ទីបំផុត សុគន្ធ និសា បានត្រឡប់មកដល់ផ្ទះវិញហើយ ក្រោយជាពីជំងឺកូវីដ-១៩!

កាលពី វេលាម៉ោង ជាង១២ ថ្ងៃត្រង់ នាថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ តារាចម្រៀង សុគន្ធ និសា បានប្រកាសថា “នាងខ្ញុំ​ សុគន្ធនិសា​ (sokunnisa )​ បានធ្វេីតេស​ កូវីដ19​ ឥឡូវនេះ​ ជម្រាបជូនដល់បងប្អូនជាសាធារណៈ ថា​ ខ្ញុំបាន​ positive ហេីយ​ គឺមានមេរោគនេះហេីយ​ ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ដេីម្បីសុវត្តិភាព​ ខ្លួនឯង​នឹងក្រុមគ្រួសារ​។     សូមជូនពរអោយបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ​ …

Read More

រំភើបណាស់!!! រាជរដ្ឋាភិបាល​ នឹង​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង ​ជូន​ដល់​ពលរដ្ឋ​ ដោយ​កំណត់​ក្នុង​ឆ្នាំនេះ​ ឲ្យ​បាន​១០​លាន​ដូ​ស

ភ្នំពេញ ៖ ​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម វ​ង្ស៊ី វិសុទ្ធ ​បាន​ថ្លែងថា រាជរដ្ឋាភិបាល ​នឹងធ្វើ​ការ​ព​ន្លឿ​ន ​និង​ឆ្លើយតប​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​ក្នុង​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩ ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ទូទាំងប្រទេស ​ដោយ​កំណត់​ក្នុង​ឆ្នាំ​២០២១​នេះ​ចាក់​ឲ្យ​បាន​១០​លាន​ដូ​ស​នោះ​។ ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្រោយពី ចូលរួម​ក្នុង​ពិធី​ទទួល​នូវ វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩ (Sinovac)​ ចំនួន​១.៥​លាន​ដូ​ស​ពី​ប្រទេស​ចិន ​នា​ព្រឹក​ថ្ងៃទី​២៦​ ខែមីនា ឆ្នាំ​២០២១​នេះ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ឯកឧត្តម វ​ង្ស៊ី វិសុទ្ធ ​បាន​លើកឡើងថា​ រាជរដ្ឋាភិបាល​កម្ពុជា​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ទិញ​ថ្នាំ​វ៉ាក់សាំង​កូ​វីដ​១៩ ​ពី​ប្រទេស​ចិន​ និង​ប្រទេស​នានា …

Read More

សត្វឃ្មុំមួយហ្វូងធំប្រុងធ្វើសំបុកនៅលើយន្ដហោះ បង្កជាការភ្ញាក់ផ្អើលនៅអាកាសយានដ្ឋាន…(មានវីដេអូ)

ប្រទេសឥណ្ឌា៖បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងសត្វឃ្មុំមួយហ្វូងធំបង្កជាការភ្ញាក់ផ្អើលនៅអាកាសយានដ្ឋាន។បើយោងតាមកាសែត Times of India បានចុះផ្សាយអំពីយន្តហោះចំនួនពីរគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Vistara ត្រូវធ្វើបានខកដំណើរ ដោយសារតែសត្វឃ្មុំមួយហ្វូងធំ បានតោងយ៉ាងស្អិតនៅលើផ្ទៃខាងក្រៅនៃយន្ដហោះ ដែលចុះចតនៅអាកាសយានដ្ឋាន Kolkata នៅរដ្ឋ Bengal ភាគខាងលិចនៃប្រទេសនេះ។ យន្ដហោះដំបូងបានចុះចតនៅអាកាសយានដ្ឋាន Kolkata មួយថ្ងៃមុនពេលកើតហេតុ ស្រាបតែបានមួយយប់ លុះនៅថ្ងៃបន្ទាប់ក៏មានសត្វឃ្មុំមួយហ្វូងធំ បានមកតោងជាប់ផ្នែកខាងក្រៅនៃយន្តហោះ ដែលក្រុមអាកាសយានិកបានរកឃើញ មុនពេលអ្នកដំណើរឡើងលើយន្តហោះ។ បន្ទាប់មកក្រុមបុគ្គលិកអាកាសយានដ្ឋាន បាននាំយករថយន្តពន្លត់អគ្គិភ័យ មកបាញ់ទឹកសម្ពាធខ្ពស់ដើម្បីដេញសត្វឃ្មុំ និងបាញ់ថ្នាំសម្លាប់សត្វល្អិតក្នុងតំបន់ជុំវិញនោះ ។ចំណែកជើងហោះហើរដែលគ្រោងនឹងទៅដល់ទីក្រុងញូវដេលីត្រូវពន្យាអស់រយៈពេល ១ ម៉ោង។បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍បានបញ្ជាក់ថា …

