនបាន ដែលនោះ គឺជាការឈឺធ្មេញ ។ ការឈឺធ្មេញនេះ គឺបណ្តាលមកពីហើមអញ្ចាញ និងដង្កូវស៊ីធ្មេញ ។ ថ្ងៃនេះអ្នកទាំងអស់គ្នានឹងដឹងពីវិធីជួយការពារមិនឱ្យដង្កូវស៊ីធ្មេញ ឬ ជំងឺពុកធ្មេញ ដោយគ្រាន់តែប្រើប្រាស់របស់របរក្នុងផ្ទះបាយ នេះបើយោងតាមការចុះផ្សាយលើគេហទំព័រ Pulse ៖

១. ប្រេងដូង ៖ ប្រេងធម្មជាតិនេះមានសារធាតុបណ្តេញជាតិមិនល្អនៅលើធ្មេញ នៅពេលយកវាមកប្រើជាទឹកខ្ពុរមាត់ ។ វាជួយកាត់បន្ថយការកកើតនៃកំបោរជាប់ធ្មេញ ។ អ្វីដែលអ្នកត្រូវការ គឺប្រេងដូងធម្មជាតិមួយស្លាបព្រា យកមកដាក់នៅក្នុងមាត់ ខ្ពុរចុះឡើងរយៈពេល ១៥នាទី ។ ខ្ជាក់វាចេញ ហើយដុសធ្មេញចេញបន្ទាប់ពីនោះ ។

២. ម្សៅដុតនំ Baking Soda ៖ Baking Soda មានប្រជាប្រិយសម្រាប់ដោះស្រាយបញ្ហាស្អុយមាត់ និងកម្ចាត់បាក់តេរីក្នុងមាត់ ។ វានឹងបន្សាបអាស៊ីដដែលអ្នកទទួលបានពីការទទួលទានភេសជ្ជៈនិងកាហ្វេច្រើន ។ ដើម្បីសម្រេចបាននូវអត្ថប្រយោជន៍នេះ អ្នកត្រូវប្រើវាដាក់លាយជាមួយនឹងអំបិលក្រាមកន្លះស្លាបព្រា ក្នុងទឹកក្តៅឧណ្ណៗ ។ លាយវាឱ្យសព្វ​ មុននឹងយកទៅខ្ពុរ ក្នុងមាត់។ ក្រោយមកអ្នកត្រូវដុសធ្មេញចេញ ។

៣. ជែលប្រទាលកន្ទុយក្រពើ ៖ នៅពេលដែលអ្នកប្រើជែលប្រទាលកន្ទុយក្រពើ ធ្វើជាទឹកខ្ពុរមាត់ អ្នកនឹងឃើញមានការថយចុះនូវការហូរឈាមតាមអញ្ចាញធ្មេញ ។ ជាមួយគ្នានេះដែរ ការកកើតកំបោរជាប់ជើងធ្មេញក៏មានការថយចុះដែរ ។ លាយជែលប្រទាលកន្ទុយ ក្រពើជាមួយនឹងទឹកសាប ហើយខ្ពុលវាក្រោយពេលដុសធ្មេញរួច ៕

Leave a Reply

Your email address will not be published. Required fields are marked *