ថ្ងៃមួយមានលោកនេនមួយអង្គបាននិយាយប្រាប់ព្រះគ្រូអំពី សេចក្តីទុក្ខលំបាក និងការឈឺចាប់ដែលខ្លួនមាន ហើយសុំអោយព្រះគ្រូជួយដោះស្រាយបញ្ហា។ កាលបើបានស្តាប់អំពីសេចក្តីរៀបរាប់របស់កូនសិស្សរួចហើយ ព្រះគ្រូក៏បានអោយលោកនេនតូច យកអំបិលមួយក្តាប់ដាក់ចូលទៅក្នុងកែវទឹកមួយ រួចហើយបង្គាប់លោកនេនអោយឆាន់ទឹកមួយកែវនោះ។ «តើវាមានរសជាតិយ៉ាងម៉េចដែរ?» ព្រះគ្រូសួរទៅលោកនេនតូច។ «ប្រៃខ្លាំងណាស់!» លោកនេនស្តោះទឹកមាត់ចេញ។ ព្រះគ្រូសើច ហើយប្រាប់លោកនេនអោយយកអំបិលមួយក្តាប់ទៀត ដាក់ចូលទៅក្នុងបឹងមួយក្បែរនោះ។ ទាំងពីរនាក់គ្រូ និងសិស្សក៏បាននិមន្តយ៉ាងស្ងាត់ស្ងៀមទៅបឹងដែលនៅក្បែរនោះ, បន្ទាប់មកលោកនេនក៏បានបង់អំបិលមួយក្តាប់នោះចូលទៅក្នុងទឹកបឹង។ ព្រះគ្រូក៏ប្រាប់អោយលោកនេនឆាន់ទឹកបឹងនោះ ហើយសួរថា៖…
ការអប់រំ
គួរឲ្យសរសើរ! ស្ត្រីពិការភ្នែកវ័យ៤២ឆ្នាំម្នាក់ កំព្រាតាំងពីចាប់កំណើត ខំប្រឹងធ្វើការសន្សំប្រាក់រហូតទិញផ្ទះបានមួយខ្នង
ម៉ាឡេស៊ី៖ អ្នកស្រី Esah Hussin អាយុ៤២ឆ្នាំ ជាជនពិការ ត្រូវឪពុកម្ដាយបោះបង់ចោលតាំងពីចាប់កំណើតមកម្ល៉េះ។ ក្នុងរយៈពេល១៩ឆ្នាំកន្លងទៅនេះ គាត់បានដាក់ប្រាក់សន្សំចំនួន៥០០រីងហ្គីត (ប្រមាណ១២០ដុល្លារអាមេរិក) ជារៀងរាល់ខែ ក្នុងកំឡុងពេលកំពុងបម្រើការងារជាអ្នកប្រមូលឯកសារ និងជាអ្នកផ្ដល់ព័ត៌មានផ្នែកលក់តាមទូរស័ព្ទ។ ថ្មីៗនេះ គាត់បានដកប្រាក់សន្សំមួយចំនួន ដើម្បីទិញផ្ទះតូចល្មមមួយខ្នងដែលមានទីតាំងស្ថិតនៅទីប្រជុំជន Tanjung Tokong ក្នុងតម្លៃ៧២,៥០០រីងហ្គីត (ប្រមាណ១៧,៥១០ដុល្លារអាមេរិក)។…
ទើបសម្រាលកូនថ្មីៗ ប្រើប្រពន្ធធ្វើកិច្ចការផ្ទះមិនរើសមុខ ពេលជួបរឿងអកុសល១ទើបស្ដាយក្រោយ
