ក្មេងប្រុសវ័យ១២ឆ្នាំម្នាក់បានសម្រេចចិត្តឈប់រៀនទៅធ្វើការងារធ្ងន់ដើម្បីរកប្រាក់មកវះកាត់ជំងឺឲ្យអ្នកម្ដាយ ទោះបីហត់នឿយយ៉ាងណាក្មេងប្រុសម្នាក់នេះមិនដែលត្អូញត្អែរឡើយ ហើយថែមទាំងទទួលបន្ទុកក្នុងការដោះបំណុលយ៉ាងច្រើនទៀតផង។ គូគួងចាវ ជាក្មេងប្រុសអាយុ១២ឆ្នាំ រស់នៅជាមួយឪពុកម្ដាយនៅក្នុងខេត្តហឺណាន ប្រទេសចិន គាត់ជាក្មេងល្អរៀនសូត្រជាប់ចំណាត់ថ្នាក់លេខ១ប្រចាំសាលារៀន ហើយធ្លាប់ទទួលបានរង្វាន់លើកទឹកចិត្តជាច្រើនដងផងដែរ ទោះបីស្រលាញ់ការសិក្សាប៉ុនណា នៅទីបំផុតក្មេងប្រុសគូគួងចាវបានសម្រេចចិត្តឈប់រៀន ព្រមទាំងផ្ញើសំបុត្រទៅគ្រូប្រចាំថ្នាក់របស់គាត់ដើម្បីប្រាប់ពីមូលហេតុដែលឈានដល់ការសម្រេចចិត្តនេះ គ្រប់យ៉ាង…គឺដើម្បីអ្នកម្ដាយជាទីស្រលាញ់។ រឿងរ៉ាវរបស់គូគួងចាវ តាមប្រភពវេបសាយ nextshark.com បានបង្ហោះកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ មូលហេតុដែលគាត់សម្រេចចិត្តលាចេញពីសាលារៀន ក៏ព្រោះតែគាត់បានជ្រាបថាម្ដាយរបស់គាត់កំពុងមានជំងឺឈឺធ្ងន់អាចនឹងស្លាប់បាត់បង់ជីវិតក្នុងអនាគតគឺមានជំងឺតម្រងនោម មានតែផ្លូវម៉្យាងដែលជួយអ្នកម្ដាយបានគឺការវះកាត់ប្តូរតម្រងនោម ដែលថ្លៃការវះកាត់ ៥សែនយ័ន (៧៥,៣៥១ដុល្លារ) ។ ទោះយ៉ាងណាគ្រួសាររបស់គាត់ត្រូវចំណាយលើការព្យាបាលប្រចាំថ្ងៃ …
កូនកតញ្ញូ!! ក្មេងប្រុសម្នាក់បានសម្រេចចិត្តឈប់រៀន ទាំងដែលខ្លួនជាសិស្សរៀនពូកែប្រចាំថ្នាក់ នេះដោយសារតែ… Read More