ប័រី ខ្លាចរអាក្នុងការសាកល្បងស្នេហ៍ម្ដងទៀត ក្រោយបរាជ័យរឿង………………

រហូតមកដល់ពាក់កណ្ដាលឆ្នាំ២០២១នេះកម្លោះសង្ហា ប័រី ហាក់មិនទាន់អើពើជាមួយស្នេហានៅឡើយ ខណៈ វ័យរបស់លោក ក៏កាន់តែវិវត្តទៅមុខ ចំណែកមិត្តរួមអាជីពខ្លះរកឃើញគូស្នេហ៍ពិត នឹងខ្លះទៀត រៀបការអស់ខ្លះទៅហើយចំណែក ប័រី នៅតែស្ងប់ស្ងាត់ក្នុងរឿងនេះ។


ជុំវិញរឿងទំនាក់ទំនងស្នេហាស្ងាត់ជ្រងំនេះ ប័រី ធ្លាប់បង្ហើបប្រាប់កាលពីថ្មីៗនេះថា រហូតមក ដល់ពេលបច្ចុប្បន្ននេះលោកបានសម្លឹងឃើញនារីម្នាក់ ប៉ុន្តែមិនទាន់បង្កើតជាទំនាក់ទំនងជាមួយគ្នានៅ ឡើយនោះទេ ដោយសារតែលោកមិនទាន់ប្រាកដនៅឡើយទេ ព្រោះកន្លងមកតារាប្រុសឆ្នើមរូបនេះ ធ្លាប់បរាជ័យច្រើនដង ជាហេតុធ្វើឱ្យរូបលោកហាក់ខ្លាចរអាក្នុងការសាកល្បងម្ដងទៀត ដូច្នេះលោក មិនទាន់ប្រាកដចិត្តនៅឡើយ។


តារាសម្ដែងខ្ពស់ស្រឡះរូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា៖”(សើច)បាទអូនឃើញចេះតែឃើញហើយ គ្រាន់តែថាយើងអាយុច្រើនចឹងស្គាល់មនុស្សច្រើន ដល់ពេលចឹងខ្លាចថាទៅមុខជាមួយគ្នាមិនបានយូ ខ្លាចតែមានការបែកបាក់ ហើយបើនិយាយថាប្រាកដណរណាម្នាក់នោះគឺវាពិបាក ព្រោះកន្លងមកធ្លាប់ បញ្ហាច្រើន ចឹងហើយក៏នៅចាំមើលយូតិចឱ្យបានដឹងថាចរិកគាត់បែបណាស្រួលគិតគូរ”៕

Leave a Reply

Your email address will not be published. Required fields are marked *