លីសា មានអាយុ ២៥ឆ្នាំ រស់នៅប្រទេសចិន ទើបរៀបការជាមួយបុរសម្នាក់ដែលចាស់ទុំផ្សំផ្គុំ និងជាបុរសនាងមិនធ្លាប់ស្គាល់ពីមុនមកទេ។ ពេលរៀបការរួចប្ដីបានបបួលប្រពន្ធឲ្យទៅរស់នៅជាមួយខាងគ្រួសារគាត់។ ប៉ុន្មានខែក្រោយមក នាងមានផ្ទៃពោះ និងសម្រាលបានកូនស្រីគួរឲ្យស្រលាញ់ម្នាក់។បន្ទាប់ពីសម្រាលកូននៅមន្ទីរពេទ្យ គ្រូពេទ្យបានផ្ដល់គ្រឿងជំនួយសុខភាព និងជីវជាតិបំប៉នជាច្រើនដើម្បីឲ្យ លីសា ឆាប់មានកម្លាំងកំហែងឡើងវិញ អាងមានទឹកដោះបំបៅកូន។ គ្រូពេទ្យបានប្រាប់ឲ្យ លីសា បន្តស្នាក់នៅរយៈពេលពីរបីថ្ងៃទៀតក្នុងមន្ទីរពេទ្យ ព្រោះនាងនៅខ្សោយ ហើយត្រូវតាមដានសុខភាពជាប្រចាំ។…
ទឹកចិត្តប្រពន្ធ សុខចិត្តស្វែងរកបុរសថ្មីរៀបការជាមួយ ដើម្បីមានប្រាក់បន្ដមើលថែប្ដីពិការ
ចិន៖ ស្ត្រីម្នាក់នាមត្រកូល Jia រស់នៅក្នុងខេត្ត Shangdong បានមើលថែប្ដីពិការអស់រយៈពេល២០ឆ្នាំមកហើយ ចាប់តាំងពីប្ដីរបស់គាត់ជួបឧប្បត្តិហេតុរអិលជើងធ្លាក់ពីលើភ្នំកម្ពស់៤០ម៉ែត្រ ទៅ៥០ម៉ែត្រ ដែលធ្វើឲ្យប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរ និងកម្រើកខ្លួនមិនរួច។អ្នកស្រី Jia បានចំណាយពេលស្ទើរតែពេញមួយថ្ងៃមើលថែប្ដី និងកូនៗ ដែលធ្វើឲ្យគាត់មិនមានពេលចេញទៅរកការងារធ្វើ ដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារឡើយ។ ដោយទាល់គំនិត គាត់បានសម្រេចចិត្តលែងលះប្ដី និងស្វែងរកបុរសថ្មីម្នាក់ទៀត ដើម្បីជួយសម្រួលបន្ទុក។ ក្រោយពីមានការជ្រុំជ្រែងពីអ្នកជិតខាងរួចមក…
ឡានធ្លាក់ចុះជង្ហុកដោយចៃដន្យប៉ះចំផ្នូរបុរាណដ៏មាន…តម្លៃ! ពិតជាក្នុងគ្រោះមាន…សំណាងមែន!
សមត្ថកិច្ចប្រទេសនេះក៏ទើបប្រកាសពីផ្នូរបុរាណដែលកសិករម្នាក់រស់នៅភាគអាគ្នេយ៍កោះ Crete បានរកឃើញមានអាយុកាលដល់ទៅ ៣៤០០ឆ្នាំ ពោលគឺចន្លោះឆ្នាំ ១៤០០-១២០០ មុនគ្រិស្តរាជ អំឡុងអារយ្យធម៌ Minoan ។ ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា ៖ ពិតជាគួរឲ្យអស់សំណើច គ្រាកសិករដែលគេមិនបញ្ចេញឈ្មោះ រូបនោះបានប៉ងចតរថយន្តនៅក្រោមដើមអូលីវធំមួយក្នុងសួនឲ្យវាត្រជាក់ ក៏ស្រាប់តែ… ដីបាក់ស្រុតចុះតែម្តង ។ បន្ទាប់ពីប្រឹងប្រែងទាញរថយន្តឡើង ស្រាប់តែឃើញ…ម្ឈូសមួយចំនួនធ្វើអីពីសេរ៉ាមិក…