ព្រឺក្បាលខ្ញាក!! មានការភ្ញាក់ផ្អើលមនុស្សពេញក្រុងពេលឃើញព្រះពុទ្ធរូបស្រក់ព្រះនេត្រនូវក្នុងក្រុងបុរាណ…

ខេត្តអាយុធ្យា៖ កាលពីថ្ងៃទី១០ តុលា ២០១៧ ថ្មីៗកន្លងទៅនេះ ក្រុមមន្ត្រីប៉ូលិស ខេត្តអាយុធ្យា បានរាយការណ៍មកថា មានភ្លើងឆេះព្រះវិហារ នៅក្នុងវត្តមួយឈ្មោះថា វត្តឆាងថង ដែលស្ថិតនៅក្នុងស្រុក ប្រាក់ណាខនស៊ី អាយុធ្យា ខេត្តអាយុធ្យា ។ ក្រោយមកប៉ូលិសបាននាំកម្លាំង និងរថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងទៅកាន់កន្លែងកើតហេតុខាងលើ ។ នៅកន្លែងកើតហេតុ ប៉ូលិសបានប្រទះឃើញផ្សែងយ៉ាងច្រើន ចេញពីព្រះវិហារនោះ ហើយក្រុមពន្លត់អគ្គីភ័យបានប្រញាប់ប្រញាល់ បាញ់ទឹកពន្លត់ ដោយចំណាយពេល៣០នាទី ទើបអាចពន្លត់ភ្លើងនោះបាន។ ក្នុងនោះ មានឧបករណ៍ជាច្រើន បានឆេះនិងខូចខាត …

Read More

តិចមិនដឹង!! បើមិនចង់នាំរឿងក្តៅក្រហាយចូលផ្ទះ ​សូមកុំដាំផ្កា​ប្រភេទ​នេះ​​នៅផ្ទះ​ដាច់​ខាត​ ប្រយ័ត្ន​ស៊យ​ធំ​

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ប្រទេសកម្ពុជាយើងគឺជាប្រទេសដែលមានអរិយធម៌ដ៏ចំណាស់មួយ ហើយប្រជាជនខ្មែរយើងតាំងពីសម័យមុនមកតែងតែមានជំនឿទៅលើ កម្មផល អារក្សអ្នកតា ជាដើម ហើយជំនឿទាំងអស់ក៏នៅតែបន្ដដល់សព្វថ្ងៃនេះផងដែរ។ ជំនឿទាំងនោះសុទ្ធតែមានបំណងឲ្យមនុស្សគ្រប់រូបរស់នៅដោយក្ដីសុខសប្បាយ ជាក់ស្ដែងយើងនិងលើកយកជំនឿមួយដោយបកស្រាយហោរាមួយរូប គឺមិនឲ្យដាំផ្កាចំប៉ានៅខាងមុខផ្ទះព្រោះវាអាចនាំឲ្យមានរឿងក្ដៅក្រហាយក្នុងគ្រួសារ។ ​ផ្កាចំប៉ា​ ដែល​បងប្អូន​ស្គាល់​ថា​ជា​ផ្កា​ម្យ៉ាង​គេ​​តែង​តែ​ដាក់​តាម​ខ្លួន​ដើម្បី​ឲ្យ​ជាប់​ក្លិន​ក្រអូប។ ប៉ុន្តែប្រិយមិត្ត​អ្នក​អាន​ប្រហែល​មិន​ដឹង​ទេ​ថា ​ផ្កា​មួយប្រភេទនេះ​ មាន​ឥទ្ធិល​យ៉ាង​ណា​ដល់​រាសី​របស់​អ្នក​។ ​ព្រឹទ្ធាចារ្យម្នាក់​ បាន​អះអាង​​ថា​ ​ផ្កានេះ​ ​វានឹង​ផ្ដល់ភាព​អពមង្គល​ដល់​គ្រួសារ​ណា​ដែល​យក​វា​ទៅដាំ​នៅ​ផ្ទះ​ ហើយក៏​មិន​ងាយ​មាន​គ្រូបារអារចារ្យ​ណា​អាច​រំដោះ​គ្រោះ​នោះ​បាន​ឡើយ​។ លោក​ កៅ សារ៉ន ​ព្រឹទ្ធាចារ្យ​​មើល​ការ​ខុស​ត្រូវ និង​ថែរក្សា​គម្ពីរ​ស្លឹក​រឹត​នៃ​បណ្ណាល័យ​ជាតិ​ បាន​រៀប​រាប់​ថា​ ផ្កាមិនត្រឹមតែមិនជួយឲ្យគ្រួសារចម្រុង​ចម្រើននោះទេ ថែមទាំងត្រូវជួបគ្រោះស៊យដោយសារវាទៀត។ ” បើ​ជាវា​មាន​ក្លិន​ក្រអូប​គួរឲ្យ​ថែរក្សា​នៅគេហដ្ឋាន​ក៏ពិត​មែន​ …

