- កម្សាន្ត

នៅចាំRich Kid ដែលមានសង្សារ សុទ្ធស្រីស្អាតទេ! ពេលនេះលេចមុខជាថ្មី ស្រាប់តែលោកពោលពាក្យយ៉ាងកំសត់មួយម៉ាត់យ៉ាងខ្លី ថា…

ចិន៖ ប្រិយមិត្តប្រហែលជាបានជ្រាបរួចមកហើយទាក់ទងនឹងបុរសម្នាក់មានរូបរាងដូចមនុស្សភពផ្កាយដែលមានលុយឡានទំនើបៗ ជាពិសេសគឺសង្សារក្មេងៗមុខមាត់មិនចាញ់តួកុន ដែលគ្រប់គ្នាសង្ស័យថាគឺជាកូនរបស់សេដ្ឋី តាមពិតទៅមិនដូច្នេះទេគាត់គឺជាកូនអ្នកក្រតែប៉ុណ្ណោះ ដោយការនោះលុយគាត់បានមកពីការLive Steam រហូតមានគេស្គាល់ច្រើន ដោយសារតែមុខមាត់ខុសគេរបស់លោក ហើយជាពិសេស លោកតែងតែ និយាយលើកទឹកចិត្តមនុស្សដែលមានមុខមាត់ និងកាយសម្បទានដូចជាលោក គ្រប់ពេល រហូតធ្វើ ឲ្យ កេរ្តិ៍ឈ្មោះលោក កាន់តែល្បីល្បាញ។ ទីបំផុត ពីមួយថ្ងៃទៅមួយថ្ងៃ…

Read More

- ព័ត៌មានថ្មីៗ

មានចឹងទៀត! ឃើញកៅអីតម្លៃរាងថោក ខំកុម្មង់ទិញមានអីពេលដឹកមកដល់ស្រាប់តែ…

បរទេស៖ រឿងដ៏គួរអោយហួសចិត្តមួយ ដោយក្មេងស្រីម្នាក់ដែលមានឈ្មោះថាKeyshon វ័យ២១ឆ្នាំ មកពីរដ្ឋ Alabama បានកុម៉្មង់ទិញកៅអីមួយសម្រាប់លម្អកន្លែងស្នាក់នៅថ្មីរបស់នាង។ ដោយក្នុងរូបថត បានឃើញកៅអីធំល្មមមួយនៅលើវេបសាយ សម្រាប់មនុស្សពីរនាក់អង្គុយ ហើយមានតម្លៃថោកសមរម្យ និងស្រស់ស្អាតទៀតនោះ នាងក៏ប្រញាប់ចុចកុម៉្មង់ទិញតែម្ដង ដោយមិនបានឆែកអានព័ត៌មានលម្អិតឡើយ។លុះពេលដែលកៅអីដឹកជញ្ជូនមកដល់ផ្ទះ នាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែកៅអីនោះ គឺមានទំហំតូច សម្រាប់តុក្កតាកូនក្រមុំជ័រប៉ុណ្ណោះ៕

- កម្សាន្ត

សូម្បីបង្គន់ក៏លួចដែរ!!! បង្គន់មាសតម្លៃ ៥លានដុល្លារត្រូវចោរលួចបាត់ (មានវីដេអូ)

អង់គ្លេស៖ ប៉ូលិសបាននិយាយកាលពីថ្ងៃសៅរ៍ថា ចោរបានលួចបង្គន់មាសទំហំ ១៨ការ៉ាត់ពីវិមាន Blenheim របស់ចក្រភពអង់គ្លេស ដែលវាត្រូវបានគេផលិតឡើងសំរាប់ជាវត្ថុសិល្បៈតាំងបង្ហាញ។ បង្គន់ដែលមានតម្លៃជាង៥លានដុល្លារនេះ គឺជាផ្នែកមួយនៃការតាំងពិព័រណ៍​ដែលជាគំនិតរបស់វិចិត្រករ​ជនជាតិអ៊ីតាលីលោក Maurizio Cattelan ដោយបានបើកតាំងពិរព័រណ៍កាលពី២ថ្ងៃមុននៅឯ​វិមានមួយ ដែលមានចម្ងាយ៦០គីឡូម៉ែត្រខាងលិចទីក្រុងឡុងដ៍ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយ។ បង្គន់ដែលមានឈ្មោះថា “America” កាលពីមុនត្រូវបានដាក់បង្ហាញនៅក្នុងបន្ទប់តូចមួយនៅឯសារមន្ទីរ Guggenheim នៃទីក្រុងញូវយ៉ក ដែលមានអ្នកទស្សនាជាង១០ម៉ឺននាក់អាចប្រើប្រាស់បាន។…

Read More

- ការអប់រំ

រឿងអប់រំចិត្ត៖ យកការឈឺចាប់ ដាក់ទៅក្នុងបឹងមួយ

ថ្ងៃមួយមានលោកនេនមួយអង្គបាននិយាយប្រាប់ព្រះគ្រូអំពី សេចក្តីទុក្ខលំបាក និងការឈឺចាប់ដែលខ្លួនមាន ហើយសុំអោយព្រះគ្រូជួយដោះស្រាយបញ្ហា។ កាលបើបានស្តាប់អំពីសេចក្តីរៀបរាប់របស់កូនសិស្សរួចហើយ ព្រះគ្រូក៏បានអោយលោកនេនតូច យកអំបិលមួយក្តាប់ដាក់ចូលទៅក្នុងកែវទឹកមួយ រួចហើយបង្គាប់លោកនេនអោយឆាន់ទឹកមួយកែវនោះ។ «តើវាមានរសជាតិយ៉ាងម៉េចដែរ?» ព្រះគ្រូសួរទៅលោកនេនតូច។ «ប្រៃខ្លាំងណាស់!» លោកនេនស្តោះទឹកមាត់ចេញ។ ព្រះគ្រូសើច ហើយប្រាប់លោកនេនអោយយកអំបិលមួយក្តាប់ទៀត ដាក់ចូលទៅក្នុងបឹងមួយក្បែរនោះ។ ទាំងពីរនាក់គ្រូ និងសិស្សក៏បាននិមន្តយ៉ាងស្ងាត់ស្ងៀមទៅបឹងដែលនៅក្បែរនោះ, បន្ទាប់មកលោកនេនក៏បានបង់អំបិលមួយក្តាប់នោះចូលទៅក្នុងទឹកបឹង។ ព្រះគ្រូក៏ប្រាប់អោយលោកនេនឆាន់ទឹកបឹងនោះ ហើយសួរថា៖…

Read More

- ព័ត៌មានថ្មីៗ

ពិតជាខ្លាំងមែន បុរសម្នាក់រៀបការ៦០ដងក្នុងរយៈពេល២៥ឆ្នាំ ប៉ុន្តែចុងក្រោយត្រូវប្រពន្ធទី៦០ប្ដឹង

បង់ក្លាដែស៖ បុរសម្នាក់ដែលធ្លាប់រៀបការចំនួន៦០ដងត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំឯកសារនិងលួចលុយពីឪពុកក្មេកដែលត្រូវជាឪពុករបស់ប្រពន្ធទី៦០នៅក្នុងប្រទេសបង់ក្លាដែស។ បុរសអាយុ៤៥ឆ្នាំម្នាក់មានឈ្មោះថា Abu Baker បានក្លែងបន្លំអត្តសញ្ញាណរបស់ខ្លួនក្រោមឈ្មោះថា Shaheem Alam ដើម្បីបញ្ជាក់ថាខ្លួនពិតជានៅទំនេរឬពោះម៉ាយ។ ប្រពន្ធទី៦០របស់លោកគឺ Rosy Khan បានទៅប៉ុស្តិ៍ប៉ូលីសដើម្បីស្វែងរកឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងខ្លួនលោក ហើយបានរកឃើញថាប្ដីរបស់ខ្លួនធ្លាប់ជាប់ចោទពីបទបោកប្រាស់នៅក្នុងរូបភាពរៀបការជាមួយប្រពន្ធមុនៗដើម្បីតែប្រាក់រួចក៏លែងលះគ្នាវិញ។ បន្ទាប់ពីបានរៀបការជាមួយគ្នាបានមួយរយៈមក លោក Baker បានសួររកថ្លៃចំណងដៃ ប៉ុន្តែត្រូវឪពុកក្មេកបដិសេធ។ ក្រោយមកលោក…

Read More

- ព័ត៌មានថ្មីៗ

រដ្ឋបាលរាជធានីភ្នំពេញ ដាក់វិធានការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ

អនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងរយៈពេល៣ថ្ងៃជាប់គ្នានេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាព បាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗ មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បីសុខមាលភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ខណៈជម្ងឺវីរុសកូវីដ-១៩បាននឹងកំពុងវាយលុកមិនថា នៅលើពិភពលោកនិងនៅក្នុងប្រទេសកម្ពុជារបស់យើងនោះ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍…

Read More

- ចំណេះដឹង

គាំទ្រកសិផល និងផលិតផលក្នុងស្រុករបស់យើង !​ ពេលនេះយើងមានស្បៀងបម្រុង ដោយមិនចាំបាច់នាំចូលសាច់សត្វច្រើនពីបរទេសនោះទេ

ភ្នំពេញ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានប្រកាសឲ្យធ្វើការកាត់បន្ថយការនាំចូលសត្វ និងបន្លែ ពីប្រទេសជិតខាង ជំនួសដោយការចិញ្ចឹមក្នុងស្រុក យើងសង្កេតឃើញថា ប្រជាកសិករមានភាពសប្បាយរីករាយ និងមានទឹកចិត្តពង្រីកក្នុងការចិញ្ចឹមសត្វ ជាបន្តបន្ទាប់។ ជាក់ស្ដែងនៅខេត្តសៀមរាប ការចិញ្ចឹមជ្រូកជាលក្ខណៈកសិដ្ឋានមានចំនួន ៤៣កន្លែងស្មើនឹងជាង ១៣៨ ១១៥ក្បាល កសិដ្ឋានចិញ្ចឹមមាន់យកសាច់រហូតដល់ ៦៣កន្លែង សត្វស្លាបចំនួន ៣ ១៧៤ ៣២៥ក្បាល…

Read More

- ជំនឿ

ព្រះវិហារវត្តផ្ទះកណ្តាល ព្រះវិហារព្រះពុទ្ធសាសនាមានអាយុកាល ១១១ឆ្នាំ ដែលកសាងក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ

ព្រះវិហារព្រះពុទ្ធសាសនាមួយនេះត្រូវបានចាប់ផ្តើមសង់ឡើងក្នុងឆ្នាំច ទោស័ក ព្រះពុទ្ធសករាជ២៤៥២ ត្រូវនឹងគ្រឹស្តសករាជ១៩០៨ គឺ​ស្ថិតក្នុងដើមរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ ជាម្ចាស់ផែនដី។ បើយើងគិតមកទល់នឹងបច្ចុប្បន្ន ព្រះវិហារនេះមានអាយុកាល១១១ ឆ្នាំគឺ​គិត​រាប់​ពី​ព.ស ២៤៥២ មកទល់នឹងព.ស ២៥៦៣ (គិតដល់ថ្ងៃវិសាខបូជាខាងមុខសល់ប្រមាណ៣០ ថ្ងៃទៀត)។ សំណង់នេះ​ត្រូវបាន​សង់ឡើង​ក្នុងព័ន្ធសីមាវត្តផ្ទះកណ្តាល ភូមិផ្ទះកណ្តាល ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។…

Read More

- ចំណេះដឹង

មនុស្សតិចណាស់ដែលបានដឹងថា តើត្រូវចាយលុយយ៉ាងម៉េច ដើម្បីកុំឱ្យខ្ជះខ្ជាយ

សម្រាប់មនុស្សមួយចំនួនខិតខំក្នុងការរកប្រាក់ នៅតែមានភាពខ្វះខាត។ ប៉ុន្ដែចំពោះមនុស្សជាច្រើនទៀតមានបញ្ហាដោយសារមកពីការចំណាយប្រាក់មិនមានគម្រោង ឬពីការចំណាយច្រើនជាងអ្វីដែលពួកគេរកបាន។នៅក្នុងអត្ថបទនេះយើងនឹងដឹងពីវិធីដែលអ្នកអាចចាប់ផ្តើមចំណាយប្រាក់ ដែលអ្នករកបានឱ្យប្រសើរជាងមុន ។ គន្លឹះ ៥ យ៉ាងក្នុងការចំណាយប្រាក់៖ ១. អ្នកត្រូវតែគិតគូរ មុននឹងចាប់ផ្តើមចំណាយប្រាក់របស់អ្នក ផ្តើមស្វែងយល់ពីរបៀបចំណាយប្រាក់កាន់តែឈ្លាសវៃ គឺអ្នកត្រូវយល់ជាមុនថា តើប្រាក់របស់អ្នកត្រូវចំណាយទៅលើអ្វីខ្លះ? ហើយអ្នកត្រូវដឹង តាមដានទាំងចំណូល និងចំណាយរបស់អ្នក។ នៅពេលដែលអ្នកដឹងពីគន្លឹះនោះហើយ អ្នកនឹងអាចចាប់ផ្តើមធ្វើឱ្យការចំណាយរបស់អ្នកកាន់តែប្រសើរ​។…

Read More

- ចំណេះដឹង

ដំណឹងល្អ! ទីបំផុត អាជ្ញាធរជាតិអប្សរា រកឃើញឡើងវិញ នូវបំណែកហោជាង ដែលរលុះបាត់ នៅខ្លោងទ្វារប្រាសាទបន្ទាយស្រី

ម្សិលមិញនេះ នាថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ អាជ្ញាធរជាតិអប្សរា Apsara Authority បានប្រាប់ដំណឹងល្អមួយថា​៖”អាជ្ញាធរជាតិអប្សរារកឃើញឡើងវិញនូវបំណែកហោជាងដែលរលុះបាត់នៅខ្លោងទ្វារប្រាសាទបន្ទាយស្រី បំណែកហោជាងនៃក្លោងទ្វារ សសរផ្អោបខ្លោងទ្វារ និងជើងទម្រនៃសិលាចារឹកលេខK៨៤២ ដែលកន្លងបានគិតថាបាត់បង់ ត្រូវបានរកឃើញជាថ្មីឡើងវិញ នៅក្នុងបរិវេណប្រាសាទបន្ទាយស្រី។ ការរកឃើញបំណែកទាំងនេះនឹងបំពេញរូបរាងដើមឡើងវិញរបស់ប្រាសាទបន្ទាយស្រីឲ្យកាន់តែប្រសើរ ព្រមទាំងផ្តល់ជាទិន្ន័យបុរាណវិទ្យាថ្មីៗបន្ថែមទៀតដល់អ្នកស្រាវជ្រាវ។អាជ្ញាធរជាតិអប្សរានឹងយកបំណែកថ្មដែលបានរកឃើញទៅបំពេញវិញនៅត្រង់ទីតាំងដើមនាពេលអនាគតដ៏ខ្លី៕ រូបភាព៖…

Read More