ទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧

អាជ្ញាធរជាតិអប្សរាបានធ្វើការចេញផ្សាយអំពីទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ដែលវាគឺជាចម្ងល់ជាយូរ​មកហើយ​របស់​ប្រជាពលរដ្ឋកម្ពុជា និងអ្នកសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិ​ ទាក់ទងនឹងទម្រង់កាយ​វិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នក​ស្រាវជ្រាវ​ខ្លះ​យល់ថា ព្រះអង្គ​មានកាយ​វិការ​សមាធិ ឯខ្លះទៀតថាព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់មាន​ភស្តុតាង​ណាមួយ​បញ្ជាក់ច្បាស់​តាមរយៈ​ការសន្និដ្ឋាន​របស់មតិ​នីមួយៗ​នៅ​ឡើយ។ សម្រាប់ការបង្ហាញពីភស្តុតាង​នៃកាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ដែលមានភាពផ្ទុយគ្នានៃការយល់ឃើញខាងលើ នៅក្នុង​កិច្ច​ប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក​ ជាវ​ ប៊ុនថង និងលោក Eric Bourdonneau បានបង្ហាញថា កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺស្ថិតក្នុងទម្រង់ លើកដៃប្រណម្យត្រឹមដើមទ្រូង។ ចំពោះការអះអាងបែបនេះ ក្រុមការងារចម្រុះបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការសិក្សាស្រាវជ្រាវទាំងផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យា …

Read More

តិចអត់ដឹងចុះថាតើឧបករណ៍​ភ្លេង គងវង់មានប្រើតាំងពីពេលណាមក?

ឧបករណ៍​ភ្លេង គងវង់ធំ និង​តូចឧបករណ៍​ គង​វង់​ មាន​ពីរ គឺ​គង​វង់​តូច និង​គង​វង់​ធំ។ គង​វង់​ទាំង​ពីរ​នេះ​ប្រើ​ប្រាស់​នៅ​ក្នុង​វង់​ភ្លេង​ពិណពាទ្យ​បច្ចុប្បន្ន មាន​សណ្ឋាន​រាងរៅ​ដូច​គ្នា មាន​របៀប​​ធ្វើ​ក៏​ដូច​គ្នា មាន​ផ្លែ​សំនៀង​១៦​ផ្លែ​ដូច​គ្នា អន្លូង​សម្រាប់​គោះ​ផ្លែ​សំនៀង​ក៏​ដូច​គ្នា​ដែរ ប៉ុន្តែ​សម្គាល់​ថា ធំ ឬ​តូច​ សំដៅ​ទៅ​លើ​​រង្វង់​គង​ធំ ឬ​តូច និង​សំដៅ​ទៅ​លើ​ផ្លែ​សំនៀង​ធំ ឬ​តូច​ប៉ុណ្ណោះ ​ពិសេស​ទៅ​ទៀត​ គឺ​គង​វង់​តូច​មាន​ដំណើរ​សាច់​បទ​រាយ រាបសា​ដើរ​ផ្លូវ​សាច់​បទ​ធំៗ រី​ឯ​គង​វង់​ធំ​មាន​ដំណើរ​សាច់​បទ​ឃ្លេង​ឃ្លោង​ របៀប​បញ្ជើច ផ្តក់​ពី​មុខ​ពី​ក្រោយ ឬ​ប្រើ​សំនៀង​ត្រួត ធ្វើ​យ៉ាង​ណា​ឱ្យ​សំនៀង​របស់​ខ្លួន​លេច​ធ្លោ​ឡើង​ត្រង់​ចន្លោះ​គេ​ឯង។ គង​វង់​តូច និង​គង​វង់​ធំ គឺ​ជា​គង​វង់​ដែល​មាន​អាយុ​ច្រើន​សតវត្ស​ណាស់​មក​ហើយ …

Read More

ទើបសម្រាលកូនថ្មីៗ ប្រើប្រពន្ធធ្វើកិច្ចការផ្ទះមិនរើសមុខ ពេលជួបរឿងអកុសល១ទើបស្ដាយក្រោយ

