តួអង្គ នីរ័ត្ន ក្នុងរឿង «អ្នកម៉ាក់វ័យក្មេង» ទោះនៅក្រៅក្មេងមែនពិតតែ…

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពី រឿង «អ្នកម៉ាក់វ័យក្មេង» ដែលចាក់បញ្ចាំងលើប៉ុស្តទូរទស្សន៍ PNN មួយខ្សែនេះ កំពុងតែផ្ទុះការគាំទ្រជាខ្លាំង ដោយមានមហាជនជាច្រើន បង្ហាញពី ការពេញចិត្តដំណើររឿង គុណភាពសាច់រឿង ធ្វើឲ្យជក់ចិត្តខ្លាំង។

ជាក់ស្ដែងផងដែរនោះ ប្រសិនបើក្រឡេកទៅមើលតួអង្គ កូនស្រី នីរ័ត្ន វិញ ត្រូវបាន បងប្អូនមិនតិចទេ ប្រាថ្នាចង់បាន កូនស្រីដែលស្រស់ស្អាត ហើយមុខមាត់សុភាពរាបសា ដូច្នេះ ជាមួយគ្នានេះ តួអង្គ នីរ័ត្ន

ត្រូវស្គាល់ឈ្មោះពិតថា ពេជ្រ​ ម៉ានីកា ក្នុងសាច់រឿងស្អាតមធ្យម ងំក្រៅឆាក កុមារីវ័យក្មេង ពោរពេញដោយសមត្ថភាពរូបនេះ រឹតតែស្រស់ស្អាតខ្លាំង។ជាពិសេសទៅទៀតនោះ កុមារីរូបនេះ ស្លៀកពាក់រៀបចំតុបតែងឃ្យូត តាមបែបក្មេងស្រី មើលហើយសាកសមនឹងអាយុ មិនតុបតែងជ្រុលហួសហេតុ ព្រោះតែជាតារា បែបនេះ កាន់តែធ្វើឲ្យរូបនាង គួរឲ្យស្រលាញ់កាន់តែខ្លាំង បន្ថែមឡើងទៀត៕ ប្រភព៖khmerload

Leave a Reply

Your email address will not be published. Required fields are marked *