ភ័យស្លន់ស្លោរបើកទ្វារមិនរួច បន្ទាប់ពីបម្រុងលួចប្រាក់ពីទូATM (មានវីដេអូ)

ចិន៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ ចោរម្នាក់បានជាប់នៅក្នុងបន្ទប់ទូATM មួយកន្លែងដែលស្ថិតនៅក្នុងខេត្ត Shandong។យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា ខណៈពេលកំពុងធ្វើសកម្មភាពបម្រុងលួចប្រាក់ចេញពីទូATM ស្រាប់តែទ្វារបានបិទជិតដោយស្វ័យប្រវត្តិ ហើយមានសំឡេងប្រកាសអាសន្នរំពងឡើង ធ្វើឲ្យចោរម្នាក់នោះភ័យស្លន់ស្លោរយ៉ាងខ្លាំង។ ជនល្មើសបានព្យាយាមដោះគន្លឹះទ្វារ និងយកថាសដែកដែលនៅក្បែរនោះ វាយទៅលើទ្វារជាច្រើនដង ក៏នៅតែមិនអាចបើកទ្វារបានដដែល។ប្រភពបានឲ្យដឹងដែរថា មិនយូរប៉ុន្មាន ចោរម្នាក់នោះអាចបើកទ្វារបាន ហើយរត់គេចខ្លួនបាត់ទៅ។ទោះជាយ៉ាងណាក្ដី ចោរម្នាក់នោះត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់ប៉ុស្ដិ៍ប៉ូលិសដើម្បីធ្វើការស៊ើបអង្កេត និងបន្តតាមនីតិវិធីច្បាប់។ ប្រភព៖Khmerload

Read More

យកមួយមាន់មួយក្បាលទៅធ្វើជានុយដើម្បីស្ទួចត្រី មួយសន្ទុះក្រោយស្រាប់តែជាប់…(មានវិដេអូ)

បរទេស៖ នេះបើយោងតាមប្រភពវិដេអូមួយបង្ហាញពីសកម្មភាពបុរសពីរនាក់បានយកមាន់មួយក្បាលយ៉ាងធំធ្វើជានុយដើម្បីស្ទួចត្រីនៅឯសមុទ្រមួយកន្លែង មួយសន្ទុះក្រោយមកស្រាប់តែជាប់ត្រីដ៏ធំសម្បើមមួយក្បាល ស្ទើរតែទាញពួកគេធ្លាក់ទឹក តែចុងក្រោយពួកគេក៏បានទាញ វាឡើងមកលើផ្ទៃទឹក ទើបឃើញថាត្រីមួយក្បាលនេះពេញជាធំសម្បើមស្ទើរតែធំជាងខ្លួនមនុស្សទៅទៀត។ យ៉ាងណាមិញជាលទ្ធផលពួកគេទាំងពីរក៏បានប្រលែងត្រីដ៏ធំសម្បើមមួយក្បាលនេះចូលទៅក្នុងសមុទ្រវិញ ដោយមិនបានធ្វើបាបវាឡើយ៕តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖

Read More

ទឹកចិត្តឪពុក! សុខចិត្តដេកបៀមទុយោព្យួរសេរ៉ូមក្នុងមាត់ ព្រោះតែខ្លាចកូនស្រីរងា (មានវីដេអូ)

ចិន៖ ថ្មីៗកន្លងទៅនេះ លោក Wang មកពីខេត្ត Henan បានដេកបៀមទុយោព្យួរសេរ៉ូមក្នុងមាត់ជិត៤ម៉ោង ព្រោះតែខ្លាចកូនស្រីរងា ក្នុងមន្ទីរពេទ្យ Xinzheng People’s Hospital ។យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា លោក Wang កំពុងដេកលុងលក់យ៉ាងហត់នឿយទាំងដែលអង្គុយបៀមទុយោព្យួរសេរ៉ូមក្នុងមាត់ និងឱបកូនស្រី ខណៈឯកូនស្រីព្យាយាមហៅគាត់ឲ្យក្រោក។ លោក Wang បានឲ្យដឹងដែរថា កូនស្រីរបស់គាត់រាគរុះជាង២សប្ដាហ៍មកហើយ។ គាត់បៀមទុយោព្យួរសេរ៉ូមបែបនេះ ដើម្បីធ្វើឲ្យដំណក់ទឹកសេរ៉ូមដែលហូរឆ្លងកាត់ក្នុងមាត់ អាចកាត់បន្ថយភាពត្រជាក់ មុនហូរចូលទៅក្នុងខ្លួនកូនស្រី។ក្រោយពីវីដេអូបង្ហោះទៅលើបណ្ដាញសង្គម Weibo រួចមក មានមហាជនជាច្រើនចូលទៅទស្សនារហូតដល់ទៅ១៦០លានដង និងកោតសរសើរពីទង្វើរបស់លោក …

