ល្អណាស់!! អ្នកស្រាវជ្រាវនៅវិទ្យាស្ថានអូស្ត្រាលីថាពិសរបស់សត្វឃ្មុំអាចសម្លាប់កោសិកាមហារីកសុដន់តំណាក់កាលធ្ងន់ធ្ងរបាន

អ្នកវិទ្យាសាស្ត្រអូស្ត្រាលីដែលធ្វើការក្នុងមន្ទីរពិសោធន៍បានរកឃើញថា ពិសរបស់សត្វឃ្មុំអាចសម្លាប់កោសិកាមហារីកសុដន់តំណាក់កាលធ្ងន់ធ្ងរបាន។ ជំងឺមហារីកសុដន់គឺជាជំងឺមួយប្រភេទដែលកើតឡើងច្រើនបំផុត ចំពោះស្ត្រីនៅជុំវិញពិភពលោក។ នៅក្នុងការពិសោធន៍លើកនេះ អ្នកវិទ្យាសាស្ត្រប្រើពិសរបស់សត្វឃ្មុំ ដែលជាសមាសធាតុផ្សំហៅថា Melittin វាមានលទ្ធភាពអាចកំចាត់ជំងឺមហារីកសុដន់ពីរប្រភេទ ដែលពិបាកក្នុងការព្យាបាលបាន គឺជាមហារីកសុដន់ដែលមិនទទួលអរម៉ូននៅលើផ្ទៃកោសិកា (triple-negative) និងជំងឺមហារីកសុដន់ពពួក HER2-enriched វាមានការរីករាលដាលយ៉ាងឆាប់រហ័ស។ ជំងឺមហារីកសុដន់ដែលមិនទទួលអរម៉ូននៅលើផ្ទៃកោសិកា (triple-negative) ត្រូវបានគេចាត់ទុកថាជាជំងឺមហារីកមួយក្នុងចំណោមជំងឺមហារីកដែលធ្ងន់ធ្ងរបំផុត។ ប្រហែលជា ១០-១៥% នៃអ្នកជំងឺមហារីកសុដន់ នឹងវិវត្តទៅជាជំងឺមហារីកប្រភេទនេះ ជាធម្មតាវាត្រូវបានព្យាបាលដោយការវះកាត់ការ ព្យាបាលដោយកាំរស្មី និងការព្យាបាលដោយប្រើគីមី។ a href=”https://4.bp.blogspot.com/-xlhN60GPItg/X1OYhp8PgPI/AAAAAAAAKBI/jikrbiJNTt8cz8cYSWSGQNoOAdNvw6kBgCLcBGAsYHQ/s1600/sakkarach-Ciara-Duffy.jpg” imageanchor=”1″ > ទោះជាយ៉ាងណាក៏ដោយការរកឃើញលើកនេះក៏មិនទាន់ចាត់ទុកជាផ្លូវការនោះដែរ …

Read More

គ្រាន់តែអង្គុយជិតសោះ!! នារីម្នាក់រកចំណូលបានជិត ១៣០០០ដុល្លារ/ខែ ដោយគ្រាន់តែអង្គុយអមអ្នកលេងហ្គេម…

ទីក្រុងតៃប៉ិ៖ ដោយសារតែភាពល្បីល្បាញរបស់ឧស្សាហកម្មហ្គេម (Gaming ) ការងារ “អមជាមួយអ្នកលេងហ្គេម (Accompanying Gamers)” បានក្លាយជាអាជីពដែលកំពុងរីកចម្រើនសម្រាប់និស្សិតបញ្ចប់ការសិក្សាវ័យក្មេងនិងនិស្សិតដែលជឿជាក់ថាពួកគេសមនឹងទទួលបានប្រាក់ច្រើនជាងការងារក្នុងការិយាល័យ សម្រាប់ជំនាញពិសេសរបស់ពួកគេ។ ក្រៅពីការលេងហ្គេមតាមអ៊ិនធឺណេត អ្នកអមជាមួយនឹងអ្នកលេងហ្គេម ក៏ជួយឱ្យអ្នកលេងសម្រាកពេលហាត់ជំនាញរបស់ពួកគេ ឬហើយលួងឱ្យអ្នកលេងហ្គេមគេង និងដាស់ឲ្យភ្ញាក់ឡើងវិញជាមួយនឹងសំលេងរបស់របស់អ្នកអម ជាមួយនឹងតម្លៃបន្ថែម ប្រសិនបើចាំបាច់។ បើនិយាយឲ្យស្រួលយល់ គឺអ្នកលេងហ្គេមជួលអ្នកអម តាមរយៈវេបសាយមួយឲ្យមកចូលក្នុងពេលដែលពួកអ្នកលេងហ្គេមកំពុងឡាយ។ ដំណឹងល្អគឺថាអ្នកលេងហ្គេមអម ទទួលបានចំណូលក្នុងមួយម៉ោងរាប់ចាប់ពី ១៥០ដុល្លារតៃវ៉ាន់ (ប្រហែល ៧ដុល្លារអាមេរិច) ដល់ ៥០០ដុល្លារតៃវ៉ាន់ ជាមួយនឹងអត្រាសម្រាប់ ពាក់កណ្តាលថ្ងៃ ប្រចាំសប្តាហ៍ …

