បើគាំទ្រជួយចែករំលែកផង!! ច្នៃស្លឹកកំប្លោកធ្វើជាចាន ជំនួសការប្រើប្រាស់ចានផ្លាស្ទិក…

ថ្មីៗនេះមានការចែករំលែករូបភាពជាច្រើននៃការកែច្នៃកំប្លោក និងស្លឹកឈើក្រៀមអោយទៅជារបបរបសប្រើប្រាស់ប្រចំាថ្ងៃរួមទំាងបានជួយកាត់បន្ថយការបំពុលបរិស្ថាន។ ក្រោយពេលបង្ហោះរូបភាពទំាងអស់នោះត្រូវបានមហាជនំាគ្នាចែករំលែកនិងបានកោតសរសើរពីគំនិតច្នៃប្រឌិតមួយនេះ។ព្រោះវាពិតជាការច្នៃដ៏អស្ចារ្យមួយដែលកម្រនឹងមានអ្នកមានគំនិតបែបនេះណាស់។ដូចនេះសូមបងប្អូនចូលរួមគំាទ្រស្នាដៃមួយនេះផង។ដើម្បីអោយដឹងកាន់តែច្បាស់សូមទស្សនារូបភាពភាពខាងក្រោមដោយមេត្រី៖

បើគាំទ្រជួយចែករំលែកផង!! ច្នៃស្លឹកកំប្លោកធ្វើជាចាន ជំនួសការប្រើប្រាស់ចានផ្លាស្ទិក… Read More

ស៊ែរលើទឹកចិត្តពួកគាត់ផង!! កែវទឹកឬស្សី ប្រអប់ជូតមាត់ សុទ្ធសឹងជាស្នាដៃកូនខ្មែររបស់បងប្អូននៅក្នុងសហគមន៍ទេសចរណ៍មួយនៅឯ…

ដើមឬស្សីគឺជារុក្ខជាតិមួយប្រភេទដែលមានរាងវែងខ្ពស់សន្លឹមហើយមនុស្សជាច្រើនបានស្គាល់វាថាជារុក្ខជាតិធម្មតាប៉ុណ្នោះតើអ្នកធ្លាប់បានគិតទេថាដើមឬស្សីមានប្រយោជន៍ច្រើនប៉ុណ្នា? ដើមឬស្សីគឺពិតជាមានអត្ថប្រយោជន៍ច្រើនលើសពីអ្វីដែលអ្នកបានគិតទៅទៀតហើយ។ស្របពេលនេះដែលតាមរយះហ្វេសប៊ុកផេកKhmer Architecturalបានបង្ហោះថាថា៖កែវទឹកឬស្សី ប៉ា់ន់តែឬស្សី ប្រអប់ក្រអប់ជូតមាត់ ចង្កឹះ ប្រអប់ដាក់ប៊ុិច សុទ្ធតែរបស់គ្មានប្រើជាតិគីមី ដែលជាស្នាដៃកូនខ្មែររបស់បងប្អូនសហគមន៍ទេសចរណ៍បុរីអូរស្វាយ ក្នុងខេត្តស្ទឹងត្រៃង សូមចូលរួមគាំទ្រទាំងអស់គ្នា។សូមទស្សនារូបភាពខាងក្រោមដោយមេត្រី៖ ប្រភព៖Khmer Architectural

ស៊ែរលើទឹកចិត្តពួកគាត់ផង!! កែវទឹកឬស្សី ប្រអប់ជូតមាត់ សុទ្ធសឹងជាស្នាដៃកូនខ្មែររបស់បងប្អូននៅក្នុងសហគមន៍ទេសចរណ៍មួយនៅឯ… Read More

ស្ទើរស្រក់ទឹកភ្នែក!! ក្មេងៗសិស្សសាលា ហ៊ានប្រថុយជីវិត ឡើងចុះភ្នំ កម្ពស់ជាង ៨០០ម៉ែត្រ ដើម្បីទៅសាលារៀន…

ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បានលឺឪពុកម្តាយ ឬជីដូនជីតា តំណាលពីជំនាន់ដែលពួកគាត់នៅក្មេង ថាការធ្វើដំណើរដោយថ្មើរជើងទៅរៀនម្តងៗ ពិតជាពិបាក ព្រោះនៅឆ្ងាយៗ ផ្លូវមិនសូវជាល្អ ជួនក៏ត្រូវដើរកាត់ព្យុះភ្លៀងផងដែរ។ ដោយឡែកក្រឡេកមកមើលតំបន់មួយ ក្នុងប្រទេសចិនឯណោះវិញ វាពិតជារឿងដែលគួរឲ្យរន្ធត់ចិត្តជាខ្លាំង ដែលកុមារតូចៗរស់នៅក្នុងភូមិ ក្បែរជម្រាលភ្នំមួយកន្លែង ត្រូវបានបង្ខំចិត្តឡើងចុះជម្រាលភ្នំជាប្រចាំថ្ងៃ ដែលមានកម្ពស់ខ្ពស់ ក្នុងគោលបំណងដើម្បីបានសិក្សារៀនសូត្រដូចគេដូចឯង។ បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ជារៀងរាល់ថ្ងៃក្មេងៗ ១៥នាក់ ដែលរស់នៅក្នុងភូមិ Atule’er ខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន បាននាំគ្នាផ្សងគ្រោះថ្នាក់ ឡើងចុះជម្រាលភ្នំ ដែលមានកម្ពស់ជាង ៨០០ម៉ែត្រ និងថែមទាំងត្រូវដើរឆ្លងកាត់ជណ្តើរជាង …

ស្ទើរស្រក់ទឹកភ្នែក!! ក្មេងៗសិស្សសាលា ហ៊ានប្រថុយជីវិត ឡើងចុះភ្នំ កម្ពស់ជាង ៨០០ម៉ែត្រ ដើម្បីទៅសាលារៀន… Read More

ក្រោយដឹងការពិតស្ទើរដាច់ផ្ងារ!! យន្តហោះមួយគ្រឿងបាន ស្រោបពេជ្រសុទ្ធដែលមានតែមួយ…..(មានវីដេអូ)

គួរបញ្ជាក់ថារូបភាពមួយសន្លឹកនេះបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មនុស្សម្នាជុំវិញពិភពលោក។ ពួកគេពិតជាមានអារម្មណ៍ងឿងឆ្ងល់នឹងយន្តហោះស្រោបពេជ្រនេះខ្លាំងមែនទែន។មូលហេតុនៅពីក្រោយរឿងនេះត្រូវបានបែកធ្លាយ។ តាមពិតទៅយន្តហោះ Boeing777 នេះមិនបានស្រោបគ្រាប់ពេជ្រអ្វីទេ។ ប៉ុន្តែវាជាការច្នៃប្រឌិតមួយរបស់អតីតគ្រូពេទ្យធ្មេញម្នាក់ឈ្មោះ Sara Shakeel ដែលនាងបានថតយកទិដ្ឋភាពមុនឡើង យន្តហោះ ទៅកែច្នៃក្នុងកម្មវិធី Photoshop ដើម្បីបង្ហោះចូលក្នុងគណនី Instagram របស់នាងប៉ុណ្ណោះ។ក្រោយការបង្ហោះរួច មនុស្សជាច្រើនបានភ្ញាក់ផ្អើលនឹងរូបយន្តហោះជាខ្លាំង។ ពួកគេបានចោទជាសំណួរថា តើវាជាការពិតឫក៏ក្លែងក្លាយ?យោងតាមប្រសាសន៍របស់អ្នកនាង Sara ផ្ទាល់បានឲ្យដឹងថា “ពេលនេះយន្តហោះស្រោបពេជ្ររបស់ខ្ញុំកំពុងល្បីពេញអ៊ីនធើណែតហើយ។ មនុស្សម្នាចង់ដឹងថាវាពិតឫក៏ក្លែងក្លាយ។ អីចឹងមុនយន្តហោះនេះចុះចត ខ្ញុំនឹងបង្ហោះរូបរាងពិតរបស់វាឲ្យអ្នកទាំងអស់គ្នាមើល”។ នាងបន្ថែមថា “មូលហេតុដែលខ្ញុំសម្រេចចិត្តច្នៃយន្តហោះស្រោបពេជ្រនេះព្រោះខ្ញុំចង់ឲ្យដំណើរកម្សាន្តមួយនេះកាន់តែរំភើបរីករាយ”។ វីដេអូខាងក្រោមនេះ ប្រភព Khmerload

