ញ៉ាំសំបកចេកផ្តល់អត្ថប្រយោជន៍ច្រើន ដល់សុខភាព

យើងនិយមញ៉ាំតែសាច់ចេកនៅខាងក្នុងប៉ុណ្ណោះ ដោយមិនដឹងថាសំបករបស់វាផ្តល់នូវសារធាតុចិញ្ចឹមលើសពីសាច់ចេករហូតដល់ទៅបីដងនោះទេ។ ដូច្នេះ លើកក្រោយមុនពេលបោះសំបកចេកចូលធុងសំរាម ត្រូវពិចារណាម្តងទៀត។ ខ្ទប់ច្រមុះ រួចសាកទំពារសំបកដ៏ល្វីងរបស់វា រួចបន្ទាប់មកអ្នកនឹងឃើញអត្ថប្រយោជន៍សុខភាពដូចខាងក្រោម។ ១. សំបកចេកជួយបន្ថយជាតិកូឡេស្ទើរ៉ូល ជាតិកូឡេស្ទើរ៉ូលអាចថយចុះតាមរយៈការបង្កើនជាតិហ្វាយបឺ ដែលជាសារជាតិមួយជួយបន្ថយនូវហានិភ័យនៃជំងឺគាំងបេះដូង ឬស្ត្រូក។ សំបកចេកផ្ទុកនូវជាតិហ្វាយបឺ ឬជាតិសរសៃដែលរលាយនិងមិនរលាយច្រើនជាងសាច់ចេកនៅខាងក្នុងទៅទៀត។ ២. សំបកចេកផ្តល់នូវសារធាតុអេឡិចត្រូលីតយ៉ាងច្រើន សំបកចេកផ្ទុកនូវសារធាតុប៉ូតាស្យ៉ូម និងអេឡិចត្រូលីត ដែលជួយពង្រឹងដល់សាច់ដុំឲ្យរឹងមាំល្អ ជាពិសេសសម្រាប់អ្នកហាត់កីឡា និងចង់បានសាច់ដុំស្អាតល្អ។ ៣. សំបកចេកធ្វើឲ្យមនុស្សមានអារម្មណ៍កាន់តែរីករាយ សំបកចេកសម្បូរដោយសារធាតុ Serotonin ជាសារធាតុគីមីដែលបញ្ជូនរំញោចសរសៃប្រសាទពីកោសិកាមួយទៅកោសិកាមួយ។ សារធាតុ Serotonin គឺជាសារធាតុដែលជួយរក្សាតុល្យភាពអារម្មណ៍ក្នុងរាងកាយ។ …

ញ៉ាំសំបកចេកផ្តល់អត្ថប្រយោជន៍ច្រើន ដល់សុខភាព Read More

នេះ​គឺជា​វិធី​សង្គ្រោះ​ជីវិត​ពី​ជំងឺ​គាំងបេះដូង​ពេល​អ្នក​​នៅតែ​ម្នាក់ឯង​

​តើ​អ្នកដឹង​ត្រូវធ្វើ​យ៉ាងណាទេ នៅពេល​អ្នក​នៅ​ម្នាក់ឯង​ហើយ​ស្រាប់តែ​គាំងបេះដូង​? ស្ថិតិ​ជាច្រើន​បង្ហាញថា ក្នុងករណី​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​ចំនួន ៨០ ភាគរយ អ្នកស្លាប់​នោះ​គឺ​នៅតែ​ម្នាក់ឯង​។ ព័ត៌មាន​ខាងក្រោម​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ចេះ​សម្គាល់ថា​ពេលណា​អ្នក​កំពុង​គាំងបេះដូង និង​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​រក្សា​ជីវិត​ឲ្យ​បាន​។ * សញ្ញា​ព្រមាន​នៃ​ជំងឺ​គាំងបេះដូង​ ​វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​កត់សម្គាល់​ភាពខុសគ្នា​រវាង​ជំងឺ​គាំងបេះដូង​, អាកា​រៈបេះ​ដូង​ឈប់​ដើរ​, និង​អាកា​រៈ​ចង្វាក់បេះដូង​លោត​ញាប់​ខុសពី​ធម្មតា​។ – ជំងឺ​គាំងបេះដូង គឺជា​ការឈប់​មួយ​រំពេច​ក្នុង​ចរន្តឈាម​ហូរ ដោយសារ​បេះដូង​ខ្សោយ​លែង​កន្ត្រាក់​តទៅទៀត​។ – អាកា​រៈបេះ​ដូង​ឈប់​ដើរ​គឺ​ខុសគ្នា​ពី​រោគ​គាំងបេះដូង ដោយ​វា​បង្កឡើង​ដោយសារ​លំហូរ​ឈាម​ទៅ​សាច់ដុំ​បេះដូង​មាន​សភាព​ខ្សោយ​។ – អាកា​រៈ​ចង្វាក់បេះដូង​លោត​ញាប់​ខុសពី​ធម្មតា​ជាទូទៅ​គឺជា​បញ្ហា​អេ​ឡិច​ត្រិ​ច​ក្នុង​បេះដូង ហើយ​ជួនកាល​ត្រូវបាន​ព្យាបាល​ជាមួយនឹង​អេឡិចត្រូលីត បច្ចេកទេស Vagal Maneuver ឬ ការកែ​ចង្វាក់បេះដូង​ដែល​មិន​ទៀងទាត់​ដោយ​ប្រើ​ចរន្ដ​អគ្គីសនី​។ អាកា​រៈ​ចង្វាក់បេះដូង​លោត​ញាប់​ខុសពី​ធម្មតា​គឺជា​សញ្ញា​ប្រាប់​មុន​ថា​ការ​គាំងបេះដូង​ជិត​មកដល់​ហើយ​។ …