លី​សា មាន​អាយុ ២៥​ឆ្នាំ ​រស់​នៅ​ប្រទេស​ចិន ទើប​រៀបការ​ជាមួយ​បុរស​ម្នាក់​ដែល​ចាស់ទុំ​ផ្សំផ្គុំ​ និង​ជា​បុរស​នាង​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក​ទេ។ ពេល​រៀបការ​រួច​ប្ដី​បាន​បបួល​ប្រពន្ធ​ឲ្យទៅ​រស់នៅ​ជាមួយខាង​គ្រួសារ​គាត់។ ប៉ុន្មាន​ខែ​ក្រោយ​មក នាង​មាន​ផ្ទៃពោះ និង​សម្រាល​បាន​កូនស្រី​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​។​​បន្ទាប់​ពី​សម្រាលកូន​នៅ​មន្ទីរពេទ្យ គ្រូពេទ្យ​បាន​ផ្ដល់​គ្រឿង​ជំនួយ​សុខភាព និង​ជីវជាតិ​បំប៉ន​ជាច្រើន​ដើម្បីឲ្យ លី​សា ឆាប់​មាន​កម្លាំងកំហែង​ឡើងវិញ អាង​មាន​ទឹកដោះ​បំបៅកូន​។ គ្រូពេទ្យ​បាន​ប្រាប់​ឲ្យ លី​សា បន្ត​ស្នាក់​នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ទៀត​ក្នុង​មន្ទីរពេទ្យ ព្រោះ​នាង​នៅ​ខ្សោយ ហើយ​ត្រូវ​តាមដាន​សុខភាព​ជា​ប្រចាំ​។​ ​ប៉ុន្តែ ម្ដាយក្មេក និង​ប្ដី​របស់​នាង​មិន​បាន​យល់ព្រម​ឲ្យ​នាង​ធ្វើ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ទេ ជាពិសេស​ម្ដាយក្មេក ដោយ​គាត់​ប្រាប់ លី​សា ថា “​វា​ជា​ការ​ឆ្លងទន្លេ​តាម​ធម្មជាតិ មិន​ចាំបាច់​ត្រូវ​ស្នាក់នៅ​ក្នុង​មន្ទីរពេទ្យ​ច្រើន​ថ្ងៃ​ទៀត​ទេ​។ កូន​អាច​ចេញទៅ​ផ្ទះ​នៅ​ថ្ងៃស្អែក​បាន​ហើយ​”​។ …

Read More

មិនគួរអោយជឿ! លោកតាសក់វែងកណ្តាញ់ជាង៤០ឆ្នាំ ប្រវែងជិត២ម៉ែត្រមិនព្រមកាត់មិនអីសោះ ដល់សួរនំាទៅមានទាក់ទងនិងផ្លូវងងឹតព្រឺរោមថា

ឥណ្ឌា៖លោកតា Sakal Dev Tuddu មានអាយុ ៦៣ឆ្នាំ ជាអ្នករស់នៅស្រុក Munger ភាគខាងកើតរដ្ឋ Bihar ប្រទេ សឥណ្ឌា។ លោកតា Sakal Dev បានទុកសក់របស់គាត់ដោយមិនដែលកក់លាងសម្អាត និងកាត់ចេញ អស់រយៈពេលជាង៤០ឆ្នាំមកហើយ រហូតទាល់តែសក់របស់គាត់កណ្ដាញ់ចូលគ្នាដូចសម្បកឈើ ខណៈបើគិតមកទល់ពេលនេះ វាមានប្រវែងប្រហែល ១,៨ម៉ែ ត្រ។ លោកតាវ័យចំណាស់ជនជាតិឥណ្ឌាម្នាក់ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងថា លោកតាអាចរក្សាទុកសក់កណ្ដាញ់បានយ៉ាងវែងអន្លាយ មិនខ្ចីកក់ មិនខ្ចីកាត់ អស់រយៈពេលជាច្រើនឆ្នាំ …

Read More

ភ័យស្លន់ស្លោរបើកទ្វារមិនរួច បន្ទាប់ពីបម្រុងលួចប្រាក់ពីទូATM (មានវីដេអូ)

ចិន៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ ចោរម្នាក់បានជាប់នៅក្នុងបន្ទប់ទូATM មួយកន្លែងដែលស្ថិតនៅក្នុងខេត្ត Shandong។យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា ខណៈពេលកំពុងធ្វើសកម្មភាពបម្រុងលួចប្រាក់ចេញពីទូATM ស្រាប់តែទ្វារបានបិទជិតដោយស្វ័យប្រវត្តិ ហើយមានសំឡេងប្រកាសអាសន្នរំពងឡើង ធ្វើឲ្យចោរម្នាក់នោះភ័យស្លន់ស្លោរយ៉ាងខ្លាំង។ ជនល្មើសបានព្យាយាមដោះគន្លឹះទ្វារ និងយកថាសដែកដែលនៅក្បែរនោះ វាយទៅលើទ្វារជាច្រើនដង ក៏នៅតែមិនអាចបើកទ្វារបានដដែល។ប្រភពបានឲ្យដឹងដែរថា មិនយូរប៉ុន្មាន ចោរម្នាក់នោះអាចបើកទ្វារបាន ហើយរត់គេចខ្លួនបាត់ទៅ។ទោះជាយ៉ាងណាក្ដី ចោរម្នាក់នោះត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់ប៉ុស្ដិ៍ប៉ូលិសដើម្បីធ្វើការស៊ើបអង្កេត និងបន្តតាមនីតិវិធីច្បាប់។ ប្រភព៖Khmerload

