ជាដំណឹងដ៏សែនក្តុក្តួល និងស្លុតចិត្តយ៉ាងខ្លាំង ក្រោយពេលដែលអតីតបេក្ខភាពនៅក្នុងកម្មវិធីប្រលងចម្រៀង Cambodia Idol និងបច្ចុប្បន្នជាតារាចម្រៀង លោកនាង ប្រាក់សុគន្ធ បានទទួលមរណភាពហើយនាព្រឹកនេះ ដោយសារតែគ្រថ្នាក់ចរាចរណ៍ នេះបើយោងតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកដែលជាមិត្តភក្តិជិតស្និទ្ធរបស់លោក។
លោក ប៉ែន ចំរុង ដែលជាពិធីករ បានបង្ហោះសារថា“ស្លុតចិត្តណាស់ ប្អូនអើយ ប្អូនប្រុស Neang Praksokun ជាមនុស្សស្លូត មិនដែលចេះមានបញ្ហា នឹងអ្នកណាទេ ចេះគោរពគេឯង រួសរាយណាស់ទេហើយគ្នាឡើងមកពីប៉ៃលិនពីរនាក់បងប្អូន ប្រឹងប្រែងខ្លាំងណាស់ ទំរាំបានប៉ុណ្ណឹង
តែបែរជា មកជួបរឿងអកុសលបែបនេះ មិនដឹងពុកម៉ែគាត់ នៅខេត្ត រន្ធត់ក្តុកក្តួលយ៉ាងណាទេ សូមកុសលផលបុណ្យ ដែលខ្ញុំបានសាង សូមឧទ្ទិសដល់ វិញ្ញាណក្ខន្ធ ប្អូនប្រុស ទៅកាន់ សុគតិភព ផងចុះ”។
កញ្ញា នាង គន្ធា បានបង្ហោះសារថា “ខ្ញុំនាំបងទៅផ្ទះយើងវិញណា Brak Sokun Real បងជិតបានជួបពុកម៉ែហើយ”។
“នាងខ្ញុំ បានយកបងប្រុស Brak Sokun Real មកដល់ស្រុកកំណើតហើយ សូមជម្រាបជូនទៅដល់បងប្អូនជិតឆ្ងាយ និងមិត្តភក្ដ័របស់បង សុគន្ធ ទាំងអស់គ្នាជូនជាដំណឹង
សព របស់បងប្រុសនាងខ្ញុំ នឹងធ្វើការបូជានៅថ្ងៃស្អែក នាម៉ោង 7 នាទីយប់ បើសិនជាបងប្អូន ចង់ចូលបុណ្យ បងប្រុស នាងខ្ញុំ តាមរយៈ ABA ( 016745060 Neang Kunthea ) ហើយក៏សូមអភ័យ ដែលនាងខ្ញុំ មិនអាចតបរាល់ខំមិន និងឆាតរបស់បងប្អូន”។
ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ កញ្ញា នាង គន្ធា បានបង្ហោះរូបភាព១សន្លឹក “បងដល់ម៉ោងហូបបាយហេីយ”។
សូមមើលទិដ្ឋភាព ពិធីបុណ្យសព លោក ប្រាក់ សុគន្ធ ខាងក្រោមនេះ ទំាងអស់គ្នា ៖