រូបចម្លាក់តោជំនាន់បុរាណដ៏ធំមួយត្រូវបានរកឃើញនូវ…

ភ្នំពេញ៖ មុននេះបន្តិច កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់ជីកកាយដី ប្រទះឃើញរូបចម្លាក់តោជំនាន់បុរាណដ៏ធំមួយ នៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បានជីកកាយដី ដើម្បីរៀបចំប្រព័ន្ធលូចម្រុះទឹកនៅបរិវេណវត្តភ្នំ ក៏ប្រទះឃើញរូបចម្លាក់តោថ្មបុរាណដ៏ធំមួយ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា

Read More

អ្នកលេងហ្វេកប៊ុក គួរដឹង!!​ រឿង ៥យ៉ាងដែលអ្នកមិនគួរ POST ចូលទៅក្នុង FACEBOOK

ដែល​អាច​ប៉ះពាល់ ឬក៏ ជះ​ឥទ្ធិពល​​ ដល់​ខ្លួនអ្នក​ប្រើ​ប្រាស់​ផង​ដែរ។ ដូច្នេះ​ខាង​ក្រោម​គឺ​ជា​ការ​ដាស់​តឿន​មួយចំនួន ដើម្បីទទួល​បាន​នូវសុវត្ថិភាព​ក្នុង​ការ​លេង​ Facebook នា​ពេល​បច្ចុប្បន្ន៖ ១. ថ្ងៃខែ​ឆ្នាំ​កំណើត​ពិត​របស់​អ្នក ឬក៏​គ្រួសារ​របស់​អ្នក​ កុំ​ចង់បាន​ការជូន​ពរ​ដ៏​កក់ក្ដៅ​នៅលើ Wall Facebook របស់​អ្នក​។ មាន​ដឹង​ទេ​ថា​ការបង្ហាញ​ថ្ងៃខែ​ឆ្នាំ​កំណើត​ពិត​នៅលើ Facebook ប្រៀប​ដូច​បើកដៃ​ឱ្យ​ចោរ​អ៊ីចឹង​។ ថ្ងៃខែ​ឆ្នាំ​កំណើត​អ្នក​អាចឱ្យ​ចោរ​ដឹង​ផ្នែក​នៃ​លេខ​សំងាត់​ពី ៣ ទៅ ៤ ខ្ទង់​ឯណោះ​។​ ​២. ការបង្ហាញ​ទំនាក់ទំនង​របស់​អ្នក​នៅលើ Status មិន​ថា​អ្នកមាន​ទំនាក់ទំនង​ស្នេហា​ឬ​មិនមាន​ជាមួយ​អ្នកណា​នោះឡើយ យក​ល្អ​សូមកុំ​បង្ហាញ​វា​នៅលើ Facebook ។ …

Read More

ដេីររកកូនតូចអាយុ២០ខែបាត់ខ្លួន ស្រាប់តែឈឺសំលេងនៅខាងមុខផ្ទះពេលទៅមេីលហួសចិត្តនិយាយមិនចេញ…