Read More

អស់ទាស់! បច្ចេកវិទ្យាអស្ចារ្យកាលពីអតីតកាល នាពេលបច្ចុប្បន្នទោះមើលយ៉ាងណាក៏នៅតែចម្លែក

ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថាសម្រាប់មនុស្សបើនិយាយអំពីបច្ចេកវិទ្យា គឺជាកត្តាសំខាន់បំផុតសំរាប់ការប្រើប្រាស់ជីវិត ហើយមនុស្សក៏តែងតែព្យាយាមជ្រើសរើសប្រើបច្ចេកវិទ្យាដែលល្អបំផុតមិនថាធ្វើអ្វីទេសម្រាប់ជីវិតផ្ទាល់ខ្លួនបានងាយស្រួលជាមុន ។បច្ចេកវិទ្យាដែលយើងធ្លាប់គិតថាអស្ចារ្យណាស់ នៅពេលខ្លះវាអាចក្លាយជារឿងចម្លែកចំពោះមនុស្សជំនាន់ក្រោយទៅវិញ ។ចូរអ្នកទាំងអស់គ្នាសាកពិនិត្យមើលឧបករណ៍ទាំង ២០ នេះពីអតីតកាល ហើយបងប្អូនអាចនឹងកើតជាសំណួរសួរថា តើមនុស្សកាលពីមុនគិតអ្វីបានជាសម្រេចចិត្តបង្កើតឧបករណ៍ដូច្នេះ ? មកចាប់ផ្តើមជាមួយ ឧបករណ៍បណ្ណាល័យដែលមានអាយុកាល ៣០០ ឆ្នាំ ដែលអាចជួយឱ្យអ្នកស្រាវជ្រាវអាចបើកសៀវភៅ ៧ ក្បាលក្នុងពេលតែមួយ ។ នាឡិកាហោប៉ៅ ដែលមានអាយុកាល ៣៥០ ឆ្នាំធ្វើពីត្បូងមរកតធំមួយ ។ ប្រព័ន្ធផ្លូវដែកតូចមួយដែលត្រូវបានតំឡើង នៅក្នុងផ្លូវរូងក្នុងទីក្រុងញូវយ៉ក ដើម្បីតាមដានល្បឿនចរាចរណ៍។ “Morrison Shelter” ពូកសម្រាប់គេងរបស់ប្រជាជនអង់គ្លេសកាលពីអតីតកាល …

Read More

ភ័យមិនស្ទើរទេ! បុគ្គលិកអាកាសយានដ្ឋានម្នាក់ ពេលឃើញកញ្ចប់បែបនេះលើយន្តហោះបាស់សក់ច្រូង

ប្រទេសថៃ៖ដូចដែលអ្នកទាំងអស់គ្នាធ្លាប់បានដឹងហើយថាការធ្វើដំណើរតាមយន្តហោះតែងតែមានការវិចខ្ចប់របស់របរ ប៉ុន្តែមានអ្នកធ្វើដំណើរម្នាក់វិចខ្ចប់ទំនិញផ្ញើរតាមយន្តហោះស្ថិតក្នុងរូបរាងគួរឱ្យព្រឺក្បាល បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍បានទទូចថា សុំឱ្យបងប្អូនអ្នកដំណើរមេត្តា ជួយវិចខ្ចប់ទំនិញឱ្យមានរូបរាងសមរម្យ អាណិតដល់ចិត្តបុគ្គលិកដែលធ្វើការផង ។ ហើយការវិចខ្ចប់រុំយ៉ាងល្អដើម្បីការពារការខូចខាតដោយប្រការណាមួយ ប៉ុន្តែសម្រាប់រូបថតដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមដោយបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ បានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងសឹងរត់ចែកជើងគ្នា ព្រោះថាវត្ថុដែលត្រូវបានអ្នកដំណើរវិចខ្ចប់នោះវាមានរូបរាងដូចជារបស់ម្យ៉ាងដែលយើងធ្លាប់ឃើញកន្លងមក ។ ក្រោយពេលរឿងនេះត្រូវបានចែករំលែកតាមទំព័រហ្វេសបុគល្បីឈ្មោះមួយរបស់ប្រទេសថៃបានឲ្យដឹងថា អ្នកជួយសង្គ្រោះរុំព័ទ្ធសាកសពអ្នកស្លាប់ តែតាមពិតមែនទេវាគឺរូបសំណាក់អៃខៃ (កុមារទេព) ដែលបានមកពីវិហា Wat Chedi ក្នុងគោលបំណងដឹកជញ្ជូនទៅផ្ទះ ធ្វើឲ្យទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម រួមជាមួយសារបញ្ជាក់ថា៖ “សុំឱ្យបងប្អូនអ្នកដំណើរមេត្តាជួយវិចខ្ចប់របស់របរឱ្យបានត្រឹមត្រូវ សុំកុំវេចខ្ចប់ទំនិញមកស្ថានភាពបែបនេះអី អាណិតដល់ចិត្តបុគ្គលិកការងារទាំងអស់ផង គ្រាន់តែឃើញភ្លាមសឹងតែរត់ចែកជើងគ្នា” ។ អ្នកខ្លះទៀតបានបន្តថា៖ សម្រាប់របស់របរដែលផ្ទុកនៅក្រោមយន្តហោះ សូមអ្នកដំណើរពិនិត្យមើលជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលអ្នកនឹងធ្វើដំណើរជាមុន …

Read More

អបអរសាទរ! កូនខ្មែរពូជអង្គរ ដែលបានបញ្ចប់ការសិក្សានៅសាលាយោធា West Point សហរដ្ឋអាមេរិក..(មានវីដេអូ)

អន្តរជាតិ៖ ដូចដែលប្រិយមិត្តអ្នកអានបានជ្រាបខ្លះៗហើយថាអ្នកនាង មៀច សិទ្ធិការ្យ គឺជាស្ត្រីខ្មែរទី១ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងដំបូងគេបង្អស់ ដែលបានបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាយោធា West Point នៅសហរដ្ឋអាមេរិក។ កាលពីនៅយុវវ័យភាព មៀច សិទ្ធិការ្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានរស់នៅបែ កពីក្រុមគ្រួសារ ដើម្បីក្ដា ប់យកឱកាសនៅក្នុងការសិក្សានៅសាលាបណ្ឌិតសភាយោធា West Point ហើយគាត់ធ្លាប់មានបំណងបោះបង់ក្ដីស្រមៃនេះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្វីដែលបានលើកទឹកចិត្តគាត់ ឱ្យសម្រេចនូវក្ដីស្រមៃមួយនេះ គឺនៅពេលដែលគាត់ឃើញទង់ជាតិដែលប៉ាក់ជាប់លើដៃអាវរបស់គាត់។ ទន្ទឹមនឹងនេះ ថ្លែងប្រាប់ក្នុងបទសម្ភាសនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពីពេលថ្មីៗនេះ អ្នកនាង មៀច សិទ្ធិការ្យបានឱ្យដឹងថា កាលពីសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិកនៅថ្នាក់របស់គាត់ …

Read More

សារដាស់តឿន បើកបរដោយប្រុងប្រយ័ត្នខ្ពស់ ដោយរក្សាគម្លាតសុវត្ថិភាពពេលបើកបរ កុំដូចករណីនេះ!…(មានវីដេអូ)

