គួរតែរួមភេទមួយសប្តាហ៍៣ទៅ៤ដង ដើម្បីជួយទម្លាក់គ្រួសតម្រងនោម!

ចំពោះមនុស្សមួយចំនួន ការថែរក្សាសុខភាពគឺពិតជាមិនងាយស្រួលទេ ព្រោះវាតម្រូវឲ្យពួកគេធ្វើសកម្មភាពមួយចំនួនដែលមិនសប្បាយដូចមើលទូរទស្សន៍ឬស្តាប់ចម្រៀងឡើយ។
សកម្មភាពទាំងនោះរួមមានការហាត់ប្រាណតមអាហារជាតិខ្លាញ់ដែលអាហារទាំងនោះភាគច្រើនសុទ្ធតែជារបស់ឆ្ងាញ់។ តែពេលខ្លះការថែរក្សាសុខភាពគឺមិនចាំបាច់ឲ្យយើងត្រូវធ្វើអ្វីដែលយើងមិនសប្បាយចិត្តនោះទេ។ ពោលគឺដូចជាការរួមភេទជាដើម។


ការរួមភេទត្រូវបានរាប់បញ្ចូលក្នុងសកម្មភាពជួយដល់ទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្ត។ ជាការពិតណាស់ នាពេលថ្មីៗនេះ ការសិក្សាស្រាវជ្រាវដែលត្រូវធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ នៅមន្ទីរពេទ្យ Clinic of Ankara Training and Research នាប្រទេសទួរគី បានរកឃើញថា ការរួមភេទ ៣ទៅ៤ដង ក្នុងមួយសប្តាហ៍អាចជួយឲ្យគ្រួស ដែលស្ថិតនៅក្នុងតម្រងនោមជ្រុះចេញមកតាមទឹកនោមដោយងាយស្រួល។

មានអ្នកជម្ងឺ ៣១នាក់បានចូលរួមក្នុងការពិសោធន៍ ដែលក្នុងនោះមាន ២៦នាក់បានជ្រុះគ្រួសចេញមកតាមទឹកនោមក្នុងរយៈពេលត្រឹមតែ ២សប្តាហ៍។ លទ្ធផលនេះគឺមានភាពប្រសើរជាងអ្នកជម្ងឺដែលគ្រាន់តែប្រើថ្នាំព្យាបាល។

ក្រៅពីជួយព្យាបាលជម្ងឺគ្រួសក្នុងតម្រងនោម ការរួមភេទក៏អាចជួយ៖

• បង្កើនប្រព័ន្ធភាពស៊ាំ

• ជួយដល់សុខភាពបេះដូង

• បន្ទាបសម្ពាធឈាម

• ជាការហាត់ប្រាណ

• ជួយបង្អន់ការឈឺចាប់

• បន្ថយអត្រាដែលអាចកើតមហារីកក្រពេញប្រូស្តាត

• ជួយដល់ការទទួលទានដំណេក

• កាត់បន្ថយស្រ្តេស

• បង្កើនចំណង់ផ្លូវភេទឲ្យកាន់តែប្រសើរ

• ជួយឲ្យប្លោកនោមរបស់ស្រ្តីមានលទ្ធភាពទុកទឹកនោមបានល្អ

• បង្កើនសេចក្តីស្រឡាញ់ជាមួយដៃគូស្នេហា៕

Leave a Reply

Your email address will not be published. Required fields are marked *