នេះជាមេរៀនមួួយដែលបងប្អូនដែលជាឪពុកម្តាយមិនគួរធ្វេសប្រហែល កុំបណ្តោយ អោយកូនក្មេងនូវម្នាក់ឯងព្រោះ កូនកេ្មង រពឺសណាស់ ហើយតែងតែចង់ដឹងចង់ឃើញនូវអ្វីផ្លែកៗ។ក្រោមនេះជាហេតុការណ៏ដែលបានកើតឡើងក្នុងនៅ Xi’an ខេត្ត Shaanxi ប្រទេសចិនគឺក្មេងប្រុសម្នាក់ទើបតែមានអាយុ ២០ ខែបានបាត់ខ្លួន ហើយក្រុមគ្រួសាខំដេីររក រកមិនឃើញ ស្រាប់តែឈឺសំលេងនៅខាងមុខផ្ទះជាក់ស្តែងក្មេងប្រុសម្នាក់​​បានធ្លាក់ចូលទៅ​ក្នុងរណ្តៅជ្រៅ 150ft (ប្រហែល​​ 45 ម៉ែត្រ)ភ្លាុុមនោះ ពួកគាត់បានសូមជំនួយពីក្រុមជំនាញដើម្បីជួយសង្រ្គោះ។ ការជួយសង្គ្រោះអស់​រយៈពេល 10 ម៉ោងក្មេងប្រុសនេះត្រូវបានសង្រ្គោះបាន​យ៉ាង​ជោគ​ជ័យ បន្ទាប់ពីរណ្តៅដ៏ធំមួយត្រូវបានគេជីកនៅម្ខាងនៃផ្លូវដើម្បី​ភ្ជាប់​ជាមួយ​ផ្លូវរូងក្រោមដីមួយសម្រាប់កុមារនោះ​ដើរ​ចេញពីវបច្ចុប្បន្ននេះកុមារម្នាក់​នោះ​កំពុងតែ​សំរាក​ព្យាបាល​នៅមន្ទីរពេទ្យនិង​មិនមាន​ការ​គំរាមកំហែងដល់ជីវិតទេ៕ សូមមើលវីដេអូខាងក្រោម៖

Read More

កម្មករយ៉ាងតិចបីនាក់បានស្លាប់និងម្នាក់រងរបួសធ្ងន់ដោយសារដីសង្កត់ នៅប្រទេសវៀតណាម

វៀតណាម៖ កាលពីដើម ខែកញ្ញាកន្លងទៅនេះ យ៉ាងហោចណាស់កម្មករ ៣នាក់នៅខេត្ត Phu Tho ត្រូវបានស្លាប់បន្ទាប់ពីពួកគេត្រូវបានគេកប់នៅក្រោមដី។ កម្មករមិនស្គាល់អត្តសញ្ញាណទាំង ៤នាក់បានជីករណ្តៅគ្រឹះសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវមួយកន្លែងមានកម្ពស់ ១៥ម៉ែត្រ ត្រូវបានដីធ្លាក់សង្កត់លើពួកគេនៅម៉ោងប្រហែល ៧និង៣០នាទី។ បើតាមសាក្សីម្នាក់បានប្រាប់ថា កម្មករកំពុងជីករណ្តៅមួយដែលមានជម្រៅប្រហែល ១-២ម៉ែត្រ នៅពេលនោះអាចម៌ដីនៅក្បែរបានរអិលសង្កត់លើពួកគេ ដោយគ្មាននរណាម្នាក់អាចរត់គេចខ្លួនបានទាន់ពេលវេលាទេ។ ក្រុមអ្នកពន្លត់អគ្គិភ័យរាប់សិបនាក់និងបុគ្គលិកជួយសង្គ្រោះត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដែលមានកងកម្លាំងទាហានបានប្រើគ្រឿងចក្រជីកកាយចំនួនពីរដើម្បីជីកយកកម្មករទាំងនោះ។​ ត្រឹមម៉ោង ១១ព្រឹកថ្ងៃដដែល អ្នកទាំងបួននាក់ ត្រូវបានរកឃើញនិងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ប៉ុន្តែក្រោយមក ៣នាក់បានស្លាប់នៅឯមន្ទីរពេទ្យ។ ទន្ទឹមគ្នាដែរលោក Tran Van Khai …

Read More

ក្តីបារម្ភរបស់ធនាគារកណ្តាល!! សេដ្ឋកិច្ចរបស់ប្រជាជនថៃនឹងដាំក្បាល់ចុះដោយសារកត្តាទាំងនេះ…

