- កម្សាន្ត

គួរឲ្យក្នាញ៉ណាស់! កូនស្រីពៅរបស់ ខេមរៈ សេរីមន្ត លេងខ្លួនឡើងហ្វេសសិន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កំពូលតារាចម្រៀងដ៏ល្បី លោក ខេមរៈ សេរីមន្ត គឺជាតារាចម្រៀងមួយរូប ដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈចម្រៀងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាពិសេសលោក នៅតែទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ទស្សនិកជាច្រើន ផងដែរ។

ទោះជាយ៉ាងណាវិញ មិនត្រឹមតែទទួលបានភាពជោគជ័យនោះទេ នៅក្នុងវិស័យសិល្បៈតែប៉ុណ្ណោះនោះទេ តែបើងាកមកមើលពី ជីវិតផ្ទាល់ខ្លួន របស់តារាប្រុសរូបនេះវិញ ឃើញថា ពិតជាមានសុភមង្គលយ៉ាងខ្លាំង ម៉្យាងវិញទៀត លោកថែមទាំងមានកូនស្រីដ៏គួរឲ្យស្រលាញ់ ដល់ទៅ ២​នាក់ និងកូនប្រុសម្នាក់ទៀតផង ដែលធ្វើឲ្យក្រុមគ្រួសាររបស់លោក កាន់តែមានភាពកក់ក្ដៅ ផងដែរ ។

បើនិយាយពីមុខមាត់របស់កូនស្រីលោក ខេមរៈ សេរីមន្ត​​ វិញពិតជាស្រស់ស្អាតនិងគួរឲ្យស្រលាញ់ខ្លាំង តែបើងាកមកមើល កូនស្រីពៅ របស់លោកផ្ទាល់តែម្ដង គឺកំពុងតែបានធ្វើឲ្យហ្វេនៗជាច្រើន ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងអំពី មុខមាត់ដ៏គួរឲ្យស្រលាញ់ ជាពិសេស កាយវិការឫកពា ដែលអាចឲ្យមនុស្សជាច្រើនបានឃើញហើយ ពិតជាស្រលាញ់គ្រប់ៗគ្នា ទៀតផង។មិនត្រឹមតែប៉ុណ្ណោះនោះទេថែមទាំង ស្ទាយ៍តែងខ្លួនធ្វើឲ្យមនុស្សធំល្មមៗសុំខ្មាស បើកូនលោកនៅតូចប៉ុណ្ណឹងលេងស្ទាយ៍ហ្វេសសិនមិនធម្មតា ពិតជាគួរឲ្យស្រលាញ់៕

Leave a Reply

Your email address will not be published. Required fields are marked *