- កម្សាន្ត

ពត័មានថ្មីៗ!! នៅពេលនេះ អង្ករនាំចេញរបស់ប្រទេសវៀតណាម ថ្លៃជាងអង្កររបស់ប្រទេសថៃក៏ព្រោះតែ…

វៀតណាម៖ យោងតាមរយៈការផ្សាយរបស់គេហទំព័រសារព័ត៌មាន VN Express បានឱ្យដឹងថា ដោយសារប្រាក់បាតថៃចុះថ្លៃអង្កររបស់វៀតណាម បានធ្វើឱ្យតម្លៃនៅលើទីផ្សារពិភពលោកហក់ឡើង ៣ភាគរយបើធៀបនឹងអង្ករថៃ។ អង្ករបាក់ ៥ភាគរយរបស់វៀតណាមត្រូវបានលក់ក្នុងតម្លៃចន្លោះពី ៤៦៨ ដល់ ៤៧២ដុល្លារក្នុងមួយតោន គិតចាប់ពីថ្ងៃទី៨ ខែសីហា គឺ ១៥ដុល្លារច្រើនជាងគូប្រជែងរបស់ខ្លួននៅប្រទេសថៃ។

តម្លៃបានកើនឡើង ៦,៨ ភាគរយចាប់តាំងពីដើមខែសីហានេះ។ ប្រទេសវៀតណាម គឺជាប្រទេសនាំចេញអង្ករធំជាងគេទី៣ កាលពីឆ្នាំមុន នៅពីក្រោយប្រទេសឥណ្ឌា និងថៃ។ ក្នុងរយៈពេល ៧ខែដំបូង នៃឆ្នាំនេះ ប្រទេសនេះបាននាំចេញធញ្ញជាតិមានតម្លៃ ១,៩ពាន់លានដុល្លារកើនឡើង ១០,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដោយប្រទេសហ្វីលីពីន គឺជាអ្នកទិញខ្ពស់ជាងគេ បើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់ប្រទេសវៀតណាម៕

ប្រភព sakkarach