វិធីធ្វើមើមខ្ទឹមជ្រក់ រូបមន្តឆ្ងាញ់ជាប់ចិត្ត!

គ្រឿងផ្សំ៖ ខ្ទឹមសមើមចាស់ៗ ១គីឡូ,ស្ករត្នោត ឬស្ករស ៣វែក,ទឹកខ្មេះ ៣វែក,អំបិល ១ស្លាបព្រាបាយ,ទឹក ១លីត្រ។

វិធីធ្វើ៖

១.កាត់មើមខ្ទឹមលាងឲ្យស្អាត ទុកមួយឡែក

២.យកឆ្នាំងដាក់ដាំទឹកឲ្យពុះ រួចលើកចុះទុក ៥នាទី ហើយចាំដាក់មើមខ្ទឹមចូលទឹកក្តៅប្រហែល ១នាទី ហើយស្រង់យកខ្ទឹមចេញទុកឲ្យស្រស់ទឹក(កុំទុកយូរនាំឲ្យសាច់ខ្ទឹមឆ្អិនរលួយ បើទឹកត្រជាក់នឹងនាំឲ្យមើមខ្ទឹម ក្លាយជាមានពណ៌ខៀវពេលជ្រក់)។

៣.យកកែវ ឬក្រឡដែលត្រូវដាក់ត្រាំយកលាងទឹក ហើយជូតឲ្យស្ងួត បន្ទាប់មកញាត់មើមខ្ទឹមចូលក្នុងកែវ

៤.ដាក់កម្លោចស្ករ ហើយចាក់ទឹក ដាក់អំបិលចូលដាំឲ្យពុះ រួចភ្លក្សឲ្យមានរសជាតិផ្អែមប្រៃបន្តិច

៥.ពេលទឹកស្ករពុះលើកចុះទុកឲ្យត្រជាក់ ទើបចាក់ទឹកខ្មេះចូលបន្តិច ដើម្បីយកក្លិនឈ្ងុយផង ដើម្បីឲ្យជ្រក់មានពណ៌ថ្លាស្អាតផង(តែកុំលាយឲ្យដល់ជូរ) កូរលាយឲ្យសព្វចូលគ្នាល្អ ទើបចាក់ចូលកែវខ្ទឹម គ្របឲ្យជិត

៦.រួចហើយយកកែវខ្ទឹមហាលថ្ងៃ ៣-៤ថ្ងៃ ដើម្បីឲ្យចេញជាតិជូរឆ្ងាញ់ រួចរាល់អស់ហើយយកមកបរិភោគបានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *