វិធីដាំខ្ញីក្នុងការុង! បងប្អូនដែលចង់បានខ្ញីធម្មជាតិអាចសាកល្បងដាំតាមវិធីងាយៗខាងក្រោមបាន !!

បងប្អូនដែលចង់បានខ្ញីធម្មជាតិអាចសាកល្បងដាំតាមវិធីងាយៗខាងក្រោម៖ -ការុង ២៥ ឬ៥០គីឡូ សម្រាប់ដាំ -មើមពូជខ្ញី -ដីស្រែស្រទាប់លើ លាយជាមួយជីកំប៉ុស្ត អង្កាម និងកំទេចស្លឹកឈើ។ +វិធីដាំ៖ -បើយើងយកការុង៥០គីឡូនោះយើងត្រូវបត់វាយកត្រឹមពាក់កណ្តាល បើការុង២៥គីឡូមិនបាច់បត់ទេ និងដាក់គំលាត៥តឹក ឬអាចដាក់ជាប់គ្នាក៏បាន -ចាក់ល្បាយដីចូលក្នុងការុងនោះកម្ពស់៣តឹក -យកមើមពូជខ្ញីដែលមានដុះពន្លកស្រាប់មកដាក់ដាំចំកណ្តាល ជម្រៅកន្លះតឹក រួចយកចំបើងគ្របពីលើ ហើយដាក់ការុងដែលយើងដាំនៅកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមិនលិចទឹក។ < +ការថែទាំ៖ -ត្រូវស្រោចទឹកជាប្រចាំ និងត្រូវដាក់បន្ថែមទឹកជីកំប៉ុស្តរាល់២អាទិត្យម្តង -ធ្វើការសំអាតស្មៅចេញ -អាយុចាប់៤-៥ខែយើងអាចចាប់ផ្តើមប្រមូលផលបានហើយ។ អត្ថបទដោយ៖ អ៊ាង សុផល្លែត

Read More

គំរូទ្រុងមាន់ស្អាតៗដែលបងប្អូនមានបំណងចិញ្ចឹមមាន់មើលទុកជាគនិតកែច្នៃបន្ថែមទៀត !!

ជាទូទៅ កសិករ​ចិញ្ចេម​មាន់​មិនសូវ​បាន​ទទួល​ផល​ប៉ុន្មាន​ទេ ដោយសារ​ខ្វះ​ការយកចិត្តទុកដាក់​ក្នុង​ការចិញ្ចឹម និង​ថែ​ទាំ ។ ដោយ​មើលឃើញ​នូវ​បញ្ហា​នេះហើយ ទើប​អង្គការ​សេ​ដាក​បាន​ចុះ​ទៅ​ធ្វើ​ការបណ្តុះបណ្តាល លើ​ការ​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​ ​គ្រួសារ​តាមបែប​ប្រពលវប្បកម្ម នៅ​ភូមិ​ថ្លុក​ដង្កោ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​ ​ក្រោយពី​ធ្វើការ​បណ្តុះបណ្តាល​ហើយ បងស្រី ស៊ូ ឃ​ន ដែល​ជា​កសិករ​រស់នៅ​ភូមិ ឃុំ​ខាងលើ គាត់​បាន​ស្ម័គ្រចិត្ត​​សាកល្បង​ធ្វើ​ការពិសោធន៍​លើ​ការ​ចិញ្ចឹម​មាន់​នេះ ។ ចំណែក​បទពិសោធន៍​នៃ​ការចិញ្ចឹម​បង្ហាញជូន​ដូចខាងក្រោម : ១. ស្ថានភាព​ចិញ្ចឹម​មុន​ពេល​បណ្តុះបណ្តាល​ បងស្រី​ពុំមាន​ទ្រុងមាន់​ត្រឹមត្រូវ​ទេ គឺ​គ្រាន់តែ​រៀបចំ​ឲ្យមាន​ជាសំ​បុកសំ​រាប់ឲ្យ​មាន់​ពងលើ​ធ្នើរ​ចង្ក្រាន ។ គាត់​មិនសូវ​​យកចិត្តទុកដាក់​លើ​បញ្ហា​ចំណី …

Read More

សូមគាំទ្រ ពេញទំហឹង!!! អ្នកមីងម្នាក់ អង្គុយបិតឬស្សីលក់សម្រាប់ដាក់យួរកែវកាហ្វេ ជំនួសថង់ប្លាស្ទិក ស៊ែរ១ បើគាំទ្រ

បើយោងតាមរយៈហ្វេសប៊ុកមួយឈ្មោះ “ภูนั่งยอง cafe’” បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីមីងម្នាក់ ដែលមានគំនិតល្អខ្លាំងណាស់ ដែលអាចឆ្នៃឬស្សី ដោយយកទៅចិតស្តើងៗ និងបិតចេញជារបស់មួយ ដែលអាចប្រើសម្រាប់យួរកែវកាហ្វេ និងកែវភេសជ្ជៈផ្សេងៗទៀតបាន អាចជំនួសក្នុងការប្រើប្រាស់ថង់ប្លាស្ទិក ជាពិសេសនោះគឺជួយដល់បរិស្ថានទៀតផង។ ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យមហាជនជាច្រើនក្នុងប្រទេសថៃមានការចាប់អារម្មណ៍ជាខ្លាំង នូវគំនិតឆ្នៃប្រឌិតមួយនេះ ជាពិសេសនោះ គឺជួយបរិស្ថានតែម្តង ដោយឫស្សីដែលគាត់បិតនេះ អាចជំនួសថង់ប្លាស្ទិកបាន។ ក្នុងនោះ អ្នកដែលបានកាន់ប្រើរបស់នេះហើយ ក៏លាន់មាត់សរសើរថា “ខ្ញុំចូលចិត្តរបស់នេះណាស់ ពិតជាស្អាតថែមទៀត” ព្រមទំាងមានការចែករំលែកនូវរូបភាពទាំងនេះ ជិត១មុឺនដងបាត់ទៅហើយ គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នេះ៕ …

Read More

ខំរកលុយអោយកូនរៀនក្លាយជាវីស្វករ រហូតបានរៀបការជាមួយកូនអ្នកមានមិនដែលមកលេងគាត់សោះ ស្រាប់តែថ្ងៃមួយមកលេងស្តាប់លឺម្តាយនិយាយការពិតទើបទំាងភ្នែករហូតមកយ៉ាងរហាម

ប្តី​ប្រពន្ធ​ក្រីក្រ​មួយគូរ រស់នៅ​ក្នុង​ភូមិតូច​មួយ​នៅ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ពួក​គាត់​មានកូន​ប្រុស​តែ​ម្នាក់​ប៉ុណ្ណោះ​។ ពួក​គាត់​បាន​ផ្គត់ផ្គង់​អោយ​កូនប្រុស​របស់​គាត់ ទទួល​បានការ​សិក្សា​យ៉ាង​ល្អ​បំផុត​។ ក្រោយមក​កូន​គាត់​បាន​បញ្ចប់​ការ​សិក្សា ហើយ​ក៏​បាន​ក្លាយជា​វិស្វករ​។មិនយូរ​ប៉ុន្មាន​កូនប្រុស​របស់​គាត់​បាន​រៀប​ការ​ជាមួយ​កូនស្រី​អ្នកមាន​ម្នាក់​។ ដំបូង​ពួក​គេ​បាន​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​នៅ​ក្នុងភូមិ​។ ប៉ុន្តែ​ក្រោយមក​ប្រពន្ធ​គាត់​មានការ ការ​ធុញទ្រាន់​នឹង​ជីវិត​រស់នៅ​របៀប​អ្នក​ភូមិ រួច​បាន​បញ្ចុះបញ្ចូល​ប្តី​ដើម្បី​ផ្លាស់​ទី​ទៅ​ទីក្រុង ចាក​ចេញពី​ឪពុក​ម្តាយ​ចាស់​ដែល​រស់នៅ​ក្នុងភូមិ​។ > ពេលវេលា​បាន​កន្លង​ផុត​ទៅ​, នៅ Barnet គាត់​ជា​មនុស្ស​ដែល​ជោគជ័យ​ម្នាក់ គាត់​បាន​រស់នៅ​ទីនោះ​ជា​ច្រើន​ឆ្នាំ​ជាមួយ​ប្រពន្ធ​របស់​គាត់​។ គាត់​តែងតែ​ផ្ញើរ​ប្រាក់​ទៅ​ឪពុក​ម្តាយ​របស់​គាត់​យ៉ាង​ទៀងទាត់​។ពេលវេលា​ក៏​ចេះ​តែ​កន្លង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​, គាត់​ក៏​លែង​សូវ​ទំនាក់ទំនង​ផ្ញើរ​លុយកាក់​ទៅ ហើយ​ព្រមទាំង​បំភ្លេច​ឪពុក​ម្តាយ​នៅ​ស្រុកភូមិ​នោះ​តែ​ម្តង​។ នៅ​ថ្ងៃមួយ​គាត់​បាន​យល់​សុ​បិ​ន្ត​យ៉ាង​ចម្លែក​។ ក្នុង​សុ​បិ​ន្ត​នោះ​មាន​មនុស្ស​បាន​ប្រាប់​គាត់ អោយទៅ​លេង​ឪពុក​ម្តាយ​របស់​គាត់​។ គាត់​ក៏​បាន​គ្រួសាររបស់គាត់ជិះ​យន្តហោះ​ទៅ​ដល់​ភូមិ​ដែល​ឪពុក​ម្តាយ​របស់​គាត់​រស់នៅ ប៉ុន្តែ​អ្វី​ៗ​ត្រូវ​បាន​ផ្លាស់​ប្តូរ​អស់​គ្មាន​សល់​។ គាត់​រក​ផ្ទះ​គាត់​មិនឃើញ ហើយ​គាត់​ក៏​ទៅ​សួរ​ក្មេង​ប្រុស​ម្នាក់​ដែល​ដើរ​កាត់​ទីនោះ​។ ក្នេ​ង​ប្រុស​បាន​និយាយ​ប្រាប់​គាត់​ថា​៖ “​នៅ​ក្នុងផ្ទះ​នេះ​មាន​ស្ត្រី​ចំណាស់​ពិការ​ភ្នែក​ម្នាក់​, …

