- ការអប់រំ

តើម្តាយបែបនេះនៅមានទៀតទេ!! ដោយសារតែផ្គាប់ចិត្តប្តីថ្មី សុខចិត្តបោះបង់កូនស្រីបង្កើតខ្លួន ដែលមានអាយុទើបតែ….

កាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ មានករណីភ្ញាក់ផ្អើរមួយបានកើតឡើងនៅប្រទេសថៃ ដោយមាននារីជាម្តាយម្នាក់ បានជិះម៉ូតូពាក់មួកសុវត្ថិភាព បានដឹកកូនស្រីរបស់ខ្លួនដែលមានអាយុទើបតែ២ឆ្នាំមកទំលាក់ចោលនៅមុខមណ្ឌលថែទាំកុមារមួយកន្លែងក្នុងខេត្ត Lopburi។

បើតាមសមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃកើតហេតុ ស្ត្រីខាងលើបានដឹកកូនមកទម្លាកនៅមុខមណ្ឌលថែទាំងក្មេង បន្ទាប់មកបុគ្គលិកក៍បានបើកទ្វារ ស្រាប់តែឃើញក្មេងស្រីកំពុងឈរកាន់ឥវ៉ាន់ជាច្រើនព្រមជាមួយសំបុត្រមួយសន្លឹក តែមិនឃើញម្តាយទេ។ក្នុងសំបុត្រនោះបានសរសេរថា នាងមិនអាចផ្តល់អនាគតអោយកូនស្រីនេះទេ ដោយសារតែខ្លយនមានគ្រួសារថ្មី ហើយប្តីក្រោយក៍បដិសេធមិនទទួលស្គាល់កូននេះដែរ។ដូចនេះនាងត្រូវតែធ្វើបែបនេះ។

យ៉ាងណាមិញចំពោះករណីនេះ សមត្ថកិច្ចក៍កំពុងធ្វើការស្វែងរកម្តាយក្មេងស្រីរូបនេះ ចំណែក្ក្មេងស្រតីរូបនេះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដោយសារតែមានរងរបួសពេញខ្លួន៕

ប្រភព pressnews.today