បុរសជនជាតិវៀតណាម ៣នាក់ត្រូវបានចាប់ខ្លួនពីបទជួញដូរមនុស្សពីកម្ពុជាចូលទៅប្រទេសវៀតណាមខុសច្បាប់…

កាលពីថ្មីៗនេះ កម្លាំងព្រំដែនបានចាប់ខ្លួនបុរស ៣នាក់ពីបទធ្វើសកម្មភាពចាប់ក្រុមក្មេងទំនើង ដែលរត់ពន្ធមនុស្សពីប្រទេសកម្ពុជាចូលទៅប្រទេសវៀតណាម។ ឆ្មាំនៅច្រកទ្វារព្រំដែន Dao Lu ភាគខាងត្បូងខេត្ត Binh Phuoc បានចាប់ខ្លួនបុរសពីរនាក់ ខណៈពួកគេកំពុងព្យាយាមលបជាមួយជនជាតិខ្មែរបីនាក់។ បុរសវៀតណាមទាំងពីរមានឈ្មោះ Dao Duy Nhat អាយុ ២៩ឆ្នាំនិង Dao Tuan Anh អាយុ ២៣ឆ្នាំដែលជាអ្នករស់នៅស្រុក Loc Ninh ខេត្ត Binh Phuoc បានអះអាងថាពួកគេបានទទួលប្រាក់ចំនួន ៨០០,០០០ដុង …

Read More

អ្នកដឹងទេ!! ហេតុអ្វីប្រទេសជប៉ុនរងគ្រោះដោយសារគ្រោះធម្មជាតិញឹកញាប់ម្ល៉េះ?

(ជប៉ុន)៖ មានទីតាំងស្ថិតនៅទ្វីបអាស៉ីប៉ែកបូព៌ា ប្រទេសជប៉ុនបានជាប់ឈ្មោះជាប្រទេសជួបនូវគ្រោះធម្មជាតិញឹកញាប់ជាងគេមួយនៅលើពិភពលោក ក្នុងនោះគ្រោះរញ្ជួយដីតូចធំ ១,៥០០លើក ព្រមទាំងរលកយក្ស ផ្ទុះភ្នំភ្លើង ខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះធម្មជាតិជាច្រើនលើកទៀត តែងតែវាយប្រហារមកលើប្រទេសដីកោះមួយនេះជារៀងរាល់ឆ្នាំ។ តើហេតុអ្វីបានជាប្រទេសអាស៉ីមួយនេះ ជួបនូវគ្រោះធម្មជាតិញឹកញាប់ខ្លាំងយ៉ាងដូច្នេះ? ប្រទេសជប៉ុនមានកោះសរុប ៦,៨៥២ ក្នុងនោះមានកោះធំៗចំនួន ៥ រួមមាន៖ កោះហុកកៃដូ (Hokaido) កោះហុងស៊ូ (Honshu) កោះស៉ីកុគូ (Shikoku) កោះឃ្យូស៊ូ (Kyushu) និងកោះអូគិណាវ៉ា (Okinawa) ដែលលាតសន្ធឹងតាមបណ្ដោយឆ្នេរមហាសមុទ្រប៉ាស៉ីហ្វិក ចាប់ពីសមុទ្រអុកហូតស្ក៍ …

Read More

អង្គការណាតូ​(NATO) ថ្កោលទោសរដ្ធាភិបាលរុស្ស៉ីពីបទបំពុលមេបក្សប្រឆាំងលោក Alexei Navalny…

(ព្រុចសែល)៖ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg នៅថ្ងៃសុក្រនេះបាននិយាយថា បណ្តាប្រទេសសម្ព័ន្ធមិត្តអង្គការ NATO បានព្រមព្រៀងថា ប្រទេសរុស្ស៉ីត្រូវតែសហការយ៉ាងពេញលេញមួយ ជាមួយអង្គការហាមឃាត់អាវុធគីមី OPCW ក្នុងការស៊ើបអង្កេតដោយមិនលំអៀងមួយ ជុំវិញសំណុំរឿងបំពុលមេបក្សប្រឆាំងរុស្ស៉ីលោក Alexei Navalny។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។ តាមរយៈសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រនេះ លោក Jens Stoltenberg បានលើកឡើងបែបនេះថា …