Read More

ប្រុសៗប្រយ័ត្ន! បើអ្នកមានសង្សាដែលមានប្រជ្រុយនៅលើសុដន់មានន័យថា….

ប្រជ្រុយគឺជាចំណុចខ្មៅស្រអាប់មួយនៅលើស្បែក។ ប្រជ្រុយនីមួយៗសុទ្ធតែបង្កប់អត្ថន័យរបស់វា ។តើអ្នកធ្លាប់ឃើញ មនុស្សស្រីដែលមានប្រជ្រុយនៅលើសុដន់ ដែរឺទេ? ពិតណាស់ មនុស្សស្រីដែលមានប្រជ្រុយលើសុដន់ គឺជាមនុស្សស្រីដែលមានមន្តស្នេហ៍ ប្រុសៗជាច្រើនឈ្លក់វង្វេង តាមស្រលាញ់នាង។ បើសិនជា អ្នកមានសង្សាដែលមានប្រជ្រុយនៅលើសុដន់ អ្នកពិតជាហត់បន្តិចហើយ នាងជាមនុស្សពូកែរងរ ឆាប់ខឹងណាស់ ហើយក៏ឆាប់បាត់ដែរ ដូចច្នេះអុ្នកត្រូវហត់នឿយបន្តិចហើយត្រូវតាមលួងលោមនាង រត់តាមនាង។ ម្យ៉ាងវិញទៀត អ្នកត្រូវតែប្រយ័ត្នប្រយែងបន្តិចហើយ ចំពោះសង្សារបស់អ្នកព្រោះខ្លាចអ្នកដ៏ទៃឈ្លៀតឳកាសដណ្ដើមនាងយកទៅពេលដែលអ្នកឈ្លោះគ្នាជានាងអ្នក ។បើសិនជា អ្នកបាននាងជាប្រពន្ធហើយ គឺអ្នកច្បាស់ជាក្លាយជាមនុស្សប្រុសដែលមានសំណាង នាងជាប្រពន្ធដ៏ល្អគេជាច្រើនតែងតែសរសើរពីប្រពន្ធរបស់អ្នក ។ ជាដំបូងអ្នកត្រូវលំបាកសិនហើយ តែចុងក្រោយអ្នកនឹងបានស្រណុកសុខស្រួលវិញម្ដង ពេលដែលអ្នករៀបការរួច។

Read More

បើមិនជឿកុំបំពានណា គួរឲ្យខ្លាចណាស់!! ជំនឿបុរាណខ្មែរដែលអ្នកគួរតែដឹង ដើម្បីបញ្ចៀសគ្រោះ

