- ព័ត៌មានថ្មីៗ

ទុក្ខដ៏ក្រៀមក្រំ!! មនុស្ស ៥នាក់បានស្លាប់នៅក្នុងហេតុការណ៍បាក់ដងសន្ទូចសំណង់នៅខេត្តបន្ទាយមានជ័យ…

បន្ទាយមានជ័យ៖ តាមរយៈការចុះផ្សាយរបស់គេហទំព័រ Khmer Times បានសរសេរថា យ៉ាងហោចណាស់មានមនុស្ស ៥នាក់បានស្លាប់និង ២នាក់ផ្សេងទៀតបានរងរបួសនៅថ្ងៃនេះ នៅពេលដែលដងសន្ទូចសំណង់មួយគ្រឿងបានបាក់និងធ្លាក់សង្កត់លើពួកគេនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នៅរសៀលនេះ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម​ ស្នងការនគរបាលខេត្តបានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើង នៅការដ្ឋានសំណង់មួយ​ ក្នុងសង្កាត់ផ្សារកណ្តាល នៅវេលាម៉ោង ៣រសៀល នៅពេលដែលដងសន្ទូចសំណង់បានបាក់ហើយធ្លាក់មកលើពួកគេ ពេលពួកគេកំពុងអង្គុយនៅជុំវិញផ្ទះ ក្បែរអគារដែលកំពុងសាងសង់។ លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ថា“ មនុស្ស ៥នាក់ត្រូវបានរកឃើញស្លាប់ហើយ ២នាក់ទៀតបានរងរបួស” ។ លោកអភិបាលខេត្ត អ៊ុំ រាត្រី បានចុះទៅកន្លែងកើតហេតុ និងបានបញ្ជាឱ្យមន្ត្រីរបស់លោកបិទការដ្ឋានសំណង់ជាបណ្តោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេតបន្តទៀត។

ប្រភព sakkarach

Leave a Reply

Your email address will not be published. Required fields are marked *