ដូចដែលប្រិយមិត្តឧស្សាហ៏ឃើញកាដូ ឬ អំណោយ ជាទូទៅត្រូវបានឃើលេចឡើងជាលក្ខណៈប្រសិនទ្រង់ទ្រាយធំដូចជា ផ្ទះវីឡា រថយន្ត ជាដើម ។ រីឯរបស់លក្ខណៈស្រាលៗវិញ នោះត្រូវបានគេខ្ចប់ដាក់ក្នុងកន្ត្រក ឬ ក្នុងប្រអប់ក្រដាសរចនាខ្សែបូរគួរស្រលាញ់ ដែលភាព
ងាយស្រួលសម្រាប់អ្នកទទួលបើកមើល ។ ប៉ុន្តែ សម្រាប់កាដូរបស់បុរសនេះវិញ ពិតជាធ្វើឲ្យអ្នកលេងអ៊ីនធើរណេតភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចជាខ្លាំង ។ ជាក់ស្តែង អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ Isko Anzures Santiago បានទទួលកាដូមួយពី
មិត្តសំលាញ់របស់គាត់នាពេលថ្មីៗនេះ បានធ្វើឲ្យក្រុមគ្រួសារ និងអ្នកជិតខាង ភ្ញាក់ផ្អើលមិននឹកស្មានដល់ ព្រោះតែវាត្រូវរុំស្រោប ជាមួយលួស ចាក់ពុម្ពនឹងស៊ីម៉ងត៍យ៉ាងរឹងមាំ ដែលជាហេតុធ្វើឲ្យគាត់ពិបាកក្នុងបើកមើល រហូតទាល់តែប្រើ…ម៉ាស៊ីនបុកថ្ម បុកកម្ទេចទើបយកចេញវាចេញ ហើយកាដូនេះគ្រាន់តែជាខោរលីអូមួយតែប៉ុណ្ណោះ៕