Read More

មនុស្សតិចណាស់ដែលបានដឹងថា តើត្រូវចាយលុយយ៉ាងម៉េច ដើម្បីកុំឱ្យខ្ជះខ្ជាយ

សម្រាប់មនុស្សមួយចំនួនខិតខំក្នុងការរកប្រាក់ នៅតែមានភាពខ្វះខាត។ ប៉ុន្ដែចំពោះមនុស្សជាច្រើនទៀតមានបញ្ហាដោយសារមកពីការចំណាយប្រាក់មិនមានគម្រោង ឬពីការចំណាយច្រើនជាងអ្វីដែលពួកគេរកបាន។នៅក្នុងអត្ថបទនេះយើងនឹងដឹងពីវិធីដែលអ្នកអាចចាប់ផ្តើមចំណាយប្រាក់ ដែលអ្នករកបានឱ្យប្រសើរជាងមុន ។ គន្លឹះ ៥ យ៉ាងក្នុងការចំណាយប្រាក់៖ ១. អ្នកត្រូវតែគិតគូរ មុននឹងចាប់ផ្តើមចំណាយប្រាក់របស់អ្នក ផ្តើមស្វែងយល់ពីរបៀបចំណាយប្រាក់កាន់តែឈ្លាសវៃ គឺអ្នកត្រូវយល់ជាមុនថា តើប្រាក់របស់អ្នកត្រូវចំណាយទៅលើអ្វីខ្លះ? ហើយអ្នកត្រូវដឹង តាមដានទាំងចំណូល និងចំណាយរបស់អ្នក។ នៅពេលដែលអ្នកដឹងពីគន្លឹះនោះហើយ អ្នកនឹងអាចចាប់ផ្តើមធ្វើឱ្យការចំណាយរបស់អ្នកកាន់តែប្រសើរ​។ ២. គិតអំពីអត្ថប្រយោជន៍រយៈពេលវែង និងគុណវិបត្តិនៃការទិញ មុនពេលអ្នកទិញអ្វីមួយ ចូរអ្នកគិតថាវានឹងផ្តល់ប្រយោជន៍អ្វីខ្លះដល់អ្នក ? តើវានឹងមានរយៈពេលប៉ុន្មាន? វានឹងធ្វើឱ្យអ្នកជំពាក់គេដែរឬទេ? តើរបស់ដែលអ្នកទិញពិតជាមានតម្លៃសម្រាប់អ្នកដែរឬទេ? ទាំងនេះគឺជាសំណួរដែលអ្នកអាចប្រើ …

Read More

ដំណឹងល្អ! ទីបំផុត អាជ្ញាធរជាតិអប្សរា រកឃើញឡើងវិញ នូវបំណែកហោជាង ដែលរលុះបាត់ នៅខ្លោងទ្វារប្រាសាទបន្ទាយស្រី

ម្សិលមិញនេះ នាថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ អាជ្ញាធរជាតិអប្សរា Apsara Authority បានប្រាប់ដំណឹងល្អមួយថា​៖”អាជ្ញាធរជាតិអប្សរារកឃើញឡើងវិញនូវបំណែកហោជាងដែលរលុះបាត់នៅខ្លោងទ្វារប្រាសាទបន្ទាយស្រី បំណែកហោជាងនៃក្លោងទ្វារ សសរផ្អោបខ្លោងទ្វារ និងជើងទម្រនៃសិលាចារឹកលេខK៨៤២ ដែលកន្លងបានគិតថាបាត់បង់ ត្រូវបានរកឃើញជាថ្មីឡើងវិញ នៅក្នុងបរិវេណប្រាសាទបន្ទាយស្រី។ ការរកឃើញបំណែកទាំងនេះនឹងបំពេញរូបរាងដើមឡើងវិញរបស់ប្រាសាទបន្ទាយស្រីឲ្យកាន់តែប្រសើរ ព្រមទាំងផ្តល់ជាទិន្ន័យបុរាណវិទ្យាថ្មីៗបន្ថែមទៀតដល់អ្នកស្រាវជ្រាវ។អាជ្ញាធរជាតិអប្សរានឹងយកបំណែកថ្មដែលបានរកឃើញទៅបំពេញវិញនៅត្រង់ទីតាំងដើមនាពេលអនាគតដ៏ខ្លី៕ រូបភាព៖ Olivier Cunin”៕