Read More

អបអរសាទរ! ស្ត្រីខ្មែរភៀសខ្លួនសម័យខ្មែរក្រហមដំបូងបង្អស់ដែលបានធ្វើការជាគ្រូពេទ្យវះកាត់នៅសហរដ្ឋអាមេរិក

អាមេរិច៖ យើងសូមគោរពដល់ការងារមិនគួរឱ្យជឿរបស់ស្រីរាមគុយដែលជាស្ត្រីខ្មែរភៀសខ្លួនពីជំនាន់ខ្មែរក្រហម ដំបូងបង្អស់ដែលធ្វើការជាគ្រូពេទ្យវះ.កាត់នៅសហរដ្ឋអាមេរិកសម្រាប់ស៊េរី 50WomenAtYale150 អន្តរជាតិបោះពុម្ពរបស់យើង។ គាត់បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសាលាវេជ្ជសាស្ត្រយេលក្នុងឆ្នាំ ២០០៩ ។ វេជ្ជបណ្ឌិតគុយ​ បច្ចុប្បន្នជាគ្រូពេទ្យវះ.កាត់នៅមជ្ឈមណ្ឌលវេជ្ជសាស្រ្តអតីតយុទ្ធជនម៉ៃឃើរឌីបេកនៅរដ្ឋតិចសាស់។ នាងក៏ជាអ្នកនិពន្ធអ្នកស្រាវជ្រាវនិងជានាយកប្រតិបត្តិផ្នែកថែទាំសុខភាពផងដែរ។

Read More

ទម្លាប់មួយចំនួនដែលអ្នកគួរអនុវត្តមុនពេលចូលគេង ដើម្បីជួយឲ្យឆាប់គេងលក់ និងស្កប់ស្កល់!

មនុស្សម្នាក់ៗតែងចង់គេងលក់ឲ្យបានស្កប់ស្កល់ តែជួនកាលវាពិបាកជាងការគិតទៅទៀត បើសិនជាយើងអនុវត្តទម្លាប់អាក្រក់មួយចំនួន។ ដើម្បីឲ្យគេងឆាប់លក់ និងគេងបានស្កប់ស្កល់នៅពេលយប់ វិធីសាស្ត្រល្អៗខាងក្រោមនេះអាចជួយអ្នកបាន។ វាគឺជាទម្លាប់ល្អមួយចំនួន ដែលអ្នកគួរតែអនុវត្តនៅពេលយប់ ជាពិសេសមុនពេលចូលគេង។ ១.កំណត់ម៉ោងគេងឲ្យបានត្រឹមត្រូវ: ភ្នែករបស់អ្នកធ្វើតាមទម្លាប់របស់អ្នក នេះមានន័យថាបើសិនជាអ្នកធ្លាប់គេងនៅម៉ោងណា អ្នកគួរគេងនៅម៉ោងនោះ ព្រោះវាគឺជាទម្លាប់ល្អមួយ។ ធ្វើបែបនេះអ្នកកម្រនឹងមានជំងឺគេងមិនលក់ណាស់។ មិនតែប៉ុណ្ណោះអ្នកគេងលក់បានស្កប់ស្កល់ ហើយស្រស់ស្រាយនៅពេលក្រោកពីគេងទៀតផង។ ២.ទទួលទានទឹកដោះគោក្តៅៗ ហើយឈប់ទទួលទានកាហ្វេអុីន: ទឹកដោះគោក្តៅៗ គឺជាអាហារល្អណាស់សម្រាប់ពេលយប់។ វាជួយកម្តៅរាងកាយរបស់អ្នក និងជួយឲ្យឆាប់គេងលក់ផងដែរ។ ជាមួយគ្នានេះដែរសារជាតិកាហ្វេអុីនគួរកាត់ផ្តាច់នៅពេលយប់ដូចជាកាហ្វេ តែ ហើយសូកូឡាផងដែរ ព្រោះវាមានសារធាតុបង្អាក់ការគេងរបស់អ្នក។ ៣.អានសៀវភៅមុនពេលចូលគេង: វីធីសាស្ត្រថ្មីហើយមានប្រសិទ្ធភាពសម្រាប់ការគេង គឺអ្នកគេងនៅក្នុងបន្ទប់មានពន្លឺភ្លើងតិចៗ …

Read More

ឱសថធម្មជាតិជួយព្យាបាលឈឺក្រពះយ៉ាងមានប្រសិទ្ធភាព!