នេះ​គឺជា​វិធី​សង្គ្រោះ​ជីវិត​ពី​ជំងឺ​គាំងបេះដូង​ពេល​អ្នក​​នៅតែ​ម្នាក់ឯង​ Read More

មូលហេតុ​ ដែល​អ្នក​មិនគួរ​ដាំទឹក​ដែល​ពុះ​ឡើងវិញ​!

​យើងទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់មាន​កំហុស​ក្នុង​រឿង​ដាំទឹក​។ ដាក់​កំសៀវ​ដាំទឹក​ហើយ​បន្ទាប់មក​ភ្លេច​ថា​ទឹក​នោះបាន​ដាំ​រួច​។ ទឹក​ក្តៅ​នោះបាន​ត្រជាក់​ទៅវិញ ហើយ​បន្ទាប់មក យើង​ក៏​ដាំទឹក​ដដែល​នោះ​ម្តងទៀត​។ ត្រង់ចំណុច​នេះហើយ​ដែល​យើង​កំពុង​រត់ទៅរក​សេណា​រី​យ៉ូ​ដ៏​គ្រោះថ្នាក់​មួយ ដែល​វា​ជា​អ្វីមួយ​ដែល​យើង​អាច​នឹងមិន​ធ្លាប់​ដឹង​ពីមុនមក​ទេ​។ ​សមាសធាតុ​ទឹកបាន​ផ្លាស់ប្តូរ​នៅពេល​ទឹក​ពុះ​រួច ដែល​នេះ​ជា​រឿង​ល្អ​មួយ​ព្រោះ​សមាសធាតុ​ដែល​អាច​ប្រែប្រួល​បាន​ក្លាយជា​ចំហាយ​ទឹក ហើយ​ឧស្ម័ន​ផ្សេងៗ​បាន​រលាយ​។ នេះហើយ​ជាហេតុ​ផល​ដែលថា​ផឹកទឹក​ឆ្អិន​គឺមាន​សុវត្ថិភាព​។ ​ប្រសិនបើ​អ្នកមាន​ទឹក​ច្រោះ​បរិសុទ្ធ​ល្អឥតខ្ចោះ នោះ​នឹង​គ្មានអ្វី​កើតឡើង​ទេ​ប្រសិនបើ​អ្នក​ដាំទឹក​នោះឡើយ​វិញ​។ ទោះយ៉ាងណា ទឹក​ធម្មតា​ផ្ទុក​នូវ​ឧស្ម័ន និង​ជាតិ​រ៉ែ​ដែល​បាន​រលាយ​។ នៅពេល​ដាំទឹក​យូរពេក ឬ​ដាំទឹក​ពុះ​ឡើងវិញ សមាស​ធាតុគីមី​ទាំងនោះ​នឹង​ផ្លាស់ប្តូរ​ទៅរក​សភាព​អាក្រក់​សម្រាប់​អ្នក​ទៅវិញ​។ ​សារធាតុ​គ្រោះថ្នាក់​ជាច្រើន​មិនបាន​រលាយ​នោះទេ​តែ​វា​បែរជា​ពូន​ផ្តុំគ្នា​កាន់តែច្រើន នៅពេល​ទឹក​ត្រូវបាន​ដាំ​ឡើងវិញ​។ សមាស​ធាតុគីមី​ជាច្រើន​ពូន​ផ្តុំគ្នា ហេតុដូច្នេះ​ហើយ​វា​នឹង​បង្កើន​ហានិភ័យ​នៃ​ការផឹក​ទឹក​ដែល​ផ្ទុក​គីមី​ច្រើន​។ ​សារធាតុ​គ្រោះថ្នាក់​ទាំងនោះ​ជាទូទៅ​រួមមាន អា​សេ​និក​, នីត្រាត និង​ផ្ល​រីត​។ សូម្បី​សារធាតុ​គីមី​ដែលមាន​សុខភាព​ល្អ​ក៏​អាច​ក្លាយទៅជា​ឥតប្រយោជន៍​បានដែរ នៅពេល​វា​ពូន​ផ្តុំគ្នា​ច្រើនឡើងៗ​។ ជាតិ​អំបិល​កាល់ស្យូម​ច្រើន​អាច​នាំទៅដល់​ការកើត​ជំងឺ​គ្រួស​ក្នុង​តម្រងនោម …

