អ្នកណាៗក៏ចង់ក្លាយជាមនុស្សដ៏ល្អម្នាក់នៅក្នុងសង្គមដែរ ប៉ុន្តែអ្នកមិនអាចបើកចិត្តឱ្យទូលាយខ្លាំងពេក ឬផ្តល់សេចក្តីសុខឱ្យអ្នកច្រើនជាងខ្លួនឯងនោះទេ។
ប្រសិនបើអ្នកចង់ទទួលបានភាពរីករាយនៅក្នុងជីវិត អ្នកត្រូវហ៊ានទទួលយកអ្វីៗដែលខ្លួនមានរួមទាំង កំហុសឆ្គង, ភាពជោគជ័យ, ភាពបរាជ័យ, កើតទុក្ខ, សប្បាយ និងរឿងសំខាន់ៗជាច្រើនទៀត។
ខាងក្រោមនេះជាហេតុផលដែលអ្នកគួរតែចាប់ផ្តើមស្រឡាញ់ខ្លួនឯង៖
ធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សល្អ៖ ការមិនចេះឱ្យតម្លៃខ្លួនឯង ជារឿងមួយប្រឆាំងនឹងអ្នក។ ការចេះស្រឡាញ់ខ្លួនឯងជារឿងមួយសំខាន់ ដូច្នេះអ្នកកុំខំប្រឹងបញ្ចេញសកម្មភាព និងការសម្រេចចិត្តខ្លាំងពេក។
ទោះបីជាយ៉ាងណាដ៏ដោយ ត្រូវចាប់អារម្មណ៍នឹងរូបរាងខ្លួនឯងឱ្យបានច្រើន ផ្តល់ក្តីស្រឡាញ់ឱ្យខ្លួនឯង នោះអ្នកនឹងក្លាយជាមនុស្សល្អម្នាក់។
ភាពល្អឥតខ្ចោះជារឿងមួយមិនពិត៖ ជីវិតអាចជួបនឹងភាពធុញថប់ ជាមួយនឹងមនុស្សទាំងអស់ដែលព្យាយាមនិយាយរិះគន់ដល់អ្នក។ ពួកគេគិតថា ខ្លួនពួកគេជាមនុស្សល្អឥតខ្ចោះ។
កុំធ្វើខ្លួនដូចពួកគេឱ្យសោះ! ក្តាប់អត្ថសញ្ញាណរបស់អ្នកឱ្យជាប់, ស្រឡាញ់ខ្លួនអ្នកដោយសារអ្នកជាខ្លួនរបស់អ្នក។ ភាពល្អឥតខ្ចោះជារឿងមួយមិនពិតឡើយ។ កុំបញ្ឈប់ភាពរីកចម្រើននៃចិត្តខាងក្នុងរបស់មនុស្ស។ វានឹងធ្វើឱ្យអ្នកមានការរីកចម្រើនដល់ទីបំផុត ធ្វើឱ្យអ្នកក្លាយជាមនុស្សល្អ។
ឱ្យតម្លៃលើខ្លួនឯងឱ្យបានច្រើន៖ គេនិយាយថា អ្នកមិនអាចស្រឡាញ់អ្នកដទៃ ដោយមិនស្រឡាញ់ខ្លួនឯងឡើយ។ នៅពេលអ្នកមិនស្រឡាញ់ខ្លួនឯង អ្នកពិតជាមិនបានស្គាល់ពីតម្លៃរបស់អ្នកទេ។
នៅពេលអ្នកមិនស្គាល់ពីតម្លៃរបស់ខ្លួនឯង អ្នកដទៃនឹងធ្វើឱ្យអ្នកឈឺចាប់។ ដូច្នេះហេតុផលផ្សេងមួយទៀត ដែលត្រូវស្រឡាញ់ខ្លួនឯង ព្រោះវានឹងធ្វើឱ្យអ្នកស្គាល់ពីតម្លៃខ្លួនឯង។
ទទួលស្គាល់ភាពខុសប្លែករបស់អ្នក៖ មនុស្សម្នាក់ៗកើតមកសុទ្ធតែមានភាពខុសៗគ្នា។ យើងទាំងអស់គ្នាពិតជាមានចំណុចខ្លះដូចគ្នា ប៉ុន្តែអ្វីដែលធ្វើឱ្យក្លាយជាមិត្តនឹងគ្នាបានគឺដោយសារភាពចូលចិត្ត និងភាពខុសប្លែកគ្នា។
ពួកគេទទួលស្គាល់ពីលក្ខណៈសម្បត្តិគ្រប់យ៉ាងពីគ្នា។ អ្នកមិនអាចវាយតម្លៃភាពខុសប្លែកគ្នារបស់មនុស្ស២នាក់ជាមួយនឹងអ្នកដទៃបានឡើយ។ ស្រឡាញ់ខ្លួនអ្នកដោយសារអ្នកជាខ្លួនរបស់អ្នក, ភាពបរាជ័យ និងភាពខុសប្លែករបស់អ្នក។
ធ្វើឱ្យខ្លួនឯងកាន់តែគួរឱ្យស្រឡាញ់៖ នៅពេលអ្នកចេះស្រឡាញ់ខ្លួនឯង ជំនឿជាក់ និងទំនុកចិត្តលើខ្លួនឯងនឹងកើនឡើងដោយស្វ័យប្រវត្តិ។ មនុស្សគ្រប់រូបស្រឡាញ់មនុស្សណាដែលមានទំនុកចិត្តលើខ្លួនឯង។
ទំនុកចិត្តគឺជាមេរោគឆ្លង។ នេះជាហេតុផលដែលមនុស្សមានទំនុកចិត្តលើខ្លួនឯងតែងតែហ៊ុមព័ទ្ធទៅដោយមនុស្សជាច្រើន។ វាធ្វើឱ្យខ្លួនពួកគេគួរឱ្យស្រឡាញ់។ អ្នកមានលក្ខណៈប្លែកពីគេ ប៉ុន្តែវាជាខ្លួនអ្នក។ ត្រូវចាំថា អ្នកជាខ្លួនអ្នកតែមួយគត់៕