ជំនឿបែបបុរាណគឺជាជំនឿដែលដូនតាយើងបានធ្វើនឹងអនុវត្តន៍មកតៗគ្នា តែមានជំនឿរខ្លះត្រូវបានគេប្រឌិតឡើងដើម្បីកុហកភូតភូតែប៉ុណ្ណោះ តែថ្ងៃនេះយើងខ្ញុំសុំនាំប្រិយមិត្តទៅស្ដាបជំនឿរទាំង7របស់ដូនតាយើងដែលមានជំនឿរខ្លះបងប្អូននៅមិនដឹងនៅឡើយ។ ជំនឿរទី1៖ ហាមកាត់សក់ថ្ងៃពុធ ព្រោះថ្ងៃនេះវាមិនសូវបើករាសីអោយមនុស្សទូទៅប៉ុន្មានទេ យល់ល្អកាត់ថ្ងៃច័ន្ទវិញ ជាថ្ងៃល្អនាំលាបនាំជ័យ។ ជំនឿរទី2៖ ហាមដើចូលវត្តដាច់ខាតបើដឹងថាខ្លួនកំពុងធ្លាកមករដូវ ព្រោះវាជាអភង្គុលមិនល្អ។ ជំនឿរទី3៖ ហាមបើកធ្វាដាច់ខាតបើមានសម្លេងគោះធ្វានៅកណ្ដាលយប់អាទ្រាត់ព្រោះវាជាសញ្ញាពួកវិញាណ្ញ ខ្មោចដែលមករកយើង។ ជំនឿេទី4៖ ហាមចេញដំណើទៅណាអោយសោះបើលឺសម្លេងតុកកែដែលនៅផ្ទះយើងយំពេលថ្ងៃត្រង់ ព្រោះជាធម្មតាតុកកែយំតែពេលយប់ទេ បើយំពេលថ្ងៃវាជាសញ្ញាគ្រោះថ្នាក់ ព្រោះសត្វតុកកែជាវិញ្ញញរបស់ដូនតាយើងដែលនៅចាំមើលថែយើង។ ជំនឿរទី5៖ ហាមពាក់ឈុតខ្មៅទៅមើលថែនាក់ជំងឺឬអ្នកកូនខ្ចីព្រោះវាជាសញ្ញាមិនល្អអាចធ្វើអោយពួកគេឆាប់ ស្លាប់។ ជំនឿរទី6៖ ហាមធ្វើដំណើចេញពីផ្ទះដាច់ខាតបើលឺសម្លេងជីងចក់យំនៅពីមុខនឹងពីក្រោយយើងព្រោះវាជាសញ្ញាគ្រោះថ្នាក់ តែបើយំខាងៗយើងទៅចុះព្រោះវាជាសញ្ញាល្អ។​ ជំនឿរទី7៖ នៅពេលដែលប្ដីដើចូលព្រៃ ហាមអោយប្រពន្ធសិតសក់ឬបោសផ្ទះដាច់ខាត ព្រោះវាធ្វើអោយឃ្មុំដេញខ្ទេចឬដំរីដេញជាន់ រត់រួចមិនរួចគឺស្លាប។

Read More

ជិះកាណូតកាត់ពេលថ្ងៃជាព្រៃកប់ខ្មោច ស្រាប់តែមកវិញយប់ឡើងក្លាយជាផ្ទះអ្នកភូមិ

ញុំជាមន្រ្តីរាជការនៅក្រសួងសុខាភិបាល ខាងផ្នែកសុខភាពនិងអនាម័យសាធារណៈ ដូច្នេះហើយទើបខ្ញុំឧស្សាហ៍ចុះបេសកកម្មតាមខេត្តជាញឹកញាប់ ដើម្បីព្យាបាលនិងពន្យល់ណែនាំប្រជាជនយើងឲ្យគាត់ចេះរស់នៅមានអនាម័យ ហូបស្អាត ផឹកស្អាត ដើម្បីសុខភាពល្អ ។ មានកាលមួយនោះ ខ្ញុំត្រូវចុះបំពេញបេសកកម្មនៅភូមិមួយដែលស្ថិតនៅកណ្ដាលទន្លេតែម្ដង ឆ្ងាយដាច់ពីគេ ពីឯង ក្នុងខេត្តកំពង់ធំ ។ អ្នកភូមិនោះ រស់តែនៅលើទឹក គ្មានផ្លូវគមនាគមន៍ទៅដល់ទេ ចង់ទៅណាមកណា ទាល់តែជិះទូក ហើយអ្នកភូមិទៀតសោតក៍មានជីវភាពក្រីក្រច្រើនដែរ ។ ខ្ញុំនិងសហការីមួយក្រុម បានធ្វើដំណើរតាមកាណូតធំមួយ ធ្វើដំណើរកាត់ផ្ទៃបឹងទន្លេសាបដ៍ធំល្ហល្ហេវបីដូចសមុទ្រ ត្បិតខែនោះគឺខែទឹកឡើងផង ។ ពេលពួកយើងទៅដល់ដើមភូមិ ខំសំឡឹងរកមើលផ្ទះអ្នកស្រុកមិនឃើញសោះ ឃើញតែព្រៃលិចទឹក និង …

Read More

ប្រជ្រុយ​៣​កន្លែង​ដែល​សម្គាល់​ថា​​នៅ​ពេល​អនាគត​ អាច​នឹង​​ក្លាយ​ជា​ឧកញ៉ា ឬ​អ្នកមាន​​

