ស្ទើរតែមិនជឿ!!! បុរសម្នាក់ឆ្កឹះវត្ថុម្យ៉ាង ចេញពីក្បាលរបស់ពស់វែក មើលហើយព្រឺសម្បុរ…(មានវីដេអូ)

នៅក្នុងវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានបង្ហាញពីបុរសម្នាក់ បានយកកាំបិតទៅឆ្កឹះយកគុជពស់វែក ពីក្បាលរបស់សត្វពស់វែក១ក្បាល ។ តើអ្នកធ្លាប់បានឃើញ គុជពស់វែកដែរឬទេ? គេបាននិយាយថា គុជពស់វែកជារបស់កំរខ្លាំងណាស់ ហើយមនុស្សមួយចំនួន ក៏មិននឹកស្មានថា នៅនិងក្បាលរបស់ពស់វែក បង្កប់នូវវត្ថុដ៏កម្រនេះផងដែរ។ បើអ្នកណាធ្លាប់បានឃើញ សូមខមិនប្រាប់ផង។ ពស់វែកមានបីប្រភេទ ពស់វែកដំបូក ពស់វែកស្រងែ និងពស់វែករនាម។ ពស់វែកដំបូកមានពិសតិចជាង គេដោយឡែកពស់វែករនាមមានពិសខ្លាំងជាងគេ។ ដូចពាក្សចាស់ថាពស់វែកដំបូកមួយស្រែ ពស់វែក ស្រងែមួយព្យាម វែករនាមប៉កភ្លឹង តោះយើងទស្សនាទាំងអស់គ្នា ៖ ប្រភព Pressnews

Read More

ការពិតចឹងសោះ!! បុរសម្នាក់ហ៊ានទិញឡានកញ្ចាស់ៗក្នុងតម្លៃមិនធម្មតា មានអីដល់ដឹងការពិតដាច់ផ្ងារ…

បរទេស៖ ជារឿងដែលនឹកស្មានមិនដល់ ដោយបុរសម្នាក់ដែលមានជំនាញជាជាងមេកានិក បានទិញរថយន្តកញ្ចាស់មើលមិនយល់មួយគ្រឿង ទៅជារថយន្ដដំណើរកម្សាន្ត ដែលខាងក្នុងមានគ្រែ ទូរទឹកកក ចង្ក្រានចម្អិនអាហារដូចជាផ្ទះអីចឹងដែរ។ យ៉ាងណាមិញនេះបើ យោងតាមប្រភពព័ត៌មានបានអោយដឹងថាដំបូងឡើយលោក Phil Hoken អាយុ៣៩ឆ្នាំ បានចំណាយប្រាក់ចំនួន៥,០០០ដុល្លារអាមេរិក ទៅទិញរថយន្ដមួយគ្រឿងប្រភេទ Volkswagen Jurgen Autovilla ឆ្នាំ១៩៧៥ បន្ទាប់ពីឃើញវាផ្សព្វផ្សាយលក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ហើយគម្រោងនៃការកែច្នៃវាឲ្យស្អាតឡើងវិញត្រូវបានបញ្ចប់ក្នុង​រយៈពេល៧ខែ និងអស់ទឹកប្រាក់ចំនួន៣០,០០០ដុល្លារអាមេរិកឯណោះ។ ហើយអ្វីដែល កាន់តែពិសេសនោះគឺថាលោកបានដាក់លក់នៅលើវេបសាយមួយ ក្នុងតម្លៃចំនួន៦៥,០០០ដុល្លារអាមេរិក តែរថយន្ដត្រូវបានលក់ចេញក្នុងតម្លៃ៦០,០០០ដុល្លារអាមេរិក ក្នុង​រយៈពេល១៧ម៉ោងនៃការផ្សព្វផ្សាយ៕ ប្រភព​ pressnews.today

Read More

ព្រឺក្បាលខ្ញាក!! មានការភ្ញាក់ផ្អើលមនុស្សពេញក្រុងពេលឃើញព្រះពុទ្ធរូបស្រក់ព្រះនេត្រនូវក្នុងក្រុងបុរាណ…