Read More

ជាមេរៀនគួរប្រុងប្រយ័ត្ន!! ក្មេងទើបតែអាយុ ២ឆ្នាំម្នាក់បានច្រលំលេបកាក់ចូលក្នុងខ្លួន…

ថៃ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត Arak Wongvorachat នាយកមន្ទីរពេទ្យស៊ីឈុន ខេត្ត Nakhon Si Thammarat បង្ហោះសារដាស់តឿនទៅដល់អាណាព្យាបាលក្មេងតូចៗគ្រប់គ្នា តាមរយៈហ្វេសប៊ុក Arak Wongworachat ថា៖ មានក្មេងអាយុ ២ឆ្នាំម្នាក់បានលេបកាក់ចូលតាមបំពង់ក ខណៈពេលដែលអាណាព្យាបាលទុកឱ្យទៅលេងក្នុងផ្ទះតែម្នាក់ឯង បន្ទាប់ពីញ៉ាំទឹកដោះគោរួច។ អាណាព្យាបាលរូបនោះមិនដឹងថាមានរឿងអ្វីកំពុងកើតឡើង ពេលក្រឡេកមកមើលម្តងទៀត ទើបបានឃើញថាកុមារនោះក្អួត ហើយមានអាការៈហៀរទឹកមាត់មកយ៉ាងច្រើន។ វេជ្ជបណ្ឌិតសង្គ្រោះបន្ទាន់បានប៉ាន់ស្មានថា ក្មេងនោះអាចនឹងមានអ្វីចាប់នៅបំពង់ក ដូច្នេះគាត់ក៏បានបញ្ជូនកុមារនោះទៅថតកាំរស្មីអ៊ិចជាបន្ទាន់ រួមទាំងការបញ្ជាមិនឱ្យផ្តល់ទឹកនិងអាហារផ្សេងៗ ជំនួសដោយការព្យួរសេរ៉ូមវិញ។ …

Read More

ជួយស៊ែរឲ្យកសិករខ្មែរដឹងផង!! កសិករម្នាក់ កែឆ្នៃសំភារៈចាស់ៗមកធ្វើជាឧបករណ៍បូមទឹកទុកធ្វើស្រែ…(មានវីដេអូ)

សព្វថ្ងៃមានកសិករជាច្រើនប្រើប្រាជ្ញា បានមកពីការសង្កេត និងយកទៅអនុវត្តក្នុងមុខរបររបស់ពួកគេរហូតទទួលបានភាពជោគជ័យ តួយ៉ាងដូចជាលោក Khwanjai Upaphong ឬហៅថា អ៊ំតយ មានអាយុ ៥៦ឆ្នាំម្នាក់នេះ គាត់គឺជាកសិករម្នាក់ទៀតដែលមិនចុះចាញ់ជោគវាសនារបស់ខ្លួនឡើយ។ គាត់បានងាកមកសាងសង់ អាងស្តុបទឹកទុកធ្វើស្រែវានឹងផ្តល់ឱ្យមានទឹកអាចប្រើប្រាស់បានពេញមួយឆ្នាំ ហើយក៏អាចផ្តល់ឱ្យអ្នកជិតខាងបានប្រើបានផងដែរ។ លោកអ៊ំតយ បានមានប្រសាសន៍ថា បញ្ហារបស់កសិករភាគច្រើនគឺខ្វះទឹកប្រើ ឆ្នាំណាដែលមានទឹកប្រើគ្រប់គ្រាន់គឺមិនអីទេ តែបើឆ្នាំណាមានភ្លៀងធ្លាក់តិច ក៏នឹងជួបផលលំបាក មិនអាចភ្ជួរនិងសាបព្រួសបាន។ វាលស្រែរបស់គាត់ស្ថិតនៅជាប់ប្រឡាយទឹកដែលមានប្រវែង ១០គីឡូម៉ែត្រ នារដូវប្រាំងទឹកនឹងស្រក់អស់ ដូច្នេះគាត់ក៏បានគិតពីការកសាងអាងដើម្បីស្តុបទឹក។ ដោយចាប់ផ្តើមពីការប្រមូលថ្មក្រួសតាមវាលស្រែ ១០-២០ដុំជារៀងរាល់ថ្ងៃ ដើម្បីយកមកធ្វើជារនាំងបាំង គាត់បានចំណាយរយៈពេលប្រហែលជាង ២ឆ្នាំ …