អប្បិយ​ជំនឿ៖មនុស្ស​កើត​មក​តែង​មាន​ប្រជ្រុយ​ជា​រឿង​ធម្មតា​ នៅ​លើ​រូបរាងកាយ​របស់​មនុស្ស​ប្រុស ស្រី ប៉ុន្តែ​បើ​តាម​អប្បិយ​ជំនឿ​មាន​ប្រជ្រុយ​ខ្លះ​ជា​ប្រជ្រុយ​​សំណាង​ ហើយ​ខ្លះ​ទៀត​ជា​ប្រជ្រុយ​អត់​សំណាង​ ​​បាន​ត្រឹម​តែ​រស់​មាន​ជីវភាព​ធម្មតា​ មិន​មាន​សម្ភារៈ​ប្រើប្រាស់​ហ៊ឺហា​ទំនើប​ៗ​​ ឬ​មាន​​​​សេដ្ឋកិច្ច​គ្រួសារ​មិន​ល្អ​ដូច​គេ។ តើ​​ប្រជ្រុយ​មាន​កន្លែង​​ណា​ដែល​អាច​​សម្គាល់​ថា​ ​នឹង​ក្លាយ​ជា​អ្នកមាន ឬ​សេដ្ឋី​នៅ​ពេល​អនាគត​?បើ​តាម​គ្រូទាយ​ល្បី​ម្នាក់​ដែល​គេ​តែ​ហៅថា​យាយ រត្ន័​ ទស្សន៍ទាយ​នៅ​មុខ​ព្រះបរមរាជវាំង​ បាន​​ទម្លាយ​រឿង​ប្រជ្រុយ​សំងាត់​នេះ​​​ប្រាប់ ខេឃ្យូប ឲ្យ​ដឹង​ថា អ្នក​ដែល​មាន​សំណាង​នឹង​ក្លាយ​ជា​អ្នកមាន ​សេដ្ឋី ឬ​ឧកញ៉ា ​នៅ​ពេល​ថ្ងៃ​អនាគត​នោះ គឺ​មនុស្ស​​ដែល​មាន​ប្រជ្រុយ​នៅ​លើ​រាងកាយ​បី​​កន្លែង​ ហើយ​មនុស្ស​ភាគី​ច្រើន​តែ​បាន​ដឹង​ឭ។ ទី​១ ប្រជ្រុយ​​​ដុះ​នៅ​ខាង​ក្រោម​គូទ​​​​​​រាង​ធំ​ប៉ុន​កូន​ដៃ ដែល​បញ្ជាក់​ថា​​ថ្ងៃ​អនាគត​នឹង​អាច​ក្លាយ​ជា​មន្រ្តី​ជាន់​ខ្ពស់​​ កិត្តិយស​ ឧត្តុង្គ​ឧត្ដម ឬ​អាច​ជា​អ្នកមាន ជា​សេដ្ឋី​ដែល​សព្វ​ថ្ងៃ​គេ​ហៅ​ថា​ឧកញ៉ា​។ ទី​២​ …

Read More

១ ឆ្នាំខាងមុខ កុរ ខាល និងថោះ កុំភ្លេចចាំទទួលទ្រព្យធំក្នុងជីវិតចូលផង

នាំទាំង៣ខាងក្រោមនេះនឹងអាចទទួលបានលទ្ធផលល្អពីការខិតខំប្រឹងប្រែងធ្វើរឿងល្អរបស់គេកន្លងមកនៅរយៈពេល ១ ឆ្នាំខាងមុខ។ តើមានឆ្នាំណាខ្លះទៅ? ឆ្នាំកុរ អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានភាពសុខដុម មានការតស៊ូក្នុងជីវិត ថែមទាំងមានការអត់ធន់ចំពោះការងារគ្រប់បែបយ៉ាង។ ក្នុងមួយជីវិតរបស់គេមានបងប្អូនជួយ និងមានទេវតាទ្រព្យតាមជួយ។ នៅរយៈពេល១ឆ្នាំខាងមុខ គេនឹងអាចទទួលបានឋានៈបុណ្យស័ក្តិខ្ពស់ក្នុងការងារ ថែមទាំងអាចទទួលបានលាភសំណាងទៀតផង។ ឆ្នាំខាល អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានចរិតរឹងមាំពីកំណើត ថែមទាំងអាចទទួលបានការមើលថែរបស់ទេវតាទ្រព្យទៀត។ នៅរយៈពេល១ឆ្នាំខាងមុខ ការងារ និងមុខរបរអ្នកនឹងអាចឡើងខ្ពស់ ថែមទាំងលាភសំណាងនិងរីកដូចជាផ្កាអញ្ចឹង។ ឆ្នាំថោះ អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានចិត្តល្អ រួសរាយរាក់ទាក់។ នៅរយៈពេល១ឆ្នាំមុខ អ្នកអាចនឹងមានអ្នកតាមជួយ ថែមទាំងមានទេវតាទ្រព្យដើរតាមខ្លួន។ នៅរយៈពេលខាងមុខនេះ ជីវិតអាពាហ៍ពិពាហ៍របស់អ្នកនឹងមានសុភមង្គលដែលធ្វើឲ្យអ្នកដទៃស្ងប់ស្ងែង៕