ធនាគារថៃកំពុងដាក់ការព្រួយបារម្ភយ៉ាងខ្លាំងទៅលើធ្លាក់ចុះសេដ្ឋកិច្ចជាតិថៃ ជាពិសេស វិស័យទេសចរណ៍ដែលកំពុងតែដាំក្បាលចុះយ៉ាងគំហុក។ ប្រសិនបើរដ្ឋាភិបាលថៃតែបន្តការរឹតត្បិតលើទេសចរអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងការពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២០នេះ។​ លោក Don Nakornthab ដែលជានាយកជាន់ខ្ពស់នៃនាយកដ្ឋាននិងគោលនយោបាយបានធ្វើការប៉ាន់ស្មានថា ភ្ញៀវអន្តរជាតិធ្លាក់ចុះ ៨ លាននាក់ក្នុងឆ្នាំ២០២០នេះ និង១៦ លាននាក់នៅឆ្នាំក្រោយ។ ក្នុងនោះផងដែរ ការព្យាករណ៍ពីធនាគារកណ្តាលថៃបានឱ្យដឹងថា GDP របស់ប្រទេសនេះនឹងធ្លាក់ចុះ ០.៥ភាគរយ។ បើធៀបទៅនឹងឆ្នាំ២០១៩ ភ្ញៀវទេសចរណ៍ដែលបានអញ្ជើញមកទស្សនានៅក្នុងប្រទេសនេះមានប្រមាណ ៤០ លាននាក់ស្មើនឹង២០ភាគរយ។ លោកមានប្រសាសន៍បន្ថែមថា …

Read More

ជួយគាំទ្រផង!! យុវជនខ្មែរ ១រូប ច្នៃកាកសំណល់លោហៈដែលគេបោះចោល ធ្វើជារូបចម្លាក់ដែលមានតម្លៃដល់ខ្ទង់ម៉ឺន$

មានរបរថ្មីៗ និងប្លែកជាច្រើនទៀតដែលមនុស្សភាគច្រើនមិនទាន់រកឃើញ វាគឺជាឱកាសល្អសម្រាប់សហគ្រិនជំនាន់ក្រោយបញ្ចេញថ្វីដៃ បង្ហាញសមត្ថភាព និងបង្កើតគំនិតថ្មីៗបន្តទៀត ។ ជាក់ស្ដែងសហគ្រិនឆ្នើម ១ រូបនេះបានកែច្នៃលោហៈដែលគេបោះចោល ធ្វើជារូបចម្លាក់បុរាណខ្មែរដែលមានភាពទាក់ទាញ ប្លែក គួរឱ្យចាប់អារម្មណ៍មែនទែន ដែលមានតម្លៃចាប់ពី ១០០ដុល្លារ ដល់ រាប់ម៉ឺនដុល្លារ ។ បើយោងទៅតាមការជួបសម្ភាសន៍ផ្ទាល់ជាមួយលោក អ៊ូ វណ្ឌឌី អ្នកជំនាញផ្នែកសិល្បៈទំនើប ដែលបានកែច្នៃកាកសំណល់លោហៈធ្វើជាចម្លាក់បុរាណខ្មែរ លោកបានឱ្យដឹងថា លោកគឺជាអតីតនិស្សិតផ្នែកចម្លាក់ទំនើប (សិល្បៈករសហសម័យ) ដែលបានសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរយៈពេលជិត ១០ឆ្នាំ បូករួមទាំងមធ្យមសិក្សា ៤ ឆ្នាំ …

Read More

ជួយគាំទ្រគាត់ផង!! បុរសម្នាក់យកកង់ឡានចាស់ដែលគេបោះចោលមកច្នៃធ្វើជាប្រាសាទអង្គរវត្តបានយ៉ាងស្រស់ស្អាត…

