ទោះពពួកសត្វល្អិតសំបូរទៅដោយប្រូតេអ៉ីន តែក្រុមអ្នកជំងឺទាំងនេះត្រូវប្រុងប្រយ័ត្នក្នុងការហូប!!

សម្រាប់ជនជាតិអឺរ៉ុប​ ចំពោះការហូបសត្វល្អិតបំពង អាចថាចម្លែកនិងខ្ពើមឬប្រឆាំងនឹងការហូប។ ប៉ុន្តែសព្វថ្ងៃនេះ យើងឃើញមានហាងសត្វល្អិតនៅតាមចិញ្ចើមផ្លូវ​ ហើយវា​ក៏មិនមែន​ធូរថ្លៃដែរ។
ទោះជាយ៉ាងណាក៏ដោយ មកទល់​បច្ចុប្បន្ន​នេះ​ មិនថា​អឺរ៉ុប​ឬអាស៊ី សុទ្ធ​តែចូលចិត្តពពួក​សត្វល្អិតអស់នេះ ដោយសារវាសំបូរទៅដោយប្រូតេអ៉ីនច្រើន ជាងសត្វណាៗទាំងអស់។


ប្រយោជន៏ដែលទទួលបានពីការហូបសត្វល្អិត៖

១ មានប្រូតេអ៉ីនខ្ពស់

សត្វល្អិតឆៅ ១០០ ក្រាម​មានប្រូតេអ៉ីន ៩​ ទៅ ៦៥ ក្រាម អាស្រ័យ​លើ​ប្រភេទ​សត្វ​ល្អិត​ដែល​បាន​បរិភោគ។ ប្រូតេអ៉ីនដែលបានមកពីសត្វល្អិត គឺស្មើពងមាន់ ១គ្រាប់ ឬ​សាច់ជ្រូក​និង​សាច់មាន់ ១០០ ក្រាម។

២ ជួយកាត់បន្ថយកូឡេស្តេរ៉ុល

នៅ​ក្នុង​ពពួក​សត្វល្អិត​មានសារធាតុ chitin។ នៅពេលដែល chitin ត្រូវបានរំលាយទៅជា chitosan ទាំង chitin និង chitosan អាចនៅជាមួយជាតិ​ខ្លាញ់ ​និងធ្វើ​ឲ្យ​កំរិត​កូលេស្តេរ៉ុល​របស់​យើង​ធ្លាក់​ចុះ​មិនគួរ​ឲ្យ​ជឿ។

៣ ជួយប្រឆាំងនឹងការឆ្លងមេរោគផ្សិតក្នុងស្បែក

ការរលាកក្រពះ ពោះវៀន សុទ្ធតែបណ្ដាលមកពីជីតូទីននិងស៊ីតូសូសានផងដែរ។ ដូច្នេះ​ការ​ហូប​ពពួក​សត្វ​ល្អិត​អស់​នេះ​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ស្បែក​បាន​យ៉ាង​ល្អ។

៤ សត្វ​ល្អិត​គឺ​ជា​ប្រភពអាហារឆ្ងាញ់សំរាប់អ្នកដែលរស់នៅតំបន់​ដាច់​ស្រយាល

របាយការណ៍ពីអង្គការស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ (FAO) ស្តីពី “សត្វល្អិតដែលអាចបរិភោគ បានជាក្តីសង្ឃឹមនៃអនាគតសម្រាប់សន្តិសុខស្បៀងនិងចំណី” ។ ជាពិសេសសម្រាប់អ្នករស់នៅតំបន់ដាច់ស្រយាល គ្មានរបស់ហូបគ្រប់ដូចអ្នកនៅទីក្រុង ឬតាមតំបន់ផ្សេងៗ


៥ បន្ថែមពីលើជាតិប្រូតេអ៊ីនខ្ពស់ វាងាយស្រួលរក ហើយវាសំបូរទៅដោយជាតិខនិជដទៃទៀត ​ជា​អំបិល​រ៉ែ​ដូច​ជា​ផូស្វ័រ វីតាមីនប៉ូតាស្យូម និងវីតាមីន B ។

