កូនខ្មែរត្រូវដឹង!!! ប្រវត្តិសត្វ ម្ករ ឫមករ ជាសត្វមានអំណាចលេបនាគ គ្រុឌ និងទេពនិករទាំងឡាយនៅលើផែនដី

សត្វម្ករ ឫមករ នៅក្នុងភាសាពួកហិណ្ឌី និងភាសាសំស្ក្រឹត គឺជាសត្វក្រពើឫសត្វនាគ ដែលមាននិទានក្នុងគម្ពីរវេទ នៃទេវកថារបស់ព្រហ្មញសាសនា។ លក្ខណៈទូទៅរបស់សត្វនេះ មានក្បាល និងដងខ្លួនជាសត្វនាគ ត្រចៀកជ្រូក ធ្មេញក្រពើ ប្រមោយដំរី ភ្នែកស្វា ស្រកាត្រី ជើងរាជសីហ៍ កន្ទុយក្ងោក។ជាយានជំនិះព្រះនាងគង្គារនិងព្រះពិរុណ (វិរុណ)។

សត្វម្ករ ជាសត្វដែលមានឥទ្ធពលដ៏មហិមា ជាសត្វកាចសាហាវបានចាប់កំណើតឡើងដោយព្រះកេសាមួយសសៃនៃ ព្រះនាងគង្គាដែលរំសាយធ្លាក់ចុះមកផែនដី សូម្បីឥសូរ ឥសីក៏ខ្លបខ្លាចអំណាចតេជៈ ហើយខ្លាំងជាងអ្វីៗ ក្នុងលោក។ វាលួចលបលេប រាល់សព្វសត្វអ្វីៗមិនថាគ្រុឌ នាគ និងសត្វទាំងពួងបូករួមពពួកទេពនិករទាំងឡាយណាដែលវា ជួបប្រទះ។

ដោយគ្មានទេវៈណា អាចបង្ក្រាបរិទ្ធានុភាពសត្វមករនេះបានរួមទាំងព្រះសិវៈផង។ (ក្នុងចម្បាំងរវាងព្រះសិវៈនិង សត្វមករនេះក្នុងតំណាលថាបានអូសបន្លាយជាច្រើនកប្ប មិនចាញ់ មិនឈ្នះ ទើបមានអន្តរាគមន៍ពីព្រះនាងគង្គាជា ម្ចាស់នៃកំណើតសត្វមករនេះ ដោយក្នុងសង្គ្រាមនោះព្រះនាងបានបង្គាប់ឲ្យព្រះសិវៈលើកទ្រង់ដាក់លើព្រះហស្ថ រួចឲ្យគង់លើមករ

ដោយអំណាចតេជៈព្រះនាងដែលបានបង្កើតសត្វមករនេះឡើងក៏ធ្វើឲ្យសត្វមករនូវទម្ងន់ដ៏ បហិមាមិនបាន ក៏ខ្ជាក់សព្វសត្វទាំងពួងដែលខ្លួនបានលេចចេញមកនាព្ធដ៏អាកាសនោះហោង)។ដូច្នេះហើយទើបយើងឃើញវត្តមានម្ករនៅក្នុងចម្លាក់សិល្បៈបុរាណខ្មែរសម័យមុនអង្គរនិងក្រោយអង្គររហូតមក សម័យបច្ចយប្បន្នក៏នៅតែមានវត្តមានផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *