អ្នករាល់គ្នាក្នុងភូមិគ្រាន់តែឃើញគាត់ទិញដុំឈើមួយដុំតម្លៃជិត ៥ពាន់ដុល្លា ថាគាត់មនុស្សឆ្កួតលុះដឹងពិតស្រាប់តែ…

ប្រទេសចិន៖វាជារឿងដែលចម្លែកណាស់ដែលមនុស្សម្នាក់ហ៊ានចំណាយលុយ ៥ពាន់ដុលារទៅទីញឈើមួយដុំ ។សំរាប់អ្នកមានជីវភាពក្រីក្រលុយប្រំាពាន់ដុលារគឺវាមានចំនួនច្រើនណាស់។ នេះជាហេតុការណ៏ដ៏ចម្លែកមួយដែលបុរសម្នាក់ហ៊ានចំំណាយលុយទិញដុំឈើពីបុរសម្នាក់ទៀត ដែលគាត់បានកាប់ដុំឈើនេះពីព្រៃជ្រៅដោយគាត់សង្កេតឃើញលក្ខណះពិសេសរបស់ដុំឈើនេះ។អ្នករាល់គ្នាក្នុងភូមិគ្រាន់តែឃើញគាត់ទិញដុំឈើមួយដុំតម្លៃជិត ៥ពាន់ដុល្លា ថាគាត់មនុស្សឆ្កួត ដែលចំណាយលុយទៅទិញរបស់ឥតបានការណ៏។ នេះបើតាមអ្នកជំនាញបានអោយដឹងថាដុំឈើនេះមានឈ្មោះថាហៃណាន ជាឈើម្ប៉ាងដែលមានតម្លៃបំផុតក្នុងប្រទេសចិន ព្រោះតែវាអាចផ្តល់សុភមង្គល ជួយអោយរកសីុមានបាន និងមានរិទ្ធីអំណាច ជាតិនិយមយកឈើប្រភេទនេះពាក់តាមខ្លួន សូម្បីតែប្រវត្តសាស្រ្តក៏និយាយពីឈើប្រភេទដែលស្តេចពាក់ និងកប់ទៅជាមួយផងដែរ។ ដុំឈើនេះព័ណ៏ស្វាយ និងមានពន្លឺដូចរបស់ទិព្វអញ្ចឹង ក្រោយមកគាត់ធ្វើជាកងមូលៗដូចក្នុងរូប។ ប៉ុន្តែយើងមិនដឹងពីគំនិតរបស់គាត់ថា គាត់មានបំណងធ្វើយ៉ាងទេ គ្រាន់តែដឹងថាវាពិតជារបស់មានតម្លៃណាស់។

អ្នករាល់គ្នាក្នុងភូមិគ្រាន់តែឃើញគាត់ទិញដុំឈើមួយដុំតម្លៃជិត ៥ពាន់ដុល្លា ថាគាត់មនុស្សឆ្កួតលុះដឹងពិតស្រាប់តែ… Read More

តិចក្មេងៗសួរអត់ដឹង! មកស្វែងយល់ពី ដើមកំណើត នៃរាជធានីភ្នំពេញ

រាជធានីភ្នំពេញជាទីក្រុងសំខាន់ជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ។ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន តែងតែប្រាថ្នាមកទស្សនាទីក្រុងនេះយ៉ាងហោចណាស់ ឲ្យបានម្តងក្នុងមួយជីវិតដែរ ប៉ុន្តែប្រវត្តិរឿងដែលទាក់ទងនិងព្រះរាជធានីនេះ និងការកសាងឡើងនៅសម័យណា ហើយនរណាជាអ្នកសាងសង់នោះ មិនមាននរណាបានដឹងពិតប្រាកដនៅឡើយទេ ។ អ្នកបុរាណវិទ្យានិងអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរដ៏ល្បីល្បាញ បានឲ្យដឹងនូវប្រវត្តិរឿង នៃការកកើតទីក្រុងដ៏ចំណាស់នេះដូចតទៅ៖ សំអាងទៅលើព្រះរាជពង្សាវតាខ្មែរ ទីក្រុងភ្នំពេញយើងសព្វថ្ងៃនេះ ត្រូវបានស្ថាបនាឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១៥ នៃគ្រិស្តសករាជ ពោលគឺ មានប្រវត្តិសាស្ត្រផ្ទាល់របស់ខ្លួនជិត ៥ សតវត្សរ៍ មកហើយ ។ រីឯអ្នកសាងសង់ គឺព្រះបាទពញាយ៉ាត ។ ក៏ប៉ុន្តែថ្វីត្បិតតែត្រូវបានស្ថាបនាឡើង នៅសតវត្សរ៍ទី១៥ នៃគ្រិស្តសករាជមែន …

តិចក្មេងៗសួរអត់ដឹង! មកស្វែងយល់ពី ដើមកំណើត នៃរាជធានីភ្នំពេញ Read More

ហួសចិត្ត!!!អ្នកជំនួញហុងកុងជោគជ័យម្នាក់ បាត់ខ្លួន១១ឆ្នាំ ចុងក្រោយប្រទះឃើញដេកតាមផ្លូវ

តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​នៃ​បុគ្គលិក​ស្ម័គ្រចិត្ត​ចិន បុរស​ហុងកុង​ម្នាក់ មានឈ្មោះ Chan Chi-kin ដែល​គេ​ជឿជាក់​ថា បាន​បាត់ខ្លួន​អស់​រយៈពេល ១១ ឆ្នាំ នៅ​ទី​បញ្ចប់​បាន​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ហើយ បន្ទាប់​ពី​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​នៅ​តាម​ផ្លូវ។ អ្នក​ស្ម័គ្រចិត្ត​ម្នាក់​នៅ​អង្គការ «Return Love Home» មាន​ឈ្មោះ​ថា Cheung បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​បាន​ជួប​លោក Chan នៅ​តាម​ផ្លូវ​នៃ​ខេត្ត Guangdong កាល​ពី​ខែ​មករា កន្លង​ទៅ​នេះ ដោយ​រូប​គេ​គ្មាន​ផ្ទះ​សម្បែង ហើយ​មិន​ចូលចិត្ត​ទំនាក់ទំនង​ជាមួយ​មនុស្ស និង រើស​អាហារ​តាម​ធុង​សំរាម​ហូប។ ទោះ​បី​ជា​យ៉ាង​ណា អ្នកស្ម័គ្រចិត្ត​ខាង​លើ​និយាយ​ថា …

ហួសចិត្ត!!!អ្នកជំនួញហុងកុងជោគជ័យម្នាក់ បាត់ខ្លួន១១ឆ្នាំ ចុងក្រោយប្រទះឃើញដេកតាមផ្លូវ Read More

រត់ចោលផ្ទះជាង ៣០ ឆ្នាំ ព្រោះខឹងម្តាយពិការភ្នែកម្ខាង នាំក្តីអាម៉ាស់មកខ្លួន…ក្រោយពេលរៀបចប់ក្រៅប្រទេស និងមានប្រពន្ធកូន មានទ្រនំធំរស់នៅ…ម្តាយមកជួប ស្រាប់តែ…

ម្តាយរបស់កក្កដាមានភ្នែកតែម្ខាងប៉ុណ្ណោះ។ កក្កដាស្អប់ម្តាយខ្លួនឯងដល់ឆ្អឹង…ព្រោះពិការភាពរបស់គាត់ធ្វើឱ្យកក្កដាខ្មាស់មិត្តរួមថ្នាក់ជាខ្លាំង។ ម្តាយរបស់កក្កដាលក់ចំណីកំប៉ិចកំប៉ុកសម្រាប់សិស្សនិងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីផ្គត់ផ្គង់គ្រួសារ។ ថ្ងៃមួយម្តាយរបស់កក្កដាបានមកអើតមើលកូនគាត់ដល់ថ្នាក់រៀន ហើយនិយាយសួស្តីមករកកូនគាត់។ កក្កដា ពេលនោះមានអារម្មណ៍ខ្មាស់គេជាខ្លាំង ដែលមានម្តាយខ្វាក់ភ្នែកម្ខាង។ ពេលដល់ម៉ោងចេញលេង កក្កដាបានសួរម្តាយខ្លួនឯងថា “ម៉ែម៉េចក៏ធ្វើបែបនេះដាក់ខ្ញុំ?” រួចកក្កដាក៏បង្ហាញទឹកមុខស្អប់ម្តាយខ្លួនជាខ្លាំង ហើយក៏រត់គេចមុខគាត់បាត់ឈឹង។ នៅថ្ងៃបន្ទាប់ មិត្តរួមថ្នាក់របស់កក្កដាបានចម្អកឱ្យកក្កដាថា “នែ៎អាកូនរបស់មីខ្វាក់” ហើយពួកគេនាំគ្នាសើចគិលពេញថ្នាក់រៀន។ កក្កដាមានអារម្មណ៍ខ្មាស់គេជាខ្លាំង និងចង់កប់ខ្លួនឯងក្នុងព្រះធរណី កុំឱ្យគេឃើញរូបខ្លួនតទៅទៀត។ ពេលទៅដល់ផ្ទះ កក្កដាបានប្រាប់ទៅម្តាយបង្កើតថា​ “ខ្ញុំចង់ឱ្យម៉ែឯងបាត់ស្រមោលពីផែនដីនេះ។ បើម៉ែចេះតែធ្វើឱ្យគេសើចចម្អកឱ្យខ្ញុំរាល់ថ្ងៃអ៊ីចឹង ម៉េចក៏ម៉ែឯងមិនស្លាប់ឱ្យបាត់ទៅ?”។ ម្តាយកក្កដាមិនបានឆ្លើយតបសូម្បីមួយម៉ាត់…កក្កដាពេលនោះមិនបានគិតវែងឆ្ងាយទេ នូវអ្វីដែលខ្លួនបាននិយាយ ព្រោះរូបគេកំពុងពោរពេញដោយកំហឹង។ …

រត់ចោលផ្ទះជាង ៣០ ឆ្នាំ ព្រោះខឹងម្តាយពិការភ្នែកម្ខាង នាំក្តីអាម៉ាស់មកខ្លួន…ក្រោយពេលរៀបចប់ក្រៅប្រទេស និងមានប្រពន្ធកូន មានទ្រនំធំរស់នៅ…ម្តាយមកជួប ស្រាប់តែ… Read More

ចង់បានស្រីក្មេងសុខចិត្តអោយប្រពន្ធធ្វើជាស្រីលួចលាក់ 1ខែក្រោយមកសុំប្រពន្ធអោយមក…

មិនថាគូស្នេហ៍សង្សាផ្អែមប៉ុណ្ណា ក្រោយពេលរៀបការក្ដីស្រលាញ់វាក៏អាចក្រាបទៅវិញខ្លះ ក្ដីស្រលាញ់ប្រភេទនេះដំបូងមើលទៅដូចជាផ្អែមល្ហែម តែយូៗទៅក្លាយជាធុញថប់ពេលឃើញមុខគ្នា នេះគឺជាស្ពានមួយដែលគូស្វាមីភរិយាត្រូវឆ្លងវាអោយបាន តែអ្នកដែលមិនយល់អាចនឹងដោះស្រាយវាតាមវិធីដែលខុស ដូចជាការចូលលេងស្រី នឹងមានមនុស្សទី3ជាដើម ចំណែកបុរស់ម្នាក់នេះគេកំពុងធុញទ្រាំនឹងភរិយាខ្លួន ហើយគេស្រម៉ៃឃើញតែមនុស្សស្រីស្អាតៗដោះធំៗ ស្រីក្មេងជាច្រើនចាំបំរើគេយប់ៗ ហើយយប់មួយគេបានសរសេផុសក្នុងហ្វេសបុកថា “បើមានស្រីក្មេងមកចាំបំរើរមិនដឹងល្អយ៉ាងណាទេហាហា”… ពេលប្រពន្ធឃើញគេនិយាយបែបនេះក៏មិននិយាយអ្វី ព្រឹកស្អែកបន្ទាប់មកនាងក៏ប្រាប់ថា ខ្ញុំនឹងធ្វើជាស្រីក្មេងលួចលាក់របស់លោកមិចដែរ.? គេគិតក្នុងចិត្តសង្ស័យប្រពន្ធខឹងមែនទែនហើយ តាមពិតប្រពន្ធគេមិនបានខឹងអ្វីឡើយ ថែមទាំងនិយាយថា ធ្វើប្រពន្ធយូៗក៏មានអារម្មណ៍ថាធុញដូចគ្នា សាកធ្វើជាសង្សាក្មេងលួចលាក់ជាគ្នាក៏បាន ខ្ញុំជាភរិយាអាចនឹងល្អមិនគ្រប់គ្រាន់ តែបើធ្វើជាស្រីក្មេងលួចលាក់អាចនឹងល្អពេញ100%ក៏ថាបាន អ្នកណាទៅដឹង.! ប្រពន្ធប្រាប់ថា គួតែធ្វើអោយជីវិតមានភាពរស់រវឺកខ្វះ គេក៏គិតថាឡូយតើ គេចង់អោយប្រពន្ធគេធ្វើជាសង្សាលួចលាក់ផងជាភរិយាផង តែភរិយាមិនព្រមគេសុខចិត្តធ្វើជាសង្សាលួចបែបពេញទី.! ហើយស្អែកបន្ទាប់មកនាងក៏ខលរកគេ …

ចង់បានស្រីក្មេងសុខចិត្តអោយប្រពន្ធធ្វើជាស្រីលួចលាក់ 1ខែក្រោយមកសុំប្រពន្ធអោយមក… Read More

