កញ្ញារ៉ាប៊ី ទោះមិនសូវស៊ិចស៊ី តែលេងមួយឈុតនេះ ឃើញហើយចង់លង់!

ភ្នំពេញ៖ បើយើងនិយាយពី តារាចម្រៀង រ៉ាប៊ី ទស្សនិកជនជាច្រើនប្រាកដជាស្គាល់ច្បាស់តែម្តង ដោយសារកេរ្តិ៍ឈ្មោះដ៏រន្ទឺរបស់កញ្ញា ដែលមានភាពល្បីល្បាញខ្លាំង នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមករហូតមកទល់ពេលបច្ចុប្បន្ននេះ។តួយ៉ាង ក្រៅពីពេលវេលាដ៏សែនមម៉ាញឹក ស្ទើរតែដកឃ្លាមិនរួច កញ្ញា រ៉ាប៊ី ក៏តែងតែឆ្លៀតពេលធ្វើដំណើរកម្សាន្ត ទៅកាន់រមនីយដ្ឋានផ្សេង ដើម្បីបន្ថែមរសជាតិជីវិតឲ្យកាន់តែស្រស់បំព្រងខ្លាំងជាងមុនមួយកម្រិតទៀតផងដែរ។
ដោយឡែក ម្សិលមិញនេះ តារាស្រីរូបនេះបានទៅសមុទ្របង្ហាញសម្រស់យ៉ាងស្រស់ល្អឯក ទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក តាមរយៈសាច់សខ្ចី រាងស្រឡូន និងស្វែលដូចតារាម៉ូដែល បន្ថែមការលម្អដោយសម្លៀកបំពាក់សម្រាប់ហែលទឹក ដែលសរុបមើលទៅគឺល្អគ្មានទាស់អ្វីបន្តិចសោះឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *