មិនគួរអោយជឿមែន!! ស្ត្រីដ៏ខ្ពស់នៅប្រេស៊ីល រៀបការជាមួយបុរសកម្ពស់ទាបជាងនាង ជាង៣០សង់ទីម៉ែត្រ

ប្រេស៊ីល៖ ស្ត្រីម្នាក់មានឈ្មោះថា Elisane Silva អាយុ២៦ឆ្នាំ មានកម្ពស់ប្រមាណ២.០៣ម៉ែត្រ ដែលត្រូវបានគេដាក់រហ័សនាមឲ្យថា “ស្ត្រីយក្ស”។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមប្រភពព័ត៌មានបានឲ្យដឹងថា ឪពុកម្ដាយរបស់ស្ត្រីខាងលើ មានកម្ពស់តាមខ្នាតធម្មតា តែខុសប្លែកនាងម្នាក់គត់មានកម្ពស់ខ្ពស់ជាងសមាជិកក្នុងគ្រួសារ ដែលម្ដាយមានកម្ពស់១.៦២ម៉ែត្រ និងឪពុកមានកម្ពស់១.៧០ម៉ែត្រប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទន្ទឹមនឹងនេះដែរ នាង Elisane បាននិយាយរៀបរាប់ថា៖

ចាប់តាំងពីនាងមានអាយុ១០ឆ្នាំ នាងតែងតែសង្កេតឃើញថា មានអ្វីម៉្យាងមិនប្រក្រតីមកលើរូបនាង ដោយមានកម្ពស់ខ្ពស់ជាងគេក្នុងថ្នាក់រៀន។ ហើយកាលដែលមានកម្ពស់ខ្ពស់នេះ បានធ្វើឲ្យនាងរងនូវការចំអកលេងសើចពីមិត្តរួមថ្នាក់ជារៀងរាល់ថ្ងៃ រហូតដល់នាងមានអារម្មណ៍ឈឺចាប់ និងសម្រេចចិត្តឈប់ពីការសិក្សា ព្រោះតែមិនអាចស៊ូទ្រាំទៅនឹងបរិស្ថានជុំវិញខ្លួនបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើទោះជាយ៉ាងណាក៏ដោយ រូបនាងផ្ទាល់ បានក្លាយទៅជាតារាបង្ហាញម៉ូតអាជីព ដែលជាក្ដីសុបិនរបស់នាង តាំងពីនាងមានអាយុ១៥ឆ្នាំ។ ហើយលុះមកដល់ឆ្នាំ២០១១ នាងបានរៀបការជាមួយបុរសម្នាក់ បច្ចុប្បន្នអាយុ៣៣ឆ្នាំ ដែលមានកម្ពស់ជាង១.៧០ម៉ែត្រប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ កន្លងទៅប៉ុន្មានឆ្នាំមកនេះ នាង Elisane មិនមានការខ្មាសអៀនចំពោះកម្ពស់ដ៏ខ្ពស់របស់នាងទៀតឡើយ ដោយនាងគិតថា វាជាចំណុចដ៏កម្រមួយ ដែលធ្វើឲ្យគេស្គាល់នាង។ ហើយឥលូវនេះ នាងក៏មានកូនប្រុសម្នាក់ដែរ អាយុ៣ឆ្នាំ ដែលនាងជឿជាក់ថា គេនឹងមានកម្ពស់តាមស្ដង់ដា និងមិនកាត់មករកនាងឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមទស្សនារូបភាពខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *