មានចឹងទៀត!! គាស់ទ្វារផ្ទះប្រពន្ធចុង ចូលលួចលុយ និងមាស យកទៅអោយប្រពន្ធដើម ត្រូវប្រពន្ធចុងប្ដឹងសម្ថកិច្ចអោយធ្វើការឃាត់ខ្លួន…

បុរសមានប្រពន្ធ២ម្នាក់ បានមករួមរស់នៅជាមួយប្រពន្ធចុង ហើយខណៈប្រពន្ធចុងមិននៅផ្ទះ ក៏ធ្វើសកម្មភាពគាស់ទ្វារផ្ទះលួចលុយនិងមាស រួចយកទៅផ្ញើប្រពន្ធដើមនៅឯខេត្តត្បូងឃ្មុំ ហើយត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន។ បន្ទាប់ពីមានពាក្យបណ្តឹងពីប្រពន្ធចុងរួច កាលពីវេលាម៉ោង៨និង០០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយទោ ទិត្យ ណារុង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលពីឯកឧត្ដម ព្រះរាជអាជ្ញា លោកឧត្តមសេនីត្រី ភឹង ចន្តារ៉េត ស្នងការរង ប្រធានផែនការងារព្រហ្មទណ្ឌ និងដឹកនាំស្រាវជ្រាវផ្ទាល់ដោលោកវរសេនីយឯក ណុប សារ៉ាក់ ស្នងការរង ទទួលការងារការិយាល័យនគរព្រហ្មទណ្ឌកំរិតធ្ងន់និងលោកវរសេនីយទោ សុខ ម៉េង អ៊ាង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយមន្ត្រី ជំនាញក្រុង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាវ ឃា ត់ខ្លួនជនស ង្ស័ យម្នាក់ លួចគាស់ទ្វារផ្ទះពលរដ្ឋយកលុយ១២៤០០$ និងខ្សែក០១តម្លឹង។ ជនស ង្ស័ យ ឈ្មោះ យ៉ែម សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ គក់ជេ រថយន្ត
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នរស់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ពាក់ព័ន្ធករណី អំពើលួចមានស្ថាន ទម្ងន់ទោស (គាស់ស័ង្កសី) កាលពីវេលាម៉ោង ១០និង០០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។ នេះបើយោងតាម ពាក្យបណ្តឹងជនរ ង គ្រោះ ឈ្មោះ បឿ ឈុននី ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ នៅផ្ទះ នៅភូមិកើតហេតុខាងលើ ចុះថ្ងៃទី ២៣.០៦.២០២១ ។ តាមដំណើររឿង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ជនរ ង គ្រោះ បានចាក់សោទ្វារផ្ទះទុកចោល ហើយទៅមើលម្តាយឈឺ នៅខេត្តត្បូងឃ្មុំ លុះរហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ជនរ ង គ្រោះបានត្រឡប់មកផ្ទះវិញ ក៏ឃើញផ្ទះមានស្នាមគាស់ និងរ៉ើកកាយ ក្នុងបន្ទប់ដេករបស់គាត់ ដោយបាត់បង់ ប្រាក់ដុល្លារ ចំនួន ១២៤០០ដុល្លារ ខ្សែកមាស ០១ខ្សែ ទម្ងន់ ០១តម្លឹង (ទ្រព្យសម្បត្តិទាំអស់ ជនរ ង គ្រោះក្នុងស្រោមខ្នើយក្នុងបន្ទប់ដេក ) បន្ទាប់មកក៏ប្តឹងរាយការណ៍ ជូនសម្ថកិច្ចតែម្តង ។ ក្រោយពេលទទួលពាក្យបណ្តឹងហើយ កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ដោយស ង្ស័ យទៅលើ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្មោះយ៉ែម សំណាង ត្រូវជាប្តីចុងរបស់ជនរងគ្រោះ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ ក៏បាននាំ ឈ្មោះ យ៉ែម សំណាង មកធ្វើការសាកសួរ ។ បើតាមចម្លើយសារភាព របស់ជនស ង្ស័ យ ឈ្មោះ យ៉ែម សំណាង បានឆ្លើយសារភាពថា : គាត់ពិតជា បានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន នៅវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី១៩.០៦.២០២១ ដោយឃើញជនរងគ្រោះ មិននៅផ្ទះ (ប្រពន្ធចុងរបស់គាត់) គាត់ក៏បានចូលធ្វើសកម្មភាពដោយ យកដង្កាប់ កាត់ស័ង្កសីបង្អួច ហើយលូក ដៃបើកគន្លឹះទ្វារចូលបន្ទប់ ជនរងគ្រោះ ហើយធ្វើសកម្មភាព លួចយកប្រាក់ដុល្លារចំនួន១១.២០០ $ និង ខ្សែកមាស ១ខ្សែមិនដឹងទម្ងន់ ដើម្បីយកប្រាក់ទៅទិញរថយន្ត ក្រោយពេលធ្វើសកម្មភាពហើយ គាត់បានយកប្រាក់ និងខ្សែក ទៅផ្ញើប្រពន្ធដើម នៅខេត្តត្បូងឃ្មុំ ។ បច្ចុប្បន្ន ការិយាល័យជំនាញបានកសាងសំណុំដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងតាមនីតិវិធី៕