Read More

រឿងដែលមិនគួរឱ្យជឿ ក្មេងអាយុ៨ឆ្នាំម្នាក់ ត្រូវបានពស់ចឹកស្លាប់បោះក្នុងទឹក១១ឆ្នាំ បែរជាប្រទះឃើញម្តងទៀតក្នុងសភាពមានដង្ហើមទៅវិញ

ឥណ្ឌា ៖ បណ្តាញពត៌មាននៅតាមប្រទេសជាច្រើន បានបើកបង្ហាញហេតុការណ៍ជាទីភ្ញាក់ផ្អើលដែលបានកើតឡើងនៅក្នុងទីក្រុង Kolkata រដ្ឋ Bangladesh ក្នុងប្រទេសឥណ្ឌា ដែលនៅពេលនោះមានស្រ្តីម្នាក់អង្គុយយំ ខូចចិត្តជាមួយការលាចាកលោករបស់កូនប្រុសអាយុ៨ឆ្នាំម្នាក់ ដោយសារតែពស់ចឹកស្លាប់។​ សពកូនប្រុសត្រូវបានគេរៀបចំស្រោបហុំដោយក្រណាត់ពណ៌ស ហើយយកទៅបណ្តែតនៅទន្លេគង្គា ជាទន្លេដែលគេជឿថាជាទន្លេសក្តិសិទ្ធិរបស់ឥណ្ឌា ហើយជាប្រពៃណីតាមជំនឿរបស់ប្រទេសឥណ្ឌា។ ឪពុកម្តាយរបស់សពក្មេងប្រុសអាយុ៨ឆ្នាំនេះ យំសោកសៅយ៉ាងខ្លាំងមិនដឹងរស់នៅយ៉ាងណាតនោះទេ ពេលកូនប្រុសជាទីស្រឡាញ់ស្លាប់ទៅមុនអាយុយ៉ាងនេះ។ ហើយក្រោយពី ១១ឆ្នាំកន្លងទៅ គ្រប់គ្នាបានធ្វើចិត្តបំភ្លេចការស្លាប់នេះបានហើយ តែថ្មីៗនេះបែរជាមានរឿងបដិហារ៍មួយកើតឡើង ដែលអ្នកភូមិទាំងអស់ស្លុតចិត្តយ៉ាងខ្លាំង នៅពេលដែលសពដែលបណ្តែតតាមខ្សែទឹកទន្លេបានអណ្តែតមកវិញ ដោយមិនដឹងថាអណ្តែតមកដោយយ៉ាងដូចម្តេច។ ចំណែកអ្នកភូមិដែលបានឃើញសពនេះលើកដំបូងបានប្រាប់ថា គេបានលើកសពដែលស្រោបក្រណាត់សនោះចេញពីទឹក ហើយសពនៅមានដង្ហើមនៅឡើយ តែក្មេងប្រុសម្នាក់នេះមិនចាំអ្វីទាំងអស់ដែលបានកើតឡើង គឺចាំបានតែខ្លួនកំពុងតែអណ្តែកក្នុងទឹកទន្លេហើយស្រោមដោយក្រណាត់សតែប៉ុណ្ណឹង។ …

Read More

ព្រឺសប្បុរខ្ញាក់! ពេលដឹងពីកំពូលចោរ រ៉ាស្មាច់ ប្លន់ផ្អើលក្រុងភ្នំពេញ ប៉ូលីសតាមចាប់ច្រើនដងតែមិនបានព្រោះតែ វត្ថុសក្កសិទ្ធ គួរអោយខ្លាចនេះសោះ