Read More

ទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧

អាជ្ញាធរជាតិអប្សរាបានធ្វើការចេញផ្សាយអំពីទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ដែលវាគឺជាចម្ងល់ជាយូរ​មកហើយ​របស់​ប្រជាពលរដ្ឋកម្ពុជា និងអ្នកសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិ​ ទាក់ទងនឹងទម្រង់កាយ​វិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នក​ស្រាវជ្រាវ​ខ្លះ​យល់ថា ព្រះអង្គ​មានកាយ​វិការ​សមាធិ ឯខ្លះទៀតថាព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់មាន​ភស្តុតាង​ណាមួយ​បញ្ជាក់ច្បាស់​តាមរយៈ​ការសន្និដ្ឋាន​របស់មតិ​នីមួយៗ​នៅ​ឡើយ។ សម្រាប់ការបង្ហាញពីភស្តុតាង​នៃកាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ដែលមានភាពផ្ទុយគ្នានៃការយល់ឃើញខាងលើ នៅក្នុង​កិច្ច​ប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក​ ជាវ​ ប៊ុនថង និងលោក Eric Bourdonneau បានបង្ហាញថា កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺស្ថិតក្នុងទម្រង់ លើកដៃប្រណម្យត្រឹមដើមទ្រូង។ ចំពោះការអះអាងបែបនេះ ក្រុមការងារចម្រុះបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការសិក្សាស្រាវជ្រាវទាំងផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យា …

Read More

តិចអត់ដឹងចុះថាតើឧបករណ៍​ភ្លេង គងវង់មានប្រើតាំងពីពេលណាមក?

ឧបករណ៍​ភ្លេង គងវង់ធំ និង​តូចឧបករណ៍​ គង​វង់​ មាន​ពីរ គឺ​គង​វង់​តូច និង​គង​វង់​ធំ។ គង​វង់​ទាំង​ពីរ​នេះ​ប្រើ​ប្រាស់​នៅ​ក្នុង​វង់​ភ្លេង​ពិណពាទ្យ​បច្ចុប្បន្ន មាន​សណ្ឋាន​រាងរៅ​ដូច​គ្នា មាន​របៀប​​ធ្វើ​ក៏​ដូច​គ្នា មាន​ផ្លែ​សំនៀង​១៦​ផ្លែ​ដូច​គ្នា អន្លូង​សម្រាប់​គោះ​ផ្លែ​សំនៀង​ក៏​ដូច​គ្នា​ដែរ ប៉ុន្តែ​សម្គាល់​ថា ធំ ឬ​តូច​ សំដៅ​ទៅ​លើ​​រង្វង់​គង​ធំ ឬ​តូច និង​សំដៅ​ទៅ​លើ​ផ្លែ​សំនៀង​ធំ ឬ​តូច​ប៉ុណ្ណោះ ​ពិសេស​ទៅ​ទៀត​ គឺ​គង​វង់​តូច​មាន​ដំណើរ​សាច់​បទ​រាយ រាបសា​ដើរ​ផ្លូវ​សាច់​បទ​ធំៗ រី​ឯ​គង​វង់​ធំ​មាន​ដំណើរ​សាច់​បទ​ឃ្លេង​ឃ្លោង​ របៀប​បញ្ជើច ផ្តក់​ពី​មុខ​ពី​ក្រោយ ឬ​ប្រើ​សំនៀង​ត្រួត ធ្វើ​យ៉ាង​ណា​ឱ្យ​សំនៀង​របស់​ខ្លួន​លេច​ធ្លោ​ឡើង​ត្រង់​ចន្លោះ​គេ​ឯង។ គង​វង់​តូច និង​គង​វង់​ធំ គឺ​ជា​គង​វង់​ដែល​មាន​អាយុ​ច្រើន​សតវត្ស​ណាស់​មក​ហើយ …

Read More

ទម្លាប់មួយចំនួនដែលអ្នកគួរអនុវត្តមុនពេលចូលគេង ដើម្បីជួយឲ្យឆាប់គេងលក់ និងស្កប់ស្កល់!