កាលកន្លងទៅថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយប្អូនប្រុសម្នាក់រស់នៅក្នុងភូមិសំរោង ឃុំ លាងដៃ ស្រុកអង្គរ ខេត្តសៀមរាប ត្រូវបានគេកោតសរសើរមិនដាច់ពីមាត់គ្រប់គ្នា ដោយសារតែស្នាដៃច្នៃប្រឌិតយ៉ាងប៊ិនប្រសព្វយកដីដំបូកលាយជាមួយនឹងផេះសូនរូបអង្គរវត្តបានយ៉ាងអស្ចារ្យ ដែលត្រូវចំណាយពេលវេលាដល់ទៅ១ខែទើបសងរួច។ ឥលូនេះអ្នកលេងហ្វេសប៊ុកជាច្រើនបានបង្ហាញការចាប់អារម្មណ៍ខ្លាំងថ្មីមួយទៀត បន្ទាប់ពីបានឃើញនូវស្នាដៃកូនខ្មែរបច្ចុប្បន្ន មានគំនិតប៉ិនប្រសប់ អាចកែច្នៃធ្វើជារូបអង្គរពីវត្ថុផ្សេងៗ បានគួរឲ្យសរសើរ។ ជាក់ស្ដែង ដូចកាលពីថ្មីៗ​ នេះ មានការចាប់អារម្មណ៍ទៅលើស្នាដៃមួយដែលបានយក ពោះវៀនកង់ឡានមកច្នៃធ្វើជាប្រាសាទអង្គរវត្តបានយ៉ាងស្រស់ស្អាត។ យ៉ាងណាមិញ ម្ចាស់គណនីដែលបង្ហោះរូបនេះមិនបានបញ្ចេញឈ្មោះអ្នកធ្វើទេ ដោយគ្រាន់តែប្រាប់ឲ្យដឹងថា ប្រាសាទពោះវៀនឡាននេះ ស្ថិតនៅខេត្តបាត់ដំបង។

Read More

ពិតជាស្មានមិនដល់មែនថាបន្លែ៧មុននេះដូចថ្នាំទេវតាចឹង ជម្ងឺទាំងប៉ុន្មានមិនហ៊ានបៀតបៀនឡើយ

តើប្រិយមិត្តបងប្អូនទាំងអស់គ្នាមានដឹងទេថា បន្លែដែលនៅក្នុងផ្ទះបាយទាំងនេះអាចជួយព្យាបាលជម្ងឺបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ១). កន្ធុំថេត៖ ត្រួយរបស់វាប្រើជាអន្លក់យ៉ាងឈ្ងុយឆ្ងាញ់ ហើយវាក៏អាចជួយបំបាត់អាការៈក្តៅក្នុង ស្រេកទឹក, ជួយអោយបាយបាន ជំនួយបេះដូង។ ចំណែកឯគ្រាប់ចាស់របស់វាអាចជួយបន្ធូរខ្យល់ ជួយសម្រួលរដូវស្ត្រី បំប៉នថ្លើម ក្រលៀន ហើយនិងជួយបំបាត់អាការៈគេងមិនលក់ទៀតផង។ ២) ម្រះព្រៅ៖ ផ្កា ស្លឹក ហើយនិងមែករបស់វាជាឳសថបំបាត់អាការៈឈឺពោះ ហើមពោះ ឆ្អល់ពោះនឹងជួយអោយដើរខ្យល់ស្រួលទាំងក្មេងនឹងមនុស្សចាស់។ ៣).ខ្ទឹមស៖ យកមើមរបស់វាបុកអោយម៉ត់ហើយលាបមកលើស្បែកវាអាចជួយព្យាបាលជម្ងឺបានច្រើនយ៉ាងណាស់ដូចជា ជម្ងឺត្អក ជជុះមាន់ ហើយនិងស្រែងជាដើម។   ៤). ខ្ជាយ៖ វាអាចជួយអាការៈស្ងួតមាត់ …

Read More

​សំណាងខ្លាំងណាស់ កសិករ​ចំណាស់​ម្នាក់ បាន​រក​ឃើញ​ដាវ​សម័យ​បុរាណ​មួយ​នេះ​ស្ថិត​ក្នុង​រជ្ជកាល​ខ្សែ​រាជវង្សQING (១៦៤៤-១៩១២)​