ខេត្តអាយុធ្យា៖ កាលពីថ្ងៃទី១០ តុលា ២០១៧ ថ្មីៗកន្លងទៅនេះ ក្រុមមន្ត្រីប៉ូលិស ខេត្តអាយុធ្យា បានរាយការណ៍មកថា មានភ្លើងឆេះព្រះវិហារ នៅក្នុងវត្តមួយឈ្មោះថា វត្តឆាងថង ដែលស្ថិតនៅក្នុងស្រុក ប្រាក់ណាខនស៊ី អាយុធ្យា ខេត្តអាយុធ្យា ។ ក្រោយមកប៉ូលិសបាននាំកម្លាំង និងរថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងទៅកាន់កន្លែងកើតហេតុខាងលើ ។ នៅកន្លែងកើតហេតុ ប៉ូលិសបានប្រទះឃើញផ្សែងយ៉ាងច្រើន ចេញពីព្រះវិហារនោះ ហើយក្រុមពន្លត់អគ្គីភ័យបានប្រញាប់ប្រញាល់ បាញ់ទឹកពន្លត់ ដោយចំណាយពេល៣០នាទី ទើបអាចពន្លត់ភ្លើងនោះបាន។ ក្នុងនោះ មានឧបករណ៍ជាច្រើន បានឆេះនិងខូចខាត …

Read More

របរមួយនេះគួរឲ្យចាប់អារម្មណ៏!! ពេលខ្យងធម្មជាតិចាប់ផ្ដើមខ្សត់ ខ្យងមានតម្រូវការទីផ្សារខ្លាំង តម្លៃថ្លៃ កសិករគួរតែងាកមកមើលរបរនេះ

ដូចយើងដឹងស្រាប់ហើយថា ខ្យងធម្មជាតិសព្វថ្ងៃនេះមានតិចតួចណាស់ ដែលជាហេតុមិនអាចផ្គត់ផ្គង់ទីផ្សារបាន ស្របពេលដែលខ្យងធម្មជាតិខ្សត់ខ្សោយយ៉ាងនេះ តម្លៃខ្យងនៅលើទីផ្សារគឺមានតម្លៃថ្លៃមែនទែន បើធៀបនឹងកាលពីមានខ្យងធម្មជាតិ ។ រយៈពេលប្រមាណជា ៣ ទៅ ៤ឆ្នាំចុងក្រោយនេះយើងសង្កេតឃើញថាតម្រូវការខ្យងចាប់ផ្ដើមកើនឡើងខ្លាំង ដែលធ្វើឱ្យតម្លៃខ្យងហក់ឡើងខ្លាំង ដែលនេះជាឱកាសសម្រាប់កសិករដែលមាន ពេល មានដីទំនេរគួរតែងាកមកមើលរបរនេះ ។ លោក ហាច ឆន ម្ចាស់កសិដ្ឋានចិញ្ចឹមខ្យងនៅឃុំអូរណារ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បានឲ្យដឹងថា ការចិញ្ចឹមខ្យងតាមបែបធម្មជាតិ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងក្នុង និងក្រៅខេត្ត ដោយក្នុងមួយថ្ងៃៗស្ទើរតែរកខ្យងលក់សឹងមិនគ្រប់ឱ្យភ្ញៀវ ។ ម្ចាស់កសិដ្ឋានរូបនេះបន្ថែមថា បច្ចុប្បន្ននេះកសិដ្ឋានរបស់លោកលក់តែប្រភេទខ្យងពូជប៉ុណ្ណោះ …

Read More

ក្រពើទម្ងន់កន្លះតោនជាប់អួនប្រជាពលរដ្ឋក្នុងភូមិបានដាក់លើ គ្រឿងចក្រចូកដីដឹកយកទៅកប់ ហើយកាត់ក្បាលសង្កត់បិសាច…(មានវីដេអូ)

ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃទី១១ ខែសីហា Daily Mail បានរាយការណ៍ថាអ្នកភូមិនៅលើកោះ Bangka Belitung ប្រទេសឥណ្ឌូនេស៊ីបានកាត់ក្បាលក្រពើយក្សកាលពីសប្ដាហ៍​មុន បន្ទាប់ពីសត្វល្មូននេះបានធ្វើឱ្យមានការភ័យខ្លាចនិងធ្វើបាបមនុស្សជាច្រើន។ សត្វក្រពើយក្សបានជាប់ក្នុងអួនរបស់អ្នកភូមិនៅតាមដងទន្លេ Kayubesi នៅល្ងាចថ្ងៃទី៣ ខែសីហា។ ពីរថ្ងៃក្រោយមក ក្រពើបានហត់នឿយ និងអស់កម្លាំងស្លាប់ចាំបាច់ត្រូវដឹកដោយត្រាក់ទ័រចេញពីទន្លេទៅកន្លែងបញ្ចុះ ដោយសារវាមានទំងន់រហូតដល់ ៥០០ គីឡូក្រាមហើយដងខ្លួនរបស់ប្រវែងជាង ៤ម៉ែត្រ។ ទីភ្នាក់ងារអភិរក្សធនធានធម្មជាតិបានធ្វើកោសល្យវិច្ច័យហើយបានរកឃើញថាសត្វក្រពើនោះមានអាយុប្រហែលជាង ៥០ឆ្នាំ ហើយគ្មានធ្មេញទេ។ ក្រោយមកអាជ្ញាធរបានព្យាយាមចរចាជាមួយមេដឹកនាំក្នុងតំបន់ដើម្បីនាំសាកសពក្រពើទៅកន្លែងដែលមានសុវត្ថិភាពជាងនេះ។ ដោយអ្នកភូមិជឿខាងអបិយជំនឿទទូចចង់ទុកសត្វក្រពើដោយហេតុផលសាសនា ហើយកាត់ក្បាលក្រពើចេញដើម្បីកុំឱ្យបិសាចរស់ឡើងវិញ និងមកលងបន្លាចអ្នកភូមិតទៅទៀត។ “គេជឿថា សត្វក្រពើមិនគួរត្រូវបានយកចេញពីភូមិនោះទេ …