បងប្អូននៅចំាបុរសម្នាក់ ដែលរៀបការជាមួយ​ពស់​វែក ត្រូវបាន​បាត់បង់​ជីវិត​ដោយសារតែ…

នេះបើយោងតាមសារពត៏មាន ដេលីម៉េលបានចុះផ្សាយកាលពីពេលកន្លងទៅនេះ បានផ្សាយពីបុរសម្នាក់ដែលបានរៀបការជាមួយសត្វត្រូវបានសត្វពស់ចឹកស្លាប់ហើយ។បុរស​ជា​ជន​រងគ្រោះ​មាន​ឈ្មោះ​ថា Abu Zarin Hussin អាយុ​៣៣​ឆ្នាំ ជា​ពលរដ្ឋ​ម៉ាឡេស៊ី។ ប្រមាណ​ជា ២​ឆ្នាំ​មុន សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ច្រឡំ​ថា លោក Abu បាន​រៀបការ​ជាមួយ​សត្វ​ពស់​១​ក្បាល ដែល​ពេល​នោះ​បាន​ធ្វើ​ឲ្យ​លោក​មាន​អ្នក​ស្គាល់​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ បើ​តាម​ការ​ពិត កាល​ណោះ​បុរស​ដែល​រៀបការ​ជាមួយ​ពស់​គឺ​ជា​ជនជាតិ​ថៃ មិន​មែន​ជា​លោក Abu នោះ​ទេ គឺ​គេ​យក​រូប​លោក Abu និង​ពស់​ដែល​លោក​ចាប់ ទៅ​បង្ហោះ​ជាមួយ​ព័ត៌មាន​ទាំង​នោះ​តែ​ប៉ុណ្ណោះ។ លោក Abu ​គឺ​ជា​អ្នក​ពន្លត់​អគ្គិភ័យ និង​ជា​គ្រូ​ចាប់​ពស់។ លោក Abu …

បងប្អូននៅចំាបុរសម្នាក់ ដែលរៀបការជាមួយ​ពស់​វែក ត្រូវបាន​បាត់បង់​ជីវិត​ដោយសារតែ… Read More

