- កម្សាន្ត

ក្រពើទម្ងន់កន្លះតោនជាប់អួនប្រជាពលរដ្ឋក្នុងភូមិបានដាក់លើ គ្រឿងចក្រចូកដីដឹកយកទៅកប់ ហើយកាត់ក្បាលសង្កត់បិសាច…(មានវីដេអូ)

ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃទី១១ ខែសីហា Daily Mail បានរាយការណ៍ថាអ្នកភូមិនៅលើកោះ Bangka Belitung ប្រទេសឥណ្ឌូនេស៊ីបានកាត់ក្បាលក្រពើយក្សកាលពីសប្ដាហ៍​មុន បន្ទាប់ពីសត្វល្មូននេះបានធ្វើឱ្យមានការភ័យខ្លាចនិងធ្វើបាបមនុស្សជាច្រើន។

សត្វក្រពើយក្សបានជាប់ក្នុងអួនរបស់អ្នកភូមិនៅតាមដងទន្លេ Kayubesi នៅល្ងាចថ្ងៃទី៣ ខែសីហា។ ពីរថ្ងៃក្រោយមក ក្រពើបានហត់នឿយ និងអស់កម្លាំងស្លាប់ចាំបាច់ត្រូវដឹកដោយត្រាក់ទ័រចេញពីទន្លេទៅកន្លែងបញ្ចុះ ដោយសារវាមានទំងន់រហូតដល់ ៥០០ គីឡូក្រាមហើយដងខ្លួនរបស់ប្រវែងជាង ៤ម៉ែត្រ។

ទីភ្នាក់ងារអភិរក្សធនធានធម្មជាតិបានធ្វើកោសល្យវិច្ច័យហើយបានរកឃើញថាសត្វក្រពើនោះមានអាយុប្រហែលជាង ៥០ឆ្នាំ ហើយគ្មានធ្មេញទេ។ ក្រោយមកអាជ្ញាធរបានព្យាយាមចរចាជាមួយមេដឹកនាំក្នុងតំបន់ដើម្បីនាំសាកសពក្រពើទៅកន្លែងដែលមានសុវត្ថិភាពជាងនេះ។ ដោយអ្នកភូមិជឿខាងអបិយជំនឿទទូចចង់ទុកសត្វក្រពើដោយហេតុផលសាសនា ហើយកាត់ក្បាលក្រពើចេញដើម្បីកុំឱ្យបិសាចរស់ឡើងវិញ និងមកលងបន្លាចអ្នកភូមិតទៅទៀត។

“គេជឿថា សត្វក្រពើមិនគួរត្រូវបានយកចេញពីភូមិនោះទេ ពីព្រោះវាជាបិសាច ដោយលើកឡើងពីជំនឿក្នុងតំបន់ថាសត្វក្រពើត្រូវបានហាមឃាត់មិនឱ្យនាំចេញ បើមិនដូច្នោះទេ ភូមិទាំងមូលនឹងដល់នូវភាពវិនាស។ រឿងរ៉ាវនេះ បានកើតឡើងក្នុងឆ្នាំ ២០១៦” ប្រធានទីភ្នាក់ងារអភិរក្សធនធានធម្មជាតិឥណ្ឌូនេស៊ីបានរាយការណ៍។

បើតាមមន្រ្តីភូមិរាយការណ៍ថា គ្រោងឆ្អឹង និងក្បាលក្រពើត្រូវតែកប់ដោយឡែកពីគ្នា ពីព្រោះវាជាសត្វក្រពើបិសាច ហើយមុននឹងកាត់ក្បាល និងកប់គ្រោងឆ្អឹង អ្នកភូមិក៏បានធ្វើពិធីកម្មពិសេសផងដែរ៕
ខាងក្រោមនេះជាវីដេអូ

ប្រភព sakkarach

Leave a Reply

Your email address will not be published. Required fields are marked *