ក្រោយដឹងការពិតស្ទើរដាច់ផ្ងារ!! យន្តហោះមួយគ្រឿងបាន ស្រោបពេជ្រសុទ្ធដែលមានតែមួយ…..(មានវីដេអូ) Read More

ស្ទើរតែមិនជឿ!!! បុរសម្នាក់ឆ្កឹះវត្ថុម្យ៉ាង ចេញពីក្បាលរបស់ពស់វែក មើលហើយព្រឺសម្បុរ…(មានវីដេអូ)

នៅក្នុងវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានបង្ហាញពីបុរសម្នាក់ បានយកកាំបិតទៅឆ្កឹះយកគុជពស់វែក ពីក្បាលរបស់សត្វពស់វែក១ក្បាល ។ តើអ្នកធ្លាប់បានឃើញ គុជពស់វែកដែរឬទេ? គេបាននិយាយថា គុជពស់វែកជារបស់កំរខ្លាំងណាស់ ហើយមនុស្សមួយចំនួន ក៏មិននឹកស្មានថា នៅនិងក្បាលរបស់ពស់វែក បង្កប់នូវវត្ថុដ៏កម្រនេះផងដែរ។ បើអ្នកណាធ្លាប់បានឃើញ សូមខមិនប្រាប់ផង។ ពស់វែកមានបីប្រភេទ ពស់វែកដំបូក ពស់វែកស្រងែ និងពស់វែករនាម។ ពស់វែកដំបូកមានពិសតិចជាង គេដោយឡែកពស់វែករនាមមានពិសខ្លាំងជាងគេ។ ដូចពាក្សចាស់ថាពស់វែកដំបូកមួយស្រែ ពស់វែក ស្រងែមួយព្យាម វែករនាមប៉កភ្លឹង តោះយើងទស្សនាទាំងអស់គ្នា ៖ ប្រភព Pressnews

ស្ទើរតែមិនជឿ!!! បុរសម្នាក់ឆ្កឹះវត្ថុម្យ៉ាង ចេញពីក្បាលរបស់ពស់វែក មើលហើយព្រឺសម្បុរ…(មានវីដេអូ) Read More

ការពិតចឹងសោះ!! បុរសម្នាក់ហ៊ានទិញឡានកញ្ចាស់ៗក្នុងតម្លៃមិនធម្មតា មានអីដល់ដឹងការពិតដាច់ផ្ងារ…

បរទេស៖ ជារឿងដែលនឹកស្មានមិនដល់ ដោយបុរសម្នាក់ដែលមានជំនាញជាជាងមេកានិក បានទិញរថយន្តកញ្ចាស់មើលមិនយល់មួយគ្រឿង ទៅជារថយន្ដដំណើរកម្សាន្ត ដែលខាងក្នុងមានគ្រែ ទូរទឹកកក ចង្ក្រានចម្អិនអាហារដូចជាផ្ទះអីចឹងដែរ។ យ៉ាងណាមិញនេះបើ យោងតាមប្រភពព័ត៌មានបានអោយដឹងថាដំបូងឡើយលោក Phil Hoken អាយុ៣៩ឆ្នាំ បានចំណាយប្រាក់ចំនួន៥,០០០ដុល្លារអាមេរិក ទៅទិញរថយន្ដមួយគ្រឿងប្រភេទ Volkswagen Jurgen Autovilla ឆ្នាំ១៩៧៥ បន្ទាប់ពីឃើញវាផ្សព្វផ្សាយលក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ហើយគម្រោងនៃការកែច្នៃវាឲ្យស្អាតឡើងវិញត្រូវបានបញ្ចប់ក្នុង​រយៈពេល៧ខែ និងអស់ទឹកប្រាក់ចំនួន៣០,០០០ដុល្លារអាមេរិកឯណោះ។ ហើយអ្វីដែល កាន់តែពិសេសនោះគឺថាលោកបានដាក់លក់នៅលើវេបសាយមួយ ក្នុងតម្លៃចំនួន៦៥,០០០ដុល្លារអាមេរិក តែរថយន្ដត្រូវបានលក់ចេញក្នុងតម្លៃ៦០,០០០ដុល្លារអាមេរិក ក្នុង​រយៈពេល១៧ម៉ោងនៃការផ្សព្វផ្សាយ៕ ប្រភព​ pressnews.today

