សូមបងប្អូនប្រុងប្រយ័ត្ន! ម៉ាឡេស៊ី ១ថ្ងៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន «១,៧៥៥ករណី» ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតពុំធ្លាប់មាន !

(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា មានករណីឆ្លង COVID-19 ថ្មីៗ ចំនួន ១,៧៥៥ករណីបន្ថែមទៀត ត្រូវបានរកឃើញ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត បើរាប់ចាប់តាំងពីផ្ទុះករណីឆ្លងជំងឺរាតត្បាតសកលនេះមក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។ បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ០៣ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ០២នាក់បន្ថែទៀតផងដែរ។ ជាសរុប ចំនួនករណីឆ្លងនៅទូទាំងប្រទេសរហូតមកទល់ពេលនេះ មាន …

Read More

ប្តីទៅតាម​ប្រពន្ធ​ធ្វើការ​នៅ​ទីក្រុង​វិល​មក​ផ្ទះ ម្ចាស់​ថ្លៃ ស្ទើរ​គាំងបេះដូង ស្រាប់តែ​ឃើញ​ប្រពន្ធ​…

រឿងរ៉ាវ​ស្នេហា​ផិតក្បត់​រវាង​ប្តី​និង​ប្រពន្ធ ជា​រឿងៗ​តែង​បង្ក​ការភ្ញាក់ផ្អើល​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ ហើយ​ស្ត្រី​ជាច្រើន​ត្រូវបាន​គេ​រកឃើញថា ជា​អ្នក​ប្រព្រឹត្តឡើង​នៅក្នុងសាច់​រឿងនេះ ដែល​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​តាម​ទាន់​ជា​ញយៗ​នៅតាម​ផ្ទះសំណាក់ ឬសណ្ឋាគារ​ជាដើម ។​ ​ជាក់ស្តែង ថ្មីៗ​នេះ បុរស​ជា​ប្តី​ម្នាក់​បាន​តាម​ទាន់​ប្រពន្ធ​របស់ខ្លួន និង​ប្រុស​ស្នេហ៍​របស់​នាង កំពុង​ត្រៀម​លេងល្បែង​ស្នេហា​ដ៏​ដុត​រោល​នឹង​គ្នា​យ៉ាង​មាន​សេចក្តីសុខ នៅក្នុង​សណ្ឋាគារ​មួយកន្លែង​នៅក្នុង​ទីក្រុង​ហាណូយ (​វៀតណាម​) ។ ដែល​ស្ត្រី​ជា​ប្រពន្ធ​នោះ​មាន​ឈ្មោះថា Hoa អាយុ ២៥ ឆ្នាំ រីឯ​ប្រុស​ស្នេហ៍​វ័យក្មេង​របស់​នាង​ដែល​ពុំ​ត្រូវបាន​បញ្ចេញ​ឈ្មោះ ក៏មាន​អាយុ​ស្របាល​គ្នា​ផងដែរ ។​ ​កាសែត​វៀតណាម soastar បាន​ចុះផ្សាយ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣ ឧសភា បុរស​ម្នាក់​ឈ្មោះថា …

Read More

ស្លា.ប់ជនជាតិវៀតណាម៧នាក់ក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅខេត្តសៀមរាប

ខេត្តសៀមរាប : យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៧នាក់ដែរបានស្លា.ប់បាត់បង់ជីវិតខណៈដែលរថយន្តមួយគ្រឿងបានក្រឡាប់ធ្លាក់ចូលប្រឡាយនៅផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៤៦-២៤៧ ក្នុងភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ សមត្ថកិច្ចបានរាយការណ៍ថា រថយន្តដែលជួបគ្រោះ.ថ្នាក់ចរាចរណ៍ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម ២A-៨៤៦៩ បើកបរដោយ ជនជាតិខ្មែរមិនទាន់ស្គាល់អត្តសញ្ញាណ( ស្លា.ប់ )ដឹកអ្នកដំណើរ ជនជាតិវៀតណាម១១នាក់ ប្រុស៦នាក់ស្រី៥នាក់។ ករណីនេះបណ្តាលឱ្យស្លា.ប់ មនុស្ស៧នាក់(ស្រី៣នាក់)និងរបួសស្រាល៥នាក់។ នេះបើយោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ច។មូលហេតុ បឋម គឺអ្នកបើកបរអាចស្ថិតក្នុងស្ថានភាពងងុយដេក និងមានល្បឿនលឿន។ ពាក់ព័ន្ធករណីនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេ៕ ប្រភព៖Pheng Vannak News