Read More

ភ្ញាក់ផ្អើលខ្លាំងណាស់!! សត្វគោចេះមែនទែនចាក់បទអីក៏អត់រាំដែរដល់ចាក់បទ “ឱ្យអត់ស្រឡះទៅ” ស្រាប់តែរាំ…(មានវីដេអូ)

ថ្មីៗមានវីដេអូមួយកំពុងតែពេញនិយមនិងមានការស៊ែរតគ្នាជាច្រើនព្រោះតែមានគោបាមួយក្បាលចេះរាំ ។ ភ្លាមនោះដែរក៏មានខមិនជាច្រើនបានសរសើរចំពោះសត្វគោដ៏ចេះមួយនេះហើយតាមរយៈប្រភពបានអោយដឹងថា សត្វគោនេះចាក់បទអីក៏ មិនរាំដែរតែផ្ទុយទៅវិញអោយតែចាក់បទរាំវង់គឺរាំទាំងអស់ ។ ខណៈដែលយុវជនខ្មែរយើងលែងសូវរាំចង្វាក់រាំងវង់តែចង្វាក់នេះបែរជាត្រូវចិត្តរបស់សត្វគោទៅវិញ ។ តែបើតាមរយៈវីដេអូនេះសត្វគោនេះរាំយោលយោគខ្លួនហាក់ដូចជាសប្បាយចិត្តណាស់ ចំណែកឯសម្តីរបស់ម្ចាស់គោវិញ បាននិយាយថាគោនេះចាក់បទញាក់វាអត់រាំទេតែបើចាក់រាំវង់វារាំតែម្តង ។ បទចម្រៀងដែលសត្វគោនេះរាំ មានចំណងជើងថា «ឱ្យអត់ស្រឡះទៅ» គឺជាបទរបស់ផលិតកម្មថោន ដែលច្រៀងដោយលោក ខេម និង មាស សុខសោភា និពន្ធដោយ យឹម តាស្រង់ ភ្លេងដោយ ផលវឌ្ឍនៈ ផងដែរ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖ ប្រភព៖recipe.panhapor

Read More

ព្រឺក្បាលខ្ញាកៗ!! បូរាណវិទូម្នាក់ បានរុករករ៉ែ ពេជ្រនៅវាលខ្សាច់ ស្រាប់តែរកឃើញខ្មោចកប៉ាល់មួយយ៉ាងធំនឹង…

ពុំ​អាច​នឹកស្មាន​ដល់​ថា រាប់រយ​ឆ្នាំមុន ទីនេះ​ជា​សមុទ្រ​សោះ ហើយ​នោះ​ជា​ឆ្នេរសមុទ្រ​នៅ​ប្រទេស Namibia ។​​ចៃដន្យ ពួកគេ​រកឃើញ​នាវា «​កប់​» នៅ Skeleton Coast តាំងពី​រាប់រយឆ្នាំ​មកហើយៗ ក្រោយមក ទើប​ដឹងថា នៅ​តំបន់​នេះ កាលពី​សម័យបូរាណ​មាន​ទូក កប៉ាល់ ជាច្រើន ប៉ះទង្គិច​ជាមួយ​ថ្ម​នៅ​បាតសមុទ្រ រួច​លិច​។​ ក្រុមមនុស្ស​ដែល​រកឃើញ​នាវា​ដឹកនាំ​ដោយ​បណ្ឌិត Dieter Noli នេះ ដំបូង គេ​មាន​គំរោង​រុករក និង​ធ្វើ​អាជីវកម្ម​រ៉ែ​ត្បូង​ពេជ្រ តែ​ស្មាន​ពុំ​ដល់​ថា បែរជា​ប្រទះឃើញ​នាវា​ត្រូវ​ខ្សាច់​កប់​ផ្ទុក​ដោយ​សម្បត្តិ​សន្ធឹកសន្ធាប់​ដូច្នេះ ។​​ក្រោយពេល​ប្រទះឃើញ​នាវា​នោះ …