Read More

យកមួយមាន់មួយក្បាលទៅធ្វើជានុយដើម្បីស្ទួចត្រី មួយសន្ទុះក្រោយស្រាប់តែជាប់…(មានវិដេអូ)

បរទេស៖ នេះបើយោងតាមប្រភពវិដេអូមួយបង្ហាញពីសកម្មភាពបុរសពីរនាក់បានយកមាន់មួយក្បាលយ៉ាងធំធ្វើជានុយដើម្បីស្ទួចត្រីនៅឯសមុទ្រមួយកន្លែង មួយសន្ទុះក្រោយមកស្រាប់តែជាប់ត្រីដ៏ធំសម្បើមមួយក្បាល ស្ទើរតែទាញពួកគេធ្លាក់ទឹក តែចុងក្រោយពួកគេក៏បានទាញ វាឡើងមកលើផ្ទៃទឹក ទើបឃើញថាត្រីមួយក្បាលនេះពេញជាធំសម្បើមស្ទើរតែធំជាងខ្លួនមនុស្សទៅទៀត។ យ៉ាងណាមិញជាលទ្ធផលពួកគេទាំងពីរក៏បានប្រលែងត្រីដ៏ធំសម្បើមមួយក្បាលនេះចូលទៅក្នុងសមុទ្រវិញ ដោយមិនបានធ្វើបាបវាឡើយ៕តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖

Read More

ទឹកចិត្តឪពុក! សុខចិត្តដេកបៀមទុយោព្យួរសេរ៉ូមក្នុងមាត់ ព្រោះតែខ្លាចកូនស្រីរងា (មានវីដេអូ)

ចិន៖ ថ្មីៗកន្លងទៅនេះ លោក Wang មកពីខេត្ត Henan បានដេកបៀមទុយោព្យួរសេរ៉ូមក្នុងមាត់ជិត៤ម៉ោង ព្រោះតែខ្លាចកូនស្រីរងា ក្នុងមន្ទីរពេទ្យ Xinzheng People’s Hospital ។យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា លោក Wang កំពុងដេកលុងលក់យ៉ាងហត់នឿយទាំងដែលអង្គុយបៀមទុយោព្យួរសេរ៉ូមក្នុងមាត់ និងឱបកូនស្រី ខណៈឯកូនស្រីព្យាយាមហៅគាត់ឲ្យក្រោក។ លោក Wang បានឲ្យដឹងដែរថា កូនស្រីរបស់គាត់រាគរុះជាង២សប្ដាហ៍មកហើយ។ គាត់បៀមទុយោព្យួរសេរ៉ូមបែបនេះ ដើម្បីធ្វើឲ្យដំណក់ទឹកសេរ៉ូមដែលហូរឆ្លងកាត់ក្នុងមាត់ អាចកាត់បន្ថយភាពត្រជាក់ មុនហូរចូលទៅក្នុងខ្លួនកូនស្រី។ក្រោយពីវីដេអូបង្ហោះទៅលើបណ្ដាញសង្គម Weibo រួចមក មានមហាជនជាច្រើនចូលទៅទស្សនារហូតដល់ទៅ១៦០លានដង និងកោតសរសើរពីទង្វើរបស់លោក …

Read More

អបអរសាទរ! ស្ត្រីខ្មែរភៀសខ្លួនសម័យខ្មែរក្រហមដំបូងបង្អស់ដែលបានធ្វើការជាគ្រូពេទ្យវះកាត់នៅសហរដ្ឋអាមេរិក