បាត់លុយ៥ម៉ឺន! ម្ដាយប្រឹងដើររកស្ទើរឆ្កួត ទីបំផុតជួបរឿងនឹកស្មានមិនដល់…

លើលោកកនេះតើមានអ្វីដែលធំជាងក្ដីសស្រឡាញ់របស់ម្ដាយ!នេះជាពាក្យក្នុងចិត្តកូនៗគ្រប់គ្នាដែលរឭកដឹងព្រះគុណរបស់ម្ដាយដែលជាបុគ្គលចាំតែឲ្យដោយមិនរំពឹងផលតបស្នង។ការព្រួយបារម្ភរវាងឪពុកម្ដាយនិងកូនរមែងកើតមានស្របគ្នាជា ញឹកញាប់ដូចជារឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ដែលមានឋានៈជាអ្នកក្រីក្រតាមស្រែចម្ការដោយឪពុកបានស្លាប់ចោលតាំងពីគេអាយុ៣ខខួបហើយម្ដាយរបស់គេប្រកបរបរជាអ្នកស៊ីឈ្នួលបោកសំលៀកបំពាក់ដូច្នេះគេក៏ព្យាយាមដើរការងារឲ្យគេតាំងពីថ្នាក់បឋមដើម្បីជួយសម្រាលភារៈរបស់ម្ដាយនិងទុករៀនខ្លួនឯង។ ក្នុងខណៈដែលកូនប្រុសអាយុ១៨ឆ្នាំគេរៀនពូកែបានចំណាត់ថ្នាក់ល្អគ្រប់មុខនិងបានប្រឡងជាប់ចូលរៀនមហាវិទ្យាល័យយ៉ាងងាយ។ម្ដាយរបស់គេបានលួចទៅលក់ឈាមដើម្បីត្រៀមប្រាក់ឲ្យគេចូលរៀនមហាវិទ្យាល័យ។កូនប្រុសដឹងតែបានត្រឹមតែធ្វើមិនដឹង ព្រោះខ្លាចធ្វើឲ្យម្ដាយកាន់តែខូចចិត្ត។តាមពិតកូនប្រុសផ្ទាល់ក៏បានបិទបាំងម្ដាយដែរពីរឿងដែលគេដើរស៊ីឈ្នួលលីសែងដើរបោះកាសែតរហូតធ្លាប់ខ្យល់គសន្លប់កណ្ដាលថ្នល់ព្រោះចង់សម្រាលបន្ទុករបស់ម្ដាយ។កំឡុងពេលវ៉ាកងឆ្នាំទី២កូនប្រុសបាន ត្រលប់មកផ្ទះសម្លឹងឃើញម្ដាយដែលត្រូវបោកខោអាវដោយដៃក្រោមអាកាសធាតុដ៏ត្រជាក់។ម្ដាយប្រាប់កូនប្រុសថា”ការងារផ្សេងៗត្រូវធ្វើយូរទម្រាំបានលុយមានតែបោកខោអាវនេះហើយដែលល្អបំផុតបោកមួយអាវៗបាន៥០០៛ដែរ។ខោអាវអស់នេះអត់ គគ្រិចទេកូនសុទ្ធតែខោអាវអ្នកមានគេខ្លាចបោកម៉ាស៊ីនទៅខូចខោអាវគេទើបគេយកឲ្យម៉ែបោក”។ ល្ងាចថ្ងៃនោះក្រោយពីហូបបាយល្ងាចរួចម្ដាយក៏និយាយប្រាប់កូនដោយសប្បាយចិត្តថា”កូនហ្អាអាទិត្យនេះម៉ែបោកខោអាវបានលុយ១០ម៉ឺន”។និយាយចប់ម្ដាយក៏ លូកដៃទាញលុយពីហោប៉ៅខោចេញមកប៉ុន្តែឃើញតែក្រដាស៥ម៉ឺនមួយសន្លឹកគត់។គាត់ស្រាប់តែមានទឹកមុខស្លេកស្លាំងព្រមទាំងនិយាយទាំងភ័យថា”ម៉ែបាត់លុយ!ម៉ែបាត់លុយអស់៥ម៉ឺន!”។និយាយចប់ម្ដាយក៏ប្រញាប់ទាញពិលបញ្ចាំងដើរចេញទៅខាងមុខផ្ទះកន្លែងដែលគាត់បោកខោអាវពេល ថ្ងៃ។នៅខាងក្រៅមេឃងងឹតស្លុបម្ដាយបានឆ្លុះពិលរកមើលគ្រប់កន្លែងជុំវិញផ្ទះតែក៏រកមិនឃើញ។”ឬមួយម៉ែធ្វើឲ្យបាត់ពេលយកខោអាវទៅឲ្យគេពេលថ្ងៃមិញ”ម្ដាយរអ៊ូតិចៗ។និយាយមិនទាន់ផុតពីមាត់ផងគាត់ក៏ប្រញាប់ដើរកាន់ពិលទៅផ្ទះម្ចាស់ខោអាវដែលនៅចម្ងាយបីបួនរយម៉ែត្រពីផ្ទះប៉ុន្តែនៅតែរកមិនឃើញ។ លុយ៥ម៉ឺនអាចមិនជាច្រើនប៉ុន្មានឡើយសម្រាប់អ្នកមានលុយប៉ុន្តែលុយចំនួននេះគឺជាលុយដែលអាចចាយបានពេញមួយខែសម្រាប់គាត់និងជាថ្លៃចាយវាយសម្រាប់កូនប្រុសបានមួយខែដូចគ្នា។កូនប្រុសដើរពីក្រោយតាមម្ដាយទាំងអួលដើមកនិង គិតក្នុងចិត្តថា”នេះជាលុយដែលម៉ែត្រូវបោកខោអាវ១០០សម្រាប់ទើបបានមក”។គេគិតបណ្ដើរយកដៃជូតទឹកភ្នែកបណ្ដើរ។ក្រោយម្ដាយប្រឹងដើររកចុះឡើងៗបែបនេះពីរបីត្រលប់កូនប្រុសក៏និយាយថា”ម៉ែមិនបាច់រកទៀតទេចាំស្អែកកូននឹងជួយរកឲ្យ មេឃងងឹតដូច្នេះរកអីក៏មិនឃើញដែរ”។ម្ដាយក៏ព្រមចូលផ្ទះសម្រាន្ត។នៅយប់នោះកូនប្រុសបានលួកយកលុយដែលម្ដាយទើបតែឲ្យគេ៥ម៉ឺនជាលុយចាយប្រចាំខែរបស់គេយកទៅដាក់នៅស្នួរខោអាវខាងក្រោយផ្ទះ។នេះជាវិធីតែមួយគត់ដែលគេគិតឃើញដើម្បីឲ្យម្ដាយរបស់គេបាត់ព្រួយបារម្ភ។ លុះដល់ព្រឹកឡើងកូនប្រុសក៏បានឮសំឡេងម្ដាយស្រែកប្រាប់ថា”កូនម៉ែម៉ែរកលុយឃើញហើយ!”គេភ្ញាក់ឡើងទាំងដឹងថាលុយនោះជាលុយអ្វី។គេធ្វើជាសប្បាយចិត្តជាមួយម្ដាយនិងនិយាយថា”ឃើញទេម៉ែម៉ែជាមនុស្សល្អទេវតាតាមឃុំគ្រងម៉ែលោកប្រាកដជាទុកលុយឲ្យម៉ែមិនឲ្យបាត់ទេ”។ “បានមកវិញម៉ែសប្បាយចិត្តហើយតែលុយ៥ម៉ឺននេះម៉ែឲ្យឯងថែមចាត់ទុកថាលុយម៉ែបាត់ហើយទៅចុះយកទៅទិញម្ហូបឆ្ងាញ់ៗហូបខ្លះទៅកូនម៉ែឥលូវស្គមខ្លាំងណាស់”។ម្ដាយយកលុយ៥ម៉ឺននោះដាក់ក្នុងដៃរបស់កូនហើយក៏ទាញគេមកឱប។ទឹកភ្នែកកូនប្រុសហូរមក ម្ដងទៀតនិងនិយាយថា”ម៉ែម៉ែឲ្យកូន៥ម៉ឺនម្សិលមិញរួចហើយម៉ែឲ្យខ្ញុំ៥ម៉ឺនទៀតវាច្រើនពេកហើយហើយចុះម៉ែបានលុយឯណាទុកប្រើ?”។”កូនល្ងង់ម៉ែបោកខោអាវតែប៉ុន្មានថ្ងៃទៀតក៏បាន៥ម៉ឺនហើយមិនបាច់បារម្ភពីម៉ែទេកូនឯងខំប្រឹងតែរៀនទៅ”ម្ដាយប្រាប់កូនប្រុស។កូនប្រុសក៏ឱបម្ដាយដោយក្ដីស្រឡាញ់និងគោរពម្ដងទៀតចំពោះអ្នកម្ដាយដែលមិនធ្លាប់បារម្ភសូម្បីតែខ្លួនឯង។ ពេលកូនប្រុសរៀនចប់ក៏បានទទួលការងារនៅក្រុមហ៊ុនធំមួយ។ក្រោយធ្វើការបានមួយឆ្នាំថៅកែបានអនុញ្ញាតឲ្យគេស្នាក់នៅបន្ទប់ទំនេរមួយក្បែអគារក្រុមហ៊ុន។គេក៏បានទៅទទួលម្ដាយមកនៅជាមួយ។ចាប់ពីថ្ងៃនោះមកម្ដាយរបស់គេក៏មិនបាច់ត្រូវបោកខោអាវតទៀតឡើយ។លុយក្រដាស៥ម៉ឺននោះគេបានយកមកអ៊ុតក្របបិទលើជញ្ជាំងព្រោះមិនហ៊ានចាយលុយដែលស្ទើរតែជាជីវិតម្ដាយរបស់គេនៅយប់នោះហើយក៏ប្ដេជ្ញាថានឹងមើលថែជីវិតម្ដាយរបស់គេយ៉ាងអស់ពីចិត្ត។លុយ៥ម៉ឺននោះគឺជាក្ដីស្រឡាញ់គឺជាកម្លាំងចិត្តនិងជាគ្រប់យ៉ាងដែលម្ដាយគេឲ្យមកគេ។ ល្ងាចថ្ងៃមួយកូនប្រុសបាននិយាយដល់រឿងលុយ៥ម៉ឺននោះ។គេបានចង្អុលទៅលុយលើជញ្ជាំងនោះនិយាយថា”ម៉ែមើលចុះលុយ៥ម៉ឺនរៀលដែលម៉ែបានឲ្យនៅយប់នោះពេលនេះវានៅតែនៅជាមួយយើងក្នុងផ្ទះថ្មីនេះសំណាងល្អណាស់ដែលម៉ែរកវាឃើញវិញ”។ម្ដាយក៏តបទៅវិញ”កូនល្ងង់អើយគិតថាម៉ែមិនដឹងយ៉ាងម៉េចថាលុយនេះជាលុយដែលម៉ែឲ្យឯងព្រោះលុយដែលបាត់មិនមែនក្រដាស៥ម៉ឺនទេម៉ែចាំលុយរបស់ម៉ែបាន”។កូនប្រុសសម្លឹងមើលម្ដាយដោយមិនជឿអ្វីដោយខ្លួនបានឮ។”ម៉ែដឹងថាកូនចង់ឲ្យម៉ែធូរចិត្តកូនស្រឡាញ់ម៉ែដល់ថ្នាក់នេះម៉ែមិនគួរធ្វើឲ្យកូនពិបាកចិត្តទៀតទេទើបម៉ែធ្វើជារំភើបចិត្តដែលរកលុយឃើញកូនម្ដាយម្ដាយអរគុណទឹកចិត្តកូន”។កូនប្រុសឱបម្ដាយម្ដងទៀតដោយមិនធ្លាប់គិតពីមុនមកឡើយថាអ្វីដែលគេធ្វើដើម្បីម្ដាយនៅថ្ងៃនោះការពិតម្ដាយរបស់គេទៅវិញទេដែលបានធ្វើដើម្បីគេដោយគេមិនបានដឹងទាល់តែសោះ៕