ព្យាបាលជំងឺ: ឈឺក្រពះ ឈឺពោះ រាកមួល បញ្ចុះទឹកនោម ពិស ធ្លាក់ស… ប្រភេទរុក្ខជាតិ: ខ្ជាយ ផ្នែកប្រើប្រាស់: មើម លក្ខណៈរុក្ខជាតិ: រុក្ខជាតិប្រទាលមានមើម មានកំពស់ពី ៥០-៨០ស.ម -ស្លឹកធំរៀវវែង ប្រមាណ ៣០ស.ម ពណ៌បៃតងចាស់ -ផ្កាវាពណ៌ផ្កាឈូក មានពីរទន្ទឹមគ្នា ត្របកផ្កាធំប្រមាណ ២ស.ម។ នៅគែមស្រទាប់ពណ៌ក្រហម។ កន្លែងដាំដុះ: ដាំតាមផ្ទះជាគ្រឿងស្ល។ ការព្យាបាល និងរបៀបប្រើ៖ -មើម ឈឺពោះ …

Read More

វិធីធ្វើតៅហ៊ូទឹកខ្ញី ឬទឹកស្ករ (មានវីដេអូវិធីធ្វើ)!

គ្រឿងផ្សំ៖ សណ្តែកសៀង ១០០ក្រាម,ទឹក ១លីត្រ,ស្លឹកតើយ ៤-៥សន្លឹក,ម្សៅចាហួយ ឬសារាយ(gelatin) ១០ក្រាម,ស្ករស ២០០ក្រាម,ខ្ញី ១ដុំល្មម ហាន់ស្តើងៗ។ វិធីធ្វើ៖ ១.យកសណ្តែកសៀងដាក់ត្រាំទឹកចោលរយៈពេល ៨ម៉ោង រួចលាងទឹកឲ្យស្អាត ហើយយកទៅដាក់កិនជាមួយទឹក រួចចាក់ច្រោះកុំឲ្យដោយកាក បន្ទាប់មកយកទៅរម្ងាស់ ដាក់ស្លឹកតើយចូលរម្ងាស់ឲ្យពុះ ពុះហើយលើកចេញពីចង្ក្រានស្រង់ស្លឹកតើយចេញ រួចចាក់ដាក់ចាន ២.លាយម្សៅចាហួយ ឬសារាយជាមួយទឹកឧណ្ហៗបន្តិច(លាយឲ្យខាប់) រួចចាក់ចូលក្នុងចានតៅហ៊ូដែលដាំពុះហើយ កូរចូលគ្នាឲ្យសព្វ ហើយទុកចោលរយៈពេល ៤ម៉ោង ៣.ធ្វើទឹកខ្ញី ឬទឹកស្ករ ដាំឆ្នាំងដាក់ស្ករសចូល ដាក់ទឹកចូលម៉ាល្មមកូរចូលគ្នាឲ្យរលាយស្ករល្អ …

Read More

កូនខ្មែរត្រូវដឹង!!! ប្រវត្តិសត្វ ម្ករ ឫមករ ជាសត្វមានអំណាចលេបនាគ គ្រុឌ និងទេពនិករទាំងឡាយនៅលើផែនដី

សត្វម្ករ ឫមករ នៅក្នុងភាសាពួកហិណ្ឌី និងភាសាសំស្ក្រឹត គឺជាសត្វក្រពើឫសត្វនាគ ដែលមាននិទានក្នុងគម្ពីរវេទ នៃទេវកថារបស់ព្រហ្មញសាសនា។ លក្ខណៈទូទៅរបស់សត្វនេះ មានក្បាល និងដងខ្លួនជាសត្វនាគ ត្រចៀកជ្រូក ធ្មេញក្រពើ ប្រមោយដំរី ភ្នែកស្វា ស្រកាត្រី ជើងរាជសីហ៍ កន្ទុយក្ងោក។ជាយានជំនិះព្រះនាងគង្គារនិងព្រះពិរុណ (វិរុណ)។ សត្វម្ករ ជាសត្វដែលមានឥទ្ធពលដ៏មហិមា ជាសត្វកាចសាហាវបានចាប់កំណើតឡើងដោយព្រះកេសាមួយសសៃនៃ ព្រះនាងគង្គាដែលរំសាយធ្លាក់ចុះមកផែនដី សូម្បីឥសូរ ឥសីក៏ខ្លបខ្លាចអំណាចតេជៈ ហើយខ្លាំងជាងអ្វីៗ ក្នុងលោក។ វាលួចលបលេប រាល់សព្វសត្វអ្វីៗមិនថាគ្រុឌ នាគ និងសត្វទាំងពួងបូករួមពពួកទេពនិករទាំងឡាយណាដែលវា …