Read More

យុវជនបិតាធម្មជាតិ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

(ភ្នំពេញ)៖ យុវជនដែលអះអាងខ្លួនជាអ្នកការពារបរិស្ថានចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញចាប់ឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយយោងតាមការបង្ហោះវិដេអូរបស់ពួកគេនៅលើ Facebook ឈ្មោះ Mother Nature Cambodia នេះបើយោងតាមមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ ប្រាប់បណ្តាញព័ត៌មាន Fresh News។ យុវជនទាំង៣នាក់នេះដែលបានឃាត់ខ្លួនរួមមានលោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី។ ការចាប់ឃាត់ខ្លួនទាំង៣នាក់នេះ ធ្វើឡើងនៅក្នុងតែមួយគឺនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមសកម្មភាពផ្សេងៗគ្នា។ យុវជន ថុង …

Read More

កូនខ្មែរជួយស៊ែរបន្តផង!! តោថ្មកំសត់ត្រូវបានរកឃើញហើយនៅការដ្ឋានសាងសង់អាងស្តុកទឹកក្រោមដី…

នៅល្ងាចម្សិលមិញ នេះនៅទីតាំងបោសសំអាតគ្រាប់ដេីម្បីអនុវត្តគំរោងអភិវឌ្ឍនៃការដ្ឋានសាងសង់អាងស្តុកទឹកក្រោមដីនិងសាងសង់ស្ថានីយ៍បូមទឹកទី៦​ របស់រាជធានីភ្នំពេញដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (JICA)​ (នៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ជាប់មាត់ទន្ល)​។ កំលាំងសុីម៉ាក់បានជីកដីប៉ះចំរូបចម្លាក់តោថ្មបុរាណដែលមានកំពស់ជាង២.៥ម៉ែត្រ​ទំហំដងខ្លួនជាង១ម៉ែត្រ! កំលាំងសុីម៉ាក់បានប្រគល់តោថ្មនេះ​ ជូនទៅសាលារាជធានីភ្នំពេញក្នុងការគ្រប់គ្រងបន្ត! សូមជូនពរសំណាងល្អគ្រប់ៗគ្នា​ នៅថ្ងៃកាន់បិណ្ឌទី៣នេះ! ប្រភព DAP News

Read More

កសិករចិញ្ចឹមគោគួរតែច្នៃអាចម៍គោមកចិញ្ចឹមជន្លេន ព្រោះជន្លេនមានទីផ្សារណាស់…

លោក សុខ បូរិន ជាម្ចាស់សិប្បកម្មផលិតម៉ាស៊ីផលិតចំណី កសិករ សហគ្រិន ដែលមានទីតាំងស្ថិត ភូមិ តាជោរិ៍ សង្កាត់ស្វាយតឿ ក្រុងនិងខេត្ដស្វាយរៀង។ ម៉ាស៊ីនផលិតចំណីសត្វដែលលោកបានច្នៃបង្កើតឡើង គឺមានដូចជាម៉ាស៊ីនផលិតហាន់ដើមចេក ម៉ាស៊ីកិនចំណីមាន់ទា និងម៉ាស៊ីនសូនចំណីត្រីជាដើម។ តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia ម្ចាស់សិប្បកម្ម កសិករ សហគ្រិន រូបនេះបានមានប្រសាសន៍ថា លោកមិនត្រឹមតែជាសិប្បករផលិតម៉ាស៊ីនតែមួយមុខនោះទេ លោកក៏ជាអ្នកស្រាវជ្រាវកសិកម្មតាមបែបសិរិរាង្គថែមទៀតផង។ លោកមានចិញ្ចឹមគោ និងសត្វផ្សេងៗទៀត ហើយក្នុងចំណោមសត្វទាំងនោះ ក៏មានចិញ្ចឹមជន្លេនផងដែរ។ ហើយមូលហេតុដែលលោកសម្រេចចិត្ដស្រាវជ្រាវក្នុងការចិញ្ចឹមជន្លេននេះ គឺដោយហេតុថា …

Read More

អបអរសាទរ!! និស្សិតយោធា២២រូបក្នុងអង្គភាពកងទ័ពជើងអាកាស​ នឹងទៅបន្តការសិក្សានៅវៀតណាម…

