សត្វ​ថ្លែន​ អាចបង្កឲ្យមនុស្សគ្រោះថ្នាក់ដល់ជីវិតបាន​ ដោយ​សារតែរឿងមួយនេះ

សត្វ​ថ្លែន​ គឺជាសត្វ​មួយ​ប្រភេទ​ដែល​មានចរិកស្លូតបូត​ ប៉ុន្តែ​វាពិតជាមានពិសដ៏កាចសាហាវខ្លាំងណាស់​ ព្រោះពិសរបស់វាអាចបង្កឲ្យមនុស្សគ្រោះថ្នាក់ដល់ជីវិតបាន​ ក្រោយពេលដែលវាបានខាំយើងរួចហើយនោះ​ ចំពោះ​ចរិកស្លូតបូតរបស់វានេះហើយ​ ទើមមនុស្សមួយចំនួនមិនសូវមានការខ្លាចរអានិងវាបែបនេះ។ ចំពោះ​សត្វ​អសេរពិស​មួយ​ប្រភេទ​នេះ​ នៅពេលដែលវាខាំរយៈ​ ១ម៉ោង​៣០នាទីរួចមក​ ពិសនេះនឹងជ្រាបចូលទៅកាន់បេះដូង​ បន្ទាប់មក​នឹង​ធ្វើ​ឲ្យ​បេះដូងស្ទះគាំងតែម្តង​ ចំពោះ​ថ្នាំ​ព្យាបាល​វិញ​ គឺមិនទាន់មានការ​បញ្ជាក់ណាមួយឲ្យប្រាកដ​ ១០០% ចំពោះការព្យាបាល​ ក៏ដូចជា​ការ​បន្សាប​នោះទេ​។ ដោយឡែក​ បើតាមចាស់បុរាណវិញបានលើកឡើងថា​ វាមិនម៉ែនជាការលំបាកក្នុងការ​ពព្យាបាល​នោះ​ទេ​ គ្រាន់​តែ​នៅពេលដែលវាខាំយើងភ្លាម​ គឺយើងត្រូវតែរត់ទៅផឹកទឹកឲ្យបានមុនវា​ នោះនឹងលែងអីហើយ។ ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​ យើងគួរតែ​បញ្ចូនជនរងគ្រោះដែលត្រូវបានសត្វថ្លែនខាំ​ ទៅ​មន្ទីរពេទ្យ​ដែលនៅជិត​បំផុត​ឲ្យ​បានទាន់ពេលវេលា​ ដើម្បី​ធានាឲ្យបាន​នូវការ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​។

សត្វ​ថ្លែន​ អាចបង្កឲ្យមនុស្សគ្រោះថ្នាក់ដល់ជីវិតបាន​ ដោយ​សារតែរឿងមួយនេះ Read More

ពិតទេ! តាមការបកស្រាយបែបវិទ្យាសាស្ដ្រដែលថាសត្វខ្លែងស្រាក យំគឺនឹងមានមនុស្សជិតស្លា .ប់មែនឬ?

ប្រជាពលរដ្ឋខ្មែរកាលពីដើមតែងតែមានអបិយជំនឿរជានិច្ចក្នុងការធ្វើអ្វីមួយ រហូតមកដល់ពេលបច្ចុប្បន្នអបិយជំនឿក៍នៅតែមានទៅលើ អារុក្ខអារក្ខ​អ្នក​តា ជំនឿ​លើ​សត្វ ដែល​ដូន​ខ្មែរ​តែង​មាន​ជំនឿ​ថាគឺសុទ្ធតែអាចធ្វើអោយមានការគ្រោះថ្នាក់ដល់អាយុជីវិត ហើយនិងការរស់នៅរបស់យើង។ដោយឡែកសត្វ​ខ្លែង​ស្រាក គឺជាប្រភេទសត្វស្លាបដែលវាមានរូបរាងស្រដៀងទៅនឹងសត្វទីទុយ ដែលវាជាសត្វដែលចូលចិត្តចេញរកសុីនៅពេលយប់។ ហើយសត្វ​ខ្លែង​ស្រាកនេះផងដែរ គឺដូនតារបស់យើងមានអបិយជំនឿរខ្លាំងណាស់ ដែលគេចាត់ទុកថា វាគឺសត្វដែលចង្រៃ​អ៊ុតត្បាត ដែលជា​ប្រផ្នូល​មិន​ល្អ ដោយវាជាប្រផ្នូរអោយមនុស្សស្លាប់នៅក្នុងភូមិ។ មូលហេតុដែលដូនតាយើងមានអបិយជំនឿរបែបនេះព្រោះថា បើមានអ្នកណាឈឺធ្ងន់វាតែងតែបញ្ចេញសំលេងដ៍គួរអោយខ្លាច។ ដូច្នេះនៅពេលដែលវាយំម្តងៗ ចាស់តែងតែបណ្តេញវាចេញ និងធ្វើការជេរ ដាក់បណ្តាសារវា និងធ្វើការវាយចានវាយឆ្នាំងដើម្បីអោយវាហើរចេញពីផ្ទះ។ តែបើតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រវិញដោយមានឯកសារចងក្រងរបស់បរទេសពី​លោក ស៊ុយ សេងលីម ដែល​ជា​ស្ថាបនិក​ «គម្រោង​ការ​អប់រំ និង​អភិរក្ស​សត្វ​ស្លាប​កម្ពុជា» បានប្រាប់ពីមូលហេតុចំនួន៣ចំនុច ដែលធ្វើអោយសត្វខ្លែងស្រាកវាយំគឺ: ១ …

ពិតទេ! តាមការបកស្រាយបែបវិទ្យាសាស្ដ្រដែលថាសត្វខ្លែងស្រាក យំគឺនឹងមានមនុស្សជិតស្លា .ប់មែនឬ? Read More