Read More

តិចមិនដឹង!! បើមិនចង់នាំរឿងក្តៅក្រហាយចូលផ្ទះ ​សូមកុំដាំផ្កា​ប្រភេទ​នេះ​​នៅផ្ទះ​ដាច់​ខាត​ ប្រយ័ត្ន​ស៊យ​ធំ​

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ប្រទេសកម្ពុជាយើងគឺជាប្រទេសដែលមានអរិយធម៌ដ៏ចំណាស់មួយ ហើយប្រជាជនខ្មែរយើងតាំងពីសម័យមុនមកតែងតែមានជំនឿទៅលើ កម្មផល អារក្សអ្នកតា ជាដើម ហើយជំនឿទាំងអស់ក៏នៅតែបន្ដដល់សព្វថ្ងៃនេះផងដែរ។ ជំនឿទាំងនោះសុទ្ធតែមានបំណងឲ្យមនុស្សគ្រប់រូបរស់នៅដោយក្ដីសុខសប្បាយ ជាក់ស្ដែងយើងនិងលើកយកជំនឿមួយដោយបកស្រាយហោរាមួយរូប គឺមិនឲ្យដាំផ្កាចំប៉ានៅខាងមុខផ្ទះព្រោះវាអាចនាំឲ្យមានរឿងក្ដៅក្រហាយក្នុងគ្រួសារ។ ​ផ្កាចំប៉ា​ ដែល​បងប្អូន​ស្គាល់​ថា​ជា​ផ្កា​ម្យ៉ាង​គេ​​តែង​តែ​ដាក់​តាម​ខ្លួន​ដើម្បី​ឲ្យ​ជាប់​ក្លិន​ក្រអូប។ ប៉ុន្តែប្រិយមិត្ត​អ្នក​អាន​ប្រហែល​មិន​ដឹង​ទេ​ថា ​ផ្កា​មួយប្រភេទនេះ​ មាន​ឥទ្ធិល​យ៉ាង​ណា​ដល់​រាសី​របស់​អ្នក​។ ​ព្រឹទ្ធាចារ្យម្នាក់​ បាន​អះអាង​​ថា​ ​ផ្កានេះ​ ​វានឹង​ផ្ដល់ភាព​អពមង្គល​ដល់​គ្រួសារ​ណា​ដែល​យក​វា​ទៅដាំ​នៅ​ផ្ទះ​ ហើយក៏​មិន​ងាយ​មាន​គ្រូបារអារចារ្យ​ណា​អាច​រំដោះ​គ្រោះ​នោះ​បាន​ឡើយ​។ លោក​ កៅ សារ៉ន ​ព្រឹទ្ធាចារ្យ​​មើល​ការ​ខុស​ត្រូវ និង​ថែរក្សា​គម្ពីរ​ស្លឹក​រឹត​នៃ​បណ្ណាល័យ​ជាតិ​ បាន​រៀប​រាប់​ថា​ ផ្កាមិនត្រឹមតែមិនជួយឲ្យគ្រួសារចម្រុង​ចម្រើននោះទេ ថែមទាំងត្រូវជួបគ្រោះស៊យដោយសារវាទៀត។ ” បើ​ជាវា​មាន​ក្លិន​ក្រអូប​គួរឲ្យ​ថែរក្សា​នៅគេហដ្ឋាន​ក៏ពិត​មែន​ …

Read More

ចឹងសោះទើបអ្នកភូមិសើចចំអកគ្រប់គ្នា!! កូនកំលោះពាក់អាវរងានៅថ្ងៃពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្លួន ទីបំផុតម្ដាយខាងស្រីក៏បែរជានិយាយថា…

