(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយុត្នជាប់ជានិច្ច ទោះបីជារយៈពេលប៉ុន្មានថ្ងៃមកនេះ មិនមានករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការផ្សព្វផ្សាយនូវសេចក្តីប្រកាសធ្វើបច្ចុប្បន្នអំពីជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានបញ្ជាក់ថា «ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ…
នេះជាជីវិតពិតរបស់ប្រជាជន ដែលរស់នៅក្នុងភូមិសំរោងជើងភ្នំ ភ្ញាក់ពីដំណេកម៉ោងបួនទាបភ្លឺ យកជីវិតទៅប្តូរ និងការឡើងដើមត្នោត…(មានវីដេអូ)
ប្រិយមិត្តដឹងស្គាល់យ៉ាងច្បាស់ពី ឧកញ៉ា ម៉ុង ឬទ្ធី ដែលជា ឧកញ៉ា ចិត្តធម៏ដែលចូលចិត្តធ្វើការងារមនុស្សធម៏និងការងារសង្គម។ស្រាប់តែព្រឹកមិញនេះ នាថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២០ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហោះវីដេអូមួយ ពីទិដ្ឋភាពបុរសម្នាក់ កំពុងរែកទឺកត្នោត។ លោកបានបញ្ជាក់បន្ថែមថា៖…
ទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧
អាជ្ញាធរជាតិអប្សរាបានធ្វើការចេញផ្សាយអំពីទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ដែលវាគឺជាចម្ងល់ជាយូរមកហើយរបស់ប្រជាពលរដ្ឋកម្ពុជា និងអ្នកសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិ ទាក់ទងនឹងទម្រង់កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថាព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយបញ្ជាក់ច្បាស់តាមរយៈការសន្និដ្ឋានរបស់មតិនីមួយៗនៅឡើយ។ សម្រាប់ការបង្ហាញពីភស្តុតាងនៃកាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ដែលមានភាពផ្ទុយគ្នានៃការយល់ឃើញខាងលើ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក ជាវ ប៊ុនថង…
លោក ព្រាប សុវត្ថិ បានបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ ១៩ ចំនួន…
ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តជាច្រើនបានស្គាល់ច្បាស់ហើយ តារាចំរៀងដ៏មានប្រជាប្រិយភាពខ្ពស់គឺលោកព្រាប សុវត្ថិ។ ជាក់ស្តែងដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាល ដាលនៃជំ ងឺកូវីដ-១៩ គេសង្កេតឃើញថាតារាសិល្បៈជាច្រើនរូប បានរួមចំណែកក្នុងការលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីបរិច្ចាគប្រាក់មូលនិធិសប្បុរសធម៌ទប់ស្កាត់ជំងឺកូវីដ១៩ ដោយរូបលោកព្រាប សុវត្ថិ និងជានាយរងការិយាល័យទី៥ កងទ័ពជើងគោក នៃក្រសួងការពារជាតិ លោកបានបរិច្ចាគប្រាក់បៀវត្សន៍មន្ត្រីរាជការបស់លោកចំនួន៤០ម៉ឺនរៀល រយៈពេល០៦ខែជូនដល់ក្រសួងសុខាភិបាល…
តិចអត់ដឹងចុះថាតើឧបករណ៍ភ្លេង គងវង់មានប្រើតាំងពីពេលណាមក?
ឧបករណ៍ភ្លេង គងវង់ធំ និងតូចឧបករណ៍ គងវង់ មានពីរ គឺគងវង់តូច និងគងវង់ធំ។ គងវង់ទាំងពីរនេះប្រើប្រាស់នៅក្នុងវង់ភ្លេងពិណពាទ្យបច្ចុប្បន្ន មានសណ្ឋានរាងរៅដូចគ្នា មានរបៀបធ្វើក៏ដូចគ្នា មានផ្លែសំនៀង១៦ផ្លែដូចគ្នា អន្លូងសម្រាប់គោះផ្លែសំនៀងក៏ដូចគ្នាដែរ ប៉ុន្តែសម្គាល់ថា ធំ ឬតូច សំដៅទៅលើរង្វង់គងធំ ឬតូច និងសំដៅទៅលើផ្លែសំនៀងធំ ឬតូចប៉ុណ្ណោះ ពិសេសទៅទៀត…
ទើបសម្រាលកូនថ្មីៗ ប្រើប្រពន្ធធ្វើកិច្ចការផ្ទះមិនរើសមុខ ពេលជួបរឿងអកុសល១ទើបស្ដាយក្រោយ
លីសា មានអាយុ ២៥ឆ្នាំ រស់នៅប្រទេសចិន ទើបរៀបការជាមួយបុរសម្នាក់ដែលចាស់ទុំផ្សំផ្គុំ និងជាបុរសនាងមិនធ្លាប់ស្គាល់ពីមុនមកទេ។ ពេលរៀបការរួចប្ដីបានបបួលប្រពន្ធឲ្យទៅរស់នៅជាមួយខាងគ្រួសារគាត់។ ប៉ុន្មានខែក្រោយមក នាងមានផ្ទៃពោះ និងសម្រាលបានកូនស្រីគួរឲ្យស្រលាញ់ម្នាក់។បន្ទាប់ពីសម្រាលកូននៅមន្ទីរពេទ្យ គ្រូពេទ្យបានផ្ដល់គ្រឿងជំនួយសុខភាព និងជីវជាតិបំប៉នជាច្រើនដើម្បីឲ្យ លីសា ឆាប់មានកម្លាំងកំហែងឡើងវិញ អាងមានទឹកដោះបំបៅកូន។ គ្រូពេទ្យបានប្រាប់ឲ្យ លីសា បន្តស្នាក់នៅរយៈពេលពីរបីថ្ងៃទៀតក្នុងមន្ទីរពេទ្យ ព្រោះនាងនៅខ្សោយ ហើយត្រូវតាមដានសុខភាពជាប្រចាំ។…
មិនគួរអោយជឿ! លោកតាសក់វែងកណ្តាញ់ជាង៤០ឆ្នាំ ប្រវែងជិត២ម៉ែត្រមិនព្រមកាត់មិនអីសោះ ដល់សួរនំាទៅមានទាក់ទងនិងផ្លូវងងឹតព្រឺរោមថា
ឥណ្ឌា៖លោកតា Sakal Dev Tuddu មានអាយុ ៦៣ឆ្នាំ ជាអ្នករស់នៅស្រុក Munger ភាគខាងកើតរដ្ឋ Bihar ប្រទេ សឥណ្ឌា។ លោកតា Sakal Dev បានទុកសក់របស់គាត់ដោយមិនដែលកក់លាងសម្អាត និងកាត់ចេញ អស់រយៈពេលជាង៤០ឆ្នាំមកហើយ រហូតទាល់តែសក់របស់គាត់កណ្ដាញ់ចូលគ្នាដូចសម្បកឈើ ខណៈបើគិតមកទល់ពេលនេះ…
ភ័យស្លន់ស្លោរបើកទ្វារមិនរួច បន្ទាប់ពីបម្រុងលួចប្រាក់ពីទូATM (មានវីដេអូ)
ចិន៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ ចោរម្នាក់បានជាប់នៅក្នុងបន្ទប់ទូATM មួយកន្លែងដែលស្ថិតនៅក្នុងខេត្ត Shandong។យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា ខណៈពេលកំពុងធ្វើសកម្មភាពបម្រុងលួចប្រាក់ចេញពីទូATM ស្រាប់តែទ្វារបានបិទជិតដោយស្វ័យប្រវត្តិ ហើយមានសំឡេងប្រកាសអាសន្នរំពងឡើង ធ្វើឲ្យចោរម្នាក់នោះភ័យស្លន់ស្លោរយ៉ាងខ្លាំង។ ជនល្មើសបានព្យាយាមដោះគន្លឹះទ្វារ និងយកថាសដែកដែលនៅក្បែរនោះ វាយទៅលើទ្វារជាច្រើនដង ក៏នៅតែមិនអាចបើកទ្វារបានដដែល។ប្រភពបានឲ្យដឹងដែរថា មិនយូរប៉ុន្មាន ចោរម្នាក់នោះអាចបើកទ្វារបាន ហើយរត់គេចខ្លួនបាត់ទៅ។ទោះជាយ៉ាងណាក្ដី ចោរម្នាក់នោះត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់ប៉ុស្ដិ៍ប៉ូលិសដើម្បីធ្វើការស៊ើបអង្កេត…
យកមួយមាន់មួយក្បាលទៅធ្វើជានុយដើម្បីស្ទួចត្រី មួយសន្ទុះក្រោយស្រាប់តែជាប់…(មានវិដេអូ)
បរទេស៖ នេះបើយោងតាមប្រភពវិដេអូមួយបង្ហាញពីសកម្មភាពបុរសពីរនាក់បានយកមាន់មួយក្បាលយ៉ាងធំធ្វើជានុយដើម្បីស្ទួចត្រីនៅឯសមុទ្រមួយកន្លែង មួយសន្ទុះក្រោយមកស្រាប់តែជាប់ត្រីដ៏ធំសម្បើមមួយក្បាល ស្ទើរតែទាញពួកគេធ្លាក់ទឹក តែចុងក្រោយពួកគេក៏បានទាញ វាឡើងមកលើផ្ទៃទឹក ទើបឃើញថាត្រីមួយក្បាលនេះពេញជាធំសម្បើមស្ទើរតែធំជាងខ្លួនមនុស្សទៅទៀត។ យ៉ាងណាមិញជាលទ្ធផលពួកគេទាំងពីរក៏បានប្រលែងត្រីដ៏ធំសម្បើមមួយក្បាលនេះចូលទៅក្នុងសមុទ្រវិញ ដោយមិនបានធ្វើបាបវាឡើយ៕តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖
ទឹកចិត្តឪពុក! សុខចិត្តដេកបៀមទុយោព្យួរសេរ៉ូមក្នុងមាត់ ព្រោះតែខ្លាចកូនស្រីរងា (មានវីដេអូ)
ចិន៖ ថ្មីៗកន្លងទៅនេះ លោក Wang មកពីខេត្ត Henan បានដេកបៀមទុយោព្យួរសេរ៉ូមក្នុងមាត់ជិត៤ម៉ោង ព្រោះតែខ្លាចកូនស្រីរងា ក្នុងមន្ទីរពេទ្យ Xinzheng People’s Hospital ។យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា លោក Wang កំពុងដេកលុងលក់យ៉ាងហត់នឿយទាំងដែលអង្គុយបៀមទុយោព្យួរសេរ៉ូមក្នុងមាត់ និងឱបកូនស្រី ខណៈឯកូនស្រីព្យាយាមហៅគាត់ឲ្យក្រោក។ លោក Wang…