Read More

បុរសជនជាតិវៀតណាម ៣នាក់ត្រូវបានចាប់ខ្លួនពីបទជួញដូរមនុស្សពីកម្ពុជាចូលទៅប្រទេសវៀតណាមខុសច្បាប់…

កាលពីថ្មីៗនេះ កម្លាំងព្រំដែនបានចាប់ខ្លួនបុរស ៣នាក់ពីបទធ្វើសកម្មភាពចាប់ក្រុមក្មេងទំនើង ដែលរត់ពន្ធមនុស្សពីប្រទេសកម្ពុជាចូលទៅប្រទេសវៀតណាម។ ឆ្មាំនៅច្រកទ្វារព្រំដែន Dao Lu ភាគខាងត្បូងខេត្ត Binh Phuoc បានចាប់ខ្លួនបុរសពីរនាក់ ខណៈពួកគេកំពុងព្យាយាមលបជាមួយជនជាតិខ្មែរបីនាក់។ បុរសវៀតណាមទាំងពីរមានឈ្មោះ Dao Duy Nhat អាយុ ២៩ឆ្នាំនិង Dao Tuan Anh អាយុ ២៣ឆ្នាំដែលជាអ្នករស់នៅស្រុក Loc Ninh ខេត្ត Binh Phuoc បានអះអាងថាពួកគេបានទទួលប្រាក់ចំនួន ៨០០,០០០ដុង …

Read More

អ្នកដឹងទេ!! ហេតុអ្វីប្រទេសជប៉ុនរងគ្រោះដោយសារគ្រោះធម្មជាតិញឹកញាប់ម្ល៉េះ?

(ជប៉ុន)៖ មានទីតាំងស្ថិតនៅទ្វីបអាស៉ីប៉ែកបូព៌ា ប្រទេសជប៉ុនបានជាប់ឈ្មោះជាប្រទេសជួបនូវគ្រោះធម្មជាតិញឹកញាប់ជាងគេមួយនៅលើពិភពលោក ក្នុងនោះគ្រោះរញ្ជួយដីតូចធំ ១,៥០០លើក ព្រមទាំងរលកយក្ស ផ្ទុះភ្នំភ្លើង ខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះធម្មជាតិជាច្រើនលើកទៀត តែងតែវាយប្រហារមកលើប្រទេសដីកោះមួយនេះជារៀងរាល់ឆ្នាំ។ តើហេតុអ្វីបានជាប្រទេសអាស៉ីមួយនេះ ជួបនូវគ្រោះធម្មជាតិញឹកញាប់ខ្លាំងយ៉ាងដូច្នេះ? ប្រទេសជប៉ុនមានកោះសរុប ៦,៨៥២ ក្នុងនោះមានកោះធំៗចំនួន ៥ រួមមាន៖ កោះហុកកៃដូ (Hokaido) កោះហុងស៊ូ (Honshu) កោះស៉ីកុគូ (Shikoku) កោះឃ្យូស៊ូ (Kyushu) និងកោះអូគិណាវ៉ា (Okinawa) ដែលលាតសន្ធឹងតាមបណ្ដោយឆ្នេរមហាសមុទ្រប៉ាស៉ីហ្វិក ចាប់ពីសមុទ្រអុកហូតស្ក៍ …

Read More

អង្គការណាតូ​(NATO) ថ្កោលទោសរដ្ធាភិបាលរុស្ស៉ីពីបទបំពុលមេបក្សប្រឆាំងលោក Alexei Navalny…