មនុស្សម្នាក់ៗតែងចង់គេងលក់ឲ្យបានស្កប់ស្កល់ តែជួនកាលវាពិបាកជាងការគិតទៅទៀត បើសិនជាយើងអនុវត្តទម្លាប់អាក្រក់មួយចំនួន។ ដើម្បីឲ្យគេងឆាប់លក់ និងគេងបានស្កប់ស្កល់នៅពេលយប់ វិធីសាស្ត្រល្អៗខាងក្រោមនេះអាចជួយអ្នកបាន។ វាគឺជាទម្លាប់ល្អមួយចំនួន ដែលអ្នកគួរតែអនុវត្តនៅពេលយប់ ជាពិសេសមុនពេលចូលគេង។ ១.កំណត់ម៉ោងគេងឲ្យបានត្រឹមត្រូវ: ភ្នែករបស់អ្នកធ្វើតាមទម្លាប់របស់អ្នក នេះមានន័យថាបើសិនជាអ្នកធ្លាប់គេងនៅម៉ោងណា អ្នកគួរគេងនៅម៉ោងនោះ ព្រោះវាគឺជាទម្លាប់ល្អមួយ។ ធ្វើបែបនេះអ្នកកម្រនឹងមានជំងឺគេងមិនលក់ណាស់។ មិនតែប៉ុណ្ណោះអ្នកគេងលក់បានស្កប់ស្កល់ ហើយស្រស់ស្រាយនៅពេលក្រោកពីគេងទៀតផង។ ២.ទទួលទានទឹកដោះគោក្តៅៗ ហើយឈប់ទទួលទានកាហ្វេអុីន: ទឹកដោះគោក្តៅៗ គឺជាអាហារល្អណាស់សម្រាប់ពេលយប់។ វាជួយកម្តៅរាងកាយរបស់អ្នក និងជួយឲ្យឆាប់គេងលក់ផងដែរ។ ជាមួយគ្នានេះដែរសារជាតិកាហ្វេអុីនគួរកាត់ផ្តាច់នៅពេលយប់ដូចជាកាហ្វេ តែ ហើយសូកូឡាផងដែរ ព្រោះវាមានសារធាតុបង្អាក់ការគេងរបស់អ្នក។ ៣.អានសៀវភៅមុនពេលចូលគេង: វីធីសាស្ត្រថ្មីហើយមានប្រសិទ្ធភាពសម្រាប់ការគេង គឺអ្នកគេងនៅក្នុងបន្ទប់មានពន្លឺភ្លើងតិចៗ …

Read More

វិធីធ្វើតៅហ៊ូទឹកខ្ញី ឬទឹកស្ករ (មានវីដេអូវិធីធ្វើ)!

គ្រឿងផ្សំ៖ សណ្តែកសៀង ១០០ក្រាម,ទឹក ១លីត្រ,ស្លឹកតើយ ៤-៥សន្លឹក,ម្សៅចាហួយ ឬសារាយ(gelatin) ១០ក្រាម,ស្ករស ២០០ក្រាម,ខ្ញី ១ដុំល្មម ហាន់ស្តើងៗ។ វិធីធ្វើ៖ ១.យកសណ្តែកសៀងដាក់ត្រាំទឹកចោលរយៈពេល ៨ម៉ោង រួចលាងទឹកឲ្យស្អាត ហើយយកទៅដាក់កិនជាមួយទឹក រួចចាក់ច្រោះកុំឲ្យដោយកាក បន្ទាប់មកយកទៅរម្ងាស់ ដាក់ស្លឹកតើយចូលរម្ងាស់ឲ្យពុះ ពុះហើយលើកចេញពីចង្ក្រានស្រង់ស្លឹកតើយចេញ រួចចាក់ដាក់ចាន ២.លាយម្សៅចាហួយ ឬសារាយជាមួយទឹកឧណ្ហៗបន្តិច(លាយឲ្យខាប់) រួចចាក់ចូលក្នុងចានតៅហ៊ូដែលដាំពុះហើយ កូរចូលគ្នាឲ្យសព្វ ហើយទុកចោលរយៈពេល ៤ម៉ោង ៣.ធ្វើទឹកខ្ញី ឬទឹកស្ករ ដាំឆ្នាំងដាក់ស្ករសចូល ដាក់ទឹកចូលម៉ាល្មមកូរចូលគ្នាឲ្យរលាយស្ករល្អ …

Read More