មូលហេតុ​ ដែល​អ្នក​មិនគួរ​ដាំទឹក​ដែល​ពុះ​ឡើងវិញ​! Read More

សូមប្រុងប្រយ័ត្ន!! ចាប់ពីថ្ងៃទី១៦-២២ ខែកញ្ញាតទៅ ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើនដែលអាចបង្កឲ្យមាន…

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០។ ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿន បក់មកលើកម្ពុជា ។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្ត បន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា …

សូមប្រុងប្រយ័ត្ន!! ចាប់ពីថ្ងៃទី១៦-២២ ខែកញ្ញាតទៅ ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើនដែលអាចបង្កឲ្យមាន… Read More

ភ្លែកមែន!! ពស់ថ្លាន់ញីមួយក្បាលបានទម្លាក់ស៊ុតដោយខ្លួនឯង ដោយមិនចាំបាច់មានពស់ឈ្មោល…

ក្រុមជីវវិទូភ្ញាក់ផ្អើលខ្លាំង ដែលពស់ថ្លាន់ញីមួយក្បាលនៅក្នុងសួនសត្វរបស់សហរដ្ឋអាមេរិក វាអាចទម្លាក់ស៊ុតដោយខ្លួនឯងបានរហូតដល់ទៅ ៧គ្រាប់ទាំងដែលវាមិនធ្លាប់បានដោយឈ្មោលជាង ១៥ឆ្នាំមកហើយក៏ដោយ។ កាលពីថ្ងៃទី១២ ខែកញ្ញា ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា មានពស់ថ្លាន់ញីពូជ Ball python មួយក្បាលរស់នៅក្នុងសួនសត្វ St. Louis ដែលអាយុជាង ៦២ឆ្នាំ។ ពស់ថ្លាន់ញីមួយក្បាលនេះបានទម្លាក់ស៊ុតដោយខ្លួនឯងចំនួន ៧គ្រាប់នៅថ្ងៃទី២៣ ខែកក្កដាកន្លងមក។ រឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺពស់ញីមួយក្បាលនេះបានទំលាក់ស៊ុត ដោយមិនបានដោយឈ្មោលអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។ ពស់ថ្លាន់ញីមួយក្បាលនេះ គឺមិនមានឈ្មោះទេ ប៉ុន្តែវាត្រូវបានគេហៅលេខរៀង ៣៦១០០៣ វាបានរស់នៅក្នុងសួនសត្វតាំងពីឆ្នាំ …

ភ្លែកមែន!! ពស់ថ្លាន់ញីមួយក្បាលបានទម្លាក់ស៊ុតដោយខ្លួនឯង ដោយមិនចាំបាច់មានពស់ឈ្មោល… Read More

មិនសសើរមិនបាន!!​ ចៅហ្វាយស្រុកបន្ទាយស្រីចែកជូនដើមស្លា ដើមយិតថោ និងដើមឥន្ទនេល ប្រមាណ៣០០ដើម ទៅដល់…