ថៃ៖ តុដែកហោះចេញពីខាងក្រោយរថយន្តប្រភេទភីកអាប់ដឹកទំនិញ ធ្លាក់ចូលរថយន្តខាងមុខរបស់រថយន្តដែលបើកបរនៅខាងក្រោយ ហើយរថយន្តភីកអាប់បន្តបើកបរទៅមុខទៀត ដោយមិនព្រមឈប់ ដើម្បីដោះស្រាយឬរកមើលអ្នករងរបួសឡើយ។ លោក Jirasak អាយុ ៣៩ឆ្នាំ ដែលជាអ្នករងគ្រោះបានមានប្រសាសន៍ថានៅពេលដែលលោកបើកឡានម៉ាក Honda City ត្រឡប់ទៅផ្ទះវិញនៅខេត្តនគររាជសីមា ពេលនោះមានរថយន្តដឹកទំនិញម៉ាក Toyota Vigo ពណ៌ទឹកប្រាក់ ដែលអ្នកបើកបរបានវ៉ាជែងយ៉ាងលឿន។ បន្តិចក្រោយមក តុនៅខាងក្រោយរថយន្ដដឹកទំនិញនោះបានប៉ើងចុះមកបុកចំផ្លូវហើយបុកចូលភ្លើងឡាននិងកាងខាងមុខរបស់លោក បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ។ លោក Jirasak បានបន្ដទៀតថា ពេលនោះលោកបានឃើញតុហោះលោកមានការភ្ញាក់ផ្អើលតែព្យាយាមគ្រប់គ្រងចិត្ត និងបើកគេចបន្តិចកុំអីត្រូវខ្លាំងជាងនេះទៀត។ គាត់ចង់ឲ្យម្ចាស់រថយន្ដភីកអាប់ទទួលខុសត្រូវនិងទទួលស្គាល់នូវកំហុសរបស់ខ្លួន ដោយសាតែគ្រោះថ្នាក់បែបនេះ អាចបណ្តាលមកពីគ្រោះថ្នាក់ដល់ជីវិត នេះសំណាងហើយដែលប៉ើងមកបុកមិនចំកញ្ចក់មុខ …

Read More

សារដាស់តឿន សម្រាប់អ្នកចូលចិត្តទុកឧបករណ៍អេឡិចត្រូនិចក្នុងរថយន្តចោល!

នាទីរន្ធត់ រថយន្តរបស់អ្នកម៉ៅការម្នាក់ត្រូវបានឆាបឆេះក្រោមកម្ដៅព្រះអាទិត្យក្ដៅខ្លាំង។ យោងតាមគណនីហ្វេសប៊ុកថៃ បានបង្ហោះពីឧប្បត្តិហេតុនេះបានកើតឡើងនៅខេត្តនគររាជសីមា ប្រទេសថៃ។   ក្នុងនោះ អ្នកម៉ៅការខាងលើបានដាក់ទាំងទូរស័ព្ទ និងកុំព្យូទ័រយួរដៃ និងឧបករណ៍ទាញសេវានៅក្នុងឡានដែលចតនៅក្រោមពន្លឺព្រះអាទិត្យដ៏ក្ដៅ ដែលធ្វើឲ្យឧបករណ៍អេឡិចត្រូនិចផ្ទុះនេះបណ្តាលឱ្យឆេះរថយន្តដោយទាំងរថយន្តដូចដែលអ្នកបានឃើញនេះ។ ទោះជាយ៉ាងណាបន្ទាប់ពីឃ្លីបនេះត្រូវបានគេចែកចាយធ្វើ ឲ្យមានការរិះគន់ជាច្រើនជាពិសេសទាក់ទងនឹងការប្រើបំពង់ពន្លត់អគ្គិភ័យដែលមើលទៅមិនត្រឹមត្រូវ ដែលមិនអាចពន្លត់ភ្លៀងបាន។ គួរឲ្យដឹងផងដែរ កាលពីធ្លាប់មានករណីស្រដៀងទៅនឹងករណីមួយនេះ ដោយម្ចាស់បានដាក់ PowerBank ក្នុងឡានក្រោមកម្ដៅថ្ងៃ វាក៏បានផ្ទុះបណ្ដាលឲ្យឆេះក្នុងរថយន្ត តែជាសំណាងដោយមានការពន្លត់ទាន់ពេលវេលា មិនបណ្ដាលឲ្យឆេះឡានទាំងមូល។ ទាំងនេះជាសារមួួយដាស់តឿនបងប្អូន ឲ្យមានការប្រុសប្រយ័ត្នចំពោះឧបករណ៍អេឡិចត្រូនិចទាំងឡាយ កុំដាក់ក្នុងរថយន្តចោលព្រោះអាចជួបឧប្បទ្ទហេតុដូចដែលបានឃើញនេះ៕