បាត់លុយ៥ម៉ឺន! ម្ដាយប្រឹងដើររកស្ទើរឆ្កួត ទីបំផុតជួបរឿងនឹកស្មានមិនដល់… Read More

គួរឲ្យអាសូរណាស់! នារីម្នាក់ខំលេបថ្នាំពន្យារជំងឺអេដស៍អស់១២ឆ្នាំចុងក្រោយទើបដឹងថា

នារី​ដ៏​ស្រស់សោភា​ម្នាក់ បានធ្វើឲ្យមនុស្សគ្រប់គ្នាមានការអាណិតអាសូរជាពន់ពេក នៅពេលបានដឹងពីរឿងរ៉ាវដ៏កំសត់របស់នាង ដែលនាងត្រូវស្ថិត​ក្រោម​ការ​រើសអើងពីអ្នកផង ​អស់​រយៈ​ពេល ១២ ​ឆ្នាំ ដោយសារលទ្ធផល​ធ្វើតេស្តឈាមដ៏ហួសចិត្ត កាលពីនាងមាន​អាយុ ៨ ​ឆ្នាំ បង្ហាញ​ថា​នាង​បាន​ឆ្លង​មេរោគ​អេដស៍ (HIV) ។ ប៉ុន្តែ​ពេល​នេះ​ នាង​បាន​រួច​ផុត​ពី​ជីវិតដ៏សែនឈឺចាប់នេះ​ហើយ ក្រោយ​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កាកបាទក្រហម​ថៃ ធ្វើ​តេស្ត​ឡើង​វិញ បង្ហាញ​ថា​គ្មាន​មេរោគ​កំណាច​នេះ​ក្នុង​​ខ្លួន​ឡើយ ។ នារី​រង​អភ័ព្វខាងលើរូបនេះឈ្មោះថា Suthida Saengsumat អាយុ ២០​ ឆ្នាំ ។ នាង​បាន​ធ្វើ​ដំណើរ​ទៅ​មជ្ឈមណ្ឌល​ក្នុងទីក្រុង​បាងកក ដើម្បី​ធ្វើ​តេស្ត​លើក​ទី២ បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​ថ្ងៃ​ទី២៣ …

គួរឲ្យអាសូរណាស់! នារីម្នាក់ខំលេបថ្នាំពន្យារជំងឺអេដស៍អស់១២ឆ្នាំចុងក្រោយទើបដឹងថា Read More

មិនឃើញកូនមកលេងអស់រយៈពេលជាងពីរឆ្នាំ ទើបសម្រេចចិត្ត​​​ ចូលទៅក្នុងទីក្រុងដើម្បីជួបកូន! កូនទី ១ធ្វើជាមិនស្គាល់ ទៅរកកូនទី២មានរឿងអស្ចារ្យមួយកើតឡើង….

គេហទំព័របរទេសមានការចែករំលែករឿងរ៉ាវនៃក្នុងគ្រួសាររបស់ លោកម៉ា​បានធ្វើដំណើរ​ចូលទៅក្នុងទីក្រុងនៅពេលព្រឹកព្រលឹមនេះដោយសារតែគាត់មិនបានឃើញកូនប្រុសរបស់គាត់អស់រយៈពេលជាងពីរឆ្នាំ។ លោកបានទទួលដំណឹងថា៖កូនប្រុសទី១របស់លោកជាមន្រ្តីរាជការ និងមានមិត្តស្រីជាកូនស្រីប្រធានក្រុមហ៊ុន។ចំនែកកូនប្រុសទី២ មិនមានការងារធ្វើធំដំទេ គ្រាន់តែបើកហាងលក់អាហារតូចតាចប៉ុណ្ណោះ។សាច់រឿងរបស់លោកម៉ាដូចខាងក្រោម៖ អស់រយះពេលពីរឆ្នាំកន្លងមកហើយដែលគាត់មិនបានលឺដំណឹងអាអ្វីសោះពីកូនរបស់កូនរបស់គាត់។ណាមួួយគាត់មានការងាររវល់ក្នុងកសិដ្ឋានរបស់គាត់។ ដោយសារ គាត់នឹកកូនរបស់ខ្លាំងពេក ទើបសំរេចចិត្តចូលមកដល់ទីក្រុងដោយខ្លួនឯង ដើម្បីសួរសុខទុកកូនទំាងពីរនាក់។ដំបូងគាត់បានមករកជួបកូនប្រុសច្បង ដោយឈរ​នៅការិយាល័យរបស់កូនរបស់គាត់ រហូតដល់ពេលសម្រាកអាហារថ្ងៃត្រង់ គាត់​បានឃើញកូនប្រុសរបស់គាត់ដើរចេញពីការិយាល័យនោះ រួមជាមួយនឹងមិត្តរួមការងារ។ កូនប្រុសស្លៀកឈុតខ្មៅ ស្ត្រីម្នាក់ដែលមានរូបរាងស្អាតដើរជាមួួយ​ ភ្លាមនោះ​ដោយសារក្តីនឹក​រលឹកខ្លាំងពេក គាត់បានដើរយ៉ាងលឿនសំដៅរកកូនប្រុសច្បងក្នុងសម្លៀកបំពាក់រហែក​​ហើយព្យួរថង់ចាស់ មិត្តស្រីជាកូនច្បងបាននិយាយ«តើគាត់ជានរណាម៉េចស្គាល់បងចឹង?”ខណះពេលនោះកូនប្រុសច្បងមានអារម្មណ៏ខ្មាស់អៀនដោយដោយឃើញឪពុកក្នុងសភាពបែបនេះ ទើបគាត់បាននិយាយថា “បងមិនដែលស្គាល់គាត់ទេ”»។ លឺដូចនេះ លោកម៉ា ចង់ធ្លាក់ថ្លើម និងចង់ងងឹតមុខចង់ដួស។បន្ទាប់មក គាត់ក៏បានមករកកូនទីពីរ ដែលមានមុខរបរជាអ្នកអាហារ មកដល់ភ្លាម គាត់បានជួបកូនទីរពីរ …