ចៅហ្វាយស្រុកបន្ទាយស្រីលោក ឃឹម ហ្វីណង់ បានចែកដើមស្លា ដើមយិតថោ និងដើមឥន្ទនេល ប្រមាណ៣០០ដើម ជូនដល់អ្នកភូមិព្រះដាក់ ដើម្បីដាំលម្អតាមមុខរបងផ្ទះរបស់ពួកគាត់ដោយខ្លួនឯង ក្នុងគោលបំណងបន្ថែមសោភ័ណភាពថ្មី តែក្នុងន័យវិលទៅរកអត្តសញ្ញាណចាស់នៃភូមិព្រះដាក់មកវិញ។ លោក ឃឹម ហ្វីណង់ បានមាននិយាយឲ្យដឹងថា ជាផ្នែកមួយនៃបេសកម្មអភិរក្សភូមិបុរាណនៅក្នុងតំបន់បេតិកភ័ណ្ឌមួយនេះ ឱ្យរក្សាបាននូវអត្តសញ្ញាដើមនៃទម្លាប់រស់នៅរបស់ខ្លួនតាមបែបជនបទ និងបង្កើតគុណតម្លៃនៃភាពទាក់ទាញខាងផ្នែកទេសចរណ៍ រដ្ឋបាលស្រុកកំពុងសហការជាមួយអាជ្ញាធរភូមិឃុំ សប្បុរសជន អ្នកស្ម័គ្រចិត្តសង្គម និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកភូមិខ្លួនឯងផ្ទាល់ ដើម្បីប្រែក្លាយភូមិព្រះដាក់ឱ្យទៅជាភូមិគំរូប្រចាំស្រុកបន្ទាយស្រី។ ចង្កោមសកម្មភាពជាច្រើននៃផែនការ ”យុទ្ធសាស្ត្រភាពជាគំរូ” កំពុងត្រូវបានយកមកអនុវត្តបណ្តើរៗនៅទីនេះ ក្នុងនោះរួមមានការជម្រុញឱ្យរស់នៅស្អាត ការស្វ័យគ្រប់គ្រងលើបញ្ហាសំរាម ការតម្រង់ទិសខាងផ្នែកមុខរបរនិងជីវភាព …

មិនសសើរមិនបាន!!​ ចៅហ្វាយស្រុកបន្ទាយស្រីចែកជូនដើមស្លា ដើមយិតថោ និងដើមឥន្ទនេល ប្រមាណ៣០០ដើម ទៅដល់… Read More

តើអ្នកដឹងទេថាអ្នកណាបង្កើតផែនទីពិភពលោកដំបូងគេ?

(ពិភពលោក)៖ នៅមុនការបង្កើតផែនទីពិភពលោកពេញលក្ខណៈ មនុស្សមានសមត្ថភាពត្រឹមតែអាចគូរផែនទីសម្រាប់ប្រទេសរបស់ខ្លួន ឬទិដ្ឋភាពនៅជុំវិញពួកគេប៉ុណ្ណោះដូចជា មេឃ ផ្កាយ ព្រៃភ្នំ ទន្លេ សមុទ្រ និងទីក្រុងជាដើម ប៉ុន្តែក្រោយមកមនុស្សក៏បានអភិវឌ្ឍសមត្ថភាពអាចគូរផែនទីពិភពលោកទាំងមូលបាន និងប្រើប្រាស់យ៉ាងងាយស្រួលរហូតមកដល់ពេលបច្ចុប្បន្ន។ ចង់ដឹងថាតើអ្នកណាជាអ្នកបង្កើតផែនទីពិភពលោកមុនគេបង្អស់ ហើយផែនទីពិភពលោកនេះទៀតសោតមានការវិវត្តយ៉ាងដូច្នេះខ្លះនោះ Fresh News Plus សូមលើកបង្ហាញដូចតទៅ៖ អ្នកស្រាវជ្រាវបានរកឃើញថា ផែនទីចំណាស់ៗមួយចំនួនអាចមានអាយុកាលតាំងពីកំលុងឆ្នាំ ១៦៥០០ មុនគ្រិស្តសករាជ។ រហូតដល់សតវត្សរ៍ទី៦ មុនគ្រិស្ដសករាជ ទស្សនវិទូជនជាតិក្រិកម្នាក់គឺលោក អាណាក់ស៉ីមែនឌឺ (Anaximander) បានចាប់គូរផែនទីពិភពលោកនៅលើក្រដាសដំបូងគេបង្អស់ ប៉ុន្តែផែនទីរបស់លោកមិនមានលក្ខណៈពេញលេញដូចពេលបច្ចុប្បន្ននោះឡើយ ក៏ព្រោះតែផែនទីនេះបែរជាមានរាងជាបំពង់ស៉ីឡាំងទៅវិញ។ …