អាមេរិច៖ យើងសូមគោរពដល់ការងារមិនគួរឱ្យជឿរបស់ស្រីរាមគុយដែលជាស្ត្រីខ្មែរភៀសខ្លួនពីជំនាន់ខ្មែរក្រហម ដំបូងបង្អស់ដែលធ្វើការជាគ្រូពេទ្យវះ.កាត់នៅសហរដ្ឋអាមេរិកសម្រាប់ស៊េរី 50WomenAtYale150 អន្តរជាតិបោះពុម្ពរបស់យើង។ គាត់បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសាលាវេជ្ជសាស្ត្រយេលក្នុងឆ្នាំ ២០០៩ ។ វេជ្ជបណ្ឌិតគុយ​ បច្ចុប្បន្នជាគ្រូពេទ្យវះ.កាត់នៅមជ្ឈមណ្ឌលវេជ្ជសាស្រ្តអតីតយុទ្ធជនម៉ៃឃើរឌីបេកនៅរដ្ឋតិចសាស់។ នាងក៏ជាអ្នកនិពន្ធអ្នកស្រាវជ្រាវនិងជានាយកប្រតិបត្តិផ្នែកថែទាំសុខភាពផងដែរ។

Read More

ទម្លាប់មួយចំនួនដែលអ្នកគួរអនុវត្តមុនពេលចូលគេង ដើម្បីជួយឲ្យឆាប់គេងលក់ និងស្កប់ស្កល់!

មនុស្សម្នាក់ៗតែងចង់គេងលក់ឲ្យបានស្កប់ស្កល់ តែជួនកាលវាពិបាកជាងការគិតទៅទៀត បើសិនជាយើងអនុវត្តទម្លាប់អាក្រក់មួយចំនួន។ ដើម្បីឲ្យគេងឆាប់លក់ និងគេងបានស្កប់ស្កល់នៅពេលយប់ វិធីសាស្ត្រល្អៗខាងក្រោមនេះអាចជួយអ្នកបាន។ វាគឺជាទម្លាប់ល្អមួយចំនួន ដែលអ្នកគួរតែអនុវត្តនៅពេលយប់ ជាពិសេសមុនពេលចូលគេង។ ១.កំណត់ម៉ោងគេងឲ្យបានត្រឹមត្រូវ: ភ្នែករបស់អ្នកធ្វើតាមទម្លាប់របស់អ្នក នេះមានន័យថាបើសិនជាអ្នកធ្លាប់គេងនៅម៉ោងណា អ្នកគួរគេងនៅម៉ោងនោះ ព្រោះវាគឺជាទម្លាប់ល្អមួយ។ ធ្វើបែបនេះអ្នកកម្រនឹងមានជំងឺគេងមិនលក់ណាស់។ មិនតែប៉ុណ្ណោះអ្នកគេងលក់បានស្កប់ស្កល់ ហើយស្រស់ស្រាយនៅពេលក្រោកពីគេងទៀតផង។ ២.ទទួលទានទឹកដោះគោក្តៅៗ ហើយឈប់ទទួលទានកាហ្វេអុីន: ទឹកដោះគោក្តៅៗ គឺជាអាហារល្អណាស់សម្រាប់ពេលយប់។ វាជួយកម្តៅរាងកាយរបស់អ្នក និងជួយឲ្យឆាប់គេងលក់ផងដែរ។ ជាមួយគ្នានេះដែរសារជាតិកាហ្វេអុីនគួរកាត់ផ្តាច់នៅពេលយប់ដូចជាកាហ្វេ តែ ហើយសូកូឡាផងដែរ ព្រោះវាមានសារធាតុបង្អាក់ការគេងរបស់អ្នក។ ៣.អានសៀវភៅមុនពេលចូលគេង: វីធីសាស្ត្រថ្មីហើយមានប្រសិទ្ធភាពសម្រាប់ការគេង គឺអ្នកគេងនៅក្នុងបន្ទប់មានពន្លឺភ្លើងតិចៗ …

Read More

ឱសថធម្មជាតិជួយព្យាបាលឈឺក្រពះយ៉ាងមានប្រសិទ្ធភាព!

ព្យាបាលជំងឺ: ឈឺក្រពះ ឈឺពោះ រាកមួល បញ្ចុះទឹកនោម ពិស ធ្លាក់ស… ប្រភេទរុក្ខជាតិ: ខ្ជាយ ផ្នែកប្រើប្រាស់: មើម លក្ខណៈរុក្ខជាតិ: រុក្ខជាតិប្រទាលមានមើម មានកំពស់ពី ៥០-៨០ស.ម -ស្លឹកធំរៀវវែង ប្រមាណ ៣០ស.ម ពណ៌បៃតងចាស់ -ផ្កាវាពណ៌ផ្កាឈូក មានពីរទន្ទឹមគ្នា ត្របកផ្កាធំប្រមាណ ២ស.ម។ នៅគែមស្រទាប់ពណ៌ក្រហម។ កន្លែងដាំដុះ: ដាំតាមផ្ទះជាគ្រឿងស្ល។ ការព្យាបាល និងរបៀបប្រើ៖ -មើម ឈឺពោះ …

Read More