Read More

សម្តេចតេជោ ហ៊ុន សែន ថ្លែងសារអំពាវនាវអំពីវិធានការធ្វើចត្តាឡីស័ក ចំពោះអ្នកពាក់ព័ន្ធទាំងអស់ជាមួយដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រី (មានវីដេអូ)

(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសមួយដោយអំពាវនាវអំពីវិធានការធ្វើចត្តាឡីស័ក ចំពោះអ្នកពាក់ព័ន្ធទាំងអស់ជាមួយដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេស ហុងគ្រី មកកម្ពុជានាពេលថ្មីៗនេះ។ ជាមួយសារអំពាវនាវនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការធ្វើចត្តាឡីស័កដ៏ច្បាស់លាស់របស់សម្តេចផងដែរ។ សូមស្តាប់សារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន មានចំនួនជាង២៣នាទី៖ គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! បន្ទាប់ពីទទួលបានព័ត៌មានថារដ្ឋមន្ត្រី ក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជា នៅថ្ងៃទី៣វិច្ឆិកា២០២០​ ម្សិលមុិញមាន វិជ្ជមានកូវីដ១៩​ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញ ពីកម្ពុជា។ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបាន …

Read More

ផ្អើលគេគ្រប់គ្នាបុរសម្នាក់អង្គុយស្ទូចត្រីសុខៗស្រាប់តែជួបហេតុការណ៍មួយយ៉ាងរន្ធត់

កាលពីពេលកន្លងទៅនេះគេបានទទួលព័ត៌មានពីអ្នកភូមិម្នាក់ដែលគាត់ទៅរកត្រីប្រទះឃើញសាកសពទារកម្នាក់ដែលអណ្ដែតទឹក បន្ទាប់ពីឃើញហេតុការណ៍នេះមកបុរសនេះបានរត់ទៅរកប៉ូលិសនិងពេទ្យដើម្បីមកធ្វើការពិនិត្យកោសល្យវិច័យ។ នៅថ្ងៃកើតហេតុដែលទារកនៅក្នុងទឹក សមត្ថកិច្ចក៏បាននាំទារកនោះយកលើច្រាំង ប៉ុន្ដែឃើញត្រឹមតែផ្នែកនៃរាងកាយមួយចំនួនតែប៉ុណ្ណោះ ដូចជាដៃខាងឆ្ដាំ ពោះរៀននិងដុំសាច់តូចៗ ដែលមិនអាចកំណត់ភេទប្រុសឬស្រីបានឡើយ ។ អ្នកភូមិនាំគ្នាមកមើល ហើយបានដាក់បណ្ដាសា ម្ដាយចិត្តយក្សមួយនេះ មិនគួរយកទារកមកបោះចោលក្នុងទឹក ធ្វើឲ្យត្រីដែលនៅក្នុងទឹកនោះស៊ីស្ទើរតែអស់រាងកាយ។ លោក ធៀវវ៉ារីត អាយុ ២៤ឆ្នាំ បានប្រាប់ឲ្យដឹងថា ពេលម្សិលមិញខ្លួនបានមកស្ទួចត្រី ឃើញថាត្រីនៅទីនេះច្រើន ទើបថ្ងៃនេះគាត់មកស្ទួចម្ដងទៀត នៅពេលនោះគាត់បានឃើញហ្វូងត្រីជាច្រើនកំពុងនៅម្ដុំគ្នាស៊ីអ្វីម៉្យាង ជាហេតុឲ្យគាត់បោះនុយសន្ទួចចូលទៅបរិវេណនោះ ហើយក៏ជាប់សាកសពនោះតែម្ដង ធ្វើឲ្យភ័យរន្ធត់ជាខ្លាំង ហើយរត់ទៅហៅសមត្ថកិច្ចមកត្រួតពិនិត្យ។ សមត្ថកិច្ចបានលើកឡើងទៀតថា នេះអាចជាក្មេងស្រីក្រមុំ ដែលបានអីអីគ្នាហើយ …