មិនឃើញកូនមកលេងអស់រយៈពេលជាងពីរឆ្នាំ ទើបសម្រេចចិត្ត​​​ ចូលទៅក្នុងទីក្រុងដើម្បីជួបកូន! កូនទី ១ធ្វើជាមិនស្គាល់ ទៅរកកូនទី២មានរឿងអស្ចារ្យមួយកើតឡើង…. Read More

ជ្រុលជ្រួស​រៀប​ការ​នឹង​នារី​ខារ៉ាអូខេ មិន​ស្មាន​ជីវិត​ក្រោយ​រៀបការ​ប្រែ​ក្លាយ​ជា​យ៉ាង​នេះ

កើត​មក​ជា​មនុស្ស​ប្រុស ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​មាន​ភាព​អត់ធ្មត់​​ជាមួយ​ការ​ទទួល​ខុស​ត្រូវ​ជា​ច្រើន​។ ក្រោយ​រៀប​ការ​​មិន​បាន​កន្លះ​ឆ្នាំ គ្មាន​ថ្ងៃ​ណាមួយ​ដែល​ខ្ញុំ​មិន​ស្ដាយ​ក្រោយ​នោះ​ឡើយ។ ខ្ញុំ​តែង​ស្ដាយ​ក្រោយ​ដែល​​ខ្ញុំ​ស្រវឹង​ហើយ​ធ្វើ​ខុស​រហូត​ត្រូវ​មក​រៀបការ​ជាមួយ​នាង។ នាង​មាន​ឈ្មោះ​ថា អ៊ីង ជា​នារី​បម្រើ​ស្រាបៀ​នៅ​ខារ៉ាអូខេ។ នៅ​ថ្ងៃ​នោះ​ខ្ញុំ​​បាន​ទៅ​ជប់លៀង​ជាមួយ​មិត្តភ័ក្ដិ​ដែល​រៀន​ជាមួយ​គ្នា​នៅ​មហាវិទ្យាល័យ។ ពួក​យើង​មាន​គ្នា​ ៦នាក់ ទៅ​ច្រៀង​ខារ៉ាអូខេ​ជាមួយ​គ្នា ប៉ុន្តែ​មាន​នារី​កំដរ​តែ​៣​នាក់​ប៉ុណ្ណោះ។ ចៃដន្យ​មិត្ត​ខ្ញុំ​៣​នាក់​មាន​គ្រួសារ​រួច​ហើយ ដូច្នេះ​ក៏​ឲ្យ​នារី​ៗ​ទាំង​នោះ​មក​បម្រើ​ពួក​ខ្ញុំ។ អ៊ីង គឺ​ជា​​អ្នក​អង្គុយ​កំដរ​ខ្ញុំ។ មុខ​មាត់​នាង​មិន​សូវ​ជា​ស្អាត​ទេ ប៉ុន្តែ​រាង​នាង​ពិត​ជាសិចស៊ី។ ឃើញ​ភ្នែក​របស់​នាង​ពោរពេញ​ដោយ​ភាព​ភ័យ​ខ្លាច ខ្ញុំ​សួរ​នាង​ថា នាង​កើត​អី។ នាង​ក៏​ប្រាប់​ថា​នាង​ទើប​តែ​ចូល​ធ្វើ​ការ​ថ្ងៃ​ដំបូង មិន​ទាន់​ដឹង​ពី​ច្បាប់​ទម្លាប់ បើ​សិន​ខុស​ត្រូវ​អី​សូម​អភ័យ​ទោស​ឲ្យ​នាង​ផង។ ពេល​នោះ​ពួក​យើង​ផឹក​ជាមួយ​គ្នា​បាន​មួយ​ស្របក់​ធំ។ មិន​យូរ​ប៉ុន្មាន​មិត្ត​ខ្ញុំ​បី​នាក់​ដែល​មាន​ប្រពន្ធ​​រួច​ហើយ ក៏​ត្រូវ​ប្រពន្ធ​ទូរសព្ទ​​ហៅ​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​អស់ នៅ​សល់​តែ​ពួក​ខ្ញុំ​អ្នក​អត់​គូ​ទាំង​បី​នាក់។ នៅ​សុខ​ៗ​ខ្ញុំ​ក៏​មាន​អារម្មណ៍​មិន​ស្រួល​ៗ​ក្នុង​ពោះ …

ជ្រុលជ្រួស​រៀប​ការ​នឹង​នារី​ខារ៉ាអូខេ មិន​ស្មាន​ជីវិត​ក្រោយ​រៀបការ​ប្រែ​ក្លាយ​ជា​យ៉ាង​នេះ Read More