(ព្រុចសែល)៖ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg នៅថ្ងៃសុក្រនេះបាននិយាយថា បណ្តាប្រទេសសម្ព័ន្ធមិត្តអង្គការ NATO បានព្រមព្រៀងថា ប្រទេសរុស្ស៉ីត្រូវតែសហការយ៉ាងពេញលេញមួយ ជាមួយអង្គការហាមឃាត់អាវុធគីមី OPCW ក្នុងការស៊ើបអង្កេតដោយមិនលំអៀងមួយ ជុំវិញសំណុំរឿងបំពុលមេបក្សប្រឆាំងរុស្ស៉ីលោក Alexei Navalny។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។ តាមរយៈសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រនេះ លោក Jens Stoltenberg បានលើកឡើងបែបនេះថា …

Read More

យុវជនបិតាធម្មជាតិ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

(ភ្នំពេញ)៖ យុវជនដែលអះអាងខ្លួនជាអ្នកការពារបរិស្ថានចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញចាប់ឃាត់ខ្លួនពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយយោងតាមការបង្ហោះវិដេអូរបស់ពួកគេនៅលើ Facebook ឈ្មោះ Mother Nature Cambodia នេះបើយោងតាមមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ ប្រាប់បណ្តាញព័ត៌មាន Fresh News។ យុវជនទាំង៣នាក់នេះដែលបានឃាត់ខ្លួនរួមមានលោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី។ ការចាប់ឃាត់ខ្លួនទាំង៣នាក់នេះ ធ្វើឡើងនៅក្នុងតែមួយគឺនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមសកម្មភាពផ្សេងៗគ្នា។ យុវជន ថុង …

Read More

កូនខ្មែរជួយស៊ែរបន្តផង!! តោថ្មកំសត់ត្រូវបានរកឃើញហើយនៅការដ្ឋានសាងសង់អាងស្តុកទឹកក្រោមដី…

នៅល្ងាចម្សិលមិញ នេះនៅទីតាំងបោសសំអាតគ្រាប់ដេីម្បីអនុវត្តគំរោងអភិវឌ្ឍនៃការដ្ឋានសាងសង់អាងស្តុកទឹកក្រោមដីនិងសាងសង់ស្ថានីយ៍បូមទឹកទី៦​ របស់រាជធានីភ្នំពេញដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (JICA)​ (នៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ជាប់មាត់ទន្ល)​។ កំលាំងសុីម៉ាក់បានជីកដីប៉ះចំរូបចម្លាក់តោថ្មបុរាណដែលមានកំពស់ជាង២.៥ម៉ែត្រ​ទំហំដងខ្លួនជាង១ម៉ែត្រ! កំលាំងសុីម៉ាក់បានប្រគល់តោថ្មនេះ​ ជូនទៅសាលារាជធានីភ្នំពេញក្នុងការគ្រប់គ្រងបន្ត! សូមជូនពរសំណាងល្អគ្រប់ៗគ្នា​ នៅថ្ងៃកាន់បិណ្ឌទី៣នេះ! ប្រភព DAP News

Read More

កសិករចិញ្ចឹមគោគួរតែច្នៃអាចម៍គោមកចិញ្ចឹមជន្លេន ព្រោះជន្លេនមានទីផ្សារណាស់…

លោក សុខ បូរិន ជាម្ចាស់សិប្បកម្មផលិតម៉ាស៊ីផលិតចំណី កសិករ សហគ្រិន ដែលមានទីតាំងស្ថិត ភូមិ តាជោរិ៍ សង្កាត់ស្វាយតឿ ក្រុងនិងខេត្ដស្វាយរៀង។ ម៉ាស៊ីនផលិតចំណីសត្វដែលលោកបានច្នៃបង្កើតឡើង គឺមានដូចជាម៉ាស៊ីនផលិតហាន់ដើមចេក ម៉ាស៊ីកិនចំណីមាន់ទា និងម៉ាស៊ីនសូនចំណីត្រីជាដើម។ តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia ម្ចាស់សិប្បកម្ម កសិករ សហគ្រិន រូបនេះបានមានប្រសាសន៍ថា លោកមិនត្រឹមតែជាសិប្បករផលិតម៉ាស៊ីនតែមួយមុខនោះទេ លោកក៏ជាអ្នកស្រាវជ្រាវកសិកម្មតាមបែបសិរិរាង្គថែមទៀតផង។ លោកមានចិញ្ចឹមគោ និងសត្វផ្សេងៗទៀត ហើយក្នុងចំណោមសត្វទាំងនោះ ក៏មានចិញ្ចឹមជន្លេនផងដែរ។ ហើយមូលហេតុដែលលោកសម្រេចចិត្ដស្រាវជ្រាវក្នុងការចិញ្ចឹមជន្លេននេះ គឺដោយហេតុថា …

Read More