Read More

សូមប្រុងប្រយ័ត្ន!! ចាប់ពីថ្ងៃទី១៦-២២ ខែកញ្ញាតទៅ ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើនដែលអាចបង្កឲ្យមាន…

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០។ ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿន បក់មកលើកម្ពុជា ។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្ត បន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា …

Read More

ខ្លាំងដៃណាស់!! អ្នកបើករ៉ឺម៉កកង់បីជិះដណ្តើមម៉ូយគ្នាត្រូវបានគូប្រជែងបាញ់៩គ្រាប់…

សុងក្លា៖ កាលពីពេលថ្មីៗនេះអ្នករត់រ៉ឺម៉កកង់បីម្នាក់បានស្លាប់បាត់បង់ជីវិត នៅខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីត្រូវបានអ្នកបើកបរដែលជាគូប្រជែងរបស់ខ្លួនបានបាញ់ចំនួន ៩គ្រាប់នៅឯស្ថានីយ៍រថភ្លើង Hat Yai កាលពីថ្ងៃអាទិត្យ។ ប៉ូលីសបាននិយាយថាជនរងគ្រោះ Sao Puangthong អាយុ ៤០ឆ្នាំ ត្រូវបានជនល្មើស Chaowalit Phuthaksin អាយុ ៤០ឆ្នាំបាញ់សម្លាប់។ ពួកគេជាសមាជិកនៃក្រុមអ្នករត់រ៉ឺម៉កកង់បីដូចគ្នានៅស្ថានីយ៍រថភ្លើង Hat Yai។ មិត្តរួមការងារនិងសាច់ញាតិបាននិយាយថាបុរសទាំងពីរនាក់នេះមានទំនាស់គ្នាជាយូរមកហើយ ដោយប្រកួតប្រជែងនិងប្រយុទ្ធគ្នាដោយសារអ្នកដំណើរ។ បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ប៉ូលីសថា រថភ្លើងមួយបានមកដល់ស្ថានីយ៍ប្រហែលជាម៉ោង ៣រសៀល។ បុរសទាំងពីរនាក់បានឈ្លោះប្រកែកគ្នាម្ដងទៀត ខណៈលោក Sao កំពុងហៅអ្នកដំណើរ …

Read More

ក្តៅៗ!! អាជ្ញាធរថៃ ប្រាប់សកលវិទ្យាល័យនានា ឲ្យបញ្ឈប់ចលនាបាតុកម្មរបស់ក្រុមនិស្សិត ដែលទាមទារកំណែទម្រង់រាជាធិបតេយ្យ

(បាងកក)៖ អាជ្ញធរប្រទេសថៃ បានកោះហៅថ្នាក់ដឹកនាំសកលវិទ្យាល័យនានា ដើម្បីប្រាប់ពួកគេ ឲ្យបញ្ឈប់សកម្មភាពបាតុកម្មតវ៉ារបស់ក្រុមនិស្សិត ដែលកំពុងទាមទារឲ្យមានកម្រែទម្រង់របបរាជានិយម ដោយព្រមានថា ការអំពាវនាវបែបនេះ អាចនឹងនាំទៅរកអំពើហិង្សា។ នេះតាមប្រភពពីសមាជិកព្រឹទ្ធសភាថៃ ដកស្រង់ការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ម្សិលមិញ។ សមាជិកព្រឹទ្ធសភាថៃ លោក Somchai Sawangkarn បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អភិបាលខេត្ត បានផ្ញើលិខិតទៅប្រធានសកលវិទ្យាល័យនានាទាំងអស់ ដើម្បីអញ្ជើញពួកគេឲ្យមកចូលរួមកិច្ចប្រជុំមួយ មុនពេលបាតុកម្មតវ៉ាពីសំណាក់ក្រុមនិស្សិត ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ខែកញ្ញាខាងមុន នៅក្នុងទីក្រុងបាងកក និងកន្លែងផ្សេងៗទៀត។ …

