បំបាត់ការឈឺខ្នងដោយធ្វើលំហាត់ប្រាណ៥យ៉ាង ងាយៗសម្រាប់អ្នកអង្គុយ……..

នៅ​ពេល​អង្គុយ​ធ្វើ​ការ​យូរ ​​អ្នក​​ច្បាស់​ជា​ប្រឈម​នឹង​បញ្ហា​ឈឺ​ក្បាល ​ឈឺ​​ស្មា ​រួយ​ក និង​ឈឺ​ខ្នង​មិន​ខាន។ ​​ឈឺ​ស្មា ឬ​រួយ​ក ​អាច​មក​ពី​តុ​ការិយាល័យ កៅ​អី​អង្គុយ​ខ្ពស់​ពេក ឬ​ទាប​ពេក ដែល​មិន​សម​ស្រប​នឹង​រាង​កាយ​របស់​អ្នក​។ ​ចំណែក​អាការៈ​ឈឺ​ចាប់​​ខ្នង ឬ​ឈឺ​ក​ជា​ដើម ​អាច​មក​ពី​ស្រ្តេស ​មិន​បាន​សម្រាក​ឲ្យ​គ្រប់​គ្រាន់​ជា​ដើម។ ​ម្យ៉ាង​ទៀត ​អ្នក​មិន​​គប្បី​អង្គុយ​ធ្វើ​ការ​​ផ្ទាល់​លើ​កម្រាល​ឥដ្ឋ ​ឬ​សណ្តូក​ខ្លួន​លើ​ឥដ្ឋ​ធ្វើ​ការ​នោះ​ទេ ​ព្រោះ​ចលនា​ទាំង​២​នេះសុទ្ធ​សឹង​តែ​ប៉ះ​ទង្គិច​លើ​ខ្នង និង​ចង្កេះ​​របស់​អ្នក​ឲ្យ​ឈឺ​បាន។

ហេតុ​នេះ ​អ្នក​គួរ​ឧស្សាហ៍​ម៉ាស្សា ឬ​អាចធ្វើ​ចលនា​តាម​លំហាត់​ប្រាណ​៥​យ៉ាង​នេះ ​ដូច​ខាង​ក្រោម​៖​


​១. ​ចលនា​ទី​១

​-លើក​ដៃ​ស្តាំ​​ទៅ​ក្រោយ​​​រហូត​ដល់​​​ចុង​ម្រាម​ដៃ​របស់​អ្នក​នៅ​​ស្មា​ខាង​​ឆ្វេង

​-​​​លើ​ក​ដៃ​ឆ្វេង​យក​ទៅ​ទ្រ​កែង​ដៃ​ស្តាំ

​-ផ្អៀង​ទៅ​ខាង​ឆ្វេង​យឺត​ៗ​ប្រហែល​១០​​នាទី
​-ធ្វើ​ចលនា​នេះ​ដដែរ ដោយ​ប្តូរ​មក​ដៃ​ស្តាំ​វិញ


២. ចលនា​ទី​២

​-ដាក់​ជើង​ទាំង​២​ឲ្យ​ស្មើ​គ្នា

-ឈាន​ជើង​ស្តាំ​មក​មុខ​បន្តិច ដោយ​ងឿយ​ក្បាល​ជង្គង់​ទៅ​លើ

​-ពត់​ខ្នង​ឲ្យ​ត្រង់ ហើយ​ដក​ដៃ​​ដាក់​លើ​ក្បាល​ជង្គង់​ប្រហែល​១០​នាទី

-ធ្វើ​ចលនា​ដដែរ ​ដោយ​ប្តូរ​មក​ជើង​ឆ្វេង​វិញ


៣. ​ចល​នា​ទី​៣

-អង្គុយ​ដោយ​ដាក់​ខ្នង​ឲ្យ​ត្រង់

​-ទាញ​ក្បាល​ជង្គង់​ខាង​ស្តាំ​ទៅ​ខាង​លើ​ ប្រហែល​១០​នាទី

​-ធ្វើ​ចលនា​ដដែរ ​ដោយ​ប្តូរ​មក​ជង្គង់​ខាង​ឆ្វេង​វិញ

៤. ​ចលនា​​ទី​៤

​-អង្គុយ​ដោយ​ដាក់​ខ្នង​ឲ្យ​ត្រង់ ​សន្ធឹង​ដៃ​របស់​អ្នក​ដោយ​ដាក់​ម្រាម​​ដៃ​ចូល​គ្នា និង​បាត​ដៃ​ទល់​គ្នា

-ធ្វើ​ចលនា​ដៃ​របស់​អ្នក​ទៅ​​​ឆ្វេង ដោយ​ក្តាប់​ចូល​គ្នា​ប្រហែល​១០​វិនាទី ​​​បន្ទាប់​មក​ត្រលប់​មក​កណ្តាល​វិញ

​-ធ្វើ​ចលនា​ដដែរ ​ដោយ​ប្តូរ​មក​ដៃ​ស្តាំ​វិញ

៥. ចលនា​ទី​៥

​-ដាក់​ពោះ​ឲ្យ​រាប​លើ​កម្រាល​ព្រំ

​-ដាក់​ដៃ​ទាំង​ពីរ​លាត​សន្ធឹង​លើ​កម្រាល​ព្រំ​ដែរ ដោយ​ឲ្យ​​ដង​ខ្លួន រួម​ទាំង​ជើង​និង​ដៃ​សណ្តូក​​ឲ្យ​ត្រង់​ដូច Spiderman ​។ ​រក្សា​ចលនា​បែប​នេះ ​ចំនួន​៣០​វិនាទី។

Leave a Reply

Your email address will not be published. Required fields are marked *