បំណងប្រថ្នារបស់នារីភាគច្រើនគឺចង់រៀបការនៅក្នុងសណ្ឋាគារផ្កាយ៥ មានថ្លៃទឹកដោះជាចិញ្ចៀនពេជ្រលុយឡាននិងផ្ទះជាដើម ប៉ុន្ដែចង់ឲ្យងាកមកមើលពិធីរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនេះមានជីវភាពគ្រួសារក្រីក្រស្ថិតនៅក្នុងភូមិជនបទមួយ។ សារព័ត៌មានបរទេសបានរាយការណ៍ថា កូនកំលោះម្នាក់នេះជាអ្នកក្រីក្រគ្មានផ្ទះសម្បែងគ្មានលុយឡាន ជាកម្មករធ្វើការនៅក្នុងរោងចក្រមួយកន្លែង អ្នកទាំងពីរបានស្គាល់គ្នានៅក្នុងរោងចក្រនោះទីបំផុតពួកគេបានសម្រេចចិត្តរៀបការជាមួយគ្នា។ឈុតសម្លៀកបំពាក់របស់កូនក្រមុំគឺជាឈុតដែលមានតម្លៃថោកជាងគេបំផុតនៅក្នុងហាង ចំណែកកូនកំលោះពាក់ស្បែកជើងប៉ាតា, ពាក់អាវរងា Jacket, មិនធ្វើមុខធ្វើសក់ឡើយ ត្រឹមតែប៉ុណ្ណឹងក៏អាចរៀបពិធីអាពាហ៍ពិពាហ៍បានហើយ ។ពិធីរៀបមង្គលការបែបនេះមិនបានធ្វើឲ្យកូនក្រមុំអាក់អន់ស្រពន់ចិត្តឡើយ នាងបែរជានិយាយទាំងក្លាហានថា “ខ្ញុំមិនសុំអ្វីច្រើនណាស់ណានោះទេ ខ្ញុំចូលចិត្តមនុស្សប្រុសម្នាក់នេះ ។ ទោះបីគាត់គ្មានមាសប្រាក់ ប៉ុន្ដែតំណទៅមុខពួកយើងទាំងពីរក៏អាចធ្វើការរកប្រាក់បានដែរ សុំត្រឹមតែយើងទាំងពីរបានរស់នៅជាមួយគ្នាមានសេចក្ដីសុខ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ”។ក្រោយពេលអ្នកទាំងពីររៀបការមិនបានប៉ុន្មានឆ្នាំផង ពួកគេបានត្រឡប់មកផ្ទះម្ដងទៀត ព្រមទាំងមានប្រាក់ផ្ញើធនាគារយ៉ាងច្រើនផងដែរ។ ហើយយកមកជូនឪពុកម្ដាយខាងស្រីព្រមទាំងនិយាយថា នេះជាប្រាក់ថ្លៃទឹកដោះ អ្នកទាំងពីរបានប្រគល់ជូនឪពុកម្ដាយរួចរាល់ ធ្វើឲ្យអ្នកភូមិមានការច្រណែនគូស្នេហ៍មួយគូនេះដែលមានជីវិតរស់នៅជាមួយគ្នាមានសុភមង្គល។មិនយូរប៉ុន្មានអ្នកទាំងពីរបានបើករោងចក្រផ្ទាល់ខ្លួនទទួលបានជោគជ័យ ក្លាយជាសេដ្ឋីតែម្ដង!។ សូមអបអរសាទរដល់គូស្នេហ៍មួយគូនេះដែលរស់នៅជាមួយគ្នាទទួលបានភាពជោគជ័យ ប៉ុន្ដែសម្រាប់អ្នកដែលមិនទាន់មានគូ …

Read More

កម្របានឃើញ!! សត្វឌីប្លូខូលូសមានរូបរាងចម្លែកខុសពីសត្វដទៃព្រោះដោយសារតែ…

ឌីប្លូខូលូស គឺជាពពួកសត្វដែលផុតពូជ នៃលំដាប់ថ្នាក់រង មណ្ឌុកសត្វ (សត្វដែលអាចរស់នៅលើគោកផងនិងក្នុងទឹកផង) ដែលមានតាំងពីសម័យកាល Caboniferous ដល់ សម័យកាល Permain របស់អាមេរិចខាងជើង និងអាព្រិច។ ឌីប្លូខូលូស មានមាឌធំជាងគេ ​និងល្បីល្បាញបំផុតនៃលំដាប់ថ្នាក់រង នៃពពួកមណ្ឌុកសត្វដែលត្រូវបានកំណត់ដោយ លលាដ៍ក្បាលមានរាងដូច Boomerang​។ អ្វីៗដែលរកឃើញនិងសិក្សាច្បាស់ពីវា គឺនៅសម័យកាល Permain របស់ប្រទេស Morocco ហើយក៏ រកឃើញតាំងតែពីវានៅតូចបំផុតមកម្លេះ។ ទាំងនេះគ្រាន់តែជាការការគូសឡើងវិញដោយ Goro Furuta ហើយក៏មិនមានភាពដូចគ្នាទាំងស្រុង នឹងស្នាមផូស៊ីលដងខ្លួនរបស់វាដែលនៅសេសសល់ទេ។​​ …

Read More