បើរយោងទៅតាមវត្ថុតាងទាំងអស់នេះ មានដូចជា កូនក្រក់ញី ឈ្មោល និងកន្សែងយន័ បាតជើងឪពុកម្តាយ កាំភ្លើងខ្លី មានបំពង់ផ្ទប់សម្លេង និងគ្រាប់បែក ដែរជា កម្មសិទ្ធិរបស់ មេចោរចាប់ជំរិតដ៏ល្បីល្បាញ កក្រើកទីក្រុងភ្នំពេញ ដែលមានឈ្មោះថា សោម ណារ៉ា ដែលហៅ សុខ ណារ៉ា ហៅ រ៉ាស្មាច់ ហៅ រ៉ាអូស្រ្តាលី និងបានកាន់លិខិតឆ្លងដែនថៃដែមានឈ្មោះថា សុខ គីត ដែលម្ចាស់វាយល់ថាជាវត្ថុស័ក្តិសិទ្ធអាចការពារខ្លួនអោយរួចផុតពីការតាមប្រម៉ាញ់របស់សមត្ថកិច្ច ។ រ៉ាស្មាច់ ចាប់ចំរឹត៩ …

Read More

ជំនឿបុរាណទាំង ៧ ដែលអ្នកគួរតែដឹង ដើម្បីបញ្ចៀសគ្រោះចង្រៃក្នុងជីវិត

ជំនឿបែបបុរាណគឺជាជំនឿរដែលដូនតាយើងបានធ្វើនឹងអនុវត្តន៍មកតៗគ្នា តែមានជំនឿខ្លះ​ត្រូវ បា​នគេប្រឌិតឡើងដើម្បីកុហកភូតភូតែប៉ុណ្ណោះ ។តែថ្ងៃនេះយើងខ្ញុំសុំនាំប្រិយមិត្តទៅស្ដាប់ជំនឿទាំង៧ របស់ដូនតាយើងដែលមាន​ជំនឿ​ខ្លះបងប្អូននៅមិនដឹងនៅឡើយ៖ ជំនឿទី1៖ហាមកាត់សក់ថ្ងៃពុធ ព្រោះថ្ងៃនេះវាមិនសូវបើករាសីអោយមនុស្សទូទៅប៉ុន្មានទេ យល់ល្អកាត់ថ្ងៃច័ន្ទវិញ ជាថ្ងៃល្អនាំលាបនាំជ័យ។ ជំនឿទី2៖ហាមដើរចូលវត្តដាច់ខាតបើដឹងថាខ្លួនកំពុងមករដូវ ព្រោះវាជាមង្គុលមិនល្អ។ ជំនឿទី3៖ហាមបើកធ្វាដាច់ខាតបើមានសម្លេងគោះធ្វានៅកណ្ដាលយប់អាទ្រាត់ព្រោះវាជាសញ្ញាពួកវិញ្ញាណ ខ្មោចដែលមករកយើង។ ជំនឿេទី4៖ហាមចេញដំណើរទៅណាអោយសោះបើលឺសម្លេងតុកកែដែលនៅផ្ទះយើងយំពេលថ្ងៃត្រង់ ព្រោះជាធម្មតាតុកកែយំតែពេលយប់ទេ បើយំពេលថ្ងៃវាជាសញ្ញាគ្រោះថ្នាក់ ព្រោះសត្វតុកកែជាវិញ្ញាណរបស់ដូនតាយើងដែលនៅចាំមើលថែយើង។ ជំនឿទី5៖ហាមពាក់ឈុតខ្មៅទៅមើលនាក់ជំងឺឬអ្នកកូនខ្ចីព្រោះវាជាសញ្ញាមិនល្អអាចធ្វើអោយ ពួកគេឆាប់ស្លាប់។ ជំនឿទី6៖ហាមធ្វើដំណើរចេញពីផ្ទះដាច់ខាតបើលឺសម្លេងជីងចក់យំនៅពីមុខនឹងពីក្រោយយើង ព្រោះវាជាសញ្ញាគ្រោះថ្នាក់ តែបើយំខាងៗយើងទៅចុះព្រោះវាជាសញ្ញាល្អ។​ ជំនឿទី7៖នៅពេលដែលប្ដីដើរចូលព្រៃ ហាមអោយប្រពន្ធសិតសក់ឬបោសផ្ទះដាច់ខាត ព្រោះវាធ្វើអោយឃ្មុំដេញខ្ទេចឬដំរីដេញជាន់ រត់រួចមិនរួចគឺស្លាប់។

Read More