(ភ្នំពេញ)៖ បញ្ជាការដ្ឋានកងទ័ពជើងអាកាស នៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជូននិស្សិតយោធាកម្ពុជា ទៅបន្តការសិក្សានៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ចំនួន២២រូប បែងចែកជា៤ជំនាញ គឺជំនាញអាកាសយានិក (Pilot) ជំនាញបច្ចេកឧទ្ធម្ភាគចក្រ ជំនាញភស្រ្ដភា និងហិរញ្ញវត្ថុ។ ការបញ្ជូននិស្សិតយោធាកម្ពុជា ទៅបន្តការសិក្សានៅវៀតណាមនេះផងដែរ ដើម្បីពង្រឹង និងបង្កើនសមត្ថភាពដ៏ដូចជាបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការ និងធនធានមនុស្សឲ្យកងទ័ពជើងអាកាស មានភាពរីកចម្រើនជាលំដាប់ស្របពេល ដែលប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្ដេចតេជា ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា។ លោក …

Read More

ពិតជាល្អណាស់!! ការជួសជុលព្រះទីនាំងចន្ទឆាយានៃព្រះបរមរាជវាំង សម្រេចបាន ៦៧% ហើយ

(ភ្នំពេញ)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារទូទៅអមក្រសួងព្រះបរមរាជវាំង បានដឹកនាំកិច្ចប្រជុំស្តីពីការជួសជុលកែលម្អ ដើម្បីអភិរក្សព្រះទីនាំងចន្ទឆាយាក្នុងព្រះបរមរាជវាំង ដែលជាស្នាព្រះហស្តដ៏ថ្លៃថ្លារបស់អតីតព្រះមហាក្សត្រខ្មែរ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដែរ មានវត្តមានលោកស្រី គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង លោក កុល …

Read More

ចូលរួមអភិរក្សទាំងអស់គ្នា!! កូនត្រី និងត្រីពូជជិត៣ម៉ឺនក្បាល ត្រូវបានព្រលែងក្នុងស្រះសហគមន៍ជម្រកត្រីក្នុងស្រុកតាំងគោក

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកម្សិលមិញបានរៀបចំពិធីលែងកូនត្រីពូជចំនួន២៥,៥៥៥ក្បាល នៅសហគមន៍ស្រះជម្រក ត្រីពន្លឺជីវភាព នៅឃុំអណ្ដូងពោធិ៍ ដោយមានការចូលរួមពីប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋជាង៥០នាក់។ លោក ហាក់ ម៉ុងហួត បានថ្លែងអំណរគុណលោក ឆេង សារ៉ន ហៅ ម៉ៅ និងលោកស្រី សេង ហ៊ន្នីថា ដែលបានឧបត្ថម្ភកូនត្រីចំនួន២៥,៥៥៥ក្បាល ដើម្បីព្រលែងនៅក្នុងសហគមន៍ស្រះពន្លឺជីវភាព ដើម្បីឆ្លើយតបតាមការសំណូមពររបស់សហគមន៍នៅទីនោះផងដែរ។ លោកក៏សម្ដែងការសប្បាយរីករាយ ដោយឃើញប្រជាសហគមន៍បានចូលរួមអភិរក្សនិងថែរក្សា ស្រះជម្រកត្រីពន្លឺជីវភាព …

Read More

លោក អេឡូស ម៉ាសក៍ (Elon Musk) ម្ចាស់ SpaceX អះអាងថា គាត់មានគម្រោងបញ្ចូនមនុស្សទៅនៅភពអង្គារដំបូងគេ…

(អាមេរិក)៖ មហាសេដ្ឋីអាមេរិកលោក អេឡូស ម៉ាសក៍ (Elon Musk) ដែលជាម្ចាស់ក្រុមហ៊ុនអវកាស SpaceX គ្រោងនឹងចាប់ផ្តើមផ្គុំគំរូគ្រាប់រ៉ុក្កែត Super Heavy ដ៏ធំមួយនៅសប្តាហ៍នេះ។ វានឹងមានកម្លាំងរុញច្រាន ខ្លាំងជាងពីរដងនៃគ្រាប់រ៉ុក្កែត Saturn V ដែលបានដឹកយានអាប៉ូឡូ (Apollo) ទៅកាន់ឋានព្រះច័ន្ទ ហើយក៏មានទម្ងន់ធ្ងន់ជាងរ៉ុក្កែត Falcon Heavy រហូតដល់បីដងផងដែរ។ លោក Elon Musk បានបង្ហាញក្តីសង្ឃឹមថា យើងនឹងបានឃើញនាវាអវកាស Starship ធ្វើតេស្តហោះហើរលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២១ …

Read More