Read More

វិធីធ្វើមើមខ្ទឹមជ្រក់ រូបមន្តឆ្ងាញ់ជាប់ចិត្ត!

គ្រឿងផ្សំ៖ ខ្ទឹមសមើមចាស់ៗ ១គីឡូ,ស្ករត្នោត ឬស្ករស ៣វែក,ទឹកខ្មេះ ៣វែក,អំបិល ១ស្លាបព្រាបាយ,ទឹក ១លីត្រ។ វិធីធ្វើ៖ ១.កាត់មើមខ្ទឹមលាងឲ្យស្អាត ទុកមួយឡែក ២.យកឆ្នាំងដាក់ដាំទឹកឲ្យពុះ រួចលើកចុះទុក ៥នាទី ហើយចាំដាក់មើមខ្ទឹមចូលទឹកក្តៅប្រហែល ១នាទី ហើយស្រង់យកខ្ទឹមចេញទុកឲ្យស្រស់ទឹក(កុំទុកយូរនាំឲ្យសាច់ខ្ទឹមឆ្អិនរលួយ បើទឹកត្រជាក់នឹងនាំឲ្យមើមខ្ទឹម ក្លាយជាមានពណ៌ខៀវពេលជ្រក់)។ ៣.យកកែវ ឬក្រឡដែលត្រូវដាក់ត្រាំយកលាងទឹក ហើយជូតឲ្យស្ងួត បន្ទាប់មកញាត់មើមខ្ទឹមចូលក្នុងកែវ ៤.ដាក់កម្លោចស្ករ ហើយចាក់ទឹក ដាក់អំបិលចូលដាំឲ្យពុះ រួចភ្លក្សឲ្យមានរសជាតិផ្អែមប្រៃបន្តិច ៥.ពេលទឹកស្ករពុះលើកចុះទុកឲ្យត្រជាក់ ទើបចាក់ទឹកខ្មេះចូលបន្តិច ដើម្បីយកក្លិនឈ្ងុយផង …

Read More

ជួយស៊ែរផង ប្រពៃណាស់!ដាំបន្លែឈើហូបផ្លែ ផ្គត់ផ្គង់ព្រះសង្ឃមិនអស់ យកចែកជូនពុទ្ធបរិស័ទបរិភោគទៀត

ព្រះសង្ឃគង់នៅវត្តសិរិសាគរដូនស្តើង នៅខេត្តព្រៃវែង ចេះគិតគូរវែងឆ្ងាយ ដោយមិនរង់ចាំតែចង្កាន់របស់ពុទ្ធបរិស័ទយកមកប្រគេនមួយមុខឡើយ ពោលគឺបានយកដីបរិវេណក្នុងវត្តមកបានដាំបន្លែ ដើមឈើហូបជាច្រើនប្រភេទ ទុកសម្រាប់ធ្វើចង្ហាន់ផ្គត់ផ្គង់ព្រះសង្ឃក្នុងវត្ត ថែមទាំងមានលទ្ធភាព ចែកជូនដល់ពុទ្ធបរិស័ទចំណុះជើងវត្តទៀតផង។ ព្រះតេជគុណ អ៊ឹម ទៀង ព្រះគ្រូចៅអធិការវត្តសិរិសាគរដូនស្តើង មានសង្ឃដីកាប្រាប់អ្នកកាសែតថា នៅក្នុងវត្តរបស់ព្រះអង្គ មានដាំបន្លែ ឈើហូបផ្លែ ដូចជា ស្ពៃ ត្រកួន ផ្ទី ខាត់ណា ត្រប់ ប៉េងប៉ោះ ពោត ស្លឹកគ្រៃ ល្ពៅ ដូងក្រអូប ព្រលិត រំចង់ …

Read More