ការពិតចឹងសោះ!! បុរសម្នាក់ហ៊ានទិញឡានកញ្ចាស់ៗក្នុងតម្លៃមិនធម្មតា មានអីដល់ដឹងការពិតដាច់ផ្ងារ… Read More

ក្រពើទម្ងន់កន្លះតោនជាប់អួនប្រជាពលរដ្ឋក្នុងភូមិបានដាក់លើ គ្រឿងចក្រចូកដីដឹកយកទៅកប់ ហើយកាត់ក្បាលសង្កត់បិសាច…(មានវីដេអូ)

ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃទី១១ ខែសីហា Daily Mail បានរាយការណ៍ថាអ្នកភូមិនៅលើកោះ Bangka Belitung ប្រទេសឥណ្ឌូនេស៊ីបានកាត់ក្បាលក្រពើយក្សកាលពីសប្ដាហ៍​មុន បន្ទាប់ពីសត្វល្មូននេះបានធ្វើឱ្យមានការភ័យខ្លាចនិងធ្វើបាបមនុស្សជាច្រើន។ សត្វក្រពើយក្សបានជាប់ក្នុងអួនរបស់អ្នកភូមិនៅតាមដងទន្លេ Kayubesi នៅល្ងាចថ្ងៃទី៣ ខែសីហា។ ពីរថ្ងៃក្រោយមក ក្រពើបានហត់នឿយ និងអស់កម្លាំងស្លាប់ចាំបាច់ត្រូវដឹកដោយត្រាក់ទ័រចេញពីទន្លេទៅកន្លែងបញ្ចុះ ដោយសារវាមានទំងន់រហូតដល់ ៥០០ គីឡូក្រាមហើយដងខ្លួនរបស់ប្រវែងជាង ៤ម៉ែត្រ។ ទីភ្នាក់ងារអភិរក្សធនធានធម្មជាតិបានធ្វើកោសល្យវិច្ច័យហើយបានរកឃើញថាសត្វក្រពើនោះមានអាយុប្រហែលជាង ៥០ឆ្នាំ ហើយគ្មានធ្មេញទេ។ ក្រោយមកអាជ្ញាធរបានព្យាយាមចរចាជាមួយមេដឹកនាំក្នុងតំបន់ដើម្បីនាំសាកសពក្រពើទៅកន្លែងដែលមានសុវត្ថិភាពជាងនេះ។ ដោយអ្នកភូមិជឿខាងអបិយជំនឿទទូចចង់ទុកសត្វក្រពើដោយហេតុផលសាសនា ហើយកាត់ក្បាលក្រពើចេញដើម្បីកុំឱ្យបិសាចរស់ឡើងវិញ និងមកលងបន្លាចអ្នកភូមិតទៅទៀត។ “គេជឿថា សត្វក្រពើមិនគួរត្រូវបានយកចេញពីភូមិនោះទេ …

ក្រពើទម្ងន់កន្លះតោនជាប់អួនប្រជាពលរដ្ឋក្នុងភូមិបានដាក់លើ គ្រឿងចក្រចូកដីដឹកយកទៅកប់ ហើយកាត់ក្បាលសង្កត់បិសាច…(មានវីដេអូ) Read More

ភ្ញាក់ផ្អើលខ្លាំងណាស់!! សត្វគោចេះមែនទែនចាក់បទអីក៏អត់រាំដែរដល់ចាក់បទ “ឱ្យអត់ស្រឡះទៅ” ស្រាប់តែរាំ…(មានវីដេអូ)