មន្ត្រី​រដ្ឋាភិបាល​ចិន​នៅ​តំបន់ ​Chengkou ខេត្ត ​Chongqing បាន​រក​ឃើញ​ដាវ​​បុព្វបុរស​ពី​សម័យ​បុរាណ​ នៅ​​កសិករ​ចំណាស់​​ម្នាក់​ ដែល​គាត់​​បាន​​ប្រើ​ជា​កាំបិត​ក្នុង​ផ្ទះ​បាយ​អស់​ជា​ច្រើន​ឆ្នាំ​។ កសិករ​វ័យ​៦០​ឆ្នាំ គឺ​​លោក​តា​ Yi Shouxiang បាន​រក​ឃើញ​ដាវ​នោះ​កាល​ពី​៥​ឆ្នាំ​មុន​នៅ​ពេល​ដែល​គាត់​ជីក​ដី​ស្រែ។ លោក​តា​មិន​បាន​ដឹង​ថា​នេះ​ជា​ដាវ​បុព្វបុរស​នោះ​ទេ​ក៏​យក​វា​ទៅ​សំលៀង​​ប្រើ​ជា​កាំបិត​​​ហាន់​បន្លែ​ក្នុង​ផ្ទះ​បាយ។ យោង​តាម​​សារព័ត៌មាន​People’s Daily បាន​ឲ្យ​ដឹង​ថា ដាវ​សម័យ​បុរាណ​មួយ​នេះ​ស្ថិត​ក្នុង​រជ្ជកាល​ខ្សែ​រាជវង្សQing (១៦៤៤-១៩១២)​ គឺ​មាន​អក្សរ​តំណាង​បី “Qing Long Jian” ដែល​មាន​ន័យ​ថា​ដាវ​នាគ​ខៀវ។ ដោយ​ឡែក​ដង​របស់​ដាវ​​គឺ​ពុំ​ឃើញ​មាន​ជាប់​មក​ជា​មួយ​នោះ​ទេ។ ​​​​​​​​​​ដាវ​មួយ​នេះ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ចិន រក​ឃើញ​​នៅ​ក្នុង​ភូមិ​ដែល​លោក​តា​កសិករ​ Yi រស់​នៅ​​ ខណៈ​ពេល​​ចុះ​មក​ស្វែង​រក​វត្ថុ​បុរាណ​មក​ដាក់​តាំង​ពិព័រណ៍។ មន្រ្តី​រដ្ឋាភិបាល​នឹង​ទាក់​ទង​ឲ្យ​អ្នក​ជំនាញ​មក​ពិនិត្យ​និង​វាយ​តម្លៃ​ដាវ​បុរាណ​មួយ​នេះ។ …

Read More

ព្រឺសម្បុរគ្រប់គ្នា!!!ឪពុកម្ដាយយកទៅកប់ចោលក្រោយពីគិតថាបានស្លាប់ តែក្រោយមកស្រាប់តែរត់ជាន់ជើងគ្នា…(វីដេអូ)

ចិន៖ កាលពីថ្មីៗកន្លងទៅនេះ ទារកម្នាក់ ត្រូវបានអ្នកភូមិពីរនាក់ប្រទះឃើញ កប់ចោលទាំងរស់ ក្រោយពីឪពុកម្ដាយគិតថា កូនរបស់ខ្លួនបានស្លាប់បាត់ទៅហើយ និងថ្មីៗនេះ ទើបតែលេចមុខសាច់ញាតិរបស់ទារកចេញមកទទូលខុសត្រូវ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Shandong ប្រទេសចិន។ ប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ លោក Jiao និងលោក Zhou ដែលជាអ្នកភូមិ បានដើរបេះផ្សិតនៅលើភ្នំមួយ ក៏បានឮសូរសំឡេងដូចជាកូនឆ្កែព្រុស។ ដំបូងឡើយ ពួកគាត់ទាំងពីរគិតថាជាសំឡេងសត្វយំដែលជាប់អន្ទាក់ ប៉ុន្ដែដោយការសង្ស័យ ពួកគាត់បានសម្រេចកាយដីដោយប្រើដៃ ដើម្បីបញ្ជាក់ការពិត ទើបឃើញកេសឡាំងមួយ។ ដោយមានភាពភ័យខ្លាចពីការចោទប្រកាន់នាៗ លោក Jiao …

Read More