Read More

ឱញ៉ោម អើយញ៉ោម លោកបងភ្ញាក់ផ្អើលខ្លាំង ដែលមានក្រណាត់ស្រោមជើង ដោយតាមចង្ហាន់មក

រូបភាពដែលផ្ទុះកក្រើកពិភពអនឡាញនឹងមានអ្នកចែករំលែកយ៉ាងច្រើនកុះករ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ តាមរយៈគេហទំព័រហ្វេសប៊ុគ ZOOM Rayong បានបង្ហាញរូបភាពចំរៀកក្រណាត់នៅក្នុងសម្លរ មើលទៅហាក់ដូចជាក្រណាត់ស្រោមជើង ដែលជាចង្ហាន់របស់ញាតិញោមយកមកប្រគេនដល់ព្រះសង្ឃមួយអង្គដែលគង់នៅក្នុងវត្ត ដ៏ល្បីមួយនៅស្រុក Palouk Deng ខេត្ត Ra Yong។ ទំព័រហ្វេសប៊ុកដដែលបានបង្ហើបថា ព្រះសង្ឃមួយអង្គនេះបានចេញទៅបិណ្ឌបាតនាពេលព្រឹកថ្ងៃទី១៩ ខែសីហា កន្លងមក ស្ថិតនៅផ្សារ Palouk Deng មានញ៉ោមម្នាក់បានដាក់បាត្រសម្លរមួយថង់។ ពេលគាត់ត្រឡប់មកដល់វត្តវិញ ទើបតែឆាន់បានពាក់កណ្តាលប៉ុណ្ណោះ ហើយគាត់ចាក់សម្លរដើម្បីឆាន់ក៏បានឃើញក្រណាត់២ដុំ ដែលមើលទៅដូចជាស្រោមជើងដែលកាត់ជាកំណាត់ៗ។ ទើបបង្កឱ្យកើតជាចម្ងល់ចោទសួរថា តើជាការចៃដន្យឬចេតនា? …

Read More

ភ្ញាក់ផ្អើល! រកឃើញកាក់មាសបុរាណអាយុកាល១០០០ឆ្នាំជាង នៅអ៊ីស្រាអែល

យុវជនអ៊ីស្រាអែលបានជីករកឃើញកាក់មាសបុរាណអាយុកាលជាង ១,០០០ ឆ្នាំដោយចៃដន្យដែលត្រូវបានកប់នៅក្រោមដី។ សន្និដ្ឋានថាគឺជាកាក់មួយនៅក្នុងរាជវង្សអាប់បាសិដ អ្នកស្នងរាជ្យបន្តពីចក្រភពអ៊ីស្លាមនៅមជ្ឈឹមបូព៌ា។ កាក់មាសបុរាណរាប់រយកាក់ត្រូវបានគេរកឃើញនៅចំកណ្តាលប្រទេសអ៊ីស្រាអែល។ ហេតុការណ៍នេះបានកើតឡើងដោយចៃដន្យក្រោយពីក្មេងជំទង់ៗបានរួមគ្នាជីកដីបោសសំអាតតំបន់នោះដើម្បីរៀបចំសាងសង់លំនៅដ្ឋាន រហូតដល់រកឃើញកាក់មាសជាច្រើនដែលលាក់នៅក្នុងក្រឡដីឥដ្ឋកាលពីថ្ងៃទី ១៨ សីហាកន្លងទៅនេះ។ លោក Robert Cool អ្នកជំនាញផ្នែកកាក់នៅទីភ្នាក់ងារបុរាណវិទ្យាអ៊ីស្រាអែលបាននិយាយថា កាក់មាស ២៤ ការ៉ាត់ ចំនួន ៤២៥ នេះ ទំនងជាមានអាយុកាលប្រហែល ១.១០០ ឆ្នាំដោយគិតតាំងពីសតវត្សរ៍ទី ៩ នៃរាជវង្សអាប់បាសិដដែលមានអំណាចនៅមជ្ឈឹមបូព៌ា។ កាក់មាសសុទ្ធទំងន់ខ្នាតនេះ ត្រូវបានគេចាត់ទុកថាមានតម្លៃច្រើនណាស់នៅក្នុងយុគសម័យនោះ ដែលមានតម្លៃគ្រប់គ្រាន់ដើម្បីទិញវិមានប្រណីតនៅក្រុងអាល់ហ្វូស្តូត រដ្ឋធានីនៃប្រទេសអេហ្ស៊ីប ដែលមានភាពរុងរឿងនៅយុគសម័យនោះបាន។ …

Read More