ប្រុងប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​សត្វ​ល្អិត​បំពង

ទោះបីជាសត្វល្អិតបំពងមានរសជាតិឆ្ងាញ់សម្រាប់ជនជាតិអាស៊ីនិងបរទេសច្រើនក៏ដោយ តែក៏​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ដូចគ្នា​ក្នុងការ​ញ៉ាំ​ដូចអាហារដទៃទៀតដែរ។

ថ្វីត្បិត​តែ​សត្វ​ល្អិត​មាន chitin ដូចដែលបានរៀបរាប់ខាងលើ​​ ជួយ​កាត់​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​ក្នុង​រាងកាយ​ ប៉ុន្តែប្រសិនបើបំពងជាមួយប្រេង វាស្រូបយកប្រេងច្រើន បណ្តាល​ឲ្យ​ខ្លាញ់​ច្រើន​ ហើយ​ជា​ការ​ពិត​ ភាគច្រើន​ជា​ខ្លាញ់​មិន​ល្អ​ដែល​បាន​មកពី​ប្រេង​មាន​គុណភាពទាប​ និង​ត្រូវ​បាន​ប្រើ​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​អ្នក​លក់។


ឈីនទីននិងឈីស៊ីតូសដែលល្អអាចបង្កគ្រោះថ្នាក់ដល់យើង ប្រសិនបើយើងបរិភោគសត្វល្អិតនេះច្រើនពេក​ ព្រោះនៅពេលដែលសារធាតុទាំងពីរនេះ​មាន​ក្នុងខ្លួន អាចនឹងរំខានដល់ការស្រូបយក​វីតាមីន ​រលាយ​ជាតិ​ខ្លាញ់ ដូចជាវីតាមីន A D និង E ក៏ដូចជា អំបិល​រ៉ែ ​ហើយ​ក្នុងរយៈពេលវែង អាច​បណ្តាល​ឲ្យ​កង្វះ​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម។
បុគ្គលដែលមិនគួរបរិភោគសត្វល្អិតបំពងរួមមាន៖ អ្នកជំងឺដែលមានអាឡ័កស៊ី​ឬហឺត​ ដែល​អាច​មាន​ប្រតិកម្ម​ទៅ​នឹង​សមាសធាតុ​សត្វ​ល្អិត រហូតដល់មានប្រតិកម្មអាឡ័កស៊ីកើតឡើង​ឬ​អាច​ឈាន​ទៅ​ធ្ងន់ធ្ងររហូតដល់ស្លាប់។
អ្នកជំងឺដែលមានបញ្ហាឆ្អឹងនិងស្ត្រីមានផ្ទៃពោះ ដោយសារតែគ្រោះថ្នាក់នៃមុខងាររបស់ជីតូនីននិងស៊ីតូសូនលើការស្រូបយកជាតិកាល់ស្យូម ដែលអាចធ្វើ​ឲ្យ​ខូចដល់ឆ្អឹងឬបង្ក​ឲ្យ​មានភាពមិនធម្មតា​ក្នុងការលូតលាស់របស់ទារក​ដែលមិនទាន់កើត។

នកដែលមានខ្លាញ់ខ្ពស់ ឬប្រឈមនឹងការធាត់ ព្រោះសត្វល្អិតបំពងសំបូរទៅដោយថាមពលខ្លាញ់ ពីប្រេងបំពងខ្ពស់។ ប្រសិនបើអ្នកញ៉ាំបរិមាណច្រើន ឬបរិភោគមិនត្រឹមត្រូវ​ អាចបណ្តាល​ឲ្យ​ហួសកំរិត​និងហានិភ័យនៃការស្ទះសរសៃឈាមនិងខ្លាញ់។

ជាពិសេស អ្នកជំងឺដែលមានជំងឺ​តំរងនោម ​ពីព្រោះគ្រឿងផ្សំ​ដែលប្រើដើម្បីបង្កើនរសជាតិ​ អាចជាចំនួននៃ​គ្រឿងផ្សំ​ដែល​មាន​ជាតិ​សូដ្យូម​ខ្ពស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook