- ព័ត៌មានថ្មីៗ

ទឹកចិត្តឪពុក! សុខចិត្តដេកបៀមទុយោព្យួរសេរ៉ូមក្នុងមាត់ ព្រោះតែខ្លាចកូនស្រីរងា (មានវីដេអូ)

ចិន៖ ថ្មីៗកន្លងទៅនេះ លោក Wang មកពីខេត្ត Henan បានដេកបៀមទុយោព្យួរសេរ៉ូមក្នុងមាត់ជិត៤ម៉ោង ព្រោះតែខ្លាចកូនស្រីរងា ក្នុងមន្ទីរពេទ្យ Xinzheng People’s Hospital ។យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា លោក Wang កំពុងដេកលុងលក់យ៉ាងហត់នឿយទាំងដែលអង្គុយបៀមទុយោព្យួរសេរ៉ូមក្នុងមាត់ និងឱបកូនស្រី ខណៈឯកូនស្រីព្យាយាមហៅគាត់ឲ្យក្រោក។

លោក Wang បានឲ្យដឹងដែរថា កូនស្រីរបស់គាត់រាគរុះជាង២សប្ដាហ៍មកហើយ។ គាត់បៀមទុយោព្យួរសេរ៉ូមបែបនេះ ដើម្បីធ្វើឲ្យដំណក់ទឹកសេរ៉ូមដែលហូរឆ្លងកាត់ក្នុងមាត់ អាចកាត់បន្ថយភាពត្រជាក់ មុនហូរចូលទៅក្នុងខ្លួនកូនស្រី។ក្រោយពីវីដេអូបង្ហោះទៅលើបណ្ដាញសង្គម Weibo រួចមក មានមហាជនជាច្រើនចូលទៅទស្សនារហូតដល់ទៅ១៦០លានដង និងកោតសរសើរពីទង្វើរបស់លោក Wang យ៉ាងខ្លាំង។

ប្រភព៖Khmerload