- កម្សាន្ត

កូនគេកូនឯងអាណិតណាស់!! ទារក​កើត​មក​មាន​ជើង​ ៤​ ជើង​ ២​ នៅ​លើ​ខ្នង​ ចម្លែក​ណាស់​ ប៉ុន្តែ​ជា​ទារក​មាន​សំណាង…(មានវីដេអូ)

បរទេស៖ ក្មេង​ស្រី​ដែល​កើត​មក​មាន​ជើង​ ៤​ ដែល​ជើង​ពីរ​ទៀត​ស្ថិត​នៅ​លើ​ខ្នង​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ កូឌីវ័រ​ ជួប​ជុំ​ជា​មួយ​ឪពុកម្ដាយ​ ក្នុង​ទីក្រុង​ អាប៊ីដ្យាន​ (Abidjan)​ ក្រោយ​ពី​ធ្វើ​ការ​វះកាត់​ដោយ​ជោគជ័យ​ក្នុង​ សហរដ្ឋ​អាមេរិក​ ដើម្បី​កាត់ផ្ដាច់​ជើង​ពី​ចេញ​ពី​ខ្នង​របស់​នាង ។​

ដំណើរការ​វះកាត់​ត្រូវ​ចំណាយ​ពេល​ ៦​ ម៉ោង​ ចូលរួម​ដោយ​គ្រូពេទ្យ​ ៥​ នាក់​ ក្នុង​មន្ទីរពេទ្យ​កុមារ​ ផាករីច​ (Park Ridge)​ រដ្ឋ អ៊ីលីណយ​ (Illinois) ។​ ម្ដាយ​របស់​ក្មេង​ស្រី​និយាយ​ថា​ នាង​មិន​រំពឹង​ថា​កូន​ស្រី​របស់​នាង​​នឹង​មាន​សភាព​ប្រក្រតី​ដូច​ក្មេង​ធម្មតា​ដូច្នេះ​ឡើយ ​ប៉ុន្តែ​ក្រោយ​ការ​វះកាត់ ​ធ្វើ​ឲ្យ​នាង​មាន​​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដូច​ជា​ជួប​អព្ភូតហេតុ​អ្វី​មួយ ។​ អរគុណ​ចំពោះ​គ្រូពេទ្យ​វះកាត់​ទាំងអស់​ដែល​បាន​ប្រឹងប្រែង​ជួយ​ឲ្យ​កូនតូច​នេះ​ក្លាយ​ជា​មនុស្ស​ធម្មតា​ដូច​ក្មេង​ដទៃ​ទៀត ។ ​អរគុណ​ចំពោះ​ប្រជាជន​ អាមេរិក​ ដែល​ជួយ​ដល់​កុមារ ។​

ក្មេង​ស្រី​ឈ្មោះ​ ដូមីនិច ​(Dominique)​ បាន​ស្ថិតនៅ​ សហរដ្ឋអាមេរិក​ ២​ ខែ ​មុន​ពេល​ធ្វើ​ការ​វះកាត់​ ដោយ​រស់​នៅ​ជា​មួយ​គ្រួសារ​មួយ​ក្នុង​ទីក្រុង​ ឈីហ្កាកូ ។​ ពេលនេះ​ ដូមីនិច ​បាន​ទៅដល់​ផ្ទះ​វិញ​ក្នុង​ប្រទេស ​កូឌីវ័រ ​ហើយ​ឪពុកម្ដាយ​របស់​នាង​កំពុង​រៀប​ចំ​ថ្ងៃ​ខួប​កំណើត​នៅ​ខែ​ក្រោយ៕ ប្រភពៈ​ dailyherald​

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព freedomnewskh

Leave a Reply

Your email address will not be published. Required fields are marked *