ថ្មីៗមានវីដេអូមួយកំពុងតែពេញនិយមនិងមានការស៊ែរតគ្នាជាច្រើនព្រោះតែមានគោបាមួយក្បាលចេះរាំ ។ ភ្លាមនោះដែរក៏មានខមិនជាច្រើនបានសរសើរចំពោះសត្វគោដ៏ចេះមួយនេះហើយតាមរយៈប្រភពបានអោយដឹងថា សត្វគោនេះចាក់បទអីក៏ មិនរាំដែរតែផ្ទុយទៅវិញអោយតែចាក់បទរាំវង់គឺរាំទាំងអស់ ។ ខណៈដែលយុវជនខ្មែរយើងលែងសូវរាំចង្វាក់រាំងវង់តែចង្វាក់នេះបែរជាត្រូវចិត្តរបស់សត្វគោទៅវិញ ។ តែបើតាមរយៈវីដេអូនេះសត្វគោនេះរាំយោលយោគខ្លួនហាក់ដូចជាសប្បាយចិត្តណាស់ ចំណែកឯសម្តីរបស់ម្ចាស់គោវិញ បាននិយាយថាគោនេះចាក់បទញាក់វាអត់រាំទេតែបើចាក់រាំវង់វារាំតែម្តង ។ បទចម្រៀងដែលសត្វគោនេះរាំ មានចំណងជើងថា «ឱ្យអត់ស្រឡះទៅ» គឺជាបទរបស់ផលិតកម្មថោន ដែលច្រៀងដោយលោក ខេម និង មាស សុខសោភា និពន្ធដោយ យឹម តាស្រង់ ភ្លេងដោយ ផលវឌ្ឍនៈ ផងដែរ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖ ប្រភព៖recipe.panhapor

ភ្ញាក់ផ្អើលខ្លាំងណាស់!! សត្វគោចេះមែនទែនចាក់បទអីក៏អត់រាំដែរដល់ចាក់បទ “ឱ្យអត់ស្រឡះទៅ” ស្រាប់តែរាំ…(មានវីដេអូ) Read More

ព្រឺក្បាលខ្ញាកៗ!! បូរាណវិទូម្នាក់ បានរុករករ៉ែ ពេជ្រនៅវាលខ្សាច់ ស្រាប់តែរកឃើញខ្មោចកប៉ាល់មួយយ៉ាងធំនឹង…

ពុំ​អាច​នឹកស្មាន​ដល់​ថា រាប់រយ​ឆ្នាំមុន ទីនេះ​ជា​សមុទ្រ​សោះ ហើយ​នោះ​ជា​ឆ្នេរសមុទ្រ​នៅ​ប្រទេស Namibia ។​​ចៃដន្យ ពួកគេ​រកឃើញ​នាវា «​កប់​» នៅ Skeleton Coast តាំងពី​រាប់រយឆ្នាំ​មកហើយៗ ក្រោយមក ទើប​ដឹងថា នៅ​តំបន់​នេះ កាលពី​សម័យបូរាណ​មាន​ទូក កប៉ាល់ ជាច្រើន ប៉ះទង្គិច​ជាមួយ​ថ្ម​នៅ​បាតសមុទ្រ រួច​លិច​។​ ក្រុមមនុស្ស​ដែល​រកឃើញ​នាវា​ដឹកនាំ​ដោយ​បណ្ឌិត Dieter Noli នេះ ដំបូង គេ​មាន​គំរោង​រុករក និង​ធ្វើ​អាជីវកម្ម​រ៉ែ​ត្បូង​ពេជ្រ តែ​ស្មាន​ពុំ​ដល់​ថា បែរជា​ប្រទះឃើញ​នាវា​ត្រូវ​ខ្សាច់​កប់​ផ្ទុក​ដោយ​សម្បត្តិ​សន្ធឹកសន្ធាប់​ដូច្នេះ ។​​ក្រោយពេល​ប្រទះឃើញ​នាវា​នោះ …

ព្រឺក្បាលខ្ញាកៗ!! បូរាណវិទូម្នាក់ បានរុករករ៉ែ ពេជ្រនៅវាលខ្សាច់ ស្រាប់តែរកឃើញខ្មោចកប៉ាល់មួយយ៉ាងធំនឹង… Read More