តើអ្នកដឹងទេថាអ្នកណាបង្កើតផែនទីពិភពលោកដំបូងគេ? Read More

ខ្លាំងដៃណាស់!! អ្នកបើករ៉ឺម៉កកង់បីជិះដណ្តើមម៉ូយគ្នាត្រូវបានគូប្រជែងបាញ់៩គ្រាប់…

សុងក្លា៖ កាលពីពេលថ្មីៗនេះអ្នករត់រ៉ឺម៉កកង់បីម្នាក់បានស្លាប់បាត់បង់ជីវិត នៅខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីត្រូវបានអ្នកបើកបរដែលជាគូប្រជែងរបស់ខ្លួនបានបាញ់ចំនួន ៩គ្រាប់នៅឯស្ថានីយ៍រថភ្លើង Hat Yai កាលពីថ្ងៃអាទិត្យ។ ប៉ូលីសបាននិយាយថាជនរងគ្រោះ Sao Puangthong អាយុ ៤០ឆ្នាំ ត្រូវបានជនល្មើស Chaowalit Phuthaksin អាយុ ៤០ឆ្នាំបាញ់សម្លាប់។ ពួកគេជាសមាជិកនៃក្រុមអ្នករត់រ៉ឺម៉កកង់បីដូចគ្នានៅស្ថានីយ៍រថភ្លើង Hat Yai។ មិត្តរួមការងារនិងសាច់ញាតិបាននិយាយថាបុរសទាំងពីរនាក់នេះមានទំនាស់គ្នាជាយូរមកហើយ ដោយប្រកួតប្រជែងនិងប្រយុទ្ធគ្នាដោយសារអ្នកដំណើរ។ បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ប៉ូលីសថា រថភ្លើងមួយបានមកដល់ស្ថានីយ៍ប្រហែលជាម៉ោង ៣រសៀល។ បុរសទាំងពីរនាក់បានឈ្លោះប្រកែកគ្នាម្ដងទៀត ខណៈលោក Sao កំពុងហៅអ្នកដំណើរ …

ខ្លាំងដៃណាស់!! អ្នកបើករ៉ឺម៉កកង់បីជិះដណ្តើមម៉ូយគ្នាត្រូវបានគូប្រជែងបាញ់៩គ្រាប់… Read More

ចូលរួមទាំងអស់គ្នា!! អាជ្ញាធរជាតិអប្សរា ស្វាគមន៍គ្រប់ស្ថាប័នដែលចង់ចូលរួមដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ…

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងធនាគារ CIMB នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំពិធីដាំកូនឈើចំនួន ១,៥០០ដើម នៅបរិវេណប្រាសាទបន្ទាយក្ដី ក្រោមប្រធានបទ «យើងដាំ យើងចំណាំ យើងថែរក្សា ប្រាង្គប្រាសាទដែលជាបេតិកភណ្ឌមនុស្សជាតិ»។ មានវត្តមានក្នុងពិធីនោះ រួមមាន៖ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប លោក ប៊ុន យីម នាយកប្រតិបត្តិនៃធនាគារ …

ចូលរួមទាំងអស់គ្នា!! អាជ្ញាធរជាតិអប្សរា ស្វាគមន៍គ្រប់ស្ថាប័នដែលចង់ចូលរួមដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ… Read More

ក្តៅៗ!! អាជ្ញាធរថៃ ប្រាប់សកលវិទ្យាល័យនានា ឲ្យបញ្ឈប់ចលនាបាតុកម្មរបស់ក្រុមនិស្សិត ដែលទាមទារកំណែទម្រង់រាជាធិបតេយ្យ

(បាងកក)៖ អាជ្ញធរប្រទេសថៃ បានកោះហៅថ្នាក់ដឹកនាំសកលវិទ្យាល័យនានា ដើម្បីប្រាប់ពួកគេ ឲ្យបញ្ឈប់សកម្មភាពបាតុកម្មតវ៉ារបស់ក្រុមនិស្សិត ដែលកំពុងទាមទារឲ្យមានកម្រែទម្រង់របបរាជានិយម ដោយព្រមានថា ការអំពាវនាវបែបនេះ អាចនឹងនាំទៅរកអំពើហិង្សា។ នេះតាមប្រភពពីសមាជិកព្រឹទ្ធសភាថៃ ដកស្រង់ការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ម្សិលមិញ។ សមាជិកព្រឹទ្ធសភាថៃ លោក Somchai Sawangkarn បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អភិបាលខេត្ត បានផ្ញើលិខិតទៅប្រធានសកលវិទ្យាល័យនានាទាំងអស់ ដើម្បីអញ្ជើញពួកគេឲ្យមកចូលរួមកិច្ចប្រជុំមួយ មុនពេលបាតុកម្មតវ៉ាពីសំណាក់ក្រុមនិស្សិត ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ខែកញ្ញាខាងមុន នៅក្នុងទីក្រុងបាងកក និងកន្លែងផ្សេងៗទៀត។ …

ក្តៅៗ!! អាជ្ញាធរថៃ ប្រាប់សកលវិទ្យាល័យនានា ឲ្យបញ្ឈប់ចលនាបាតុកម្មរបស់ក្រុមនិស្សិត ដែលទាមទារកំណែទម្រង់រាជាធិបតេយ្យ Read More