Read More

ល្អណាស់!! ក្រសួងទេសចរណ៍បានបើកវគ្គបង្រៀនជំនាញគេហកិច្ច ម្ហូបអាហារ ឆុងកាហ្វេ និងក្រឡុកស្រា ដោយឥតគិតថ្លៃ…

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានផ្តល់ឱកាសឲ្យអ្នកចង់មានជំនាញគេហកិច្ច ម្ហូបអាហារ ឆុងកាហ្វេ ក្រឡុងស្រា ឬភេសជ្ជៈអាចចុះឈ្មោះចូលរៀនតាមអនឡាញដោយឥតគិតថ្លៃ។ សម្រាប់អ្នកដែលចាប់អារម្មណ៍រៀនអាចចុះឈ្មោះតាមរយៈ https://www.tptd.org។ គោលបំណងនូវការបើកវគ្គបណ្តុះបណ្តាលនូវជំនាញទាំងនោះ ក្រសួងទេសចរណ៍ចង់ជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។ ជាពិសេសចង់ផ្តល់ជំនាញថ្មីដល់បុគ្គលិកដែលបម្រើការងារនៅក្នុងវិស័យទេសចរណ៍បន្ថែមទៀត។ វគ្គបណ្តុះបណ្តាលនូវជំនាញគេហកិច្ច ម្ហូបអាហារ និងភេសជ្ជៈ នឹងចាប់ផ្តើមពីថ្ងៃទី២២ ខែកញ្ញា។ ចំណែកជំនាញឆុងកាហ្វេ ក្រឡុកស្រា ឬភេសជ្ជៈចាប់ផ្តើមនៅថ្ងៃទី២ ខែតុលា។ ក្រសួងនឹងបង្រៀនជំនាញទាំងអស់នេះ តាមគេហទំព័ររបស់នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។ នេះបើតាមក្រសួងទេសចរណ៍។ ក្រោយពីសិក្ខាកាមដែលបានចូលរៀន និងចេះនូវជំនាញទាំងអស់នោះហើយគឺតម្រូវឲ្យមានការឆ្លងកាត់ការប្រឡងធ្វើតេស្តតាមអនឡាញ។ កាលណាសិក្ខាកាមបានជាប់នូវការប្រឡងហើយ នោះនឹងទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈ២កម្រិត ដោយ១ស្របតាមក្របខណ្ឌគុណវុឌ្ឍិអាស៊ានពីក្រសួងទេសចរណ៍។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ …

Read More

ទីបំផុតកម្ពុជា ទទួលជំនួយឥតសំណងពីសហភាពអឺរ៉ុប ជាមួយ និងប្រាក់កម្ចី ចំនួន៤៤៣លានអឺរ៉ូ ដើម្បីគាំទ្រការស្តារសេដ្ឋកិច្ច…

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណសហភាពអឺរ៉ុប ដែលបានផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចី ចំនួន៤៤៣លានអឺរ៉ូ ដើម្បីគាំទ្រការស្តារសេដ្ឋកិច្ច និងការបង្កើតការងារនៅកម្ពុជា អំឡុងកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ការថ្លែងអំណរគុណរបស់ប្រមុខការទូតកម្ពុជានេះ បានធ្វើឡើង នៅទី១២ ខែកញ្ញា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានទី២៧ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានជាមួយសហភាពអឺរ៉ុប ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ …

Read More