ប្រាសាទអង្គរវត្តមានតែមួយ គ្មានពីរលើលោក! សម្រស់ប្រាសាទអង្គរវត្ត មើលពីជ្រុងណា ក៏ស្អាតល្អឥតខ្ចោះ

កម្សាន្ត៖ ប្រាសាទអង្គរវត្ត ឬអង្គរតូច ជាកេរមរតកដ៏ថ្កើងថ្កានមួយមានអាយុកាលរាប់សិបឆ្នាំ ដែលនៅតែអាចរក្សាភាពគង់វង្សល្អបំផុតនៅក្នុងតំបន់ឧទ្យានអង្គរ។ ប្រាសាទនេះ ត្រូវបានកសាងដោយបុព្វបុរសខ្មែរនាសម័យបុរាណបន្សល់ទុកឲ្យកូនចៅខ្មែរជំនាន់ក្រោយ សព្វថ្ងៃមានមោទនភាព និងមានការកោតស្ញប់ស្ញែងរកអ្វីប្រៀបមិនបាននោះឡើយ។

លើសពីនេះទៅទៀត តំបន់អង្គរតូចនេះ​ មិនត្រឹមតែមានរឿងរ៉ាវប្រវត្តិសាស្ត្រចាលើសិលាចារឹកដ៏គួរឲ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ចំពោះសោភណ្ឌភាព និងទេសភាពវិញ យើងឃើញថាទីនេះក៏ពិតជាស្រស់ស្អាតខ្លាំង បរិយាកាសបរិសុទ្ធ មានវាលស្មៅពណ៌បៃតងខ្ចី ដើមឈើធំៗម្លប់ត្រឈឹងត្រឈៃនៅព័ន្ធជុំវិញ ទើបធ្វើឲ្យទិដ្ឋភាពនៅក្នុងបរិវេណប្រាង្គប្រាសាទនេះ មើលពីជ្រុងណាមួយទៅ ក៏រំលេចចេញភាពល្អឥតខ្ចោះមានតែមួយគ្មានពីរលើលោកតែម្ដង។

យ៉ាងណមិញ រាល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ពេលបានទៅទស្សនារមណីដ្ឋានដែលជាសម្បត្តិបេតិកភណ្ឌដ៏ល្អល្អះមួយនេះហើយ ជឿជាក់អ្នកណាៗក៏ជាប់ចិត្ត ជាប់អារម្មណ៍មិនចង់ឃ្លាតកាយឆ្ងាយពីទីនេះនោះឡើយ។ ពិសេសភ្ញៀវទេសចរអន្តរជាតិ ពេលដែលគេត្រឡប់ទៅប្រទេសកំណើតគេវិញ គេតែងតែជួយផ្សព្វផ្សាយអំពីប្រាសាទរបស់យើងព្រមនឹងពាក្យសរសើរមិនដាច់ពីមាត់ផងដែរ៕

ទស្សនារូបភាពខាងក្រោម៖