វ៉ាក់សាំង ជួយសង្គ្រោះជីវិតប្រជាជនអាមេរិក រាប់សែននាក់ ពីកូវីដ!!

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការចាក់ថ្នាំការពារជំងឺកូវីដ-១៩ បានជួយសង្គ្រោះជីវិតមនុស្សរាប់សែននាក់នៅសហរដ្ឋអាមេរិក។

ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ជាង ៤លាននាក់។


ប្រទេសចំនួន៣ បានរួមចំណែកជាងមួយភាគបីនៃការស្លាប់ទូទាំងពិភពលោក។ សហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ខ្ពស់បំផុត ៦០៦,០០០នាក់ គឺស្មើនឹង ១៥ភាគរយ នៃអ្នកស្លាប់សរុប លើពិភពលោក បន្ទាប់មកគឺប្រេស៊ីលនិងឥណ្ឌា។

ដោយគូសបញ្ជាក់អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង ក្រុមអ្នកស្រាវជ្រាវនិយាយថា ចំនួនជនជាតិអាមេរិកដែលស្លាប់ នឹងកាន់តែអាក្រក់ជាងនេះ បើគ្មានការចាក់ថ្នាំបង្ការទេនោះ។


យោងតាមក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Yale និងមូលនិធិ Commonwealth បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងមានអ្នកស្លាប់ដោយសារកូវីដ ប្រមាណ២៧៩,០០០នាក់ នៅត្រឹមថ្ងៃទី២៨ខែមិថុនា បើគ្មានការចាក់វ៉ាក់សាំងទេនោះ។ ក្រុមអ្នកស្រាវជ្រាវបន្តថា ប្រទេសនេះក៏នឹងមានអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យបន្ថែម ចំនួន ១.២៥ លានផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

Leave a Reply

Your email address will not be published. Required fields are marked *