- ចំណេះដឹង

ជួយស៊ែរផង ប្រពៃណាស់!ដាំបន្លែឈើហូបផ្លែ ផ្គត់ផ្គង់ព្រះសង្ឃមិនអស់ យកចែកជូនពុទ្ធបរិស័ទបរិភោគទៀត

ព្រះសង្ឃគង់នៅវត្តសិរិសាគរដូនស្តើង នៅខេត្តព្រៃវែង ចេះគិតគូរវែងឆ្ងាយ ដោយមិនរង់ចាំតែចង្កាន់របស់ពុទ្ធបរិស័ទយកមកប្រគេនមួយមុខឡើយ ពោលគឺបានយកដីបរិវេណក្នុងវត្តមកបានដាំបន្លែ ដើមឈើហូបជាច្រើនប្រភេទ ទុកសម្រាប់ធ្វើចង្ហាន់ផ្គត់ផ្គង់ព្រះសង្ឃក្នុងវត្ត ថែមទាំងមានលទ្ធភាព ចែកជូនដល់ពុទ្ធបរិស័ទចំណុះជើងវត្តទៀតផង។

ព្រះតេជគុណ អ៊ឹម ទៀង ព្រះគ្រូចៅអធិការវត្តសិរិសាគរដូនស្តើង មានសង្ឃដីកាប្រាប់អ្នកកាសែតថា នៅក្នុងវត្តរបស់ព្រះអង្គ មានដាំបន្លែ ឈើហូបផ្លែ ដូចជា ស្ពៃ ត្រកួន ផ្ទី ខាត់ណា ត្រប់ ប៉េងប៉ោះ ពោត ស្លឹកគ្រៃ ល្ពៅ ដូងក្រអូប ព្រលិត រំចង់ ចេក ខ្នុរ ស្វាយ ជម្ពូ ល្ហុង និងធ្វើស្រែទៀតផង ។ ចំណែកដី ដែលមានបណ្តោយ៥០ម៉ែត្រ និងទទឹងជាង១០ម៉ែត្រ បានដាំប្រភេទផ្កាសម្រាប់បណ្តេញសត្វល្អិតមិនឲ្យបំផ្លាញបន្លែ និងបានដាំដើមឈើជាច្រើនដើមផងដែរ។

ព្រះអង្គ បន្តថា ពេលបន្លែ និងផ្លែឈើ ប្រមូលផលបានច្រើនធ្វើចង្ហាន់ព្រះសង្ឃអត់អស់ គឺយកទៅចែកជូនដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្ត ។ ចំពោះការដាំបន្លែ ដើមឈើហូបផ្លែនេះ មិនត្រឹមតែទទួលបានផលសម្រាប់ធ្វើចង្ហាន់ដល់ព្រះសង្ឃទេ តែវាបានធ្វើឲ្យព្រះសង្ឃធ្វើពលកម្មបញ្ចេញញើស បញ្ចេញជាតិពុលក្នុងខ្លួន និងធ្វើឲ្យសុខភាពល្អរឹងមាំទៀតផង។

Leave a Reply

Your email address will not be published. Required fields are marked *