ចឹងសោះទើបអ្នកភូមិសើចចំអកគ្រប់គ្នា!! កូនកំលោះពាក់អាវរងានៅថ្ងៃពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្លួន ទីបំផុតម្ដាយខាងស្រីក៏បែរជានិយាយថា…

បំណងប្រថ្នារបស់នារីភាគច្រើនគឺចង់រៀបការនៅក្នុងសណ្ឋាគារផ្កាយ៥ មានថ្លៃទឹកដោះជាចិញ្ចៀនពេជ្រលុយឡាននិងផ្ទះជាដើម ប៉ុន្ដែចង់ឲ្យងាកមកមើលពិធីរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនេះមានជីវភាពគ្រួសារក្រីក្រស្ថិតនៅក្នុងភូមិជនបទមួយ។ សារព័ត៌មានបរទេសបានរាយការណ៍ថា កូនកំលោះម្នាក់នេះជាអ្នកក្រីក្រគ្មានផ្ទះសម្បែងគ្មានលុយឡាន ជាកម្មករធ្វើការនៅក្នុងរោងចក្រមួយកន្លែង អ្នកទាំងពីរបានស្គាល់គ្នានៅក្នុងរោងចក្រនោះទីបំផុតពួកគេបានសម្រេចចិត្តរៀបការជាមួយគ្នា។ឈុតសម្លៀកបំពាក់របស់កូនក្រមុំគឺជាឈុតដែលមានតម្លៃថោកជាងគេបំផុតនៅក្នុងហាង ចំណែកកូនកំលោះពាក់ស្បែកជើងប៉ាតា, ពាក់អាវរងា Jacket, មិនធ្វើមុខធ្វើសក់ឡើយ ត្រឹមតែប៉ុណ្ណឹងក៏អាចរៀបពិធីអាពាហ៍ពិពាហ៍បានហើយ ។ពិធីរៀបមង្គលការបែបនេះមិនបានធ្វើឲ្យកូនក្រមុំអាក់អន់ស្រពន់ចិត្តឡើយ នាងបែរជានិយាយទាំងក្លាហានថា “ខ្ញុំមិនសុំអ្វីច្រើនណាស់ណានោះទេ ខ្ញុំចូលចិត្តមនុស្សប្រុសម្នាក់នេះ ។ ទោះបីគាត់គ្មានមាសប្រាក់ ប៉ុន្ដែតំណទៅមុខពួកយើងទាំងពីរក៏អាចធ្វើការរកប្រាក់បានដែរ សុំត្រឹមតែយើងទាំងពីរបានរស់នៅជាមួយគ្នាមានសេចក្ដីសុខ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ”។ក្រោយពេលអ្នកទាំងពីររៀបការមិនបានប៉ុន្មានឆ្នាំផង ពួកគេបានត្រឡប់មកផ្ទះម្ដងទៀត ព្រមទាំងមានប្រាក់ផ្ញើធនាគារយ៉ាងច្រើនផងដែរ។ ហើយយកមកជូនឪពុកម្ដាយខាងស្រីព្រមទាំងនិយាយថា នេះជាប្រាក់ថ្លៃទឹកដោះ អ្នកទាំងពីរបានប្រគល់ជូនឪពុកម្ដាយរួចរាល់ ធ្វើឲ្យអ្នកភូមិមានការច្រណែនគូស្នេហ៍មួយគូនេះដែលមានជីវិតរស់នៅជាមួយគ្នាមានសុភមង្គល។មិនយូរប៉ុន្មានអ្នកទាំងពីរបានបើករោងចក្រផ្ទាល់ខ្លួនទទួលបានជោគជ័យ ក្លាយជាសេដ្ឋីតែម្ដង!។ សូមអបអរសាទរដល់គូស្នេហ៍មួយគូនេះដែលរស់នៅជាមួយគ្នាទទួលបានភាពជោគជ័យ ប៉ុន្ដែសម្រាប់អ្នកដែលមិនទាន់មានគូ …

ចឹងសោះទើបអ្នកភូមិសើចចំអកគ្រប់គ្នា!! កូនកំលោះពាក់អាវរងានៅថ្ងៃពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្លួន ទីបំផុតម្ដាយខាងស្រីក៏បែរជានិយាយថា… Read More